ប្រទេសឥណ្ឌូណេស៊ី ៖ ពន្លឺព្រះអាទិត្យក្តៅ និងអាកាសធាតុអំណោយផលពេញមួយឆ្នាំ បានធ្វើឱ្យចម្ការម្នាស់ផ្អែមរបស់ Great Giant Pineapple (GGP) ជាក្រុមហ៊ុនឯកជនផលិតម្នាស់កំប៉ុងដ៏ធំមួយអាចប្រមូលផលបានប្រមាណ២០ម៉ឺនផ្លែក្នុង១ថ្ងៃ ។ ផ្លែម្នាស់របស់ក្រុមហ៊ុន GGP ប្រមាណ៥០% ត្រូវបាននាំចេញទៅកាន់ប្រទេសជាង៦០ ។ ក្រៅពីការផលិតម្នាស់កំប៉ុង ក្រុមហ៊ុននេះក៏បានវេចខ្ចប់ម្នាស់ស្រស់ៗ ចាហួយម្នាស់ ទឹកម្នាស់ខាប់ និងផ្លែឈើចម្រុះដាក់កំប៉ុងផងដែរ ។Feature: Indonesia actively promoting pineapple export to China-Xinhua

នាយកប្រតិបត្តិក្រុមហ៊ុន GGP លើកឡើងថា ក្រោយពីម្នាស់ស្រស់របស់ឥណ្ឌូណេស៊ីទទួលបានការអនុញ្ញាតឱ្យនាំចូលទីផ្សារចិនជាផ្លូវការ ហេតុនេះ ក្រុមហ៊ុនលោកបានចាប់ផ្តើមដាំម្នាស់បន្ថែមទៀតដើម្បីជំរុញការផលិត ។ កាលពីខែសីហា ឆ្នាំ២០២២ ការិយាល័យគយប្រទេសចិនបានអនុម័តការនាំចូលម្នាស់ពីឥណ្ឌូណេស៊ី ដែលបានឆ្លងកាត់ការត្រួតពិនិត្យរួច ព្រោះការដាំម្នាស់នៅចិនមានចំនួនកំណត់ ដែលធ្វើឱ្យម្នាស់នាំចូលពីក្រៅប្រទេសមានឱកាសច្រើន ។Pineapple Farming: How To Start Your Own Pineapple Plantation |  AftonVilla.com

ក្រុមហ៊ុន GGP បានចាប់ផ្តើមនាំចេញម្នាស់ស្រស់ទៅចិនក្រោយទទួលបានការអនុម័តភ្លាមៗ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះបាននាំចេញម្នាស់ជាង៥៨០តោន តាមរយៈកុងទឺន័រចំនួន៤២ទូ ចេញពីខេត្ត Lampung ទៅកាន់កំពង់ផែនៅភាគខាងត្បូងចិន ។ ការដឹកជញ្ជូនម្នាស់ទៅចិន គេបានចំណាយពេលពី៨ថ្ងៃ ទៅ១០ថ្ងៃ ដោយរក្សាសីតុណ្ហភាពមិនលើសពី១០អង្សារសេដើម្បីការពារកុំឱ្យវាស្អុយ ។ ខេត្ត Lampung ស្ថិតនៅភាគខាងត្បូងកោះស៊ូម៉ាត្រា មានផ្ទៃដីដាំម្នាស់ជាច្រើនកន្លែងដើម្បីផ្គត់ផ្គង់ឱ្យរោងចក្រផលិតម្នាស់កំប៉ុង ។

ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Sewu Segar Nusantara លោក Zinyanto Christian លើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងអាស៊ាន បានជួយជំរុញការនាំចេញម្នាស់ទៅប្រទេសចិន ។ លោកបន្តថា នីតិវិធីនៅគយឆាប់រហ័សបានធ្វើឱ្យការដឹកជញ្ជូនម្នាស់របស់ឥណ្ឌូណេស៊ីមានតម្លៃល្អ ទៅដល់ដៃអតិថិជនយ៉ាងឆាប់រហ័ស និងជួយឱ្យផលិតផលនេះអាចបង្កើនសមត្ថភាពប្រកួតប្រជែង ។Now That's Good Fruit! The Great Taste of Taiwan Pineapples - Taiwan  Panorama

បើតាមការស្ទង់មតិនាពេលមុននេះបង្ហាញថា អតិថិជនចិនរីករាយនឹងចំណាយប្រាក់បន្ថែមទៀតដើម្បីទិញផ្លែឈើមានគុណភាព ហើយពួកគេចូលចិត្តផ្លែឈើស្រស់ជាងផ្លែឈើកំប៉ុង ។ ដូច្នេះ ម្នាស់ឥណ្ឌូណេស៊ីមានក្លិនក្រអូប ពណ៌ស្រស់ និងមានរសជាតិផ្អែមឆ្ងាញ់ គឺជាកត្តាទាក់ទាញអតិថិជនចិនយ៉ាងខ្លាំង ៕ ប្រភព ៖ agrinews thai