ប្រទេសជប៉ុន ៖ ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានធ្វើឱ្យប្រទេសជប៉ុនប្រឈមនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង ។ ស្ថានទូតជប៉ុននៅប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងស្ថានកុងស៊ុលនៅហុងកុងបានប្រាប់ពលរដ្ឋជប៉ុនឱ្យរក្សាភាពស្ងៀមស្ងាត់ និងប្រយ័ត្នខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5TStkRw5TBH6U_1viUXW8JC7BhHZIXxcdl-9p5iQpk_gwfp7PnI9ObguDFpTbRSh61FSd7uQvoXxrfJB9VgCXgkmUweop2_wfOQLJ-007S0UWnocHdh6moXDqfFrrtbNYbefpIVME5f24r3VMAWpBMfCHyNVgrSlq-sPTYTTshD-VgmLrAGdhHBP1Lgw/s1280/photo_2023-08-28_10-10-13%20(2).jpg

សារព័ត៌មាន Channel News Asia ចុះផ្សាយថា ប្រទេសជប៉ុនបានជំរុញឱ្យពលរដ្ឋរស់នៅចិនព្យាយាមរក្សាភាពស្ងៀមស្ងាត់ ដោយជជែកគ្នាតិចៗនៅកន្លែងសាធារណៈ ក្រោយពីប្រទេសចិនថ្កោលទោសរឿងការបង្ហូរទឹកកខ្វក់មានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលមហាសមុទ្រប៉ាស៊ីហ្វិក ។ សារព័ត៌មានចិនចុះផ្សាយថា រដ្ឋាភិបាលចិនបានហៅការសម្រេចចិត្តបង្ហូរទឹកកខ្វក់របស់ជប៉ុនថា អាត្មានិយម, បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពមនុស្ស បើទោះជាភ្នាក់ងារថាមពលបរមាណូអន្តរជាតិបញ្ជាក់ថា មានសុវត្ថិភាពក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWO__dFv5GIYkEN9_UM28sNqH7taHTNH-jA-XR1KaZ82cQ8S_51gFa5FRVO6S0AG6Nq42nlo1yxaTfJ84KvBmMYZqMJrW1kLuhq15aZr5PNtBiKM1gU1r4KuYVIRfPd6QiLJDV_qhgnNPyvumJE_uM3lUNeYoULqjSUW-ADMQGdEBSREZNc39nx12RM2A/s1280/photo_2023-08-28_10-10-13.jpg

ចាប់ពីប្រទេសជប៉ុនបង្ហូរទឹកកខ្វក់មក ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្មុគស្មាញខាងផ្នែកនយោបាយ ពាណិជ្ជកម្ម ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ ។ ហេតុនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសចិនបានបង្ហោះសារក្នុងគេហទំព័រ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដើម្បីដាស់តឿនពលរដ្ឋជប៉ុនរស់នៅចិនឱ្យប្រយ័ត្នខ្លួន មិននិយាយខ្លាំងបើមិនចាំបាច់ និងតាមដានការជូនដំណឹងរបស់ស្ថានទូតជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM5SlhLiF6cta_61xP9ckdIfjMMLNr6uUUGAhxJhYHptdU-DzF-Mtoc6MLGdQPUAHWqX0N2j31x8Zwv1ZuYCS4SU2t-VhhRoptGyv56vR-OOlvzHJ7GUYL_DRcu7brvcurzhkHJzBuvPA15Fw1EgQqVUYXn5lkC_OCRYaSzkUR25xh9ncGltsErDilis4/s1280/photo_2023-08-28_10-10-14.jpg

ចំណែកស្ថានកុងស៊ុលជប៉ុនប្រចាំក្រុងហុងកុងបានដាស់តឿនឱ្យពលរដ្ឋជប៉ុនប្រយ័ត្នខ្លួនពាក់ព័ន្ធនឹងការបង្ហូរទឹកកខ្វក់ ខណៈមានក្រុមបាតុករប្រមាណ១០០នាក់បានដើរដង្ហែរក្បួននៅតាមផ្លូវ កាលពីថ្ងៃទី២៤ ខែសីហា ។ ចំណែកនៅប្រទេសកូរ៉េខាងត្បូងវិញ ស្ថានទូតជប៉ុនក៏បានដាស់តឿនឱ្យពលរដ្ឋប្រយ័ត្នខ្លួនដូចគ្នាដែរ ដើម្បីចៀសវាងកើតបញ្ហា ខណៈមានការតវ៉ាពីការបង្ហូរទឹកកខ្វក់នៅខាងក្រៅស្ថានទូតទីក្រុងសេអ៊ូល ៕ ប្រភព ៖ Nation World News