បរទេស៖ Super moon នឹងលេចឡើងនៅជិតផែនដីក្នុងគន្លងរបស់វាដែលនឹងកើតឡើងនៅថ្ងៃទី ១ និងថ្ងៃ ៣០ ខែសីហា ឆ្នាំ២០២៣។
យោងតាមអ្នកជំនាញខាងតារាសាស្ត្រ NASA លោក Fred Espenak បាននិយាយថា យប់រដូវក្តៅនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីមើលព្រះច័ន្ទពេញវង់នៅលើមេឃភាគខាងកើតពីរបីនាទីបន្ទាប់ពីថ្ងៃលិច ហើយវានឹងកើតឡើងពីរដងក្នុងខែសីហានេះ ។Two supermoons in August mean double the stargazing fun

ព្រះច័ន្ទដំបូងនឹងបង្ហាញខ្លួននៅយប់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ នៅពេលដែលព្រះច័ន្ទរះក្នុងទិសអាគ្នេយ៍។ ព្រច័ន្ទនេះនឹងលេចរូបរាងធំ និងភ្លឺខ្លាំង ព្រោះវានៅជិតផែនដីជាងធម្មតា ដែលមានចម្ងាយត្រឹមតែ ៣៥៧.៥៣០ គីឡូម៉ែត្រប៉ុណ្ណោះ ខណៈដែលចម្ងាយគិតជាមធ្យមរវាងផែនដី និងព្រះច័ន្ទគឺ ៣៨៤,៤០០ គីឡូម៉ែត្រ។ ព្រះច័ន្ទនឹងខិតកាន់តែជិតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ ដែលមានចម្ងាយត្រឹមតែ ៣៥៧,៣៤៤ គីឡូម៉ែត្រពីផែនដី ដោយសារតែវាជាព្រះច័ន្ទពេញវង់ទីពីរក្នុងខែតែមួយ ទើបគេហៅថា Blue Moon។

យោងតាមតារាវិទូអ៊ីតាលីលោក Gianluca Masi ដែលជាស្ថាបនិកនៃគម្រោងតេឡេស្កុបនិម្មិត បានឱ្យដឹងថា ពេលវេលាចុងក្រោយនៃព្រះច័ន្ទពីរបានបង្ហាញខ្លួនក្នុងខែតែមួយគឺនៅក្នុងឆ្នាំ ២០១៨ ហើយវានឹងកើតឡើងម្តងទៀតនៅឆ្នាំ២០២៣ នេះរហូតដល់ឆ្នាំ ២០៣៧។Brits will be able to see TWO supermoons in August - check exact date and  time - Mirror Online
Supermoon ទីមួយនៃឆ្នាំនេះបានកើតឡើងម្តងហើយនៅថ្ងៃទី៣ ខែកក្កដា និងចុងក្រោយនៃឆ្នាំនេះប្រព្រឹត្តទៅនៅក្នុងខែកញ្ញា ចំណែកឯ Supermoon ខែសីហា វិញនឹងមកជិតផែនដីរហូតដល់ទៅពីរដង។

ប្រសិនបើមើលមិនឃើញអ្នកអាចប្រើកែវយឺត ឬតេឡេស្កុបដើម្បីជួយបង្កើនបទពិសោធន៍សម្រាប់អ្នកសង្កេតការណ៍ ដោយបង្ហាញពីរចនាសម្ព័ន្ធដូចជាសមុទ្រព្រះច័ន្ទ វាលទំនាបងងឹត និងនៅក្នុងបឹងធំៗចំនួន៥ ដែលបង្កើតឡើងដោយកម្អែលភ្នំភ្លើងហូរចេញ។ យើងអាចមើលព្រះច័ន្ទដ៏អស្ចារ្យនេះនៅគ្រប់បណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក៕ ប្រភព៖vnexpress