ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន KCNA របស់រដ្ឋាភិបាលកូរ៉េខាងជើងបានចុះផ្សាយក្នុងគេហទំព័រថា យន្តហោះស៊ើបការណ៍របស់អាមេរិកបានហោះចូលមកក្នុងដែនអាកាសរបស់ប្រទេសកូរ៉េខាងជើង ។ ហេតុនេះ កូរ៉េខាងជើងចាត់ទុកថា វាជារឿងមិនសមគួរ ហើយកូរ៉េខាងជើងក៏បានព្យាយាមអត់ធ្មត់ និងមិនបាញ់យន្តហោះនេះទម្លាក់ទេ ។North Korean leader's powerful sister says warplanes repelled U.S. spy plane  - The Globe and Mail

សារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ដែរថា ការប្រព្រឹត្តរបស់អាមេរិកនេះចាត់ទុកថា គឺជាការបង្កហេតុខាងកងទ័ព និងធ្វើឱ្យបញ្ហាជម្លោះនៅបរិវេណឧបទ្វីបកូរ៉េកាន់តែខ្លាំងក្លាឡើង ហើយវាអាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរផងដែរ ។US to face 'dear price' for air espionage in North Korea

ក្រៅពីនេះ ប្រទេសកូរ៉េខាងជើងក៏បានបញ្ជាក់ពីករណីដែលអាមេរិកធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ដោយសារអាមេរិកបានបញ្ជូននាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែរមកប្រចាំការនៅក្បែរឧបទ្វីបកូរ៉េ ។North Korea says US surveillance aircraft violated its airspace, warns of  shoot down | Stars and Stripes

ទោះយ៉ាងណា អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានលើកឡើងថា រឿងដែលកូរ៉េខាងជើងអះអាងថា មានការឈ្លានពានដែនអាកាសរបស់ខ្លួននោះ មិនមែនជាការពិតទេ ហើយអ្នកនាំពាក្យរូបនេះបញ្ជាក់ថា យន្តហោះស៊ើបការណ៍របស់អាមេរិកបានហោះល្បាតនៅបរិវេណក្បែរៗឧបទ្វីបកូរ៉េតាមធម្មតាប៉ុណ្ណោះ ។ ប្រទេសកូរ៉េខាងត្បូង និងអាមេរិកបានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ដែលបង្កឡើងដោយកូរ៉េខាងជើង ៕ ប្រភព ៖ TNN World