Threads បានក្លាយជាកម្មវិធីបណ្តាញសង្គមមួយរីកចម្រើនឆាប់រហ័សបំផុតនៅលើពិភពលោក ។ វាជាកម្មវិធីរបស់ក្រុមហ៊ុន Meta ដែលបង្កើតឡើងមកសម្រាប់ទប់ទល់ជាមួយកម្មវិធី Twitter ។ Quiver Quantitative ដែលផលិតឧបករណ៍តាមដានកម្មវិធី Threads បង្ហាញថា ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់១០០លាននាក់ត្រឹមរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ខណៈគេមិនទាន់អនុញ្ញាតឱ្យតំបន់អឺរ៉ុបប្រើប្រាស់កម្មវិធីនេះទេ ដោយសាររាំងស្ទះផ្នែកច្បាប់ទិន្នន័យផ្ទាល់ខ្លួន ។Threads app: Meta officially launches Twitter rival | CNN Business

កម្មវិធី Threads មានអ្នកប្រើប្រាស់ចំនួន១០លាននាក់ក្នុងរយៈពេល៧ម៉ោងដំបូងក្រោយពីគេដាក់ឱ្យប្រើប្រាស់ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់ ។ កម្មវិធីថ្មីនេះជាការតភ្ជាប់គណនីអ្នកប្រើប្រាស់ Instagram ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ក្នុង១ខែ ។

ទោះយ៉ាងណា កម្មវិធី Threads មិនទាន់មានលក្ខណៈសម្បូរបែបទេ ហើយមានចំណុចជាច្រើនដែលមហាជនរិះគន់ ដូចជា គ្មាន Hashtags ដើម្បីស្វែងរក, លក្ខណៈពិសេសមូលដ្ឋាន ដូចជា alt text ដែលជួយឱ្យអ្នកមានបញ្ហាភ្នែកអាចអានចំណងជើងពីរូបភាព ក៏បាត់ដែរ, វាមិនអាចប្រើប្រាស់តាមរយៈគេហទំព័របានទេ ហើយកម្មវិធីនេះបានបង្ហាញតែមនុស្សដែលអ្នកប្រើប្រាស់មិនបានចុច Follow គឺមានតែតារាសម្តែង និងផលិតផលម៉ាកល្បីៗប៉ុណ្ណោះ ។How to sign up for Threads, Meta's new Twitter competitor

មុននេះ លោក Adam Mosseri ប្រធានផ្នែក Instagram បានបង្ហោះក្នុងបណ្តាញសង្គមថា កម្មវិធី Threads មិនមែនសម្រាប់ជំនួស Twitter ទេ ។ ដូច្នេះ វាចៀសមិនរួចទេ ដែល Threads feed នឹងបង្ហាញនូវព័ត៌មាននយោបាយ ប៉ុន្តែយើងនឹងមិនធ្វើអ្វីដើម្បីគាំទ្រ content ទាំងនេះទេ ។ វាបានបង្ហាញព័ត៌មានកីឡា និងការកម្សាន្តដើម្បីលំហែអារម្មណ៍ ដោយមិនចាំបាច់មានព័ត៌មាននយោបាយ ៕ ប្រភព ៖ TODAY Bizview