រដ្ឋធានីខាទុម (Khartoum)៖ ការវាយប្រហារគ្នាដណ្ដើមអំណាច រវាងកម្លាំងគាំទ្រមេទ័ពកំពូលចំនួន២រូប នៅក្នុងប្រទេសស៊ូដង់ បានអូសបន្លាយ អស់រយៈពេល៤ខែកន្លមកហើយ រហូតធ្វើឲ្យប្រជាជនរបស់ប្រទេសអាហ្វ្រិកមួយនេះ ជាង១លាននាក់ រត់ភៀសខ្លួន និង ប្រឈមមុខនឹងការអត់អាហារស្លាប់ ហើយឥឡូវនេះ អង្គការសហប្រជាជាតិ ក៏បានប្រកាស អំពីស្ថានការណ៍គ្រប់គ្រងលែងបាន។Security Council renews UN South Sudan mission for one year | Arab News

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ នៅថ្ងៃពុធ ទី១៦ ខែសីហា ថា អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) បានព្រមាន ថា ប្រជាជនស៊ូដង់ ជាង១លាននាក់ បានរត់គេចចេញពីប្រទេសរបស់ពួកគេ ដើម្បីស្វែងរកទីសុវត្ថិភាព នៅក្នុងប្រទេសជិតខាង។ រីឯប្រជាជនរស់ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ កំពុងតែអស់ស្បៀងអាហារ ហើយខ្លះបានស្លាប់ ដោយសារតែកង្វះខាតការថែទាំសុខភាព ខណៈសង្គ្រាមវាយប្រយុទ្ធដណ្តើមអំណាចគ្នា បានអូសបន្លាយ អស់រយៈពេល៤ខែកន្លងមក។

បើតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ប្រជាកសិករស៊ូដង់ នឹងជិតអស់ពេលវេលា សម្រាប់ពួកគេដាំដំណាំចិញ្ចឹម។ ទន្ទឹមគ្នានេះ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក៏កំពុងតែប្រឈមនឹងកង្វះខាត»។Sudan spiralling out of control, UN warns

មន្ត្រីជាន់ខ្ពស់ ស៊ូដង់ បានបញ្ជាក់ ថា ផែនការមួយ គួរតែត្រូវបានដាក់ចេញ ដើម្បីបញ្ចប់ជម្លោះរវាងកងទ័ព និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) ចំពេលមានអំពើហិង្សា នៅតែបន្តកើតមានឡើង នៅក្នុងប្រទេសស៊ូដង់។

អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យនៃប្រទេសស៊ូដង់ លោក Malik Agar បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចាំផ្ទះត្រូវតែត្រូវបានបង្កើតឡើង ខណៈដែលការប្រយុទ្ធគ្នារវាងភាគីបានឈានចូលដល់ខែទីប្រាំរបស់ខ្លួន។Sudan 'spiralling out of control' as 1 million flee: UN | The West  Australian

លោក ម៉ាលីក អាហ្គា (Malik Agar) អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលចាំផ្ទះ ត្រូវតែបង្កើតឡើង ខណៈការប្រយុទ្ធគ្នា រវាងភាគីជម្លោះទាំង២ បានឈានចូលដល់ខែទី៥។ ទីបំផុត សង្គ្រាមនេះនឹងត្រូវបញ្ចប់ នៅលើតុចរចា»។

សង្គ្រាមវាយប្រយុទ្ធគ្នា នៅក្នុងរដ្ឋាភិបាលយោធាស៊ូដង់ រវាងកម្លាំងរដ្ឋាភិបាលស៊ូដង់ (SAF) ដឹកនាំដោយលោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតាស អាល់-ប៊ឺរហាន (Abdel Fattah al-Burhan) និង កម្លាំងទាហានប៉ារ៉ាគាំទ្ររហ័ស (RSF) ដឹកនាំដោយលោកឧត្ដមសេនីយ៍ ម៉ូហាមេដ ហាមដាន់ ណាហ្កាឡូ (Mohamed Hamdan Dagalo) ដែលគេហៅជាទូទៅលោក ហេមេដទី (Hemedti) បាន និង កំពុងតែបំផ្លិចបំផ្លាញរដ្ឋធានីខាទុម (Khartoum) និង បង្កហានិភ័យពីការវាយប្រហាររបស់ជនជាតិភាគតិច នៅទីក្រុងដាហ្វួរ (Darfur)។Sudan 'spiralling out of control' as 1 million flee country, UN warns |  Reuters

ជម្លោះ រវាងកងកម្លាំងយោធារបស់ពួកឧត្ដមសេនីយ៍ទាំង២នេះ អាចនឹងធ្វើឲ្យប្រទេសស៊ូដង់ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ក៏ដូចជា ការបង្កអស្ថិរភាព នៅក្នុងតំបន់។ សង្រ្គាមនេះ បានធ្វើឲ្យប្រជាជន ចំនួន ១ ០១៧ ៤៤៩នាក់ ឆ្លងដែនចេញពីប្រទេសស៊ូដង់ ឆ្ពោះទៅកាន់ប្រទេសជិតខាង។ ជនភៀសខ្លួនទាំងនោះ ភាគច្រើន កំពុងតែតស៊ូនឹងការលំបាក នៃផលប៉ះពាល់ ដោយសារតែសង្រ្គាម និង វិបត្តិសេដ្ឋកិច្ច៕Sudan 'spiralling out of control' as one million flee country, says UN |  The Straits Times