Home Blog Page 1614

Mark Zuckerberg យល់ព្រមឡើងវាយក្នុងទ្រុងដែកជាមួយElon Musk

0

មហាសេដ្ឋីបច្ចេកវិទ្យាល្បីបំផុតរបស់ពិភពលោកពីរនាក់គឺ Elon Musk និង Mark Zuckerberg បានយល់ព្រមវាយគ្នាក្នុងការប្រកួតក្នុងទ្រុងមួយ ដែលប្រៀបដូចជាទ្រុង UFC នៅទីក្រុង Las Vegas។Elon Musk expects Neuralink to do its first implantation in humans later  this year | Reuters

ថ្មីៗនេះ ម្ចាស់ Twitter និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla (TSLA) លោក Elon Musk បានបង្ហោះសារថា៖” គាត់ចង់ប្រយុទ្ធក្នុងទ្រុងជាមួយ Zuckerberg ដែលជានាយកប្រតិបត្តិនៃ Meta”។

មិនបានយូរប៉ុន្មាន ស្ថាបនិកក្រុមហ៊ុន Meta លោក Mark  Zuckerberg បានScreenshot ការបង្ហោះរបស់ Elon Musk ដាក់ក្នុង Story Instagram ដោយនិយាយថា៖”ទម្លាក់ទីតាំងមក”។Mark Zuckerberg never goes this long without posting on Facebook

តែយ៉ាងណាមិញ ការប្រកួតនេះ មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នៅឡើយនោះទេ ដោយអ្នកលេងបណ្តាងសង្គមភាគច្រើន លើកឡើងថា៖”វាគ្រាន់តែជារឿងកំប្លែង ធ្វើឱ្យតែល្អមើលរបស់មហាសេដ្ឋីទាំងពីរនាក់នេះតែប៉ុណ្ណោះ”។

សូមបញ្ជាក់ផងដែរថា ប្រសិនបើការប្រកួតនេះកើតឡើងពិតប្រាកដនោះ លោក Musk ប្រហែលជាពិបាកទៅរួចជាមួយ លោក Mark ណាស់ ដោយសារតែបច្ចុប្បន្ននេះលោក Mark កំពុងហ្វឹកហាត់ក្បាច់គុនចម្រុះ (MMA) និងទើបតែបានឈ្នះការប្រកួត jiu-jitsu ថែមទៀត៕Mark Zuckerberg takes up MMA training: 'This nerd is a silent killer'

ប្រភព៖ CNN

ប្រេស៊ីលចាប់ការនាំចេញព្រុយត្រីឆ្លាមខុសច្បាប់នៅអាស៊ី

0

ប្រទេសប្រេស៊ីល ៖ មន្ត្រីការពារបរិស្ថានប្រេស៊ីលបានចាប់ព្រុយត្រីឆ្លាមខុសច្បាប់ចំនួន២៨,៧តោនពីក្រុមហ៊ុននាំចេញចំនួន២ ដោយក្រុមហ៊ុនទី១ នៅរដ្ឋ Santa Catarina និងក្រុមហ៊ុនទី២ នៅរដ្ឋ Sao Paulo ។ មន្ត្រីការពារបរិស្ថានប្រេស៊ីលលើកឡើងថា វាជាការជួញដូរព្រុយត្រីឆ្លាមខុសច្បាប់ដែលរឹបអូសបានច្រើនបំផុតនៅលើពិភពលោក ។The U.S. is banning the sale of shark fins. Here's why.

សម្រាប់គោលដៅនាំចេញព្រុយត្រីឆ្លាមទាំងនេះ គឺជាទីផ្សារនៅតំបន់អាស៊ី ដោយគេអាចលក់ព្រុយត្រីឆ្លាមក្នុងតម្លៃខ្ពស់បំផុត ប្រមាណ១.០០០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ គេសង្កេតឃើញថា ក្នុង១ឆ្នាំៗ ការជួញដូរព្រុយត្រីឆ្លាមដោយខុសច្បាប់មានបរិមាណច្រើននៅប្រទេសប្រេស៊ីល ។ ការិយាល័យការពារបរិស្ថានប្រេស៊ីលបង្ហាញថា គេត្រូវសម្លា.ប់ត្រីឆ្លាមរាប់ម៉ឺនក្បាលឯណោះដើម្បីកាត់យកព្រុយរបស់វា ហើយបោះចោលផ្នែកនៅសល់ទាំងអស់ចូលក្នុងទឹកសមុទ្រ ។ ដូច្នេះហើយ ទើបគេអាចប្រមូលព្រុយត្រីឆ្លាមក្នុងបរិមាណច្រើនបែបនេះ ។ លើសពីនេះ គេរកឃើញថា ត្រីឆ្លាមទាំងនេះគឺជាពូជដែលបានចុះបញ្ជីការពារការបាត់បង់ផងដែរ ។Brazil seizes massive shark fin haul | News | Bangladesh Sangbad Sangstha  (BSS)

ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើ មន្ត្រីការពារបរិស្ថានជឿជាក់ថា នឹងមានអ្នកផ្សេងទៀតពាក់ព័ន្ធក្នុងការជួញដូរព្រុយត្រីឆ្លាមខុសច្បាប់ ហើយបច្ចុប្បន្ន គេកំពុងស៊ើបអង្កេតបន្ត ពីព្រោះវាជាបញ្ហាមួយដោះស្រាយមិនចេញនៅប្រទេសប្រេស៊ីល ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ការិយាល័យការពារបរិស្ថានប្រេស៊ីល ក៏ធ្លាប់បានរឹបអូសព្រុយត្រីឆ្លាមចំនួន៨តោនផងដែរ ។

គួរបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula Da Silva ដែលទើបចូលកាន់តំណែងកាលពីដើមឆ្នាំ២០២៣ បានចេញគោលនយោបាយបង្ក្រាបការជួញដូរសត្វព្រៃ និងគ្រាប់ធញ្ញជាតិ ក្រោយពីរដ្ឋាភិបាលចាស់ធ្វេសប្រហែស និងបន្ថយសិទ្ធិអំណាចរបស់ភ្នាក់ងារពាក់ព័ន្ធ ៕How Shark Fin Soup Is Driving Some Species To Extinction ប្រភព ៖ TNN World

បង្អែមទាំង ៧ មុខដែលមានអត្តសញ្ញាណជាតិខ្មែរ

0

បច្ចុប្បន្ននំ ឬបង្អែម ជាច្រើនប្រភេទដែលមាននៅក្នុងប្រទេសកម្ពុជាភាគច្រើនសុទ្ធជារបស់អ្នកជិតខាង ឬសាយភាយពីបរទេសដែលជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រជាជនខ្មែរ។ ដូច្នេះហើយតើអ្នកដឹងទេ? តើនំប្រភេទណាខ្លះដែលមានអត្តសញ្ញាណជាតិខ្មែរ?

១.នំអន្សម៖ នំអន្សម គឺជានំប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យទាំងពីរនេះ នៅក្នុងពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។No photo description available.

២.នំអាកោត្នោត៖ នំនេះមានប្រភពកំណើតមកពីប្រទេសកម្ពុជា ដោយគេយកម្សៅអង្ករខ្សាយចាក់ក្នុងកន្ទោងស្លឹកចារឬស្លឹកចេក រួចចំហុយជាការស្រេច។ នំអាកោត្នោត ពិតជាពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ នាសម័យមុនរហូតមកដល់បច្ចុប្បន្ន។Tiada huraian foto disediakan.

៣.សង់ខ្យាល្ពៅ៖ សង់ខ្យាល្ពៅ គឺជាបង្អែមដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ដែលទទួលឥទ្ធិពលពីប្រទេសឥណ្ឌាបុរាណ និងកាលពីសម័យអាណាចក្រខ្មែរ។សង់ខ្យាល្ពៅ ឆ្ងាញ់ ខ្ទិះ ធ្វើងាយណាស់ - YouTube

៤.នំកង៖ នំកង ជានំបុរាណខ្មែរដែលមានលក់ស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។ នំនេះ ធ្វើឡើងដោយម្សៅអង្ករដំណើបធ្វើឱ្យទៅជារាងកងដៃ និងយកទៅបំពង នៅពេលវាឆ្អិន គេយកវាទៅប្រឡាក់ស្ករតាំងម៉ែពីក្រៅជាការស្រេច ។Khmer Donuts Recipe.របៀបធ្វើនំកងខ្មែរ - YouTube

៥.នំគម និងនំបត់៖ នំគម និងនំបត់ មានដើមកំណើតក្នុងសម័យកាលបុរាណខ្មែរ ដែលគោរពព្រហ្មញសាសនា ពោលគឺការគោរពអង្គកាយព្រះសេវៈ ដែលតំណាងដោយនំអន្សម, គោរពអង្គកាយនាងឧមា តំណាងដោយនំគម, និងការគោរពផែនដី តំណាងដោយនំបត់។នំគម | PDN KNOWLEDGE

៦.ក្រឡាន៖ ក្រឡាន គឺជាអាហារបស់ខ្មែរយើង ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ដែលប្រជាជនខ្មែរសម័យមុនភាគច្រើនតែងយកនំនេះទៅហូបជាលក្ខណៈគ្រួសារ ឬហូបជំនួសបាយជាដើម។នំក្រឡានខេត្តបាត់ដំបងល្បីមានរស់ជាតិឆ្ងាញ់ – មន្ទីរព័ត៌មានខេត្តបាត់ដំបង

៧.ចំពោះនំផ្សេងៗទៀតដូចជា នំជាល, នំចាំង, នំគ្រក់, នំកន្តំ, ទ្រៀបបាយ, ផ្លែអាយ, ពពាយ,នំក្រូច, នំពងអន្សង, នំលម្អងចេក, នំក្រៀប, នំចាក់ចុល, និងតាប៉ែ សុទ្ធតែជាបង្អែមខ្មែរនាសម័យបច្ចុប្បន្ន ដែលធ្វើដោយស្នាដៃកូនខ្មែរ៕

កាហ្វេផលិតពីលាមកបក្សីមានតម្លៃថ្លៃបំផុតលើពិភពលោក

0

នៅពេលបានឮថា «កាហ្វេផលិតពីលាមកបក្សី» អ្នកនឹងមានចម្ងល់ថា តើគេបានដាក់លាមកបក្សីចូលក្នុងកាហ្វេមែនទេ ? ចម្លើយ គឺជាកាហ្វេផ្សំពីលាមកសត្វផ្សេងៗ និងបានឆ្លងកាត់ដំណាក់កាលផលិតខុសប្លែកពីគេ ។ កាហ្វេនេះមានរសជាតិឆ្ងាញ់ជាងកាហ្វេទូទៅ និងជួយកាត់បន្ថយជាតិអាស៊ីត កាត់បន្ថយរសជាតិល្វីង ហើយធ្វើឱ្យការផឹកកាហ្វេកាន់តែងាយស្រួល ។ កាហ្វេផ្សំពីលាមកសត្វ ទទួលបានការពេញនិយមច្រើន គឺកាហ្វេលាមកបក្សី, កាហ្វេលាមកស្វា, កាហ្វេលាមកដំរី និងកាហ្វេលាមកប្រជៀវ ។ កាហ្វេផ្សំពីលាមកសត្វទាំងនេះស្ថិតក្នុងចំណោមកាហ្វេមានតម្លៃថ្លៃ និងមានតម្រូវការច្រើននៅលើពិភពលោក ។Brazil, Wild Jacu Bird Coffee Beans - Sea Island Coffee

លោក Henrique Sloper ជាម្ចាស់ចម្ការកាហ្វេម្នាក់នៅរដ្ឋ Espirito Santo ប្រទេសប្រេស៊ីល និយាយថា កាលពីឆ្នាំ២០០៩ បក្សីមួយប្រភេទឈ្មោះចាគូ (Jacu Bird) បានមកយាយីចម្កាកាហ្វេរបស់លោក ហើយលោកមិនដឹងថា នៅថ្ងៃអនាគត បក្សីប្រភេទនេះនឹងមានចំណែករួមក្នុងអាជីវកម្មកាហ្វេទេ ។

លោក Henrique Sloper បានទូរស័ព្ទទៅភ្នាក់ងារការពារបរិស្ថានឱ្យមកជួយអន្តរាគមន៍ផងដែរ ប៉ុន្តែពួកគេមិនដឹងធ្វើបែបណា ទើបណែនាំឱ្យលោកធ្វើជារូបបក្សីធំៗដើម្បីដេញបក្សីចាគូ ។ លោកបន្តថា លោកបានអង្គុយមើលចម្ការកាហ្វេទាំងសោកស្តាយ ខណៈបក្សីទាំងនេះស៊ីគ្រាប់កាហ្វេអស់ ។ ក្រោយមក លោកគិតថា បើមិនអាចយកឈ្នះបក្សីទាំងនេះបានទេ លោកត្រូវតែរស់នៅជាមួយពួកវា ។Café de Jacu | Jacu Bird Coffee Zahra em São Tiago MG à venda. 318508

បក្សីឈ្មោះចាគូ បានស៊ីគ្រាប់កាហ្វេ បន្ទាប់មក វាក៏ជុះអាចម៍ជាគ្រាប់កាហ្វេចេញមក ។ ហេតុនេះ អ្នកធ្វើការក្នុងចម្ការកាហ្វេបាននាំគ្នាប្រមូលលាមកសត្វជំនួសគ្រាប់កាហ្វេ ។ បន្ទាប់មក គេត្រូវយកលាមកបក្សីទៅហាលថ្ងៃឱ្យស្ងួត និងលាងសម្អាត រួចយកវាទៅក្លាហ្សេឱ្យរឹង មុននឹងផលិតជាកាហ្វេ ។

រដ្ឋ Espirito Santo ប្រទេសប្រេស៊ីលបានផលិតកាហ្វេលំដាប់ទី៤ នៅលើពិភពលោក និងមានចម្ការកាហ្វេខាម៉ូស៊ីមតែមួយគត់ដែលបានយកលាមកបក្សីចាគូ មកផលិតជាកាហ្វេ ដោយគេបានលក់កាហ្វេប្រភេទនេះអស់រយៈពេល១០ឆ្នាំមកហើយ ។ វាជាកាហ្វេដ៏ថ្លៃបំផុតមួយនាពេលបច្ចុប្បន្ន គឺ១គីឡូក្រាមមានតម្លៃជិត២០០ដុល្លារអាមេរិក និងពេញនិយមខ្លាំងនៅប្រទេសបារាំង ជប៉ុន និងអង់គ្លេស ៕Jacu Bird Coffee - The Mystery Uncovered Of This Rare Coffee ប្រភព ៖ khaosod

ប្រធានាធិបតីសហរដ្ឋអាមេរិក វាយប្រហារមេដឹកនាំចិន យ៉ាងចាស់ដៃ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលប្រមុខការទូតសហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងផ្នែកការទូត ដែលកំពុងតែធ្លាក់ចុះខ្លាំង ចាប់តាំងពីឆ្នាំចុងអាណត្ដិ នៃប្រធានាធិបតីមុនរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះមក ឥឡូវនេះ លោកប្រធានាធិបតី បៃដិន នៅតែការពារនូវការហៅមេដឹកនាំចិន ជាជនផ្ដាច់ការ រហូតធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីប្រទេសមហាយក្សនៅអាស៊ីមួយនេះ។

សារព័ត៌មានរបស់ចក្រភអង់គ្លេស Daily Mail បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានហៅសមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) ជាជនផ្ដាច់ការ ហើយថែមទាំងបានលើកឡើង ថា ការហៅបែបនេះ នឹងមិនធ្វើឲ្យខូចខាតដល់ទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង នោះឡើយ។Biden will kick off reelection bid with union rally in Philadelphia | CNN  Politics

ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានស្ដីបន្ទោស សំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក ដោយចាត់ទុក ថា ការអត្ថាធិប្បាយបែបនេះ ជាការមិនសមហេតុផល និង គ្មានការទទួលខុសត្រូវ ហើយវាជាសកម្មភាពញុះញង់ខាងនយោបាយ ដោយឥតលាក់លៀម។

លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែង នៅក្នុងពិធីរៃអង្គាសប្រាក់បិទទ្វារមួយ ថា លោក ស៊ី ជិនពីង ជាជនផ្ដាច់ការ។ គាត់រំពឹង ថា គាត់នឹងជួបជាមួយលោកប្រធានាធិបតី ស៊ី នៅក្នុងពេលណាមួយ នាពេលខាងមុខនេះ។All the latest news about Joe Biden. - Axios

លោកប្រធានាធិបតី បៃដិន នៅតែការពារនូវការហៅមេដឹកនាំចិន លោក ស៊ី ជិនពីង ជាជនផ្ដាច់ការ។ គាត់បានលើកឡើង ថា ការហៅបែបនេះ នឹងមិនមានផលវិបាកណាមួយកើតឡើងនោះឡើយ ថ្វីបើក្រុងប៉េកាំង បានចោទប្រកាន់ មកលើគាត់ ជាអ្នកបង្កនូវការញុះញង់ខាងនយោបាយយ៉ាងណាក្ដី។

លោក បៃដិន ក្លាយជាប្រធានាធិបតីលើកទី១ នៅក្នុងប្រវត្ដិសាស្រ្ដថ្មីៗនេះ បានប្រើប្រាស់វោហារស័ព្ទ វាយប្រហារសំដៅលើមេដឹកនាំចិន ថា ជា«ជនផ្តាច់ការ»។ ការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី បៃដិន បានកើតឡើង នៅក្នុងកម្មវិធីរៃអង្គាសប្រាក់បិទទ្វារមួយ ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។China's Xi Jinping gets 5 more years as state president : NPR

នៅពេលសួរ ថា តើពាក្យសម្ដីរបស់គាត់ នឹងធ្វើឱ្យមានភាពស្មុគស្មាញ ដល់ទំនាក់ទំនងជាមួយប្រទេសចិន ដែរឬទេ ខណៈលរដ្ឋបាលរបស់គាត់ កំពុងតែព្យាយាមបន្ធូរបន្ថយនូវភាពតានតឹងនោះ? ប៉ុន្ដែភ្លាៗមនោះ លោកប្រធានាធិបតី បៃដិន បានឆ្លើយយ៉ាងរហ័ស ថា «ទេ»។

ទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និង ចិន បានចាប់ផ្ដើមតានតឹង កាន់តែខ្លាំងឡើង ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយនឹងក្រុងប៉េកាំង។ បន្ថែមពីលើភាពតានតឹងដែលមានស្រាប់នោះ កាលពីចុងឆ្នាំ២០២២ លោកប្រធានាធិបតី ចូ បៃដិន បានថ្លែង អំពីកងទ័ពសហរដ្ឋអាមេរិក នឹងចូលទៅជួយការពារតៃវ៉ាន់ នៅក្នុងព្រឹត្ដិការណ៍លុកលុយ ពីកម្លាំងកងទ័ពរំដោះប្រជាជនចិន និង ការបាញ់ទម្លាក់បាឡុងរបស់ចិន ដោយចោទប្រកាន់ អំពីការហោះឈ្លបយកការណ៍ នៅពីលើតំបន់ហាមឃាត់នុយក្លេអ៊ែរដ៏រស៊ើបរបស់សហរដ្ឋអាមេរិក។ ប៉ុន្ដែនៅក្នុងដំណើរទស្សនកិច្ចរបស់លោក អេនតូនី ប្ល៊ីនខេន រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ក៏ជាការត្រួសត្រាយផ្លូវមួយ សម្រាប់ការបន្ធូរបន្ថយនូវភាពតានតឹងផងដែរ។ ប្រទេសមហាអំណាចទាំង២នេះ ក៏បានប្ដេជ្ញារក្សាស្ថិរភាព លើទំនាក់ទំនងការទូតរបស់ខ្លួន៕

បុរសចំណាស់ជនជាតិជប៉ុនបរិច្ចាគមាសរបស់ខ្លួនជួយសង្គម

0

ប្រទេសជប៉ុន ៖ បុរសចំណាស់ជនជាតិជប៉ុនម្នាក់ឈ្មោះ Matsuo Nakajima អាយុ៨៧ឆ្នាំ បានប្រគល់ដុំមាស និងប្លាទីនរបស់ខ្លួន ដែលស្មើនឹងទឹកប្រាក់ចំនួន២៨០លានយេន ដើម្បីជួយដល់ទីក្រុងមីណូ ខេត្តអូសាកា ។ ការប្រគល់មាស និងប្លាទីនមកឱ្យទីក្រុងមីណូ ដោយសារលោកចង់សងគុណដល់ទីក្រុងនេះដែលអនុញ្ញាតឱ្យលោកបើកអាជីវកម្មរកស៊ី និងរកបានប្រាក់ចំណូលដ៏ច្រើននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8aZ_Xuh9WhaVTZu1Ky_vSYgvu4mR0TC9ufxXVR4qFSavuiYWCHE2HzVhqJaJYhb4-5N3h5uMIRDuFRmQcd5NMaPpZrNiJWqkrtyVo__MfwNaDUhlPMwOKpOmuiTNuxAs23DRcGHAoiqaB2Pot1qrLvIqCAqoYzNOoIj-vLcZTHRCPV2_U5X5mWYmpt00/s371/Screenshot%202023-06-23%20101031.jpg

លោក Matsuo Nakajima គឺជាម្ចាស់ភោជនីយដ្ឋានម្នាក់ និងបានសន្សំទុកនូវទ្រព្យសម្បត្តិរបស់ខ្លួនអស់រយៈពេល៥០ឆ្នាំមកហើយ ។ លោកបានប្រគល់មាសទម្ងន់២០គីឡូក្រាម និងប្លាទីន១គីឡូក្រាមទៅឱ្យអភិបាលក្រុងមីណូ ដើម្បីយកទៅប្រើប្រាស់ឱ្យក្លាយជាប្រយោជន៍ដល់សាធារណៈ ដូចជា ទិញរថយន្តសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យជាដើម ។ លោកនិយាយថា លោកចង់ផ្តល់ទ្រព្យសម្បត្តិទាំងនេះជួយដល់សង្គម ខណៈលោកកាន់តែចាស់ជរា ។

កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក លោក Kazuhiko Ueshima អភិបាលក្រុងមីណូ បានផ្ញើលិខិតថ្លែងអំណរគុណជាផ្លូវការទៅកាន់លោក Matsuo Nakajima ។ លោក Matsuo Nakajima និយាយថា ៖ «ខ្ញុំត្រូវបានគេអនុញ្ញាតឱ្យប្រកបអាជីវកម្មនៅទីក្រុងមីណូ ដែលធ្វើឱ្យខ្ញុំអាចរកបានប្រាក់ចំណូលដ៏ច្រើននេះ ។ ដូច្នេះ ខ្ញុំចង់តបស្នងទៅកាន់ទីក្រុងមីណូវិញ ។ ចំណែកចៅៗវិញក៏សប្បាយចិត្តណាស់ដែរ ដែលបានឃើញខ្ញុំធ្វើអំពើល្អសម្រាប់សង្គមបែបនេះ» ។87-year-old man donates 29 kilograms of gold to Minoo City

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក លោក Matsuo Nakajima ទើបតែបានបរិច្ចាគប្រាក់របស់ខ្លួនចំនួន២០០លានយេនទៅឱ្យវត្តមួយកន្លែងនៅប្រទេសជប៉ុនផងដែរ ៕ ប្រភព ៖ Nation World

អាហារទាំង ៧ មុខដែលមានអត្តសញ្ញាណជាតិខ្មែរ

0

សិល្បៈធ្វើម្ហូបខ្មែរមានអាយុកាលជាងមួយពាន់ឆ្នាំ ដែលបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ចិន និងបារាំង។ ម្ហូបខ្មែរមានច្រើនសណ្ឋានដូចជា ស្ល ឆា ចៀន ស្ងោរ និងមានរសជាតិប្លែកៗពីគ្នា។ ដូច្នេះហើយថ្ងៃនេះ KBN News សូមលើកបង្ហាញម្ហូបអាហារទាំង ៧ ដែលមានអត្តសញ្ញាណជាតិខ្មែរនិងមានប្រវត្តិរាប់រយឆ្នាំមកហើយ ដែលម្ហូបទាំងនោះមានដូចជា៖

១.នំបញ្ចុក៖ នំបញ្ចុក ជាអាហារប្រពៃណីខ្មែរយ៉ាងសំខាន់ដែលមានអាយុកាលតាំងពីឆ្នាំ ១២៧០ នៃ គ.ស នា សវត្សន៍ទី១៣ ។ បច្ចុប្បន្នអាហារមួយមុខនេះពិតមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ។ ជាទូទៅយើងឃើញគេយកនំបញ្ចុកមកទទួលទានជាអាហារពេលព្រឹក ឬយកទៅធ្វើក្នុងពិធីបុណ្យផ្សេងៗ ដូចជាបុណ្យភូមិ និងបុណ្យឡើងអ្នកតាជាដើម។របៀបធ្វើសម្លប្រហើរនំបញ្ចុក ~ Delicious food

២.សម្លកកូរ៖ សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់កម្ពុជា។ សម្លនេះត្រូវបានគេចាត់ទុកជាមុខម្ហូបបែបធម្មជាតិដែលភាគច្រើនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបានល្អប្រសើរនៅពេលបរិភោគ។ សម្លកកូរ ពិតជាពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរនាពេលសម័យមុន រហូតមកដល់បច្ចុប្បន្ន។Cambodian soup receipt Somlor Korko Tnowt | របៀបធ្វើសម្ល កកូរត្នោត - មេផ្ទះ  (Housewife) - YouTube

៣.ទឹកគ្រឿង៖ ទឹកគ្រឿង ជាម្ហូបដែលមានឱជារស និងសម្បូណ៌ទៅដោយជីវជាតិព្រោះផ្សំពីត្រី ហើយទទួលទានជាមួយបន្លែស្រស់ៗជាច្រើនមុខ។ ទឹកគ្រឿងស្ថិតនៅក្នុងចំណោមម្ហូបអាហារប្រពៃណី ដែលជនជាតិខ្មែរនិយមទទួលទានតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។វិធីធ្វើបុកទឹកគ្រឿងត្រីអណ្ដែងឲ្យឆ្ងាញ់ - Ratanak Cooking - YouTube

៤.ប្រហុក៖ ប្រហុក គឺជាអាហារដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រជាជនខ្មែរ ជាពិសេសគឺកសិករខ្មែរនៅតាមស្រុកស្រែចំការ។ ប្រហុកគឺជាអាហារផ្អាប់ដែលទុកបានយូរ និងមានអាយុកាលយូរលង់ណាស់មកហើយ។របៀបធ្វើប្រហុក ជាលក្ខណះគ្រួសារ - YouTube

៥.ផ្អក៖ ផ្អក គឺជាប្រភេទអាហារប្រពៃណីរបស់ខ្មែរដែលគេនិយម និងមានឱជារសឆ្ងាញ់និងជាអាហារផ្អាប់ដែលទុកបានយូរផងដែរ។ ផ្អកមានច្រើនបែបច្រើនយ៉ាងដូចជាផ្អកត្រី, ផ្អកកំពឹស, ផ្អកត្រីក្រឹម, និងផ្អកធ្វើពីបន្លែមួយចំនួនដូចជាផ្អកឆៃថាវ, ផ្អកត្រសក់ ឬផ្អកត្រពាំងជាដើម។ចៀនផ្អកត្រីប្រាជូអែម | Khmer cooking | Khmer Food - YouTube

៦.សម្លរប្រហើរ៖ សម្លរប្រហើរ ជាសម្លរដែលមានរសជាតិឆ្ងាញ់និងមានអាយុកាលយូរលង់ណាស់មកហើយ។ បច្ចុប្បន្នម្ហូបនេះគឺពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ ជាពិសេសគឺបងប្អូនកសិករខ្មែរនៅតាមស្រុកស្រែចំការ។របៀបស្លសម្លរប្រហើ - YouTube

៧.បាយសាច់ជ្រូក៖ បាយសាច់ជ្រូក គឺជាអាហារពេលព្រឹកដែលមានដើមកំណើតនៅប្រទេសកម្ពុជា។ បច្ចុប្បន្នអាហារនេះគឺពិតជាពេញនិយមខ្លាំងណាស់ សម្រាប់ប្រជាជនខ្មែរ៕បាយសាច់ជ្រូកអាំង ក្រោយវត្តតាខ្មៅ Menu | Order Online on foodpanda Cambodia

ក្រុមមហាសេដ្ឋី ទៅលេងខ្មោចកប៉ាល់ទីតានិក ជួបគ្រោះមរ.ណៈ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាមេរិក និង កាណាដា បានដឹកនាំការរុក និង បេសកកម្មជួយសង្គ្រោះមនុស្ស នៅក្នុងនាវាមុជទឹកទីតាន់ (Titan) ដឹកមហាសេដ្ឋីទៅលេងខ្មោចកប៉ាល់ទីតានិក (Titanic) ដោយរួមទាំងបារាំង និង ចក្រភពអង់គ្លេសផងដែរ ហើយឥឡូនេះ ក្រុមហ៊ុន OceanGate បានអះអាង អំពីការរកឃើញកម្ទេចកម្ទី នៃនាវាមុជទឹក ដែលបានបាត់នោះ នៅជិតកប៉ាល់ទីតានិក ដែលបានលិច នៅបាតសមុទ្រ នាភាគខាងជើងមហាសមុទ្រអាត្លង់ទិក កាលពីអំឡុងឆ្នាំ១៩១២។Stockton Rush, CEO of WA-based OceanGate, among 5 dead near Titanic  shipwreck | The Seattle Times

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃសុក្រ ទី២៣ ខែមិថុនា ថា មន្រ្ដីឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានអះអាង ថា នាវាមុជទឹក ទីតាន (Titan) របស់ក្រុមហ៊ុន OceanGate (អូសៀនហ្គេត) ដឹកអ្នកទេសចរ ចំនួន៥នាក់ ដែលបានបាត់ទំនាក់ទំនង អស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងមហាសមទ្រអាត្លង់ទិក បានប្រឈមមុខនឹងគ្រោះមហន្ដរាយ ដោយសារការផ្ទុះនាវានោះ។

លោកឧត្ដមនាវី ចន មោហ្គ័រ (John Mauger) មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា យានប្រតិបត្ដិការក្រោមទឹកសមុទ្រតំបន់ឆ្ងាយ (ROV) បានរកឃើញកម្ទេចកម្ទីនាវាមុជទឹកទីតាន់ នៅជិតកប៉ាល់ទីតានិក ដែលបានលិច កាលពីអំឡុងឆ្នាំ១៩១២។ កម្ទេចកម្ទីនោះ ទំនងជាការផ្ទុះនាវាមុជទឹកទីតាន់។What it was like inside the Titan, the lost Titanic-touring submersible |  CNN

នាវាមុជទឹកទីតាន់ បានដឹកអ្នកទេសចរចំនួន៤នាក់ ជាមហាសេដ្ឋី និង អ្នកស្រាវជ្រាវ ហើយអ្នកបើកបរម្នាក់ ជានាយកប្រតិបត្ដិ នៅក្នុងដំណើរទៅកាន់ខ្មោចកប៉ាល់ទីតានិក។ ប៉ុន្ដែនាវាមុជទឹកទីតាន់ បានបាត់នូវការទំនាក់ទំនង ចាប់តាំងពីថ្ងៃអាទិត្យ នៅឆ្នេរសមុទ្រ ភាគខាងកើត ប្រទេសកាណាដា។

ឧបទ្ទវហេតុនេះ បានជំរុញឲ្យមានបេសកកម្មដ៏ធំ សម្រាប់ការស្វែងរក និង ជួយសង្គ្រោះមនុស្ស នៅក្នុងនាវាមុជទឹកនោះ។ ការរុករកនាវាទីតាន់ បានលាតសន្ធឹង នៅលើផ្ទៃទឹករាប់ពាន់គីឡូម៉ែត្រ ដោយឆ្លងកាត់តំបន់ភាគខាងជើង មហាសមុទ្រអាត្លង់ទិក ក្រោមការដឹកនាំពីទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក និង កាណាដា ក៏ដូចជា មានជំនួយពីអន្តរជាតិផ្សេងៗទៀត រួមមាន បារាំង និង ចក្រភពអង់គ្លេស ផងដែរ។OceanGate Expeditions' Titanic tourism is a thing, and it's dangerous | CNN  Business

ជាមួយគ្នានេះ ក្រុមហ៊ុន OceanGate ជាម្ចាស់នាវាមុជទឹក Titan បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ថា មនុស្សចំនួន៥នាក់ នៅក្នុងនាវា ដោយក្នុងនោះមាន៤នាក់ ជាអ្នកទេសចរ និង ម្នាក់ទៀត ជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុន OceanGate ដែលជាអ្នកបើកនាវាមុជទឹកទីតាន់ ត្រូវគេជឿ ថា បានស្លាប់អស់ហើយ។

ក្រុមហ៊ុន OceanGate បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «ឥឡូវនេះ យើងជឿ ថា នាយកប្រតិបត្ដិក្រុមហ៊ុនរបស់យើង គឺលោក ស្ដក់ថុន រូស (Stockton Rush) ជនជាតិអាមេរិក, លោក សាហ្សាដា ដាវូដ (Shahzada Dawood) មហាសេដ្ឋីអង់គ្លេស ដើមកំណើតប៉ាគីស្ថាន និង កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ ដាវូដ (Suleman Dawood) អាយុ១៩ឆ្នាំ, លោក ហាមីស ហាឌីង (Hamish Harding) មហាសេដ្ឋីជនជាតិអង់គ្លេស និងលោក ផល-ហេនរី ណាជូឡេត (Paul-Henri Nargeolet) អាយុ៧៧ឆ្នាំ ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានបាត់ជីវិតដ៏គួរឲ្យសោកស្ដាយបំផុត។Images show OceanGate Titan submarine's final moments on the surface before  vanishing during Titanic dive | Fox News

ក្រុមហ៊ុន OceanGate កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា «បុរសទាំងនេះ ជាអ្នករុករកដ៏ពិតប្រាកដ តាមរយៈការចែករំលែកនូវស្មារតី ផ្សងព្រេងដាច់ដោយឡែក និង មានចំណង់ចំណូលចិត្តដ៏ជ្រាលជ្រៅ នៅក្នុងការរុករក និង ការពារមហាសមុទ្ររបស់ពិភពលោក។ បេះដួងរបស់យើង នៅជាមួយដូងព្រលឹងរបស់បុរសទាំងនេះ និង សមាជិកគ្រួសាររបស់ពួកគេ នៅក្នុងអំឡុងពេលសោកនាដកម្មនេះ»។

លោកឧត្ដមនាវី មោហ្គ័រ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា មុនដំបូង យានប្រតិបត្ដិការក្រោមទឹកតំបន់ឆ្ងាយ (ROV) បានរកឃើញកន្ទុយនាវា នៅក្រោមទឹក ចម្ងាយប្រហែល៥០០ម៉ែត្រ ពីកប៉ាល់ទីតានិក ហើយក្រោយមកបានរកឃើញបំណែកសំខាន់ៗ ចំនួន៥ផ្សេងទៀតរបស់នាវា។ ចំពោះការសម្រេចចិត្តនេះ យើងបានជូនដំណឹង ដល់ក្រុមគ្រួសារភ្លាមៗរួចមកហើយដែរ។Titanic submersible lost at sea raises legal questions for high-risk  businesses

លោកមេបញ្ជាការឆ្មាំសមុទ្រ មោហ្គ័រ បានសង្កត់ធ្ងន់ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំគ្រាន់តែអាចស្រមៃមើល ថា តើនេះទៅជាយ៉ាងណា សម្រាប់ពួកគេ ហើយខ្ញុំសង្ឃឹម ថា ការរកឃើញនេះ នឹងផ្តល់នូវការសម្រាលទុក្ខខ្លះៗ នៅក្នុងអំឡុងពេលដ៏លំបាកនេះ»។

លោកឧត្ដមនាវី មោហ្គ័រ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ដ ថា សំឡេងរំខាន នៅក្រោមបាតសមុទ្រ បានរកឃើញ នៅដើមសប្តាហ៍នេះ ផ្តល់នូវក្តីសង្ឃឹម សម្រាប់ការស្វែងរកក្រុមនាវិក នៅក្នុងនាវាដែលបានបាត់នូវការទាក់ទងនោះ។ ការផ្ទុះរបស់នាវា Titan នឹងបង្កើតបានជាសំឡេងរលកអាកាសដ៏មានសារៈសំខាន់ ដោយសារឧបករណ៍សូណា ដែលបានប្រើប្រាស់ ដោយក្រុមអ្នកស្រាវជ្រាវ សម្រាប់ការចាប់យក។ ចាប់តាំងពីពេលនោះមក កាសែត Wall Street Journal និង AP បានដកស្រង់សម្ដីរបស់មន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះ បានអះអាង ថា ឧបករណ៍ត្រួតពិនិត្យសំឡេងក្រោមទឹករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ពិតជាបានរកឃើញនូវភាពមិនប្រក្រតីភ្លាមៗ ក្រោយពេលនាវា Titan បានបាត់ការទាក់ទង កាលពីថ្ងៃអាទិត្យ ហើយនាវានោះទំនងជាផ្ទុះ។Titanic submarine search: OceanGate CEO among those on the Titan | The Star

កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Titanic បានលិច នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក នៅក្នុងអំឡុងឆ្នាំ១៩១២ ក្រោយពេលវាបានបុកជាមួយនឹងផ្ទាំងទឹកកកដ៏ក្រាស់។ ឧបទ្ទវហេតុនោះ បានឡើង ស្របពេលកប៉ាល់ទីតានិក កំពុងតែធ្វើនាវាចរណ៍ជាលើកដំបូងរបស់ខ្លួន។ ហេតុការណ៍ដ៏អាក្រក់នោះ បានសម្លាប់មនុស្ស ជាង ១ ៥០០នាក់ នៅលើកប៉ាល់នោះ។ ប៉ុន្ដែរឿងរ៉ាវដ៏រន្ធត់ទាំងនេះ ត្រូវបានអ្នកនិពន្ធ លើកយកមកប្រឌិត ធ្វើជាខ្សែភាពយន្តភាគ រឿង «Titanic» នៅក្នុងអំឡុងឆ្នាំ១៩៩៧ ហើយក៏ទទួលបានការទស្សនាយ៉ាងច្រើនបំផុត៕

នាយករដ្ឋមន្ត្រីនូវែលសេឡង់ថា លោក ស៊ី ជិនពីង មិនមែនជាមេដឹកនាំផ្តាច់ការ

0

ប្រទេសនូវែលសេឡង់ ៖ សារព័ត៌មានប្រទេសនូវែលសេឡង់ចុះផ្សាយថា លោក Chris Hipkins នាយករដ្ឋមន្ត្រីនូវែលសេឡង់បានថ្លែងថា លោក ស៊ី ជិនពីង មិនមែនជាមេដឹកនាំផ្តាច់ការទេ ។ លោកថ្លែងបែបនេះ គឺជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានថ្លែងក្នុងពិធីជប់លៀងបរិច្ចាគប្រាក់សម្រាប់គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមកថា លោក ស៊ី ជិនពីង ជាមេដឹកនាំផ្តាច់ការ ។No': New Zealand's PM Dissents Biden's 'Dictator' Remark on Xi Jinping

លោក ចូ បៃដិន បានថ្លែងក្នុងពិធីជប់លៀងបរិច្ចាគប្រាក់ថា ៖ «មេដឹកនាំប្រទេសចិនមិនពេញចិត្តចំពោះហេតុការណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ករណីបាឡុងរបស់ចិន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា ចិនប្រើប្រាស់បាឡុងនេះសម្រាប់ស៊ើបការណ៍សម្ងាត់ ដែលវាហោះនៅលើដែនអាកាសអាមេរិក មុនត្រូវបានយន្តហោះរបស់កងទ័ពអាមេរិកបាញ់ធ្លាក់ ។ លោក ស៊ី ជិនពីង ខឹងសម្បារនោះ ដោយសារលោក ស៊ី ជិនពីង មិនដឹងថា បាឡុងចិនបានហោះមកកាន់អាមេរិក ។ វាជារឿងគួរឱ្យខ្មាសអៀនណាស់សម្រាប់មេដឹកនាំផ្តាច់ការ ខណៈគាត់មិនដឹងថា មានរឿងអ្វីកើតឡើង» ។Key points from Xi's address to China's Communist Party Congress

ការលើកឡើងនេះបានធ្វើឱ្យលោក Chris Hipkins នាយករដ្ឋមន្ត្រីថ្មីប្រទេសនូវែលសេឡង់ ដែលលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិនជាផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានសម្តែងគោលជំហរផ្ទុយគ្នាពីមេដឹកនាំអាមេរិក ។ លោកនាយករដ្ឋមន្ត្រី Chris Hipkins បានថ្លែងថា ៖ «លោក ស៊ី ជិនពីង មិនមែនជាមេដឹកនាំផ្តាច់ការទេ ហើយការដឹកនាំប្រទេសរបស់រដ្ឋាភិបាលចិន គឺជារឿងរបស់ពលរដ្ឋចិន ។ ពួកគេចង់ផ្លាស់ប្តូរទម្រង់ការគ្រប់គ្រងប្រទេស ដូច្នេះ វាជារឿងរបស់ពួកគេ» ។New Zealand PM Chris Hipkins disagrees with Biden, says Xi Jinping not a  'dictator' | South China Morning Post

លោក Chris Hipkins នាយករដ្ឋមន្ត្រីនូវែលសេឡង់មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងខែមិថុនា ឆ្នាំ២០២៣ ដោយលោកនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម រួមទាំងក្រុមហ៊ុនធំៗរបស់នូវែលសេឡង់ចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងនោះលោកនឹងប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងលោក Zhao Leji ប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាជាតិផងដែរ ៕

ប្រភព ៖ The Better New

ប្រទេសថៃចាប់ខ្ទឹមសនាំចូលខុសច្បាប់ពីក្រៅប្រទេសចំនួន២៧តោន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា កន្លងមក លោក វឌ្ឍនាសាក់ ស៊ុយអៀម (Wattanasak Sueaiam) មន្ត្រីមកពីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃ លើកឡើងថា លោកបានចុះទៅស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី ដើម្បីតាមដាន និងត្រួតពិនិត្យការលួចនាំចូលខ្ទឹមសខុសច្បាប់ពីក្រៅប្រទេស ដើម្បីយកមកលក់នៅតាមផ្សារក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ។ តាមការពិនិត្យឃើញថា មានការលួចនាំចូលខ្ទឹមសពីក្រៅប្រទេសដោយគ្មានការអនុញ្ញាត មកពីកំពង់ផែឡែមឆាបាង ខេត្តឈុនបុរី ចំនួន២ម៉ឺន៧ពាន់គីឡូក្រាម (ស្មើ២៧តោន) ស្មើនឹងទឹកប្រាក់២លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4oHJKJHAz3q8A3s7QqTycR2B78i98gtXyp_tS5q1l6Gya74F4tIP05TLtI3YhoTpq5BC5K1hDvRhZEl-whVJSIuACWpd2QgZWZzoJwVzBnoXOL-BJEiQO6ddi8DfFvTqJY_e5xY-jY23ZfSpUvS1oOWgv8bWgw-VO8wNGaNPh8PraCb6y7DtsQ37hWmI/s1280/photo_2023-06-23_07-47-38.jpg

លោក វឌ្ឍនាសាក់ មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មបន្តថា តាមការពិនិត្យលើរថយន្តដឹកទំនិញឃើញថា រថយន្តនេះគ្មានលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនទេ ។ ដូច្នេះ គេបានចាប់ខ្លួនអ្នកបើកបររថយន្តដឹកទំនិញ ព្រមទាំងខ្ទឹមសបញ្ជូនទៅកាន់ស្ថានីយប៉ូលិសភូថនខ្លងហ្លួង ខេត្តប៉ាធុមថានី ដើម្បីអនុវត្តតាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅនាយកដ្ឋានគយឱ្យពិនិត្យមើលករណីការដឹកជញ្ជូនទំនិញខុសច្បាប់នេះថា តើមានការបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់ដែរឬទេ ? ការនាំចូលខ្ទឹមសពីក្រៅប្រទេស គឺត្រូវជាប់ពន្ធនាគារមិនលើសពី៥ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី១សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpi8wbvC4G19BSDCuBq3m4tMP0q7vbChqIeGCH5VJQoiPgi68uMAlo1jjTgm06Viw5BprKgfFHLRNuoJVphjHngm9SJrnKrggUGj7IHMvArzYJSfYUBdKCmheQR6-6J71hV6RS2BwAtojlsQ7dwLW-062Elc0LHIfBFPVlwHCU1OYIV-4OB5AbH55fKrs/s1001/photo_2023-06-23_07-47-44.jpg

លោក វឌ្ឍនាសាក់ បន្តថា ការពិនិត្យមើលការនាំចូលខ្ទឹមសនេះ គឺជាវិធានការដោះស្រាយបញ្ហាតម្លៃខ្ទឹមសធ្លាក់ចុះរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ។ ពួកយើងទប់ស្កាត់ការនាំផលិតផលកសិកម្មពីប្រទេសជិតខាងចូលមកប្រទេសថៃដោយគ្មានការអនុញ្ញាត ដើម្បីរក្សាស្ថេរភាពតម្លៃ និងផ្តល់យុត្តិធម៌ដល់កសិករ ។ លើសពីនេះ អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ក៏មានវិធានការជួយរក្សាតម្លៃខ្ទឹមសផងដែរ ហើយនៅឆ្នាំ២០២៣ យើងបានជួយទទួលទិញខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង ពីកសិកររួចហើយចំនួន១ម៉ឺនតោនដើម្បីឱ្យតម្លៃខ្ទឹមសកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-T8yYgBQuk9araQt1MED4yvvl54QboPFxTyZ_LvFWKtMLgjhvefxqJJBZVeNPvOj1O_f0mh6gDD82GSpleKS26n0J0kTVhnyGua2UZ5D-_8uEcDh6XyvKOwc8W_Q_zcHKKIKcWs0KFoVIW2_LQGtu8_Xp07FaT8_Gcwv0lQuUJh44KBPpVtvS05YD9I/s953/photo_2023-06-23_07-47-50.jpg

លោក វឌ្ឍនាសាក់ លើកឡើងថា ៖ «ខ្ញុំសូមផ្តាំថា កុំលួចនាំចូលខ្ទឹមសខុសច្បាប់ឱ្យសោះ រួមទាំងផលិតផលកសិកម្មផ្សេងទៀតដូចជា ដូងប្រេងជាដើម ព្រោះនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានសហការជាមួយផ្នែកផ្សេងៗធ្វើការតាមដាន និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាបន្តបន្ទាប់ ។ សូមគ្រប់គ្នាអនុវត្តតាមការប្រកាសរបស់គណៈកម្មការកណ្តាលសម្រាប់តម្លៃទំនិញ និងសេវាកម្ម គឺត្រូវគ្រប់គ្រងការនាំចូលទំនិញពីក្រៅប្រទេស ហើយបើពិនិត្យឃើញថា មានការលួចនាំចូលទំនិញខុសច្បាប់នោះ ប្រទេសថៃនឹងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង» ៕ ប្រភព ៖ Khaosod