Home Blog Page 1615

នាវិក៥នាក់ដែលចុះទៅមើលកាប៉ាល់ Titanic បានបាត់.បង់ជី.វិ.តហើយ

0

ក្រុមហ៊ុន Ocean Gate ដែលបានបញ្ជូននាវិក៥នាក់ ចុះទៅមើលសាកសពកាប៉ាល់ Titanic នោះ បានបានប្រកាសជាផ្លូវការថាខ្លួននឹង បានបញ្ចប់ការុករកជាស្ថាពរហើយ ចំពោះនាវាមុជទឹកខ្នាតតូច Titan របស់ក្រុម OceanGate ដែលបានបាត់ដំណឹងអស់រយៈពេល ៤ថ្ងៃ ទៅក្នុងមហាសមុទ្រអាត្លង់ទិក ត្រង់ទីតាំងដែលកប៉ាល់ Titanic បានលិចក្នុងជម្រៅទឹក ៣.៨គីឡូម៉ែត្រ។The Titanic sub search has reached its bleakest milestone yet. Now,  OceanGate faces its hardest questions | The Independentកាលពីថ្ងៃព្រហស្បត្តិ៍ ២២ មិថុនា ក្រុមរុករកបានរកឃើញបំណែកជាច្រើននៃកូននាវា ខ្នាតតូច Titan នៅក្បែរនឹងសាកសពកាប៉ាល់ Titanic។ ដោយឡែគកងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិក អះអាងកាលពីពេលទាបភ្លឺឈានចូលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ថាមនុស្សទាំង ៥នាក់ នៅក្នុងនោះត្រូវបានបានបាត់បង់ជីវិតទាំងអស់។Missing Titanic submersible summary news | 20 June - AS USAទន្ទឹមគ្នានេះដែរខាងក្រុមហ៊ុន OceanGate ក៏បានចេញលិខិតសូមទោសជាសាធារណៈផងដែរ ក៏ប៉ុន្តែពួកគេនៅតែគេចមិនផុតពីបណ្តឹងរបស់ក្រុមគ្រួសារសពនោះទេ។How many expeditions has the OceanGate submarine made to the Titanic? When  were they? - AS USAសូមរំលឹកផងដែរថា សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions៕submarine: How long does it take to get to the Titanic in a submarine?  Distance, depth, and all about OceanGate submersibleប្រភព៖ CNN

រឿងលោក បឺត សំរេច ចង់ពិនិត្យ DNA បញ្ជាក់ថាជាកូនអធិរាជសំឡេងមាសលោក ស៊ិន ស៊ីសាមុត មិនអាចកើតឡើង

0

ថ្មីៗនេះមិនត្រឹមតែមហាជនភ្ញាក់ផ្អើលអតីតកីឡាករលោក បឺត សំរេច ប្រកាសទាំងទឹកភ្នែកថាកូនប្រុសឥតខាន់ស្លាអធិរាជសំឡេងមាសលោក ស៊ិន ស៊ីសាមុត តែការមានការជជែកវែកញែកជាគ្នាច្រើនថែមទាំងទាមទារឱ្យមានការពិនិត្យ DNA ជាមួយកូនស្រីលោក ស៊ីម ស៊ីសាមុត ថែមទាំង ខណៈលោក បឺត សំរេច ក៏មិនខ្លាចក្នុងការពិនិត្យឡើយ។ ទោះយ៉ាងណាបំណងនេះមិនអាចសម្រេចបានឡើយដោយភរិយាលោក ស៊ិន ស៊ីសាមុត មិនអនុញ្ញាតិឡើយ។

លោក សេង ដារ៉ា អ្នកស្រាវជ្រាវប្រវត្តិសិល្បករខ្មែរល្បីៗ ជាពិសេសថ្មីៗនេះរឿងលោក បឺត សំរេច ជាកូនប្រុសឥតខាន់ស្លា អធិរាជសំឡេងលោក ស៊ិន ស៊ីសាមុត លោកមានការស្រាវជ្រាវជាច្រើនដើម្បីជម្រាបជូនមហាជនថារឿងនេះជារឿងពិតឬមិនមែន ខណៈមានការលើកឡើងជាច្រើនជុំវិញរឿងនេះរហូតចង់ឱ្យលោក បឺត សំរេច ពិនិត្យ DNA ជាមួយកូនស្រីលោក ស៊ិន ស៊ីសាមុត ថែមទៀត។null
នៅថ្ងៃទី២២ ខែមិថុនា នេះ បំណងដែលចង់ឱ្យលោក បឺត សំរេច ពិនិត្យ DNA នោះមិនអាចកើតឡើងព្រោះ ភរិយាលោក ស៊ីន ស៊ីសាមុត បដិសេធមិនឱ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ទេ ហើយក៏ប្រកាសមិនទទួលស្គាល់ថា រឿងនេះជាការពិតដែរ…។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមលោក សេង ដារ៉ា។
ក្នុងនោះដែរ លោកបានសំណូមកុំឱ្យមានការខឹងសប្បាម្បារ ជេរ ដៀមដាម ស្អប់ភរិយាលោក ស៊ិន ស៊ីសាមុត អ្វីព្រោះរឿងនេះមិនគួរកើតឡើងនៅក្នុងវ័យចុងក្រោយរបស់គាត់ ដែលគាត់កំពុងត្រូវការភាពស្ងប់ស្ងាត់ ធ្វើបុណ្យទាន ស្តាប់ធម៌លែងនឹកនាអ្វីៗទាំងអស់ ស្រាប់តែស្រមោលចាស់មកតាមបន្លាចភាពស្ងប់ស្ងាត់របស់គាត់ ដោយបានបញ្ជាក់ថាលោកនៅតែព្យាយាមជួយបង្ហាញ ឬជួយស្រាវជ្រាវរកយុត្តិធម៌ ជូនអ្នកទាំងពីរជាបន្តទៀត តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE9JvuUoURwP58hHsVWJ1eJXl-VD1oLzYJk17Ow7WN_-JoiGprhD2PgOjsQLyWpMrwcmkBKywnZY5jXWVPrQ0jnLLO_QgpxYTg_XYxC0vZb6gdwxF8OrOeRaXL68Rjewcu8JOndomskqjTu48TqKlyRP-LdIz2V0v-7pVmoL8TxNFfSap56BpNae5XSPE/s2048/image_2023-06-22_16-33-38.png

ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានក៏បានបង្ហោះសារលើរឿងនេះដែរថា រឿងអាថ៌កំបាំងរបស់លោកស៊ិន ស៊ីសាមុត គ្មាននរណាម្នាក់ដឹងអស់ក្រៅពីខ្លួនលោកទេ ហើយរឿងទាំងនោះក៏បានស្លាប់ទៅជាមួយគាត់អស់ហើយ។ ឯករណីលោកបឺត សំរេច មិនគួរត្រូវបានទទួលការស្តីសន្ទោសទេ ព្រោះគាត់គ្រាន់តែបានដឹងរឿងរ៉ាវតាមតែម្តាយចិញ្ចឹមនិយាយប្រាប់តែប៉ុណ្ណោះ។

«កត្តាសំខាន់ប្រសិនបើយល់ថាគាត់មានសំឡេងច្រៀងល្អ សូមជួយផ្តល់កម្លាំងចិត្តគាត់ ដើម្បីឱ្យគាត់ខិតខំអភិវឌ្ឍសមត្ថភាពឈានទៅទទួលបានជោគជ័យលើវិស័យចម្រៀងរបស់គាត់។សម្រាប់រូបខ្ញុំគឺពិតជាគាំទ្រសំឡេងរបស់គាត់ ដែលអាចច្រៀងបទលោកស៊ីន ស៊ីសាមុត បាន និងពីរោះម្យ៉ាងម្នាក់ ។ សូមស្នើសុំឱ្យលោកបឺត សំរេចខិតខំហាត់បន្ថែមទៀតដើម្បីឱ្យកាន់តែបានល្អប្រសើរឡើង» នេះជាការលើកឡើងបន្ថែមទៀរបស់រដ្ឋលេខាធិការក្រសួងព័ត៌មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfIlMpxXn_XuNgbpR-BDN_kDL9m1bHQkNfiDU56WkMaRGcc6A3tqYLCP58VZ8uP3gADpo2u8RrZG6Jsc_aX7Sa7JDYgxMmCH3tf_HZFamH2yQO2oTVfAot51MIy6mLsLuHtJdR67N-4XhqduDdvBpZSfZBHLqR1lrW7YefanPEvtq_qjeCTx0UhMh5dzc/s960/image_2023-06-22_16-33-56.png

មហាជនរិះគន់ ចែតា ដូចព្យុះក្រោយនិយាយដាក់អ្នកលេងទិកតុកម្នាក់ថា«លក់ជ្រូកខ្វៃឱ្យដឹងលក់ជ្រូកខ្វៃ,ស្រីមិនចំស្រីប្រុសមិនចំប្រុស»

0

ក្រោយពី Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនគណនីហ្វេកប៊ុកឈ្មោះ alex conan real ហៅចែតា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមរិះគន់ដូចព្យុះថាជាមនុស្សមើលងាយអ្នកដទៃ ក្រោយពីបាននិយាយទៅកាន់អ្នកលេងទិកតុកល្បីឈ្មោះម្នាក់ថា លេងទិកតុកឱ្យដឹងលេងទិកតុក លក់ជ្រូកខ្វៃឱ្យដឹងលក់ជ្រូកខ្វៃ កុំចេះដឹងរឿងគ្រួសារវង្សត្រកូលខ្លួន និងពាក្យថា ស្រីមិនចំស្រី ប្រុសមិនចំប្រុសជាដើម ដែលគេស្គាល់ថាអ្នកលេងទិកតុកនោះមានឈ្មោះថា ហ៊ាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj09GWB-N-aFw3jB8lZcVwSKkus8nXgPXlkFFgw7nVXLPvHs-dIWoCd8h4BSqhXLC-LL1kVCuE5Re4V8jUd0PUkipeveKXBU_wqVbVROGZRV_uFCR3R2CP0jxHlmwrTUCx73L1KQcyFPCjp3eC3a2jRB1gyIEgA-Bim4SG4nG_q5PradLalB8-aUGrgSNI/s2048/336666785_1226824467949362_5690428187206164461_n%20(2).jpg

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមល្បីឈ្មោះម្នាក់ហៅ ចែតាបារាំង បាន Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននិយាយរឿងជាច្រើនដែលបានកើតឡើងជាប់ទាក់ទងជាមួយតារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស។ ក្នុងការLive នោះ ចែតា បានពន្លះខ្លាំងៗទៅលើអ្នកលេងទិកតុកម្នាក់ដោយក្នុងការLiveនោះនាងមិនបានបញ្ចេញឈ្មោះទេ ប៉ុន្តែគេដឹងថា ចែតា ចង់សម្តៅដល់អ្នកលេងទិកតុកឈ្មោះ ហ៊ាទី។ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះបាននិយាយភ្ជាប់ពាក្យបងថា « លេងទិកតុកឱ្យដឹងលេងទិកតុក លក់ជ្រូកខ្វៃឱ្យដឹងលក់ជ្រូកខ្វៃកុំចេះពាក់ព័ន្ធគ្រួសារវង្សត្រកូលរបស់ខ្លួន បើមានពេលវេលាយកពេលទំនេរទៅសម្រកទម្ងន់កុំចេះដឹងរឿងគេ …ជី ដេវីត ទេព បូព្រឹក្ស សល់ឡានសល់ផ្ទះជាភ័ព្វសំណាងរបស់គេ ខ្លួនឯងនៅលក់ជ្រូកខ្វៃនៅឡើយ និងបានចោទសួរថាតាំងពីល្បីនៅទិកតុកលក់ជ្រូកខ្វៃមកបានសល់អីខ្លះហើយ ព្រមទាំងនិយាយពាក្យថា ស្រីមិនចំស្រី ប្រុសមិនចំប្រុសជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6CV3NPQd-9eKR7Uu7UlzMZvizN9kVuEGlDsMwfvrJPv8MqGKZM8ZtLqP48CDKcKbiwFjfpiLxQ9QC_tsH5CYzLR43tz4Cok-u7gQyE-4JirMPTU5g9C-0p1zZjZMyx3Qtko7vZxdChI3iuZsByCEFp1oyITiGNHWNk6e68xS17KuKmJDPA2DmNKQfncc/s1440/268386682_979403412660353_8692660984980749736_n%20(2).jpg

ការពន្លះរបស់ចែតា ទៅលើអ្នកលេងទិកតុក ហ៊ាទី នេះធ្វើឡើងបន្ទាប់ពី វណ្ណដា កំពុងមានរឿងចម្រូងចម្រាស់ជាមួយ ហារ៉ាយុទ្ធ ដោយអ្នកលេងទិកតុកនេះបានបង្ហោះសារមួយនៅលើបណ្តាញសង្គមថា «និយាយត្រង់ ទោះមានរឿងអីក៏ដោយ វណ្ណដា មិនដែលpost status អីសោះ តែបើបងនោះវិញPost រឿងចូលឱ្យខ្លួនឯងពាក់ព័ន្ធគេរហូត ខ្លាចសាប?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIUXzNywVq7auZP7M19AKpvZxR2Tw2zwLkI2zlbCvS9eNUVwCnzBxh1HAUqjzvS8HPtCFV810MfoB3q0yw-rEqLtyX1G9sc2rZDEmPFHYGXKjgFAkeOQj8zt1DSyc1CfBYVVuFqkMBwKg5VBlvRYGuu816ECfImzb1vRvvdTgfBG3rqeLHhkYxhxFvuKU/s2048/image_2023-06-22_13-58-08.png

ក្រោយពីពាក្យសម្តីរបស់ចែតា នៅក្នុងLiveរបស់ខ្លួនរីកសាយភាពពេញប្រព័ន្ធផ្សព្វផ្សាយ មហាជនអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងថាជាមនុស្សដែលនិយាយស្តីមើលងាយមុខរបរអ្នកដទៃ។ ពួកគេបានចូលទៅបញ្ចេញមតិថា «សូមនិយាយត្រង់តិច តាំងពីដើមចូលចិត្តមើលគាត់និយាយលេងសើច ជេរសប្បាយ ដល់តែម៉ានរឿងចុងក្រោយនេះដូចជាចេញមកជាងសាមីខ្លួនគេទៀត មិនដឹងថាជាប់សាច់ឈាមជាមួយគេត្រង់ណា ហត់ណាស់បិតfbពីរថ្ងៃសិនហើយបញ្ជាក់ខ្ញុំនៅកណ្ដាល ,កុំចឹងបានអត់បង បងដឹងទេថាបងកំពុងដៀលខ្លួនឯងដែរហើយណា ចេះដឹងរឿងគេដែរសោះនិងហា៎»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixttbFDZxJzbDd3m-xv_gcqx-RE9N4Kt6myYgiEwqA9PDjGGxJz1GTHdB5Shp7PqoQjqdv2pkuBx_-hmbeFHOyUSvlpjjkV5tGZWJNVUfm6uimFs4kbXPwp_AasxZxVE0ne0DQGOTbXdAnkXgwR_9Cco6oMCW3hvpywPESB5tfUtaT0ytdW3jMdaBgaBE/s2048/image_2023-06-22_13-58-09.png

អ្នកផ្សេងទៀតបានសរសេរថា «សម្តីមើលងាយគេ សន្តានបែបនឹងតិចទៀត…កម្មពារមានពិតមិនចាំជាតិក្រោយទេ, The ថាឲ្យគេស្រី មិនចំស្រីប្រុសមិនចំប្រុស តែអត់មើលខ្លួនឯង,ពេលខ្លះទាល់ប៉ះគ្រួសារឯងខ្លួនឯងបានយល់អារម្មណ៍និង ដូចកាលគាត់ជេរអ៊ំទំពាំងចឹងឡូវធ្លាក់ទៅគាត់វិញឱ្យគាត់ដឹងអារម្មណ៍ហ្នឹង,ដៀលគេមិនមើលមាយាទខ្លួនឯង យ៉ាប់ណាស់ស្រីតូច,មើលងាយគេសម្បើមណាស់បង ,មើលងាយគេរហូត…»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLXWnXr0xCuEsBnThhQEKAkgnnja80GTKhIAwNz5RfzDHjh2BnsDNewCb7v83MDzcM9-hBnfvuuQmQ3UcUyX9dSIcEApgH_2VOVzJ7qROWPUpzw1RnmD5KvH24HzTMSXRxiST4QnHQ5LjI7oPQkhuh_X9R0g_AtmQWv74ifCyvY0cnBWz-U0QP3m8sv78/s960/355079998_1415226812643572_3249566494863593347_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSmu5ObL90R7hpO3XDkwrKeEfKqRb8ELxXXB-Y09pqbO1onjKtExD_UYos-4ZAu8YRxH2yILcGkd_eQOoQfu0B6aqPHnV88PnjCFxO6pPcX0LiSjitgaktX6bb19Rc08wv-Y8XcWdZASETH8K01r9g357Wh0-PF8WKbsxeLFz9YO4plDu8qITb7x_XZMc/s802/Capture%20(22).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7H8qY-iRS7VYTqkH_0YIkUN0qTWenENFOENgM9bpXpUxFYB3y5ILSsyuVUl9aht8nEA-KCwDWP67iKnKQ2nXHq_z2Q5T-dMO7nw5rFTrcU24QP_YgvFMKBH_enfBlbeDw1-d9AiLjZFA7oOEY--EFqU_4kZ8uQ29hT-dxlKBNTOPHiF_ZTYcPdNu4G0/s738/%E1%9E%8F%E1%9E%8F.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNM_TzNBEVtkDK5fHVHm8lUM_bT73WnU3lUw65c_UeZ6kzDWuoqGgra-viyr0QoyNtYae8D7anBwILWil6l5oCxgoP92sHnutHKjiCP7a2VWMBax49_-RpT3ZRg4hBkH8uCcErrBNZ-4_NJevBmWqbA4hbpHd5hxVSM092CSzfcRWrxZ22cjmAt82tmjc/s837/%E1%9E%A0%E1%9E%A0.PNG

មោទនភាព! ស្ងាត់ៗ វណ្ណដា និងម្ចាស់បទ «សុរា» ជាប់ឈ្មោះក្នុងបញ្ជីតារារ៉េបទាំង៥០នៅអាស៊ី

0

មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមទាំងអារម្មណ៍មោទនភាពសម្រាប់តារាចម្រៀងរ៉េប២ដួងរបស់កម្ពុជាដែលបានជាប់នៅក្នុងបញ្ជី LiFTED ៥០ សម្រាប់ឆ្នាំ២០២៣ដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ ក្នុងនោះ វណ្ណដា បានឈរនៅលេខរៀងទី៦ ខណៈ Ruthko ម្ចាស់បទ «សុរា» ឈរនៅលេខរៀងទី៤៦នៅក្នុងបញ្ជីនេះ។May be an image of 2 people

ពិតជាមានភាពភ្ញាក់ផ្អើលជាថ្មីទៅលើកំពូលតារារ៉េប វណ្ណដា កំលោះស្រុកខ្មែរមានឈ្មោះនៅលើបញ្ជីអន្តរជាតិបន្ទាប់ពីមានឈ្មោះនៅលើទស្សាវដ្តីដ៏ល្បីរបស់អាម៉េរិកដែលបានចេញផ្សាយកាលពីកន្លងទៅនេះនៅក្នុងបញ្ជីតារាវ័យក្មេងអាយុក្រោម៣០មានឥទ្ធិពលបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ពេលនេះបានជាប់នៅក្នុងបញ្ជីមួយទៀតហើយ។No photo description available.

តាមការចុះផ្សាយរបស់ liftedasia វណ្ណដា ឈរនៅលេខរៀងទី៦នៅក្នុងបញ្ជី LiFTED ៥០ សម្រាប់ឆ្នាំ២០២៣ដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ គេបានរៀបរាប់ថា វណ្ណដា កាន់តែភាពជោគជ័យជាសិល្បករខ្មែរបន្ទាប់ពីបទទម្លាក់បទ «Time to Rise» ដែលមានអ្នកទស្សនា១០០លានដង និងអាល់ប៊ុមទីពីររបស់ VannDa Skull 2: Season One ដែលធ្វើឱ្យទទួលបានការគាំទ្រយ៉ាងខ្លាំង។ វេបសាយដដែលក៏បង្ហាញពីការសហការគ្នារវាង វណ្ណដា និងតារារ៉េបថៃ ដូចជា F. HERO ,1 MILL និង SPRITE ក្នុងបទ «Run the Town» និងជាមួយ OG Bobby នៅក្នុងបទ ‘BONG’ និង ‘Young Man’ រួមទាំងការប្រគំតន្ត្រីនៅឆាក Rolling Loud កាលពីខែមេសាកន្លងទៅនេះផងដែរ រួមទាំងលើកសរសើរពី វណ្ណដា ច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcycZ8ENiJyjMmVMlHx0WEa43AJivpY_Zc0jkqyahsEJHJYJ0bbATJPut0XFoHh_l29Rm5-aYrOUZZ7ScOt8_Cst1kT32V2Kd6kCY7CcY-ADYr6nhNz8cSVslXuSqBYJEHhorKNeNljgR87TP85I5VXU0yTVADwrIclpB3j28p0NeXsi16tSv1cP0pXTc/s5000/Lifted-50-2023_Hero06.jpg

ជាមួយគ្នានេះដែរ មិនត្រឹមតែ វណ្ណដា ជាប់ក្នុងបញ្ជីខាងលើនេះទេ តារាចម្រៀងរ៉េប Ruthko ម្ចាស់បទ«សុរា» ក៏ជាប់នៅលេខរៀងទី៤៦ នៅក្នុងបញ្ជីនេះផងដែរ ដែលជាតារានៅក្នុងទ្រនំ KlapYaHandz ខណៈបទទម្លាក់ចុងក្រោយនេះមានចំណងជើងថា «Stay the Same» ។ ថ្មីៗនេះ Ruthkoក៏ជា Coach ម្នាក់នៅក្នុងកម្មវិធី «The Rapper Cambodia» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfGybTDMWiNfobmgMtb-ukYU9tX75IJ_97KTxcTiGm0dae01rFL_RVIlZye6V6jBkKXCgLbkptFGLQJgyAydVqjE0AC6DWMp4hoinhoRBVDlhWJB527Bqdjq2VdfcoZn_AvXUR7fNaOTWXJjh6cQZSaEbokCEgrFU9CP6-iHx9KeiGTgRURCN9YK6uo80/s2250/Lifted-50-2023-card-46.jpg

គួរបញ្ជាក់ផងដែរថា តារារ៉េបទាំង២រូបនេះពិតជាធ្វើអ្នកគាំទ្រមានមោទនភាពយ៉ាងខ្លាំងដែលនាំឈ្មោះកម្ពុជាជ្រៀតចូលអន្តរជាតិជាមួយតារាល្បីៗដូចជា JACKSON WANG, JAY PARK, JESSI, AWICH រួមទាំងតារារ៉េបជាច្រើនទៀតក្នុងចំណោមតំបន់អាស៊ីមានដូចជាប្រទេស ឥណ្ឌា , កូរ៉េខាងត្បូង ,ជប៉ុន ,ឥណ្ឌូនេស៊ី , ថៃ វៀតណាម, ហ្វីលីពីន ,ហុងកុង ,ចិន និង សិង្ហបុរី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsFGEFsxNQgBHOS6N5pVBnFNPjnboQXSV8vAwXBD9dNW8TAqigO14wTyKOQJZWoZohAnaR6pQs4jHVc9waQ8Ym-efZ4jVz8yXH8dC8fbeaWz5zcnpRXPUKwFR1_V2rdTGi2a8sa9y47YVM28bPCDT0jKOIQZCJGWWSqP3DTtl2EgM64mBut_aGlKNmXFw/s1892/Capture%20(21).PNG

ពិតឬ! iPhone15 នឹងដាក់លក់នៅខែកញ្ញា និងប្តូរមកខ្សែសាក Type-C តាមច្បាប់របស់សហភាពអឺរ៉ុប

0

ក្រុមហ៊ុន Apple ត្រូវបានរំពឹងថា នឹងចាប់ផ្តើមផលិត iPhone15 នៅក្នុងខែមិថុនានេះ ហើយនឹងគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញា តាមទម្លាប់រាល់ដង។Is the iPhone's 'Made in India' era beginning as Apple breaks with China? | CNN Business
បើតាមព័ត៌មានដែលបែកធ្លាយ បានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។Forget iPhone 15, iPhone 15 Pro, Apple Has Something Better

អ្វីដែលគេសង្ស័យថាទៀតនោះគឺថា Apple ប្រហែលជាត្រូវបង្ខំចិត្តផ្លាស់ប្តូររន្ធសាក មកខ្សែ Type C វិញ ដើម្បីអាចលក់នៅទ្វីបអឺរ៉ុបបាន។

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងគ្នាលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C ៕
The iPhone 14 with USB C and no Lightning port? Europe votes yes - Market Research Telecast

ប្រភព៖ Mac Rumors 

ថ្មីទៀតហើយ ! ពាក់ស្បែកជើង Moonwalker អាចជំនួសការធ្វើដំណើរដោយយានជំនិះបាន

0

បរទេស៖ យោងតាមក្រុមហ៊ុន Shift Robotics ដែលជាក្រុមហ៊ុនផលិតស្បែកជើងឆ្លាតវ័យដំបូងគេរបស់អាមេរិកបានណែនាំស្បែកជើងថ្មី Moonwalker ដែលអាចជួយបង្កើនល្បឿនដើរបាន ២៥០% ដោយសារ AI algorithm។These battery-powered shoes make you walk 2.5 times faster | CNN Business

Moonwalker បង្កើតឡើងដោយក្រុមវិស្វករដែលធ្វើការនៅសាកលវិទ្យាល័យ Carnegie Mellon របស់សហរដ្ឋអាមេរិក។ Moonwalker មើលទៅដូចជាស្បែកជើងជិះស្គីលើទឹកកក ប៉ុន្តែវាមិនមែនស្បែកជើងជិះស្គីអីទេ វាគឺជាស្បែកជើងធម្មតាដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) algorithm នឹងជួយឱ្យអ្នកពាក់ដើរធម្មតាដោយគ្មានការគ្រប់គ្រងណាមួយឡើយ។A new way to experience the city: Walking with AI by Moonwalkers

ស្បែកជើងនេះមានការរចនាខ្សែភ្ជាប់ជាមួយAI និងមានកង់ប៉ូលីយូធ្យូនចំនួន ៨ ដូចជាស្បែកជើងស្គីដែរ។ Moonwalker គឺជាស្បែកជើងដើរលឿនបំផុតនៅលើពិភពលោក ដែលមានសមត្ថភាពបង្កើនល្បឿនដើររបស់អ្នកពាក់បាន ២៥០% ហើយវាក៏ត្រូវបានរចនាផងដែរ ដើម្បីឡើងជណ្តើរ និងឡើងចុះចំណោត តាមរយៈចលនាជើងពិសេស ដែលធ្វើឱ្យមុខងារចាក់សោរកង់សកម្ម និងការពារមិនឱ្យកង់វិលដោយសេរី។The $1,400, TikTok-Famous Shoes That Make You Walk Faster

ជាមួយនឹងចម្ងាយថ្មជិត ១០ គីឡូម៉ែត្រ Moonwalker អាចជាជម្រើសថ្មីសម្រាប់ជំនួសយានជំនិះផ្ទាល់ខ្លួនដូចជារថយន្ត និងម៉ូតូក្នុងចម្ងាយខ្លី។ ទំហំបង្រួមរបស់ពួកគេអនុញ្ញាតឱ្យអ្នកប្រើងាយស្រួលទុកវានៅក្រោមតុឬនៅក្នុងកាបូបស្ពាយជាដើម។

គួរបញ្ជាក់ដែរថា ស្បែកជើងឆ្លាតវៃរបស់ក្រុមហ៊ុន shift robotics នឹងចាប់ផ្តើមបើកលក់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៣ ដោយមានតម្លៃ ១,៣៩៩ ដុល្លារក្នុងមួយគូរ៕ The world's fastest shoes: Moonwalkers - electric-powered roller skates  that increase walking speed by 250% - are available on Kickstarter |  gagadget.comប្រភព៖vnexpress

កម្លាំងអាវុធហត្ថចាប់បាន hacker ៥នាក់ ដែលតែងតែផ្ញើ Link ទៅតាមតេឡេក្រាម

0
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។
ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០ដុល្លារ ហើយខ្លួនបានវេរទៅឱ្យអស់ ១០,០០០ដុល្លារ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។May be an image of 5 people and text
តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។
ជនសង្ស័យទាំង ០៥នាក់រួមមាន៖May be an image of phone and text
១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។
២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសម្លេង ឲ្យក្រុម Hacker។
៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្តាញបន្ថែម និងពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។
៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។
៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។May be an image of book and text
តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឱ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាបឮពួកគេប្រាប់ថារស់នៅប្រទេសថៃ ហើយពួកគេប្រាប់ថាទៀតថា៖” អាចហែកតេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា”។May be an image of phone, digital audio player and text
រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឱ្យ ក្រុម Hacker តាមរយៈធនាគារ ហ៊ុយវ័ង។May be an image of 5 people, ambulance, street and text
តាមរយៈបទពិសោធន៍នៃការបង្ក្រាបករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា៖” ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឱ្យមានកម្មវិធីជាច្រើនដែលយើងមិនអាចតាមទាន់បាន ដូច្នេះ បងប្អូនដែលប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឱ្យយើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវ ឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើង ទៅពួកគេនោះឡើយ ហើយបើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឱ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀងវាងការខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយ លើការប្រើប្រាស់ទូរស័ព្ទ៕

មកស្គាល់កោះមួយ ប្រៀបបានជាឋានសួគ៌ក្រោមមេឃ កំពុងលាក់ខ្លួននៅកណ្តាលសាគរដ៏ធំល្វឹងល្វើយក្នុងខេត្តកោះកុង

0

កោះម្នាស់ ស្ថិតនៅក្នុងទឹកដីខេត្តកោះកុង ដោយភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ប្រហែល៥ម៉ោង ឆ្ពោះទៅខេត្តកោះកុង បត់ឆ្វេងទៅកំពង់ផែកោះស្តេច មានផ្លូវបំបែកឆ្វេងទៅកំពង់ផែទូកក្តោងតារាសាគរ និងជិះទូកប្រហែល២០នាទី ទើបទៅដល់កោះមួយនេះ។No photo description available.ថ្វីបើកោះនេះមានទេសភាពស្រស់ស្អាតគួរឱ្យគយគន់ មានទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុស ដើមដូងដុះទេរចេញពីឆ្នេរសមុទ្រ ខ្យល់បរិសុទ្ធ មុជទឹកមើលផ្កាថ្ម ស្ទូចត្រី ផឹកដូងត្រជាក់ដល់បេះដូងក្តី​ ក៏ប៉ុន្តែកោះនេះហាក់មិនសូវមានភ្ញៀវទេសចរណ៍មកកម្សាន្តច្រើននោះទេ។

នៅទីនេះភ្ញៀវទេសចរណ៍អាចសម្រាកបោះតង់បាន និងអាចជួលទូកអ្នកនេសាទ ធ្វើដំណើរកម្សាន្តស្ទួចត្រី ឬគយគន់ថ្ងៃលិចបានផងដែរ។No photo description available.

ជាមួយនឹងសម្រស់ដ៏ស្អាត និងធនធានធម្មជាតិដ៏សម្បូរបែប កោះនេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍កោះមួយនេះ យក្លាយជាតំបន់សម្រាកលំហែកម្សាន្តប្រណិតបែបអេកូទេសចរណ៍តំបន់ឆ្នេរសមុទ្រប្រចាំខេត្តកោះកុង៕No photo description available.No photo description available.No photo description available.

រូបភាពដោយ៖ CHAN

ភេសជ្ជៈសម្រកទម្ងន់ ៥មុខ ដែលណែនាំដោយអ្នកជំនាញជប៉ុន

0

គន្លឹះក្នុងការសម្រកទម្ងន់គឺ ធ្វើឱ្យប្រសើរឡើងនូវអត្រាមេតាបូលីស ថាមពល និងខ្លាញ់ក្នុងខ្លួនរបស់អ្នក។ ដូច្នេះហើយ ជំនួយដ៏សំខាន់បំផុតមួយគឺភេសជ្ជៈ យោងតាមអ្នកជំនាញជប៉ុន បាននិយាយថា ការទទួលទានភេសជ្ជៈក៏អាចជួយអ្នកឱ្យសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ ដែលភេសជ្ជៈទាំងនោះមានដូចជា៖

១.កាហ្វេ៖ កាហ្វេ ជួយធ្វើឱ្យឈាមរត់បានល្អ និងជំនួយដល់តម្រងនោម ជួយបង្កើនប្រព័ន្ធមេតាប៉ូលីសមូលដ្ឋាន។ ការផឹកកាហ្វេក្តៅៗពីកន្លះម៉ោងទៅមួយម៉ោងមុនពេលហាត់ប្រាណអាចជួយអ្នកសម្រកទម្ងន់បានយ៉ាងលឿន ជាពិសេសគឺកាហ្វេដែលគ្មានជាតិស្ករ។31 Coffee Brands, Ranked From Worst To Best

២.ទឹកសណ្តែក៖ ទឹកសណ្តែកសម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពល្អ ជួយបំបាត់ការអស់កម្លាំង និងធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង។ ការទទួលទានទឹកសណ្តែក ១ កែវនៅពេលព្រឹក នឹងជួយបង្កើនអត្រាមេតាបូលីសក្នុងរាងកាយផងដែរ។What's in Soy Milk? A Closer Look at Ingredients and More

៣.សូដា៖ ទឹកសូដាដែលគ្មានជាតិស្ករ អាចជួយពង្រីកសរសៃឈាម រំញោចដំណើរការនៃប្រព័ន្ធរំលាយអាហារ ជួយឱ្យរាងកាយឡើងកំដៅ និងជំរុញលំហូរឈាមបានល្អ។Nimbu Soda (Indian-Style Lime Soda) Recipe

៤.ទឹកក្តៅឧណ្ណៗ៖ ការផឹកទឹកក្តៅឧណ្ហៗបន្ទាប់ពីភ្ញាក់ពីគេង ធ្វើឱ្យសរីរាង្គខាងក្នុងមានភាពកក់ក្តៅ ដូចជាក្រពះពោះវៀន ជួយឱ្យប្រព័ន្ធឈាមរត់ប្រសើរឡើង អនុញ្ញាតឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យការសម្រកទម្ងន់កាន់តែងាយស្រួល។15 Research-Based Health Benefits Of Drinking Hot Water

៥.ទឹកដោះគោក្តៅ៖ ការទទួលទានទឹកដោះគោក្តៅៗមុនចូលគេង ជួយឱ្យអ្នកគេងលក់ស្រួល ព្រោះទឹកដោះគោសម្បូរទៅដោយអាស៊ីតអាមីណូ ដែលជំនួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរឡើង នឹងធ្វើឱ្យរាងកាយបញ្ចេញអរម៉ូនលូតលាស់បានល្អ៕ Two glasses of advocaat with hot milk … – License Images – 851007 ❘  StockFoodប្រភព៖sanook

សមាជិកសភារបស់គណបក្សភឿថៃ ប្រឆាំងនឹងគណបក្សឆ្ពោះទៅមុខ ចង់ក្ដោបតំណែងប្រធានសភា

0

រាជធានីបាងកក៖ ក្រោយពេលគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានប្រកាស អំពីតំណាងរាស្ដ្រជាផ្លូវការ រួចមក គណបក្សភឿថៃ ជាអ្នកទទួលបានអាសនៈច្រើនលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា នៅតែបន្ដទាមទារតំណែងប្រធានសភា ពីសម្ពន្ធភាពគណបក្សរបស់ខ្លួន ក្រោមការដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP។Suit seeks Pheu Thai's dissolution

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ថា សមាជិកសភា ភាគច្រើនរបស់គណបក្សភឿថៃ (Pheu Thai) កំពុងតែទទូច ថា ប្រធានសភាថ្មី ត្រូវតែជាបេក្ខជន មកពីគណបក្សរបស់ខ្លួន។ សមាជិកសភាទាំងនោះ បានអះអាង ថា គណបក្សភឿថៃ គួរតែស្តាប់អ្នកបោះឆ្នោតឱ្យច្រើន ជាជាងការឱនក្បាល ទៅរកគណបក្សឆ្ពោះទៅមុខ (MFP)។

បញ្ហានេះត្រូវបានលើកឡើង កាលពីថ្ងៃពុធ នៅក្នុងកិច្ចប្រជុំមួយ សម្រាប់សមាជិកសភាថ្មីរបស់គណបក្ស ត្រូវបានស្គាល់ជាផ្លូវការ កាលពីថ្ងៃចន្ទ ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ក្រោយការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។Youth Party Seeks to Move Thailand Forward from Army Control

ក្រុមនាយកប្រតិបត្តិរបស់គណបក្សភឿថៃ មានដូចជា លោក ចូលណាន់ ស្រ៊ីកាវ (Cholnan Srikaew) មេដឹកនាំបក្សភឿថៃ, លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានបក្ស និង លោក ប្រាស៊ើត ចាន់តារ៉ារួងថុង (Prasert Chantararuangthong) អគ្គលេខាធិការបក្ស ក៏បានចូលរួមផងដែរ។

បើតាមប្រភពជាច្រើន មកពីគណបក្សភឿថៃ បានឲ្យដឹង ថា តំណាងរាស្រ្ដជាច្រើន មានការខកចិត្តយ៉ាងខ្លាំង ក្រោយពេលនាយកប្រតិបត្តិគណបក្សមួយចំនួន បាននិយាយ ថា វាជាគោលការណ៍តំណែងប្រធានសភា គួរតែបានទៅគណបក្សឆ្ពោះទៅមុខ (MFP) ព្រោះគណបក្សមួយនេះ ទទួលបានអាសនៈសភាច្រើនជាងគេ ខណៈគណបក្សភឿថៃ ជាអ្នកទទួលបានអាសនៈបន្ទាប់ នឹងត្រូវកាន់តំណែងជាអនុប្រធានសភា ចំនួន២។House Speaker places new parliament building under tight security | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺគណបក្សឆ្ពោះទៅមុខ បានឈ្នះសំឡេងឆ្នោតច្រើនជាងគេ ដោយទទួលបានចំនួន១៥១អាសនៈ ខណៈគណបក្សភឿថៃ ទទួលបានចំនួន ១៤១អាសនៈ។ គណបក្សទទួលបានអាសនៈច្រើនជាងគេទាំង២នេះ បានចងសម្ពន្ធភាពជាមួយនឹងគណបក្ស ចំនួន៦ផ្សេងទៀត ដោយប្រមូលបានអាសនៈសរុប ៣១៣ ដោយមានក្ដីសង្ឃឹម អំពីការបង្កើតរដ្ឋាភិបាលថ្មី។

លោក អាឌីសន ភៀងគេស (Adisorn Piengkes) សមាជិកសភា មកពីគណបក្សភឿថៃ បានបញ្ជាក់ ថា «ប្រធានសភា ត្រូវតែជាបេក្ខជន មកពីគណបក្សភឿថៃ។ យើងមានអាសនៈនៅក្នុងសភា ចំនួន១៤១ ខណៈគណបក្សឆ្ពោះទៅមុខ មានចំនួន ១៥១អាសនៈ។ ប៉ុន្ដែហេតុអ្វីយើងត្រូវឱនក្បាល ដាក់គណបក្សឆ្ពោះទៅមុខគ្រប់ពេល? គណបក្សឆ្ពោះទៅមុខ គួរតែដឹកនាំស្ថាប័ននីតិប្រតិបត្ដិ។ ប៉ុន្ដែគណបក្សនេះ មានការលោភលន់ខ្លាំងណាស់ ងាកមកដណ្ដើមតំណែងប្រធានសភាបន្ថែមទៀត។Thailand's Elections: Potential Coalition Government Scenarios | Council on  Foreign Relations

លោក Adisorn Piengkes បានបន្ថែម ថា «ខ្ញុំកំពុងតែតស៊ូ ដើម្បីផលប្រយោជន៍របស់គណបក្សភឿថៃ… យើងមិនអាចអនុញ្ញាតដល់គណបក្សឆ្ពោះទៅមុខ ដណ្ដើមកាន់កាប់តំណែងប្រធានសភាទៀតទេ។ យើងមានបេក្ខជនស័ក្ដិសមជាច្រើន សម្រាប់ការកាន់តំណែងកំពូល នៃស្ថាប័ននីតិប្បញ្ញត្ដិនេះ។ យើងមិនត្រូវឱនក្បាល ដោយងាយៗ ទៅកាន់គណបក្សឆ្ពោះទៅមុខនោះឡើយ ព្រោះគណបក្សភឿថៃ មានបទពិសោធន៍នយោបាយ អស់រយៈពេល២២ឆ្នាំមកហើយ ហើយគណបក្សនេះ មិនដែលតោងកេរ្ដិ៍ឈ្មោះ ពីគណបក្សឆ្ពោះទៅមុខ នោះឡើយ»។

លោកបណ្ឌិត ចូលណាន់ មេដឹកនាគណបក្សភឿថៃ បានបញ្ជាក់ ថា សមាជិកសភារបស់គណបក្សភឿថៃ ភាគច្រើន បានឯកភាពគ្នា ថា ប្រធានសភា គួរតែជាបេក្ខជន ត្រូវបានជ្រើសរើស ចេញពីគណបក្សភឿថៃ។ នៅក្នុងបោះឆ្នោតជាតិ មានប្រជាជនថៃ ជាង១០លាននាក់ បានបោះឆ្នោត គាំទ្រដល់គណបក្សភឿថៃ។2023/24 "What's Interesting about the Thai General Election is not Who Wins  but What Comes After" by Termsak Chalermpalanupap - ISEAS-Yusof Ishak  Institute

សមាជិកសភា មកពីគណបក្សភឿថៃ រូបនេះ បានសង្កត់ធ្ងន់ ថា «ទស្សនៈ និង យោបល់របស់សមាជិកសភា និង សមាជិករបស់គណបក្ស ត្រូវតែយកមកពិចារណា។ យើងក៏ត្រូវតែស្តាប់នូវអ្វីដែលអ្នកចរចារបស់គណបក្ស កំពុងតែពិភាក្សាគ្នា ជាមួយនឹងគណបក្សឆ្ពោះទៅមុខ (MFP)។ ដូច្នេះយើងត្រូវតែនិយាយគ្នា នៅមុនពេលការសន្និដ្ឋានមួយ បានកើតឡើង។ សមាជិកសភារបស់គណបក្សទាំងអស់ ត្រូវតែអនុញ្ញាតឲ្យបោះឆ្នោត លើបញ្ហានេះ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ»។

ការតស៊ូមតិ ជុំវិញថា តើគណបក្សណា នឹងកាន់តំណែងប្រធានសភា កំពុងតែបន្ដ ក្រោយពេលគណបក្សភឿថៃ កាលពីថ្ងៃចន្ទ បានបដិសេធប្រគល់តំណែងកំពូល នៃស្ថាប័ននីតិប្បញ្ញត្ដិនេះ ទៅឲ្យគណបក្សឆ្ពោះទៅមុខ។

លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា គណបក្សទាំង២ នៅតែមិនទាន់បានឯកភាពគ្នា លើតំណែងប្រធានសភា នៅឡើយ បើទោះជាការអះអាង កាលពីថ្ងៃអាទិត្យ ថា គណបក្សឆ្ពោះទៅមុខ បានព្រមព្រៀង ប្រគល់តំណែងអនុប្រធានសភា ចំនួន២ មកឲ្យគណបក្សភឿថៃ សម្រាប់ជាការដោះដូរតំណែងប្រធានសភា យ៉ាងណាក៏ដោយ៕