Home Blog Page 1597

ស្រ្តីខ្មែរ៣រូបដំបូងគេបង្អស់ បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល

0

ស្ត្រីខ្មែរដំបូងគេ៣រូប បាននាំយកភាពជោគជ័យមួយ ជូនមាតុភូមិ ដោយបានក្លាយជាស្ត្រីខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល។Russia: Exporting Influence, One Nuclear Reactor at a Timeស្ត្រីខ្មែរទាំង៣នាក់នោះមានឈ្មោះថា កញ្ញា ទិត្យម៉ារីណែត កញ្ញា សុីវ គីមលី និងកញ្ញា ណោង ជាលីណា  ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។

អ្នកទាំងបី ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន៕May be an image of 3 people and people smilingMay be an image of 3 peopleMay be an image of 6 people and text

ប្រភព៖ ក្រសួងបរិស្ថាន

ឈប់យល់ច្រឡំ! មិនមានការកាត់ភូមិ ទៅឱ្យវៀតណាម ដូចការបង្ហោះក្នុងបណ្តាញសង្គមទេ

0

ដោយឃើញមានករណីហ្វេកប៊ុកជាច្រើន បានបង្ហោះជាបន្តបន្ទាប់ អំពីការកាត់ភូមិមួយចំនួនឱ្យទៅកាន់វៀតណាមគ្រប់គ្រង​ ពេលនេះរដ្ឋបាលស្រុកពញាក្រែក បានចេញសេចក្តីប្រកាសឱ្យបងប្អូនឈប់យល់ច្រឡំទៀត។

នៅក្នុងសេចក្តីប្រកាសនោះបានលើកឡើងថា៖” រដ្ឋបាលស្រុកពញាក្រែក មានកិត្តិយសសូមជម្រាបជូនបងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានការបំផុស និងផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គម ថាមានការកាត់ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ឃុំកក់ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ។ ករណីនេះ រដ្ឋបាលស្រុកពញាក្រែក សូមជម្រាបជូនថា គឺពុំមែនជាការពិតនោះទេ បច្ចុប្បន្នភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ជាភូមិចំណុះឱ្យរដ្ឋបាលឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាភូមិដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាតំបន់រមណីយដ្ឋានដ៏ពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យជាតិ និងអន្ដរជាតិផងដែរ”។

រដ្ឋបាលស្រុកពញាក្រែក បានបន្ថែមទៀតថា៖” ចំពោះការផ្សព្វផ្សាយខាងលើ គឺជាការប្រឌិតដើម្បីញុះញង់ឱ្យមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងចេតនាកេងចំណេញផ្នែកនយោបាយក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ។ រដ្ឋបាលស្រុកពញាក្រែក សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាស្រាវជ្រាវស្វែងរកចំពោះគ្រប់បុគ្គលរូបណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ ដើម្បីចាត់វិធានការតាមច្បាប់ធរមាន៕May be an image of 3 people and textNo photo description available.May be an image of 9 people, temple, monument and textNo photo description available.

ណាតូ មិនទាន់ទទួលយកអ៊ុយក្រែនជាសមាជិក ក្រុមប្រទេស G7 រៀបចំកញ្ចប់ជំនួយសន្ដិសុខលួងចិត្ត

0

រដ្ឋធានីវិលនីស (Vilnius)៖ ថ្វីបើឥឡូវនេះ ប្រទេសអ៊ុយក្រែន នៅតែមិនទាន់អាចចូលជាសមាជិកសម្ពន្ធភាពយោធារបស់លោកលិចក៏ពិតមែន ប៉ុន្ដែបណ្ដាប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនបំផុត ឬ G7 បានប្រកាស អំពីរៀបចំកញ្ចប់ជំនួយសន្ដិសុខ រយៈពេលវែង សម្រាប់ជួយដល់រដ្ឋាភិបាលក្រុងកៀវ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ។G7 nations will announce 'long term' security package for Ukraine at NATO  summit | Daily Mail Online

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែកក្កដា ថា បណ្ដាសមាជិកប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ត្រូវគេរំពឹង ថា នឹងផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងសន្តិសុខដ៏ទូលំទូលាយមួយ ជាមួយនឹងប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅថ្ងៃពុធ នេះ។ ប៉ុន្តែភ្លាមៗនោះ បណ្ដាប្រទេសទាំងនេះ បានឈប់ផ្តល់នូវពេលវេលា សម្រាប់រដ្ឋាភិបាលក្រុងកៀវ សម្រាប់ការចូលរួម នៅក្នុងអង្គការសម្ពន្ធភាពសន្តិសុខ ដែលនាំឲ្យការផ្ទុះកំហឹង ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky)។ ការរៀបចំកញ្ចប់ជំនួយសន្តិសុខទាំងនេះ នឹងរួមបញ្ចូលទាំងឧបករណ៍ការពារ ការបណ្តុះបណ្តាល និង ការចែករំលែកព័ត៌មានសម្ងាត់ ផងដែរ។G7 to announce long-term Ukraine security package at Nato summit - Saudi  Gazette

លោក រីស៊ី ស៊ូណាក់ ( Rishi Sunak) នាយករដ្ឋមន្រ្ដី ចក្រភពអង់គ្លេស បានបញ្ជាក់ ថា កញ្ចប់ជំនួយសន្ដិសុខ រយៈពេលវែង សម្រាប់អ៊ុយក្រែន នឹងផ្ញើសារដ៏ខ្លាំងក្លាមួយ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

ការរៀបចំកញ្ចប់ជំនួយសន្តិសុខ ជាមួយអ៊ុយក្រែន បានកើតឡើង ក្រោយពេលលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានខឹងសម្បាយ៉ាងខ្លាំង ប្រឆាំងនឹងការស្ទាក់ស្ទើររបស់អង្គការណាតូ នៅក្នុងការផ្តល់នូវពេលវេលាដ៏ជាក់លាក់ សម្រាប់អ៊ុយក្រែន ចូលរួមជាមួយសម្ពន្ធភាពយោធាមួយនេះ។NATO-Gipfel in Vilnius - G7-Staaten wollen Erklärung zu  Sicherheitsgarantien für die Ukraine abgeben

មេដឹកនាំក្រុមប្រទេស G7 នឹងចុះហត្ថលេខា លើសេចក្តីប្រកាស នៅទីក្រុងវិលនីស (Vilnius) នៅថ្ងៃពុធ នៅក្រៅកិច្ចប្រជុំកំពូលការពារជាតិរបស់អង្គការណាតូ នាថ្ងៃទី២។

លោកនាយករដ្ឋមន្រ្ដី ចក្រភពអង់គ្លេស បានថ្លែង នៅមុនជំនួបជាមួយលោកប្រធានាធិបតី ហ្សេឡែនស្គី នៅថ្ងៃពុធ ថា «សម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងកៀវ កំពុងតែបង្កើននូវការរៀបចំកញ្ចប់ជំនួយ រយៈពេលវែង ជាផ្លូវការរបស់ខ្លួន សម្រាប់ការពារអ៊ុយក្រែន។ យើងនឹងមិនអាចមើលឃើញនូវការកើតឡើងជាដដែលៗ ចំពោះអ្វីដែលបានកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាស នាពេលនេះ ចង់បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង នៅក្នុងការធានា ថា អ៊ុយក្រែន នឹងមិនត្រូវទុកឱ្យរងគ្រោះ សម្រាប់ប្រភេទអំពើឃោរឃៅរបស់រុស្ស៊ី ធ្វើមកលើប្រទេសមួយនេះ ម្តងទៀតនោះឡើយ»។As NATO's leaders gather in Vilnius, Ukraine will dominate everything

ក្រុមមន្រ្ដី ចក្រភពអង់គ្លេស បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងឡុងដ៍ នឹងដើរនាទីនាំមុខគេ នៅក្នុងកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងដៃគូ G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង សហរដ្ឋអាមេរិក។ រីឯព័ត៌មានលម្អិត ត្រូវគេរំពឹង ថា នឹងប្រកាស នៅថ្ងៃពុធនេះ។

នៅមុននេះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី សហរដ្ឋអាមេរិក បានស្នើនូវគំរូមួយសម្រាប់អ៊ុយក្រែន មានលក្ខណៈស្រដៀងគ្នា ទៅនឹងកិច្ចព្រមព្រៀង រវាងក្រុងវ៉ាស៊ីនតោន ជាមួយនឹងអ៊ីស្រាអែល។ ក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាផ្តល់ជំនួយយោធា មានទំហំទឹកប្រាក់ ចំនួន ៣,៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំ រយៈពេលមួយទសវត្សរ៍។ ប៉ុន្ដែបញ្ហានេះ មិនដូចជាសមាជិកភាពរបស់អង្គការណាតូ ព្រោះករណីនេះ មិនរាប់បញ្ចូលជាមួយឃ្លាមួយ សម្រាប់កំណត់គោលដៅលើជំនួយរបស់ប្រទេសជាតិ នៅក្នុងអំឡុងរងការវាយប្រហារនោះឡើយ។

G7 to ratify long-term security guarantees for Ukraine at NATO summit in  Vilnius | Ukrainian news

ក្រុមប្រទេស G7 បានប្រកាស អំពីការរៀបចំកញ្ចប់ជំនួយ រយៈពេលវែង សម្រាប់រដ្ឋាភិបាលក្រុងកៀវ ក្រោយពេលអង្គការណាតូ បានបញ្ជាក់ ថា អ៊ុយក្រែន អាចនឹងចូលរួមជាមួយសម្ពន្ធភាពយោធាមួយនេះបាន ខណៈសម្ពន្ធមិត្តព្រមព្រៀង និង មានលក្ខខណ្ឌជាច្រើន ត្រូវប្រឈមមុខ។ រដ្ឋាភិបាលក្រុងកៀវ បានទទួលស្គាល់ ថា អ៊ុយក្រែន មិនអាចចូល ជាសមាជិករបស់អង្គការណាតូ នាពេលនេះ ខណៈកំពុងតែធ្វើសង្គ្រាម ជាមួយនឹងរុស្ស៊ី។ ប៉ុន្ដែអ៊ុយក្រែន ចង់ចូលរួមឲ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន ក្រោយការបញ្ចប់សង្គ្រាមនេះ៕

«បែបថៃ» ក្លាយជាប្រធានបទជជែកវែកញែកនៅលើបណ្តាញសង្គម

0

រូបភាពមួយដែលសរសេរថា «ត្រីអាំងបែបថៃ» ត្រូវបានផេកល្បីឈ្មោះមួយយកបង្ហោះរហូតក្លាយជាប្រធានបទជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមអំពីពាក្យនេះ និងបានលើកឡើងជាច្រើនទៅនឹងអាហារលក់នៅកម្ពុជាតែនិយមប្រើពាក្យ«បែបថៃ»។ រឿងនេះក៏មានអ្នកលេងបណ្តាញសង្គមយកទៅលេងពាក្យលេងសម្តីក្លាយទៅជាពាក្យល្បីនាពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwWAf18r7ZjRYpw1XtbzchDoVxS_rN2NZB5Vl7lOwoQHBjCk0VzSXBNaAXCx6CiPyUvGRU7VFiCD842-SSO2fSPqNJ3P57vaL4unryvv5m0p5UrgiXyYa8DOo-DYgk0C3PsCDwa7FL1RLnp0gxN1xDl7Uo974g66sD_7wNwbM1nBKbLvjVZLQ8-B5Hu4g/s1111/359146170_701356972034133_3559207470057392773_n.jpg

«ត្រីអាំងបែបថៃ, បុកល្ហុងបែបថៃ ,សាច់ជ្រូកអាំងបែបថៃ ,គោឡើងភ្នំម៉ូកៈថៈបែបថៃ ដល់ពេលទុរេនថៃបែរប្រាប់ថាទុរេនកំពត …» នេះជាការលើកឡើងរបស់អ្នកលេងបណ្តាញអ៊ីនធឺណេត ត្រូវនិងបរិបទនាពេលនេះបន្ទាប់ពីតូបអាហារនិងហាងមួយចំនួននិយមប្រើពាក្យនេះដើម្បីទាក់ទាញភ្ញៀវ។ ទោះយ៉ាងណាការប្រើពាក្យ «បែបថៃ» ដែលមិនសមទំនងនៅរឿងមួយចំនួនធ្វើឱ្យមានការលើកឡើងថាខុសពីរសជាតិប្រទេសនេះប្រហែលជាញុំាមិនកើតហើយមើលទៅបានជាសឹងតែគ្រប់យ៉ាងចូលចិត្តតែដាក់ដូច្នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNAOYD2zASifZ20K05bDnJygAQTuOX6bwxXrxKeN2_GgpX7SnH3-Nqo6M4gMJGMGiIyrywPD4ZV0aakKtKoCboK5PE20DVABWeCzI0kFUI3oPkv_zIlZOTV5I4uZN4rhGkZLUgqtshK_T6ZXw44Q_IP5dR_7WR0RwaEshua5cpwYOhQLho8cpeoZHw_LM/s2048/359754932_230040789923954_7793741266059112625_n.jpg

ទន្ទឹមនឹងពាក្យពេចន៍ខាងលើនេះធ្វើឱ្យមានការបង្ហោះលេងសើចពាក្យសម្តីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ទៅតាមរូបភាពដែលពួកគេបានស៊ែរនិងបង្ហោះ រួមជាមួយពាក្យថា «បែបខ្មែរ» ទៅតាមទំនោរការប្រើពាក្យរបស់គេក្នុងន័យលើកតំកើនផលិតផលរបស់ខ្មែរ វិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPGqsKsXsG4JmOblzdUOJj_1-xe2_tW_vE7vQQ2rmsSNGy23-h3ENrW1YrIOoESD6JrR7LVBS9W-JAgzKLX5MOpScm2FKEJQSOyJPimcITtZgtcFoLDP7CYofPChYdtBwjtGLVVe9ryaT4YJKDL2rKto1-6xS7NIUNGktDltdaqNO4kqDWsrKOkTmiO1k/s752/Capture.jpg

ទោះជាយ៉ាងណា រឿងដែលបានកើតឡើងថ្មីៗនេះវាក៏ជារឿងមួយដែលគួរគិតពិចារណា នៅក្នុងរឿងជាច្រើនទៀត តើយើងគួរបន្តលើកតំកើនជាតិសាសន៍ដទៃទាំងមិនទំនងឬយ៉ាងណា? ដល់ពេលមានរឿងនេះយើងគួរបកត្រឡប់គិតឡើងវិញគួរតែគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនជាងគាំទ្ររបស់ប្រទេសដទៃ ប្រសិនជាប្រើរបស់ប្រទេសដទៃដោយជៀសមិនរួចគួរកុំដល់ថ្នាក់សូម្បីតែត្រីអាំងក៏ប្រើពាក្យ «បែបថៃ» ដែលជាសញ្ញាប្រាប់ថាយើងចូលចិត្តឱ្យតម្លៃគេជាងតម្លៃជាតិឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-B6fo-z8Dcw5dlHcicBQeD9cuaetczus7933RFg9GyiEx-37mZ7mkHJ-vf8ORWqG34ZukFGrU7i1M0u66k6OqIGecg7MujHtZv0ATNPV9MHXEfwB8FjbuccZ6HWMnFZGV3jsM9RSNXseT-teRoaNgJ0Oms2_Drj4LtrlXCYfghChCZ-nzKwYh0q7ysAc/s830/%E1%9E%99%20(3).PNG

មិនខុសនោះទេដែលយើងទិញ, ប្រើ ,ញុំា របស់ជនជាតិដទៃ ព្រោះជាសិទ្ធរបស់បុគ្គលក្នុងការជ្រើសរើសប៉ុន្តែគួរកុំធ្វើដល់ហួសកំណត់ភ្លេចរបស់ខ្លួនឯង ដល់ពេលជាតិគេយករបស់ខ្លួនឯងទៅ ទើបចាប់ផ្តើមកើតទុក្ខមិនសុខចិត្ត។

នេះគ្រាន់តែជាគំនិតខ្លះៗប៉ុណ្ណោះយើងពុំមានចេតនាបង្ហាញការរើសអើងដាក់ជាតិសាសន៍ដទៃដូចគ្នា គ្រាន់តែរឿងខ្លះ ពេលខ្លះ យើងគួរប្រើអត្តសញ្ញាណជាតិខ្លួនយើងជាងជាតិផ្សេង សម្រាប់មហាជនយល់ឃើញយ៉ាងណាទៅលើរឿងគឺទៅតាមការគិតរៀងៗខ្លួនរបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xETk3yx2956MC-EXweWY0tlhIadGHm9iVmdCrUERZnCSBo1BQEUu773Pxh2YffT61ntJUgeMO9kauRri6pLFrHao1WzR-hpQxqib9AhORFMRGmDrz3_8QmyIYpjkguui6qP1gxZns1Dc6XWLkR-YikUDcJ9D6dGAyh2aFKFi_62Zn3QGaTJtNea5qDU/s1200/355133886_285956623953322_8510158458601282320_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Re2kRDbL-viOWKZirPMjxkJ_N8je5SLF79XbJaM00zYkvgXIhqXFUOEGCLUBRR3Sdiw9-W9ySYFy4E9k0ucTAQ8uMpxe_XzlLWcvikEoRpJqUKQvtpCp5qvTtqKdmRB7LSGE4nD0kVEX1xooQUEbVIHWGyQAAmXKF7_F7GAq5ViFy74IogwvDpcQZG8/s829/358397303_308536071522993_7489827805360908449_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN2YNlAIf3Tiy4OQQuRvHnD7npG6VKBHzFge6_rI-XSY0Xyf79xGieiDNTsscwQueGCTGLYDR6rti1GOKzt_wvjJmCyQCzRZS7UK7LngapqQdk2XAwnFExLhZ3EwAO51MHwB0b2eUUaI6TZFmRwhpRSqIm1Qv-OYdGGrPOiqUxu0-9riZQujud6st_Lgs/s801/gtg.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUKeZh2P0eiuCZCXRLShI0XyXPpNuQzNBacISWP5QjWDVskkO8ldl3VBqDKCyp32qg4DooGgi9BStX8tpuSUKGRFA4yxKYVGCGxPUPRvxhNT21Qwxhp1pPLCfu10f-eoTkhZnGDhcv0pNsm-WIupM_eiIi_qdMeQulCcpxv26aCwUPZQs7aLOqzFMJ43Q/s756/%E1%9E%A0%E1%9E%A0%20(3).PNG

សញ្ញាគ្រោះថ្នាក់ទាំង ៤ នៃជំងឺ “ភ្នែក” ដែលមនុស្សចាស់គួរយល់ដឹង

0

ជាទូទៅ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះនឹងបញ្ហាឈឺភ្នែក ជាពិសេសគឺមនុស្សចាស់ ហើយអាការៈនេះ អាចនឹងវិលត្រលប់មករកសភាពល្អប្រសើរវិញ នៅពេលដែលគេងគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ សញ្ញាមួយចំនួនកើតឡើងចំពោះភ្នែក ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។ ដូច្នេះ យើងគប្បីយកចិត្តទុកដាក់ឱ្យបានដិតដល់ បើយើងសង្កេតឃើញសញ្ញានៃភ្នែកទាំងនេះ។10 Age-Related Eye Problems You Should Know About

១.ជំងឺទឹកដក់ក្នុងភ្នែក៖ មូលហេតុដែលអាចមានជំងឺទឹកដក់ក្នុងភ្នែកនេះបាន គឺបណ្តាលមកពីការកើនឡើងសម្ពាធ intraocular រហូតដល់ការខូចខាតសរសៃប្រសាទអុបទិក។What is Traumatic Glaucoma?

២.ជំងឺភ្នែកឡើងបាយ៖ ជាធម្មតាមនុស្សចាស់ភាគច្រើនតែងតែប្រឈមនឹងជំងឺភ្នែកឡើងបាយ ដោយសារការប៉ះពាល់នឹងពន្លឺកាំរស្មីយូវី ឬពន្លឺព្រះអាទិត្យខ្លាំងពេក ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ធ្វើឱ្យភ្នែកឡើងក្រហម ដោយសារថ្នាំបន្តក់ភ្នែក និងថ្នាំស្តេរ៉ូអ៊ីត ជាដើម។What Are Cataracts? - American Academy of Ophthalmology

៣.ភ្នែកស្ងួត៖ មូលហេតុទូទៅនៃអាការៈរមាស់ភ្នែក គឺបណ្ដាលមកពីអាលែកហ្ស៊ីតាមរដូវកាល ដែលទង្វើនេះនឹងបំផ្លាញស្បែកនៅជុំវិញភ្នែក បង្កជាស្នាមដក់ក្រោមត្របកភ្នែក ឬអាចខ្វាក់មាន់ជាដើម។What Is Dry Eye? Symptoms Causes, Diagnosis, Treatment, and Prevention

៤.ភ្នែកហើមក្រហម៖ នេះជាផលវិបាកដែលកើតឡើងដោយសារតែការអស់កម្លាំង និងគេងមិនគ្រប់គ្រាន់។ រោគសញ្ញានេះក៏អាចលេចឡើងលើអ្នកដែលចូលចិត្តប្រើប្រាស់ថ្នាំបន្តក់ភ្នែក ដែលមានរយៈពេលយូរផងដែរ៕Red Eyes: Symptoms, Causes, and Treatments ប្រភព៖sanook

ថ្មីទៀតហើយ! ត្រឹមតែជាអ្នកសុំទានសោះ មានទ្រព្យសម្បត្តិសរុប ១ លានដុល្លារ

0

ប្រទេសឥណ្ឌា៖ លោក Bharat Jain គឺជាអ្នកសុំទានដែលមានជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់មានរហូតដល់ ១ លានដុល្លារ ដែលបានមកពីភាពសប្បុរសរបស់អ្នកឆ្លងកាត់។ ទោះបីជាលោកក្លាយជាសេដ្ឋីក៏ដោយ Bharat នៅតែដើរសុំទានតាមដងផ្លូវក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌាជារៀងរាល់ថ្ងៃ។

ខណៈពេលដែលមនុស្សជាច្រើននៅក្នុងប្រទេសឥណ្ឌាត្រូវធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីរកប្រាក់ ២០០-៣០០ រូពី (ដែលស្មើនឹង ២,៣ ដុល្លារ) ដោយឡែកលោក Bharat រកប្រាក់បាន ២,០០០-២,៥០០ រូពី (ដែលស្មើនឹង ២០,៣០ ដុល្លារ) ពីការសុំទានក្នុងរយៈពេល ១០ ទៅ ១២ ម៉ោងប៉ុណ្ណោះ។ ក្នុងមួយខែលោក Brahat រកបានពី ៦០,០០០ ទៅ ៧៥,០០០ រូពី (ស្មើនឹងជាង ៨០០ ទៅ ៩០០ ដុល្លារ) ក្រៅពីមុខរបរសុំលុយ គាត់ក៏មានហាងជួលពីរកន្លែងនៅ Thane ជាមួយនឹងប្រាក់ចំណូល ៣០,០០០ រូពី (ជាង ៣០០ ដុល្លារ) ក្នុងមួយខែ រួមជាមួយផ្ទះពីរបន្ទប់គេងរបស់គាត់នៅទីក្រុងបុមបៃមានតម្លៃជាង ១២ លានរូពី (ស្មើនឹងជាង ១៤ ម៉ឺនដុល្លារ)។

សព្វថ្ងៃ លោក Brahat រស់នៅជាមួយប្រពន្ធ កូនប្រុសពីរនាក់បងប្អូន និងឪពុកនៅទីក្រុង Mumbai ។ ដោយសារទ្រព្យសម្បត្តិ ១ លានដុល្លារ កូនៗរបស់គាត់មិនត្រូវរងទុក្ខវេទនាដូចឪពុកទេ ដែលកូនរបស់គាត់អាចចូលរៀននៅសាលាលំដាប់ៗនៃប្រទេសឥណ្ឌា។ សមាជិកគ្រួសារផ្សេងទៀតរបស់គាត់ក៏មានហាងលក់សម្ភារៈ ការិយាល័យ ភោជនីយដ្ឋាន ជាដើម។ ដូច្នេះហើយ មនុស្សជាច្រើនបានណែនាំគាត់ឱ្យឈប់សុំទាន។ ទោះជាយ៉ាងណាក៏ដោយលោក Bharat មិនអើពើនឹងដំបូន្មាននេះឡើយ ហើយបានបន្ត “អាជីព” របស់គាត់ជាអ្នកសុំទានរហូត ព្រោះការសុំទានជាប្រភពនៃទ្រព្យសម្បត្តិរបស់គាត់៕

ប្រភព៖cafef.com

ព្រះសង្ឃថៃទិញថ្នាំមិនឱ្យប្រាក់ និងប្រាប់ថាជាការថ្វាយព្រះទទួលការរិះគន់ពីមហាជន

0

ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយដែលមានការរិះគន់នៅក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីអ្នកប្រើប្រាស់កម្មវិធី Twitter ម្នាក់បានបង្ហោះពីបទពិសោធន៍ដែលនាងជួបប្រទះ ។ នាងរៀបរាប់ថា ព្រះសង្ឃមួយអង្គនេះចូលមកទិញថ្នាំហើយ មិនព្រមឱ្យប្រាក់នាងទេ ហើយថែមទាំងនិយាយថា ចាត់ទុកថា នេះជាការថ្វាយព្រះចុះ ណាញ៉ោម ។

ស្ត្រីរូបនេះនិយាយថា មានព្រះសង្ឃមួយអង្គបានមកទិញថ្នាំនៅគ្លីនិករបស់នាង ហើយនាងប្រើពាក្យថា «ទិញ» ព្រោះព្រះសង្ឃជ្រើសយកថ្នាំដោយខ្លួនឯង ហើយមិនឱ្យនាងសាកសួរពីអាការៈជំងឺអ្វីទេ ។ នៅពេលនាងយកថ្នាំច្រកថង់ និងគិតប្រាក់ ស្រាប់តែព្រះសង្ឃប្រាប់ថា ចាត់ទុកថា នេះជាការថ្វាយព្រះចុះណាញ៉ោម ហើយក៏យកថង់ថ្នាំដើរចេញក្រៅបាត់ ។

នាងបន្តថា ព្រះសង្ឃរូបនេះជាចោរ ព្រោះនាងមិនបានថ្វាយថ្នាំអ្វីទេ ហើយថ្នាំនេះមានតម្លៃជាង២០០បាត ។ នាងទទួលបានប្រាក់ចំណេញតិចតួច ហើយព្រះសង្ឃមកយកថ្នាំនេះទៅធ្វើព្រងើយ ហើយទង្វើនេះ គេហៅថា ចោរប្លន់ ។

ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចូលមកបញ្ចេញមតិជាច្រើននាក់ ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «ខ្ញុំធ្លាប់ចូលហាងលក់ទំនិញមួយកន្លែង ហើយឃើញបុគ្គលិកហាងម្នាក់ឈរនៅជ្រុងម្ខាងសម្លឹងមើលព្រះសង្ឃ ចំណែកខ្ញុំក៏ជ្រើសទិញរបស់របរបន្តទៀត និងមិនចាប់អារម្មណ៍ទេ ។ ស្រាប់តែនៅសុខៗ ព្រះសង្ឃរូបនេះដើរមកសួរខ្ញុំថា អាមួយនេះឱ្យព្រះសង្ឃបានទេ» ។

បុរសថៃម្នាក់ទៀតនិយាយថា ៖ «ខ្ញុំបានចូលហាងលក់ទំនិញ 7-Eleven មួយកន្លែង ហើយឃើញព្រះសង្ឃឈរតម្រង់ជួរ និងកាន់ស្បោងនំចំណី និងវត្ថុផ្សេងៗ ហើយប្រាប់ខ្ញុំថា ចេញប្រាក់ឱ្យអាត្មាផង ។ ពេលនោះ ខ្ញុំក៏ឆ្លើយបដិសេធថា ប្រពន្ធឱ្យប្រាក់មកតែបន្តិចទេបាទ ហើយខ្ញុំក៏ដើរគេចចេញ» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «ខ្ញុំក៏ធ្លាប់ជួបរឿងនេះដូចគ្នាដែរ ខ្ញុំបានលក់ទឹកសុទ្ធ និងទឹកផ្លែឈើ ហើយក៏មានព្រះសង្ឃមកយកភេសជ្ជៈពីទូរក្លាស្សេ ហើយឱ្យប្រាក់ត្រឹមតែ២០បាតប៉ុណ្ណោះ និងប្រាប់ថា ថ្វាយឱ្យព្រះសង្ឃទៅ» ៕ ប្រភព ៖ chiangmai news

ទឹកអង្ករផ្តល់ប្រយោជន៍បានច្រើន និងហាមចាក់ចោល

0

ជាទូទៅ មនុស្សភាគច្រើនតែងចាក់ទឹកអង្ករចោលពេលលាងអង្កររួចរាល់ និងមិនបានដឹងពីប្រយោជន៍របស់វាទេ ។ យើងកុំអាលចាក់ទឹកអង្ករចោល ព្រោះវាជារបស់ល្អមួយនៅក្នុងផ្ទះបាយ ហើយទឹកអង្ករដែលនឹងយកមកប្រើប្រាស់ជាប្រយោជន៍នោះ គឺទឹកអង្ករបានពីការលាងអង្ករលើកទី២ ។ ចំណែកទឹកអង្ករទី១ គឺជាការលាងជម្រះជាតិកខ្វក់ ។ តើទឹកអង្ករផ្តល់ផលប្រយោជន៍អ្វីខ្លះ ?Know the wonders of rice water for your skin and hair | Life-style News,  The Indian Express

១-លាងបន្លែ និងផ្លែឈើ ៖
វិធីលាង គឺត្រូវយកបន្លែ និងផ្លែឈើ មកត្រាំក្នុងទឹកអង្ករចាប់ពី១០នាទី ទៅ១៥នាទី ព្រោះវានឹងធ្វើឱ្យបន្លែ និងផ្លែឈើ បញ្ចេញសារធាតុគីមីផ្សេងៗ ។ នៅពេលត្រាំវាគ្រប់តាមកំណត់ហើយ ត្រូវយកបន្លែ និងផ្លែឈើទៅលាងសម្អាតដោយទឹកស្អាតម្តងទៀត ។

២-កម្ចាត់ក្លិនឆ្អាបគ្រឿងសមុទ្រ ៖
បើយើងបានទិញគ្រឿងសមុទ្រមកធ្វើម្ហូប មិនថាត្រី ក្តាម មឹក និងបង្គា ហើយចង់បំបាត់ក្លិនឆ្អាប គឺអាចប្រើប្រាស់ទឹកអង្ករបាន ។ យើងអាចយកទឹកអង្ករប្រមាណ២កែវមកលាយជាមួយទឹកក្រូចឆ្មារ ឬទឹកក្រូចសើច ប្រមាណពី២ផ្លែ ទៅ៤ផ្លែ រួចកូរបញ្ចូលគ្នា ។ បន្ទាប់មក យកគ្រឿងសមុទ្រមកលាងសម្អាតក្នុងទឹកដែលយើងបានផ្សំបញ្ចូលគ្នានេះឱ្យសព្វ ហើយលាងវាជាមួយទឹកស្អាតតាមក្រោយ ។ ដូច្នេះ វានឹងបាត់ឈុំក្លិនឆ្អាបពីគ្រឿងសមុទ្រទាំងនេះ ។What are the benefits of rice water | Reasons you should use rice water  daily

៣-កម្ចាត់បន្ថយជាតិល្វីងក្នុងបន្លែ ៖
យើងអាចយកបន្លែមកត្រាំក្នុងទឹកអង្ករ ព្រោះទឹកអង្ករមានកាល់ស្យូមដែលអាចជួយកាត់បន្ថយជាតិល្វីង ឬកាត់បន្ថយជាតិរំអិលជាប់បន្លែបាន ។ លើសពីនេះ វាថែមទាំងជួយបង្កើនរសជាតិផ្អែមដល់បន្លែទៀតផង ដោយការយកបន្លែទៅស្ងោរក្នុងទឹកអង្ករ ។

៤-លាងជម្រះក្លិនឆ្អាបជាប់ដៃ ៖
ទឹកអង្ករអាចជួយលាងជម្រះក្លិនឆ្អាបជាប់ដៃផងដែរ ក្រោយពីបានចម្អិនម្ហូបអាហាររួច ។ យើងអាចយកទឹកអង្ករមកលាងដៃជំនួសការប្រើប្រាស់ទឹកស្អាត ឬអាចលុបបំបាត់ក្លិនឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដោយយកទឹកក្រូចឆ្មារ ឬទឹកក្រូចសើច ដាក់ចូលក្នុងទឹកអង្ករ រួចយកវាមកលាងដៃ ដោយមិនចាំបាច់លាងទឹកស្អាតទេ ។ វិធីនេះអាចធ្វើឱ្យបាត់ក្លិនឆ្អាបនៅជាប់ដៃ ។How to Use Rice Water for Hair Growth & The Benefits of Rice Water

៥-កម្ចាត់ខ្លាញ់នៅជាប់ឧបករណ៍ប្រើប្រាស់ ៖
យើងអាចយកទឹកលាងចានត្រឹម៤ដំណក់មកលាយជាមួយទឹកអង្ករ រួចយកអេប៉ុងលាងចានមកជ្រលក់លើវា រួចដុសខាត់ឱ្យសព្វលើឧបករណ៍ជាប់ខ្លាញ់ ។ បន្ទាប់មក យកវាមកលាងជាមួយទឹកស្អាតតាមធម្មតា ពេលនោះ យើងនឹងទទួលបានឧបករណ៍ប្រើប្រាស់ស្អាត គ្មានខ្លាញ់ និងគ្មានក្លិនឆ្អាប ៕ ប្រភព ៖ TNN Health

រឿងគ្រោះថ្នាក់ទាំង ៥ ដែលអ្នកមិនគួរធ្វើមុនពេលចូលគេង

0

ចំនួនម៉ោងនៃការគេងរបស់មនុស្សម្នាក់ៗគឺខុសគ្នា ដោយអាស្រ័យទៅតាមអាយុរបស់ពួកគេដែលមានចាប់តាំងពីទារករហូតដល់មនុស្សវ័យចំណាស់។ ជាទូទៅមនុស្សពេញវ័យគឺតម្រូវឱ្យគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃដើម្បីការទ្រទ្រង់សុខភាពរាងកាយរបស់ពួកគេ។ ដូច្នេះការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព សម្រស់ និងគុណភាពជីវិត។ ខាងក្រោមនេះគឺជារឿងគ្រោះថ្នាក់ទាំង ៥ ដែលអ្នកមិនគួរធ្វើមុនពេលចូលគេង៖

១.លេងទូរស័ព្ទ ឬមើលទូរទស្សន៍៖ ការលេងទូរស័ព្ទ មើលទូរទស្សន៍ ឬលេងអេឡិចត្រូនិចផ្សេងៗទៀត អាចរំខានដល់ការសម្រាករបស់រាងកាយ ខូចភ្នែក និងងាយធ្វើឱ្យយើងឆាប់ខូចប្រព័ន្ធសរសៃប្រសាទជាដើម។The 20 Worst Things to Do Before Bed | The Healthy

២.ការទទួលទានអាហារ៖ ជាទូទៅការទទួលទានអាហារនៅពេលយប់ ឬកណ្តាលយប់ អាចធ្វើឱ្យអ្នកគេងមិនលក់ វិលមុខ ចុកពោះ ខ្សោយ អស់កម្លាំង រហូតដល់ពេលព្រឹក ជាដើម។Is Eating Before Bed Good for You, or Bad?

៣.ស្លៀកពាក់ខោអាវក្រាស់ពេក៖ ការស្លៀកពាក់ខោអាវគេងយប់ក្រាស់ពេកអាចធ្វើឱ្យសីតុណ្ហភាពក្ដៅដែលរំខានដល់ដំណេករបស់អ្នក ដូច្នេះអ្នកគួរជ្រើសរើសក្រណាត់ដែលទន់ ឬរលុង និងមានខ្យល់ចេញចូលល្អដូចជាលីនីនឬកប្បាសទើបល្អសម្រាប់ការស្លៀកគេងយប់។A Guide to the Best Fabrics for Sleeping | Mattress Advisor

៤.កុំលេបថ្នាំងងុយគេង៖ ការលេបថ្នាំងងុយគេងញឹកញាប់ពេក អាចធ្វើឱ្យប៉ះពាល់ដល់ ផ្នែកមួយចំនួនទៀត ដូចជា ឈឺសាច់ដុំ ឆាប់ភ្លេចភ្លាំង រលោកស្រោមខួរ និងដាច់សសៃឈាមខួរក្បាល។How to Use Sleep Medications Safely | Sleep Foundation

៥.កុំធ្វើលំហាត់ប្រាណខ្លាំង៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណ ដោយប្រើកម្លាំងខ្លាំងពេកនៅពេលយប់ អាចធ្វើឱ្យរាងកាយរបស់យើងឡើងកម្តៅដែលជាបញ្ហាចំបងមួយមិនអាចជួយឱ្យយើងឆាប់គេងលក់ឡើយ៕ ប្រភព៖sanook

ថៃ រុញករណីប្រធានបក្សប្រឆាំងឈ្នះឆ្នោត ទៅកាន់តុលាការធម្មនុញ្ញ

0

រាជធានីបាងកក៖ នៅសល់ត្រឹមតែ រយៈពេល១ថ្ងៃប៉ុណ្ណោះ សភាទាំង២របស់ប្រទេសថៃ នឹងបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មី ប៉ុន្ដែឥឡូវនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត (ហៅកាត់ EC ) នៅក្នុងប្រទេសអាស៊ានមួយនេះ បានបញ្ជូនសំណុំរឿងរបស់ប្រធានគណបក្សប្រឆាំងឈ្នះឆ្នោត ដែលកំពុងតែឈរឈ្មោះ សម្រាប់តំណែងកំពូលមួយនេះ ទៅកាន់តុលាការធម្មនុញ្ញ។Thailand Courts

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែកក្កដា ថា បើតាមបណ្ដាញផ្សព្វផ្សាយនានា បានរាយការណ៍ ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានស្នើឱ្យតុលាការធម្មនុញ្ញរបស់ប្រទេសអាស៊ានមួយនេះ សម្រេច ថាតើករណីរបស់ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលទទួលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គួរតែត្រូវដកសិទ្ធិរបស់គាត់ ចេញពីសភាដែរឬយ៉ាងណា។

ការបញ្ជូនសំណុំរឿង ប្រឆាំងនឹងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ បានធ្វើឡើង នៅថ្ងៃពុធ ពោលគឺត្រឹមតែ១ថ្ងៃ នៅមុនពេលសមាជិកសភាទាំង២ គ្រោងនឹងបោះឆ្នោត ជ្រើសរើសពាណិជ្ជករ វ័យ៤២ឆ្នាំ រូបនេះ ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។Thai court to decide case seeking PM-hopeful Pita's disqualification |  Reuters

លោក ភីថា លីមចារឿនរ៉ាត បានទទួលការគាំទ្រ ពីសមាជិកសភា សរុប៣១២នាក់ មកពីគណបក្សសម្ពន្ធភាពចម្រុះរបស់គាត់ ចំនួន៨គណបក្ស ខណៈពួកគេកំពុងតែស្វះស្វែងរកសំឡេងបន្ថែម សម្រាប់ឲ្យគ្រប់ តាមច្បាប់កំណត់ ដោយមានសំឡេងភាគច្រើន យ៉ាងតិច៣៧៦ មកពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters និង បណ្ដាញផ្សព្វផ្សាយចំនួន៣ផ្សេងទៀតបានរាយការណ៍ អំពីសកម្មភាពរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ។ ស្ថាប័នមួយនេះ កំពុងតែពិនិត្យមើល ថាតើ លោក ភីថា ដឹងខ្លួន ថា មិនសមនឹងចុះឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ត ដោយសារតែភាពជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ត្រូវហាមឃាត់ ក្រោមច្បាប់បោះឆ្នោតរបស់ប្រទេសថៃ ដែរឬយ៉ាងណា។King's sacking of consort highlights power of Thai monarchy | Thailand |  The Guardian

លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ បានបកស្រាយ លើបញ្ហានេះ ដោយបានលើកហេតុផល ថា ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ត្រូវបានផ្ទេរសិទ្ធិ តាំងពីពេលនោះមក ហើយក្រុមហ៊ុននេះ ក៏មិនមែនជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយសកម្មនោះដែរ។ លោក ភីថា អាចប្រឈមមុខនឹងការដកសិទ្ធិរបស់គាត់ ចេញពីសភា ហើយអាចនឹងជាប់ពន្ធនាគារ រហូតដល់រយៈពេល១០ឆ្នាំ និង ហាមឃាត់ ដល់ការធ្វើនយោបាយ រយៈពេល២០ឆ្នាំ ប្រសិនបើរកឃើញ ថា គាត់បានបំពានលើច្បាប់។

គណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយបានចោទប្រកាន់ដល់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ថា EC បានប្រញាប់ប្រញាល់ បញ្ជូនសំណុំរឿងរបស់មេបក្សខ្លួន ទៅកាន់តុលាការធម្មនុញ្ញ។ សេចក្ដីថ្លែងការណ៍ដដែលនោះ បានសង្កត់ធ្ងន់ ថា លោក ភីថា គួរតែត្រូវបានផ្តល់ឱកាស នៅក្នុងការឆ្លើយតប និង បដិសេធ ប្រឆាំងនឹងវការចោទប្រកាន់ទាំងនេះ។

គណបក្សឆ្ពោះទៅមុខ និង គណបក្សប្រឆាំងដ៏ធំមួយផ្សេងទៀត គឺគណបក្សភឿថៃ បានធ្វើឲ្យគូប្រជែង ដែលចងសម្ពន្ធមិត្ត ជាមួយពួកយោធា រងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេស នាថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣។ សកម្មភាពទាំងនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ ថា នេះជាការបដិសេធទាំងស្រុង ប្រឆាំងនឹងរដ្ឋាភិបាល ដែលបានកាន់កាប់ប្រទេស អស់រយៈពេល៩ឆ្នាំ ក្រោមការដឹកនាំ ឬ គាំទ្រដោយពួកឧត្តមសេនីយ៍របស់ប្រទេសថៃ ចាប់តាំងពីការកើតមានអំពើរដ្ឋប្រហារយោធាមក។House Speaker places new parliament building under tight security | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

របៀបវារៈបង្កើតឡើង សម្រាប់ការប្រឆាំងរបស់គណបក្សនេះ រួមមាន ការកាត់បន្ថយតួនាទីនយោបាយរបស់ពួកយោធា ការមិនធ្វើផ្តាច់មុខ និង ការពិនិត្យឡើងវិញនូវច្បាប់ដ៏ចម្រូងចម្រាស ប្រឆាំងនឹងការប្រមាថរបបរាជានិយម ក៏ដូចជា ការប៉ះទង្គិចជាមួយផលប្រយោជន៍របស់កងទ័ពរបបរាជានិយម និង ឥស្សរជនផ្នែកជំនួញដ៏មានឥទ្ធិពលខាងនយោបាយ អស់រយៈពេលជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ២ នៅតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន។

ក្រោយទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត កាលពីពេលថ្មីៗនេះ លោក ភីថា បានប្រឈមមុខនឹងការតវ៉ាជាច្រើន មកពីគូប្រជែង ចំនួន៣ ដែលត្រូវគណៈកម្មាធិការរៀបចំការបោះឆ្នោត ច្រានចោល។ ដោយឡែក បណ្តឹងចំនួន៤ផ្សេងទៀត គឺប្រឆាំងនឹងគណបក្សរបស់គាត់ ក៏ត្រូវបានលុបចោល ផងដែរ៕