បរទេស៖ អង្គការ NASA របស់សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយក្រុមហ៊ុន Boeing និង Northrop Grumman ដើម្បីរៀបចំបង្កើតយន្តហោះប្រភេទ Supersonic ថ្មីមួយដែលអាចហោះហើររវាងទីក្រុងឡុងដ៍ ទៅញូវយ៉កក្នុងរយៈពេលតិចជាង ១ ម៉ោង។R.Kamel physicien on X: "Traveling in a supersonic jet at Mach 4, NASA  believes in it more than ever Does the supersonic plane have its place in  the commercial offers of airlines?

យន្តហោះល្បឿលឿន Supersonic ត្រូវបានរចនាឡើងក្នុងល្បឿន ៤,៩០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ។ លោក Mary Jo Long-Davis អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យា Supersonic នៅ NASA បាននិយាយថា ការរចនាយន្តហោះប្រភេទនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះយុទ្ធសាស្ត្រធ្វើដំណើរល្បឿនលឿនកម្រិតខ្ពស់របស់ NASA ។ ដូច្នេះ ទីផ្សារអ្នកដំណើរសម្រាប់យន្តហោះល្បឿនលឿននេះ មានពាណិជ្ជកម្មប្រហែល ៥០ នាពេលបច្ចុប្បន្ន។

កាលពីមុនយន្តហោះល្បឿលឿន Supersonic គឺធ្លាប់ផលិតឡើងតាំងពីឆ្នាំ ១៩៧៣ មកម្លេះដោយសារតែវាមានសំឡេងខ្លាំងប្រហែល ១១០ decibels ស្មើនឹងការផ្ទុះ ឬផ្គរលាន់ ទើបយន្តហោះនេះត្រូវបានគេដកចេញមិនឱ្យផលិតព្រោះវាបានជះឥទ្ធិពលយ៉ាងខ្លាំងដោយធ្វើឱ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច។Comeback Kid: The Next Sound-Barrier-Busting Passenger Jet Could Be Quietly  Supersonic | GE News

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអស់រយៈពេល ៥០ឆ្នាំមកហើយ បច្ចុប្បន្នអង្គការ NASA គ្រោងបង្កើតយន្តហោះនេះម្តងទៀតដោយបានកាត់បន្ថយសំឡេង ដើម្បីធានាថាយាននេះមានសុវត្ថិភាពក្នុងការហោះហើរ។ ពួកគេក៏មានបំណងជំរុញ Supersonic ឆ្លងកាត់តំបន់លំនៅដ្ឋានមួយចំនួននៅឆ្នាំ ២០២៥ ផងដែរ៕
ប្រភព៖vnexpress