Home Blog Page 1596

បារាំងចាយលុយ១៥៤លានអឺរ៉ូដល់ជាងកាត់ដេរ និងពលរដ្ឋរបស់ខ្លួនដែលដេរសម្លៀកបំពាក់ចាស់ៗប្រើឡើងវិញ

0

ប្រទេសបារាំង ៖ លោក Brenger Coulillard អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំងបានបង្កើតគំនិតមួយ និងរំពឹងថា នឹងអាចជួយកាត់បន្ថយសំរាមសម្លៀកបំពាក់ និងស្បែកជើងនៅប្រទេសបារាំង ជាពិសេស នៅទីក្រុងប៉ារីស ដែលជាមជ្ឈមណ្ឌលម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញនៅលើពិភពលោក ។ គេបានប្រទះឃើញបរិមាណសំរាមប្រភេទនេះកើនឡើងជារៀងរាល់ឆ្នាំនៅទីក្រុងប៉ារីស ។France Moves To Ban The Destruction Of Unsold Luxury Goods In Favor Of  Recycling

ប្រទេសបារាំងនឹងផ្តល់ប្រាក់ឧបត្ថម្ភចាប់ពី១០អឺរ៉ូ ទៅ២៥អឺរ៉ូ ទៅឱ្យពលរដ្ឋណាដែលបានយកសម្លៀកបំពាក់ចាស់ៗដាច់រហែករបស់ខ្លួន មកដេរសម្រាប់ប្រើប្រាស់ឡើងវិញ ហើយពួកគេនឹងទទួលបានប្រាក់ចំនួន៧អឺរ៉ូផងដែរ សម្រាប់ការយកស្បែកជើងចាស់មកដេរ ។ ប្រទេសបារាំងនឹងអនុវត្តគម្រោងនេះចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ ។

រដ្ឋាភិបាលបារាំងបានកំណត់ថវិកាចំនួន១៥៤លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៨ ។ លើសពីនេះ គេនឹងស្នើឱ្យហាងកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចូលរួមក្នុងគម្រោងនេះផងដែរ ដើម្បីសហការគ្នាជួយកាត់បន្ថយសំរាមសម្លៀកបំពាក់ និងស្បែកជើងនៅប្រទេសបារាំងឱ្យនៅសល់តិច ។France Is About To Ban Stores From Throwing Away Unsold Clothing

តាមទិន្នន័យកាលពីឆ្នាំ២០២២ បង្ហាញថា មានការផលិតសម្លៀកបំពាក់ និងស្បែកជើងលក់ចែកចាយនៅក្នុងទីផ្សារប្រទេសបារាំង សរុបចំនួន៣.៣០០លានដុំ ហើយក្នុង១ឆ្នាំៗ ពលរដ្ឋបារាំងបានបោះចោលសម្លៀកបំពាក់ និងស្បែកជើង រហូតដល់៧សែនតោន ។ ពលរដ្ឋ២នាក់ក្នុងចំណោម៣នាក់ បានបោះសម្លៀកបំពាក់ និងស្បែកជើងរបស់ពួកគេចោលក្នុងធុងសំរាម ហើយសម្លៀកបំពាក់មួយចំនួនទៀតត្រូវបានគេបោះចោលពាសវាលពាសកាល និងក្លាយជាសំរាមបង្កគ្រោះថ្នាក់ដល់សត្វ ៕ ប្រភព ៖ Mono News

ជិតដល់ថ្ងៃទៅសម្តែង វណ្ណដា លេចមុខនៅផ្ទាំង LED ធំតែម្តងលើទឹកដីជប៉ុន

0

ធ្មេចបើកៗការចេញទៅសម្តែងនៅក្រៅប្រទេសលើទឹកដីជប៉ុនរបស់ វណ្ណដា កាន់តែកៀកមែនទែនហើយ ខណៈពេលនេះរូបភាពរបស់ វណ្ណដា និងតារាចម្រៀងរ៉េបល្បីឈ្មោះ Awich លេចឡើងក្នុងផ្ទាំង LED យ៉ាងធំតែម្តងធ្វើឱ្យហ្វេនៗរំភើបចិត្តជំនួសមិនតិចនោះទេ។May be an image of 1 person

កាលពីថ្ងៃទី១២ ខែមិថុនា ដំណឹងដែលតារាចម្រៀង វណ្ណដា ត្រូវបានគេអញ្ជើញឱ្យទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៣ ដែលជាការសម្តែងលើកដំបូងរបស់លោក បានធ្វើឱ្យមហាជនជាហ្វេនគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តមិនតិចនោះទេដែលតារាចម្រៀងកម្ពុជាកាន់តែរីកមុខរីកមាត់នៅលើទឹកដីប្រទេសគេ។ខណៈការសម្តែងរបស់តារាចម្រៀងរូបនេះនឹងប៉ះគ្នាជាមួយកំពូលតារាចម្រៀងរ៉េប Awich ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZO2Betx2fto7JKZAGkQRssfIbjRGmHUNnx1Gm3VfchmeJc0kehElEc3DNIXUCodd2lBVDYKpXhtL0HROoXkGpyGmQdSvTDAQB19tztqCgJ43K7lVVuTjAjDL0EwgF6UW_GB8kf_iFahSjNTtqIpaoK3Ic4CyGeNqELau0EsqrV8MqBhBfL1v_baZPMN4/s1151/358560000_599926558969094_6509448420347478577_n.jpg

ធ្មេចបើកៗវេលាកាន់តែកៀកមែនទែនហើយដែល វណ្ណដា នឹងត្រូវចេញទៅសម្តែងនៅជប៉ុន។ អ្វីដែលកាន់តែពិសេសនៅថ្ងៃទី១២ ខែកក្កដា រូបភាពរបស់ វណ្ណដា និង Awich បានផុសអណ្តែតលើផ្ទាំង LED យ៉ាងធំនៅលើទឹកដីជប៉ុនមុនការសម្តែងមកដល់។ ឃើញរូបភាពនេះហើយអ្នកគាំទ្ររបស់ វណ្ណដា បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះនិមិត្តរូបរបស់គេតែងតែនាំកេរ្តិ៍ឈ្មោះកម្ពុជារីកលូតលាស់ទៅមុខជាបន្តបន្ទាប់។May be an image of 1 personhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRG2x_TTdRLgyCxCCMVgIloqV7xKCF4d04VR_1Z1DgTxXWiJOjR_SHam3GzgIOiX96jZfUa4pMbKuw1C0E3yzaP1I7a8y_TDmONkqMRdKrL63S8CSR4nUFBSSfJySC3uPkSlHQLI4LrICS1HM9g1O4FHN_2ftJ3keWKEx7dVAgptpz1emLh56FuM5wEwY/s2000/358544097_599926632302420_674516380245652663_n.jpg

គួរបញ្ជាក់ផងដែរថា សម្រាប់នៅប្រទេសកំណើតវិញ វណ្ណដា ក្លាយជាតារាដំបូងនៅកម្ពុជាដែលបានលេចវត្តមានក្នុងផ្ទាំង 3D LED ដ៏ធំស្ថិតនៅផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

របូតឱកាសក្នុងទ្រនំហ្គាឡាក់ស៊ីពេលនេះ ប៊ុត សីហា កំពុងរកទ្រនំច្បាស់លាស់ជ្រកកោន

0

គេចាំបានថាកាលពីខែសីហា ឆ្នាំ២០២២ ការប្រកាសវិលត្រលប់ចូលសិល្បៈវិញរបស់ ប៊ុត សីហា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន ខណៈនៅខែកញ្ញា ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ីក៏បានភ្លើងខៀវដល់លោកដូចគ្នាតែត្រូវគោរពតាមគោលការណ៍របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាពេលនោះ ប៊ុត សីហា សម្រេចចិត្តមិនចូលក្នុងទ្រនំហ្គាឡាក់ស៊ីឡើយទោះបីជាមានឱកាសក៏ដោយដោយសារតែក្លាយអតីតកាលរបស់ខ្លួនមិនល្អនាំចង្រៃ ឬខូចឈ្មោះដល់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJq83ME8ili2H088oFD_YRDnNA5XMYlw0ddIgVcMG4vZ3I1XEp_uVc9dAI83QSI5f7s3WC2dFm6uNHi6Sc4m-BZZo6G6tmeb7RDnIVS2mxRQVbMvjGu8BR4fMNL3eWVfEs8FoAEiGO8VCaExMzO0uRrb6gzKvDfG1lNbW3bHvLbA_NeBW_buWIJZE5J48/s632/150084954_197187478439642_1356779488454471174_n%20(2).jpg

បន្ទាប់ពីរបូតឱកាសនៅផលិតកម្មធំក្នុងស្រុកមួយនេះ តារាចម្រៀង ប៊ុត សីហា បានចាប់ផ្តើមសកម្មភាពសិល្បៈជាមួយលោក ខេនឌី ជ្រកក្រោម Fan Media ដែលគ្រប់គ្រងដោយលោក សុខ លីមរក្សា និងទទួលបានការផ្ចង់ផ្តើមពីផលិតផលលោកស្រីទ្រី ដាណា។ ទន្ទឹមនឹងវិលចូលសិល្បៈវិញនោះ ប៊ុត សីហា ក៏ចាប់ផ្តើមមានរឿងអាស្រូវភ្លាមត្រូវអតីតមិត្តរួមជំនាន់ប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ទម្លាយពីអត្តចរិតរបស់លោកថាជាមនុស្សមិនកែចរិតឡើយ ព្រមជាមួយរឿងអាស្រូវកាលពីកន្លងទៅនេះខ្ចីលុយគេមិនសងជាដើម និងធ្លាយរឿងចាក់សាំងឱ្យលុយក្លែងក្លាយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3u0wZCNTzJ6NxKadlpm-1nXV4ZAVe2GBeT0cfa33194Q6ohNEkG6oCuxFc0bFOWBxhRDx1G1DJHj9t_ZbTRdu5AHjPmoygL1JGI_QdLNmgtFoNhsKX5Oak8zWf-lH0rVdIq0YCGh-myBIddGZzwUoTaJwGFlDtP4mG-t7NGs8LNAYG7pxhPNYvxNsZgo/s1440/305928544_611642846994101_4631275968200249266_n.jpg

ថ្មីៗនេះទៀតសោត ប៊ុត សីហា ចាប់ផ្តើមត្អូញត្អែរពីការងារសិល្បៈមិនសូវមានកម្មវិធីហៅលោកច្រៀង និងបង្ហាញថាខ្លួនមិនចេះអែមអបម្ចាស់កម្មវិធី ចេះច្រៀងតែមុខ មិនតែងខ្លួនឡូយឆាយទើបគេមិនសូវឱ្យតម្លៃជាដើម។

បន្ទាប់ពីបង្ហាញថាវិលមកអាជីពសិល្បៈវិញតែសកម្មភាពសិល្បៈហាក់នៅទ្រឹងស្រាប់តែយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ ប៊ុត សីហា បង្ហោះដំរួយចង់រកទ្រនំមួយជ្រកកោន។ សារទី១ ម្ចាស់បទ «គ្មានអ្នកណាកែប្រែចិត្តបង» បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំនឹងរកផលិតកម្មមួយជ្រកកោន ដើម្បីបងប្អូនអ្នកគាំទ្ររបស់ខ្ញុំ ឆាប់ៗនិងបង្ហាញជូនបងប្អូន
ពេលវេលាបញ្ជាក់ការពិត»។ «គួរដល់ពេលរកផលិតកម្មជ្រកកោនហើយ អរគុណបងៗក្នុងការប្រឹក្សាយោបល់សម្រាប់ខ្ញុំ ពេលវេលាល្អពេលវេលាដែលយើងត្រូវបានផ្តល់តម្លៃ អរគុណ ខេនឌី សម្រាប់ការរុញឱ្យខ្ញុំបានគេទទួលស្គាល់ម្តងទៀត អរគុណ បងសុខលីម សម្រាប់ការប្រឹងប្រែងជ្រោមជ្រែង អរគុណដល់ NNPសម្រាប់កាដូពិសេស ដល់ពេលហើយដែលខ្ញុំមានបទចម្រៀង ប្រកួតប្រជែងទីផ្សារនិងគេសម្រាប់ជាកាដូដល់ហ្វេនៗរបស់ខ្ញុំជាង៧ឆ្នាំមកនេះ អរគុណបងប្អូនល្អ»។ នេះគឺជាសារទី២របស់ ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG9MtXZ3Z5hJT-oWZKQhR1CfDjkrhy26-Dnb4lfmJbpeJneSbMt0hucF_01uj-MDkEgGBacW9d1EbZaMDF6NXEIGkI4nCVmnQWDWfOI38QYRrh7T1MfJvqjqMP-qmTH_PxfDtfCNJhj6Ra4cnEAzWIzxN9SPaXDiVd1JzduMmfVjLzPuXnt_3WjtHZHkI/s2048/356119845_590941806357791_6329770531447581936_n.jpg

គួរបញ្ជាក់ផងដែរថា ប៊ុត សីហា គឺជាម្ចាស់ពាននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។ ក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម និងប្រឡូកក្នុងអាជីពសិល្បៈបានប៉ុន្មានឆ្នាំរូបលោកមានរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន៕

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Jack Ma បានខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារ…

0

ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន Bloomberg កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ក្រុមហ៊ុន Ant Group និង Alibaba បានខាតបង់សរុបជាង ៨៥៦ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Ant Group និង Alibaba បានបាត់បង់តម្លៃរាប់ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីមហាសេដ្ឋី និងជាសហស្ថាបនិកនៃក្រុមហ៊ុនទាំងពីរ គឺលោក Jack Ma បានធ្វើការរិះគន់រដ្ឋាភិបាលចិន នៅក្នុងសុន្ទរកថារយៈពេល ២១ នាទីកាលពីខែតុលា ឆ្នាំ២០២០ ដោយលោក Jack Ma បានរិះគន់ថា “និយតកររបស់ប្រទេសចិនផ្តោតតែលើហានិភ័យ និងការមិនអើពើអំពីការអភិវឌ្ឍន៍ឡើយ” ។Jack Ma's Wealth Drops $4.1 Billion as Ant Group's Valuation Slashed -  Bloomberg

ភ្លាមៗនោះ តម្លៃភាគហ៊ុនរបស់ Alibaba បានធ្លាក់ចុះ ១០% រួមជាមួយក្រុមហ៊ុន Ant Group ដែលដំណើរការដោយកម្មវិធីទូទាត់ដ៏ពេញនិយម Alipay ក៏បានបាត់បង់ ៧៥% ផងដែរ។ នៅក្នុងឆ្នាំ២០២០ និង ២០២១ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះ ៣៥០ ពាន់លានដុល្លារ។Chinese fintech giant Ant Group to buy back shares at 70 per cent lower  valuation than at scrapped IPO | South China Morning Post នៅឆ្នាំដដែលនោះ ការបោះផ្សាយលក់ភាគហ៊ុន Ant Group និង Alibaba ជាសាធារណៈដ៏ធំបំផុតរបស់ពិភពលោកនៅលើទីផ្សារពីរនៃទីក្រុងហុងកុង និងសៀងហៃក៏ត្រូវបានពន្យារពេលដោយសារការទប់ស្កាត់របស់រដ្ឋាភិបាលចិន។Alibaba, China's E-Commerce Giant, Will Split Into 6 Units - The New York  Times

នៅឆ្នាំ ២០២២ តម្លៃភាគហ៊ុន Ant Group និង Alibaba របស់ Jack Ma ក៏បានធ្លាក់ចុះ ៦២០ ពាន់លានដុល្លារ។ ដូច្នេះសរុបមក ការធ្លាក់ចុះនៃភាគហ៊ុនរបស់ Jack Ma រយៈពេលបីឆ្នាំនេះ គឺដោយសារតែការបំពានប្រឆាំងនឹងការទុកចិត្តរបស់រដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ការវាយតម្លៃរបស់ក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះជាង ៨៥៦ ពាន់លានដុល្លារ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Jack Ma ផងដែរ។ កាលពីមុនទ្រព្យសម្បត្តិសុទ្ធរបស់គាត់មាន ៦១ ពាន់លានដុល្លារ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ ៣៤.១ ពាន់លានដុល្លារប៉ុណ្ណោះ ៕ ប្រភព៖cafef.com

ថៃនឹងចុះក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ កាលពីខែឧសភា ឆ្នាំ២០២៣ រដ្ឋាភិបាលថៃបានជំរុញឱ្យមានការចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូ សម្រាប់ទុកជាមរតកវប្បធម៌របស់ថៃ ព្រោះពលរដ្ឋថៃគ្រប់រូបបានស្គាល់ពីផលប្រយោជន៍របស់ក្រម៉ា ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក បានស្នើឱ្យក្រម៉ាដែលអាចប្រើជាប្រយោជន៍ច្រើនយ៉ាងក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋថៃ ដើម្បីចុះឈ្មោះជាសម្បត្តិវប្បធម៌របស់មនុស្សជាតិក្នុងអង្គការយូណេស្កូ ។Oops! Culture Ministry deletes website suggestion that traditional Thai  garment could be used to commit suicide | Thaiger

តាមការពិចារណាពីគុណតម្លៃរបស់ក្រម៉ាពីគ្រប់ភូមិភាគ និងទីប្រជុំជនក្នុងប្រទេសថៃឃើញថា ក្រម៉ាអាចប្រើប្រាស់ធ្វើជាប្រយោជន៍បានច្រើន ងាយស្រួលរកទិញ និងមានទំនាក់ទំនងគ្នាក្នុងជីវភាពរស់នៅរបស់ពលរដ្ឋថៃ ។ ហេតុនេះ កាលពីខែឧសភា ឆ្នាំ២០២៣ លោក ប្រយុទ្ធ ចាន់អូចា បានលើកសរសើរភ្នាក់ងារពាក់ព័ន្ធ ដែលបាននាំយកក្រម៉ាមកបង្ហាញក្នុងពិធីមួយនៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងពិធីនេះ ប្រទេសថៃបានបង្ហាញពីប្រវត្តិរបស់ក្រម៉ា ដែលបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋថៃ រហូតអ្នកចូលរួមពិធីនេះជាច្រើននាក់នាំគ្នាទះដៃ និងសុំថតរូបទុកជាអនុស្សាវរីយ៍ ។

គួរបញ្ជាក់ថា នៅសម័យមុន ពលរដ្ឋថៃបានប្រើប្រាស់ក្រម៉ាសម្រាប់ងូតទឹក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ពលរដ្ឋថៃបានកែច្នៃក្រម៉ាធ្វើជាកាបូប សម្លៀកបំពាក់ និងប្រដាប់តែងខ្លួនផ្សេងៗ ជាពិសេស គេសង្កេតឃើញមានការបង្ហាញក្រម៉ានៅពិធីបង្ហាញម៉ូដសម្លៀកបំពាក់កាន់តែច្រើន ។ ហេតុនេះ ក្រម៉ាត្រូវបានប្រទេសថៃចាត់ទុកថាជា Soft Power របស់ខ្លួនផងដែរ ។Pha Khao Ma to Be Proposed for UNESCO's Intangible Cultural Heritage List

ប្រទេសថៃបានត្រៀមចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូ តាំងពីឆ្នាំ២០២២ មកម៉្លេះ ដោយប្រទេសថៃលើកឡើងថា ពលរដ្ឋខ្លួនបានប្រើប្រាស់ក្រម៉ាអស់រយៈពេលយូរយាណាស់មកហើយ ហើយពលរដ្ឋថៃទទួលបានវប្បធម៌ប្រើប្រាស់ក្រម៉ាពីអាជីវករជនជាតិពឺសៀរក្នុងសម័យអយុធ្យា ។ ប្រទេសថៃលើកឡើងថា បើតាមការកត់ត្រារបស់ជនជាតិចិននាសម័យអង្គរវត្តបញ្ជាក់ថា ពលរដ្ឋខ្មែរមិនស្គាល់ពីការដេរប៉ាក់ និងការប្រើប្រាស់ក្រណាត់ទេ ដែលខុសពីពលរដ្ឋសៀមអាចធ្វើបានទាំងពីរយ៉ាង ។ ហេតុនេះ ថៃមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់តាំងពីសម័យអតីតកាលមកម៉្លេះ ហើយថៃនឹងមានប្រៀបជាងប្រទេសផ្សេងទៀត ក្នុងការចុះក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ។Very Thai summed up in just a loincloth - Thailand NOW

ប្រទេសថៃលើកឡើងបន្តថា បើថៃអាចចុះឈ្មោះក្រម៉ាជាមួយអង្គការយូណេស្កូបានជោគជ័យនោះ នឹងធ្វើឱ្យការសម្លៀកពាក់របស់កីឡាករគុនខ្មែរ និងសម្លៀកបំពាក់ប្រចាំជាតិរបស់កម្ពុជារងផលប៉ះពាល់មិនខាន ៕

ប្រភព៖ CH7HD

ដឹងអត់! ទន្លេអ្វី វែងជាងគេបំផុតនៅតំបន់អាសុីអាគ្នេយ៍?

0

ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២ នៅក្នុងពិភពលោក និងវែងជាងគេបំផុតនៅក្នុងតំបន់អាសុីអាគ្នេយ៍។

ទន្លេនេះមានប្រវែងប្រហែល ៤២០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។ Partnering with the Mekong River Commission - eWater

ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ទន្លេនេះហូរកាត់ខេត្តដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។

ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ធារទឹកទន្លេនេះនៅរដូវវស្សាមានទំហំ ៣៤.០០០ម៉ែត្រគូប គឺស្មើនឹងម្ភៃដងនៃធារនៅ រដូវប្រាំង ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។ នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា ទន្លេសាប ដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។ នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម៉ែត្រ។Upper Vs Lower Mekong – What's The Difference? - Rainforest Cruises

ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឱ្យរបបទន្លេមេគង្គមានភាពទៀងទាត់។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា៕China Notifies Downstream Mekong Neighbors Days After It Began Holding Back Water

ថាក់ស៊ីន ពន្យារពេលមកកាន់ប្រទេសកំណើត ភ័យខ្លាចកើតចលាចលនយោបាយ

0

រាជធានីបាងកក៖ អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ តែងតែប្រកាស អំពីការចង់ធ្វើមាតុភូមិនិវត្ដន៍ ចូលមករស់នៅក្នុងប្រទេសកំណើតរបស់គាត់វិញ ក្រោយការនិរទេសខ្លួន ទៅរស់នៅក្រៅប្រទេស ដោយខ្លួនឯង អស់រយៈពេលជិត២០ឆ្នាំកន្លងមក ចាប់តាំងពីពួកយោធា បានធ្វើរដ្ឋប្រហារ ទម្លាក់គាត់ចេញពីតំណែងនោះមក ប៉ុន្ដែផែនការរបស់គាត់ នឹងត្រូវពន្យារពេលទៅ ដើម្បីបញ្ចៀសនូវភាពចលាចលនយោបាយ ខណៈមានភាពមិនប្រាកដប្រជា សម្រាប់បេក្ខភាពរបស់មេបក្សប្រឆាំងឈ្នះឆ្នោត ក្លាយជានាយករដ្ឋមន្រ្ដី និង បង្កើតរដ្ឋាភិបាលចម្រុះថ្មី ហើយអាជ្ញាធរថៃ ក៏ត្រៀមខ្លួន សម្រាប់ការមកដល់របស់គាត់ផងដែរ។Thailand's ex-PM Thaksin shakes up election with talk of return | Reuters

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា បើតាមលោកស្រី ផេថុងថាន ស៊ីណាវ៉ាត (แพทองธาร ชินวัตร Paetongtarn Shinawatra) បានឲ្យដឹង ថា ការធ្វើមាតុនិវត្ដន៍ មកកាន់ប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រី ដែលកំពុងតែនិរទេសខ្លួន រស់នៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) នៅតែបន្ដដំណើរការដដែល។ ប៉ុន្តែផែនការនេះ ទំនងជាត្រូវពន្យារពេលបន្តិច ដើម្បីបញ្ចៀសនូវភាពវឹកវរខាងនយោបាយ។

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត បានបញ្ជាក់ ថា ឪពុករបស់លោកស្រី បានបញ្ជាក់ ក្រោយការសន្ទនាគ្នា កាលពីយប់ ថ្ងៃអង្គារ ថា គាត់នឹងនៅតែមានគម្រោង វិលត្រឡប់មកកាន់ប្រទេសកំណើតវិញដដែល ក្រោយការនិរទេសខ្លួន អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ។ បើទោះជាយ៉ាងណា ផែនការនេះ អាចនឹងត្រូវពន្យារពេល ដោយសារតែលោកឪពុករបស់លោកស្រី សុខចិត្តរង់ចាំ រហូតដល់ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសថៃ មានស្ថិរភាពជាងនេះបន្ដិចសិន។Thai politics heats up as Thaksin returns

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត ជាបេក្ខនារីមួយរូប នៅក្នុងចំណោមបេក្ខជនចំនួន៣នាក់ សម្រាប់ឈរឈ្មោះកាន់កាប់តំណែងនាយករដ្ឋមន្រ្ដីរបស់គណបក្សភឿថៃ ដែលបានឈ្នះសំឡេង ភាគច្រើនលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ថា «ឪពុករបស់លោកស្រី ប្រាកដជានឹងវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ។ ប្រសិនបើគាត់មិនមក នៅក្នុងខែកក្កដា ទេនោះ គាត់នឹងអាចពន្យារពេលបន្តិច។ យើងនឹងឃើញ ថាតើការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ទៅយ៉ាងណា?»។

លោកស្រី ផេថុងថាន បានបន្ថែម ថា លោក ថាក់ស៊ីន មិនបាននិយាយ ថា តើគាត់នឹងវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ ក្រោយការបោះឆ្នោត ឬ ពេលណារដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង នោះឡើយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គាត់មិនចង់ឱ្យការវិលត្រឡប់របស់គាត់ បង្កឲ្យមានបញ្ហានយោបាយណាមួយនោះដែរ។2023 Thai Election Results: An Opposition Win but Unclear Path Ahead

ពាក្យចចាមអារ៉ាមជាច្រើន បានលេចឡើង ថា លោក ថាក់ស៊ីន នឹងវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នៅក្នុងពេលដ៏ឆាប់ៗនេះ។ ប៉ុន្ដែពាក្យទាំងនេះ បាននាំឲ្យមានការចាប់អារម្មណ៍ជាថ្មី ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅសប្តាហ៍នេះ ស្របពេលនឹងមានច្បាប់ថតចម្លង នៃការរៀបចំសន្តិសុខ សម្រាប់កិច្ចប្រជុំមួយ ហើយត្រូវបានអ្នកសារព័ត៌មាន ទទួលបាន កាលពីថ្ងៃពុធ។

របៀបវារៈ នៃកិច្ចប្រជុំ នៅថ្ងៃទី១២ ខែកក្កដា រួមមាន នីតិវិធីត្រូវអនុវត្ត នៅក្នុងករណីមានការមកដល់ នៃបុគ្គលមិនត្រូវបានបញ្ចេញឈ្មោះ ដែលប្រឈមនឹងដីកាចាប់ខ្លួន។ ច្បាប់ថតចម្លងនោះ ក៏បានរាយបញ្ជីឈ្មោះផ្លូវ អាចធ្វើទៅបានចំនួន៦ សម្រាប់ការដឹកជញ្ជូនមនុស្សនោះ ដោយចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ឬ ដុនមឿង ឆ្ពោះទៅកាន់គោលដៅផ្សេងៗ នៅក្នុងរាជធានីបាងកក រួមទាំង តុលាការកំពូល និង ពន្ធនាគារបាងកក ផងដែរ។Thai election: promising policies or empty promises?

លោក វីសសានុ គ្រឿងង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងយុត្តិធម៌ បានបញ្ជាក់ ថា ទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ កំពុងតែរៀបចំ សម្រាប់ព្រឹត្ដិការណ៍ចាំបាច់ នៃការវិលត្រឡប់របស់លោក ថាក់ស៊ីន ដោយសារតែនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង បានផ្សព្វផ្សាយ ជាសាធារណៈ អំពីផែនការរបស់គាត់ កាលពីខែមុន។

លោកឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) បានបញ្ជាក់ ថា ការរៀបចំបែបនេះ ក្លាយជារឿងធម្មតា ព្រោះលោក ថាក់ស៊ីន កំពុងតែប្រឈមមុខនឹងការជាប់ពន្ធនាគារ។ គេក៏រំពឹង ថា លោក ថាក់ស៊ីន នឹងទាក់ទងជាមួយអាជ្ញាធរថៃស ខណៈគាត់បានបញ្ចប់ផែនការរបស់គាត់។Wissanu Krea ngam - Alchetron, The Free Social Encyclopedia

លោក ថាក់ស៊ីន ស៊ីណាវ៉ាត នាយករដ្ឋមន្រ្ដីថៃ ត្រូវបានបណ្ដេញពីអំណាច ដោយរដ្ឋប្រហារយោធា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅ ដោយនិរទេស ដោយខ្លួនឯង នៅក្រៅប្រទេសរហូតមកដល់ពេលនេះ។ ថ្វីត្បិតតែលោក ថាក់ស៊ីន អស់អំណាចក៏ពិតមែន ប៉ុន្ដែបេះដូងរបស់ប្រជាជាតិថៃ នៅតែគាំទ្រគាត់យ៉ាងច្រើនដដែល៕

ភាគហ៊ុនរបស់ផលិតកម្ម YG ធ្លាក់ចុះខ្លាំងក្រោយ LISA មានភាគរយខ្ពស់ចេញពី BLACKPINK

0

កូរ៉េខាងត្បូង៖ ភាគហ៊ុនរបស់ផលិតកម្ម YG Entertainment បានធ្លាក់ចុះជិត ៧% នៅថ្ងៃនេះ ដោយសារតែភាពមិនច្បាស់លាស់នៃការបន្តកិច្ចសន្យារបស់សមាជិកក្រុម BLACKPINK។BLACKPINK Lisa's 'Money' performance video breaks another K-pop record

គួររំលឹកដែរថាកាលពីម្សិលមិញថ្ងៃទី ១២ ខែកក្កដា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកម្សាន្ត YG Entertainment បានធ្លាក់ចុះ ៥.៨% នេះបើយោងតាមប្រភព Munhwa Ilbo បានឱ្យដឹងថា LISA ដែលជាសមាជិកនៃក្រុមចម្រៀងស្រី BLACKPINK “មិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយទាក់ទងទៅនឹងការបន្តកិច្ចសន្យារបស់នាងជាមួយផលិតកម្ម YG ឡើយ” ខណៈដែលសមាជិកដទៃទៀតនៃក្រុម BLACKPINK គឺមានភាពរលូនល្អក្នុងដំណើរការបន្តកុងត្រារបស់ផលិតកម្ម។BLACKPINK LISA, 12 Million Views on Dance Performance - PRESSREELS

យោងតាមតួលេខពី Touring Data ដែលជាវេទិកាតាមដាន Box Office ឯករាជ្យ បានបង្ហាញថា ៤០ យប់នៃ កម្មវិធី Born Pink World Tour របស់ BLACKPINK ទទួលបានប្រាក់ចំណូលប្រហែល ១៦៣.៨ លានដុល្លារ ជាមួយនឹងសំបុត្រជាង ៩០០,០០០។ ដូចនេះជាមធ្យមក្នុងមួយយប់ BLACKPINK រកចំណូលបានជាង ៤ លានដុល្លារអាមេរិក ដោយមានអ្នកទស្សនាប្រហែល ២២,៦០០នាក់។Blackpink Members: Everything to Know

គួរបញ្ជាក់ដែរថា BLACKPINK គឺជាសិល្បករអាស៊ីដំបូងគេដែលត្រូវបានអញ្ជើញឱ្យសម្តែងនៅ Coachella ដែលជាមហោស្រពតន្ត្រីដ៏ធំបំផុតមួយនៅលើពិភពលោកក្នុងឆ្នាំនេះ។ ពួកគេក៏កាន់កំណត់ត្រាពិភពលោក Guinness សម្រាប់ប៉ុស្តិ៍ YouTube ដែលមានអ្នកមើលច្រើនបំផុតនៅក្នុងឧស្សាហកម្មតន្ត្រីផងដែរ៕

ក្រុមហ៊ុន BYD ឈានជើងចូលមកកាន់ទីផ្សារអាហ្វ្រិកខាងត្បូង

0

អាហ្វ្រិកខាងត្បូង ៖ ទីផ្សាររថយន្តអគ្គិសនីនៅអាហ្វ្រិកខាងត្បូងកំពុងតែរីកចម្រើន ហើយធ្វើឱ្យនៅរយៈពេលប៉ុន្មានខែមុននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើនរបស់ប្រទេសចិន រួមទាំងក្រុមហ៊ុន BYD ផងដែរបានឈានជើងចូលមកកាន់ទីផ្សារអាហ្វ្រិកខាងត្បូង ។BYD launches Dolphin in Brazil, enters South African EV market with Atto 3  - CnEVPost

Build Your Dreams ឬគេស្គាល់ឈ្មោះថា BYD គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីចុងក្រោយគេ ដែលបានចូលមកកាន់ទីផ្សារអាហ្វ្រិកខាងត្បូង ។ សម្រាប់រថយន្តអគ្គិសនី១០០% យីហោ Atto 3 នាយកប្រតិបត្តិក្រមហ៊ុន BYD លើកឡើងថា អាហ្វ្រិកខាងត្បូងបានរីកចម្រើនផ្នែកឧស្សាហកម្មរថយន្ត ហេតុនេះ ការចូលមកកាន់ទីផ្សារអាហ្វ្រិកខាងត្បូង គឺជាពេលវេលាសមរម្យក្នុងការនាំយកបច្ចេកវិទ្យា និងរថយន្តរបស់ BYD មកកាន់ទីនេះ ។ ក្រុមហ៊ុនមានទំនុកចិត្តថា នឹងអាចបំពេញចិត្តពលរដ្ឋអាហ្វ្រិកខាងត្បូងនាពេលឆាប់ៗ ។The BYD Atto 3 Has Launched In South Africa, Starting At Just R768,000  ($40,941) - CleanTechnica

បច្ចុប្បន្ន ពលរដ្ឋអាហ្វ្រិកខាងត្បូងចាប់ផ្តើមចាប់អារម្មណ៍រថយន្តអគ្គិសនីកាន់តែច្រើន មនុស្សភាគច្រើនចង់ទិញរថយន្តអគ្គិសនី ប៉ុន្តែពួកគេមិនទាន់មានប្រាក់គ្រប់គ្រាន់ដើម្បីទិញរថយន្តទេ ព្រោះវាមានតម្លៃខ្ពស់ គឺស្មើប្រមាណ១សែនដុល្លារអាមេរិក ។ ដូច្នេះ ក្រុមហ៊ុន BYD បានកំណត់តម្លៃលក់រថយន្តយីហោ Atto3 ប្រមាណតែ៤៥.០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលរថយន្តនេះបានបញ្ចុះតម្លៃជិតពាក់កណ្តាល ។The BYD Atto 3 Has Launched In South Africa, Starting At Just R768,000  ($40,941) - CleanTechnica

សហស្ថាបនិកក្រុមហ៊ុន Everlectric របស់អាហ្វ្រិកខាងត្បូងលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក ចំនួនការលក់រថយន្តអគ្គិសនីនៅអាហ្វ្រិកខាងត្បូងបានកើនឡើងជិត២ដង ហើយបានរីកលូតលាស់ជាបន្តបន្ទាប់ ។ រថយន្តយីហោផ្សេងៗគ្នា រួមទាំងយីហោ Mercedes, Benz, BMW និង Audi កំពុងសម្លឹងមកកាន់ទីផ្សារកំពុងរីកលូតលាស់នៅអាហ្វ្រិកខាងត្បូង ។

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តបានលើកឡើងដូចគ្នាថា ទីផ្សាររថយន្តអគ្គិសនីនៅអាហ្វ្រិកខាងត្បូងរឹងមាំខ្លាំង និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយក៏ជាតម្រូវការរបស់មនុស្សគ្រប់វ័យ និងគ្រប់មុខរបរ ប៉ុន្តែបញ្ហានៅត្រង់វាមានតម្លៃខ្ពស់ ។ ទោះយ៉ាងណា បច្ចេកវិទ្យាបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងមានរថយន្តជាច្រើនយីហោបានចូលមកកាន់ទីផ្សារនេះ ដូច្នេះ វានឹងធ្វើឱ្យតម្លៃរថយន្តអគ្គិសនីធ្លាក់ចុះ ៕ ប្រភព ៖ Nation World

ស្រ្តីខ្មែរ៣រូបដំបូងគេបង្អស់ បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល

0

ស្ត្រីខ្មែរដំបូងគេ៣រូប បាននាំយកភាពជោគជ័យមួយ ជូនមាតុភូមិ ដោយបានក្លាយជាស្ត្រីខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល។Russia: Exporting Influence, One Nuclear Reactor at a Timeស្ត្រីខ្មែរទាំង៣នាក់នោះមានឈ្មោះថា កញ្ញា ទិត្យម៉ារីណែត កញ្ញា សុីវ គីមលី និងកញ្ញា ណោង ជាលីណា  ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។

អ្នកទាំងបី ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន៕May be an image of 3 people and people smilingMay be an image of 3 peopleMay be an image of 6 people and text

ប្រភព៖ ក្រសួងបរិស្ថាន