យុវវ័យភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ចាប់អារម្មណ៍ទិញទូរស័ព្ទដៃមានតម្លៃថោក ជំនួសការប្រើប្រាស់ទូរស័ព្ទមានតម្លៃថ្លៃៗ ដូចជា Samsung ឬ Apple ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សាររបស់អង់គ្លេសឈ្មោះ YouGov ដែលទទួលការឧបត្ថម្ភដោយ Poco របស់ Xiaomi បានស្ទង់មតិអ្នកប្រើប្រាស់ទូរស័ព្ទដៃ ដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅ៤០ឆ្នាំ នៅប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ និងវៀតណាម ចំនួន២.៥០០នាក់ ។ លទ្ធផលការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតប៣នាក់ក្នុងចំណោម៤នាក់ប្រាប់ថា ពួកគេចូលចិត្តទូរស័ព្ទមានតម្លៃសមរម្យ ហើយ៣៧% ទៀតប្រាប់ថា យល់ស្របនឹងមតិនេះ ។Free Photo | Beautiful smiling asian girl drinking coffee using mobile phone  and sits on stairs outside young wom

អ្នកឆ្លើយតបការស្ទង់មតិ៨នាក់ក្នុងចំណោម១០នាក់មានទំនុកចិត្តលើទូរស័ព្ទដៃតម្លៃមធ្យម ពីព្រោះពួកគេអាចចំណាយប្រាក់ទិញទូរស័ព្ទបានត្រឹមកម្រិតនេះ ។ ចំណែករឿងតម្លៃ និងប្រសិទ្ធភាពទូរស័ព្ទ គឺអាចបំពេញតម្រូវការរបស់អតិថិជនបាន និងពុំចាំបាច់មានលក្ខណៈពិសេសច្រើនពេកទេ ។ លទ្ធផលការស្ទង់មតិបង្ហាញទៀតថា យុវវ័យភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់ទូរស័ព្ទដៃសម្រាប់ការកម្សាន្ត ក្នុងនោះ៨០% មើលវីដេអូ និង៦០% លេងហ្គេម ។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរស័ព្ទដៃស្មាតហ្វូននាំមុខគេក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ គឺក្រុមហ៊ុន Samsung ដែលបានរួមចំណែកក្នុងទីផ្សារប្រមាណ២៧% នៅត្រីមាសទី១ ឆ្នាំ២០២៣ ។ បន្ទាប់មក គឺក្រុមហ៊ុនរបស់ចិន រួមមាន Oppo, Xiaomi, Vivo និង Realme ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Canalys ។ អ្នកវិភាគមកពី Canalys ឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍នៅតែជាទីផ្សាររីកចម្រើនសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ដោយសារកំណើនពលរដ្ឋមានជីវភាពកណ្តាល និងយុវវ័យសម័យថ្មី ដែលគេចាត់ទុកថា គឺជាក្រុមអតិថិជនចម្បងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន ។Joint Statement: Cambodia should scrap rights-abusing National Internet  Gateway - ASEAN Parliamentarians for Human Rights

ទោះយ៉ាងណា ទូរស័ព្ទតម្លៃមធ្យមបានប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយក្រុមហ៊ុនលក់ទូរស័ព្ទដៃថ្លៃៗ ។ តាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint បង្ហាញថា ចំនួនការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានកើនឡើងរហូតដល់១៨% នៅត្រីមាសទី១ ឆ្នាំ២០២៣ ខណៈការលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung, Xiaomi, Vivo និង Oppo ធ្លាក់ចុះ ៕ ប្រភព ៖ AEC Connect