ស្របពេលទទួលបានឱកាសធ្វើជាពិធីការិនីនៅក្នុងកម្មវិធីមួយនៅឯប្រទេសថៃ DJ NaNa ពោលថាខ្លួនទទួលបានការឱ្យតម្លៃយកចិត្តទុកដាក់ខ្ពស់មិនចាញ់តារាចម្រៀង តារាសម្តែង ឬបវកញ្ញាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ DJ NaNa ពោលអាណិតខ្លួនឯងថាធ្វើមាតិកាអប់រំច្រើនប៉ុណ្ណាតម្លៃនៅចាញ់គេរ៉េបបបួលគ្នាផឹក ដែលអ្នកនាងចង់សម្តៅនៅក្នុងប្រទេសកំណើតឈរលើវិស័យនេះមិនទទួលបានការឱ្យតម្លៃចំពោះខ្លួនឡើយខុសពីប្រទេសដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCUPsC3RNlq-l1oK6qzgRKnOhRFXrfppr7coTQ8MqJbGdSvKoshmYl4HfUAQKoiywaBobl6NQPV3c5yH8rLcXQNm5cgTuxO2JSqF2rLh7tki_86BCDdRfYbh8EkZ84ylbMYTfhgOGXE0UH1RIkdnIuFD3WazTQ8ITKY90io0GC3N_LaepLc89LWp3oL04/s2048/image_2023-08-28_09-52-47.png

DJ NaNa ត្រូវសាធារណជនស្គាល់ថាជាពិធីការិនី និងជាអ្នកបង្កើតមាតិកាអប់រំមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនព្រោះរាល់ប្រធានបទដែលអ្នកនាងចែករំលែកសុទ្ធសឹងជាចំណេះដឹងល្អៗគួរគិតពិចារណានិងលើកទឹកចិត្តអ្នកដទៃ។
ជាមួយគ្នានេះដែរ នៅយប់ថ្ងៃទី២៧ ខែសីហា ស្រាប់តែ DJ NaNa បានពោលពាក្យយ៉ាងចាក់ដោត និងដោយក្តីអន់ចិត្តព្រោះសម្លឹងឃើញពីភាពខុសគ្នារវាងប្រទេសរបស់ខ្លួន និងប្រទេសដទៃ ដែលមិនសូវឱ្យតម្លៃពិធីករ ពិធីការិនី និងអ្នកបង្កើតមាតិកាអប់រំចាញ់អ្នកច្រៀងរ៉េបដៃកាន់ដបស្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-5o6GOpCuQMQ9EdO9LPHlf_bVoXxTCXmG8eFaR4-mjgTU9vzHOFkJdtFevdeYDxD5DEqqTBCXfAecxXyeOahLV0Ewf-E014Lgt2g-z_Zd_QXHSreTadz_gDCZ4tKtbnxhEgZPZ5tY452d3duWqyl9IhiG1u0Nz5hS7AYpuFHyds6GZSygVehx41yshg/s960/image_2023-08-28_09-52-42.png

អ្នកចែករំលែកចំណេះដឹងរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា «វគ្គអ្នកលើកទឹកចិត្តគេ ត្រូវការកម្លាំងចិត្ត យប់មួយនៅទីក្រុងបាងកក! ជាលើកទី២ដែលពិធីការនីដូចខ្ញុំនេះមានអ្នករាំអម បើកឆាកបែបហំហាន! បើនិយាយពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ពីធីករ ខ្ញុំពិតជាអរគុណដល់ Jotun Cambodia ណាស់ (លើកទី១ក៏កម្មវិធី Jotun ដែរ ដែលគេបើកLED Screenជាពីរដើម្បីឱ្យពិធីករដើរចេញ)។
ធម្មតាពិធីករលើឆាក ជាអ្នកលើកនេះ សរសើរគេ អញ្ជើញគេ អរគុណគេ…តែនៅកម្មវិធីរបស់ Jotun រាល់ឆ្នាំដែលគាត់នាំតំណាងចែកចាយគាត់ទៅប្រទេសថៃ ពួកគាត់ធ្វើរឿងទាំងនេះឱ្យពិធីករវិញដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHWYhhYxdQ5xXUSDSD9_2MjG88vceN-n3nBtO8U0_N2aRnlfQQvc1FwVqKyrde2fuliUF2KL9jNS7_IR6j5xPZJBNocPsWkEm_bI5lj8KbaL5vxSnH-VD0w6leo5aoALVlzmCMCezBYTqO3_C2n_eaGzvKq358l5STSGSpOGl7_UETcg0DY-GEEoCctQs/s2000/image_2023-08-28_09-52-41.png

អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana បានបន្តទៀតថា «និយាយទៅ ថាខ្ញុំដូចជាទាមទារខុសរឿងក៏ថាបាន តែខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីពិធីករស្រុកគេ គេឱ្យតម្លៃខ្ពស់ មិនចាញ់តារាចម្រៀង តារាសម្តែង ឬបវកញ្ញាឡើយ។ ចេះតែនិយាយៗទៅទេបងប្អូនអើយ កុំប្រកាន់អី កូនដេកលក់ទាំងពីរនាក់ ម៉ែទំនេរពេក ម្យ៉ាងកូនបៅដោះ អ័រម៉ូនប្រែប្រួល…ហាហាហា…នឹកអាណិតខ្លួនឯង មិនថាធ្វើមាតិកាអប់រំច្រើនប៉ុណ្ណា តម្លៃនៅចាញ់គេរ៉េបបបួលគ្នាផឹក»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiabuHu1wRwyn1A5I9ZBgl9FBmJEr3UvS6irx-J-mL4jUrUMfCGkiwfhrLReK13ePXhX2yvydyyLxnIF0PXcad-hYYwwmqoA78Jd_0CW_7Y8Ak3notZWowwRgmOdrK-ScWQfYpKSb-dnJI-Dko1C0lUldMA7JOkOVMgsdZzWfMCmN9ppU8XtUWaZeYcIuQ/s2048/image_2023-08-28_09-52-44.png