ខួរក្បាល គឺជាផ្នែកដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយរបស់មនុស្ស ដែលវាធ្វើការយ៉ាងសកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃតែម្តង សូម្បីតែពេលគេង។ កាលដែលយើងមិនបានថែរក្សាខួរក្បាលវាអាចធ្វើឱ្យខួរក្បាលរបស់យើងចុះខ្សោយ ភ្លេចភ្លាំង និងមានការចងចាំមិនល្អ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារសុខភាពមួយចំនួនដើម្បីពង្រឹងខួរក្បាលឱ្យមានការចងចាំល្អ៖

១.ស៊ុត៖ ស៊ុតផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដោយសារតែវាសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលជួយក្នុងការអភិវឌ្ឍប្រព័ន្ធខួរក្បាល ដូច្នេះការញ៉ាំស៊ុត ២ គ្រាប់ក្នុងមួយថ្ងៃគឺពិតជាល្អខ្លាំងណាស់។How to Boil Eggs Perfectly (Every Time) - Downshiftology

២.ត្រី៖ យើងគួរទទួលទានត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា និងត្រីម៉ាកែល យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍ ព្រោះត្រីសមុទ្រមានផ្ទុកអាស៊ីតខ្លាញ់ និងអូមេហ្គា ៣ ដែលជួយចិញ្ចឹមកោសិកាខួរក្បាល រក្សាភាពរឹងមាំ និងពង្រឹងជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលរបស់មនុស្ស។The Real Reason You're Craving Raw Fish

៣.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិសម្បូរទៅដោយជាតិខ្លាញ់ល្អ ប្រូតេអ៊ីន និងជាតិសរសៃ បូករួមទាំងវីតាមីន E វីតាមីន B1 ដែលជួយដល់ដំណើរការនៃការយល់ដឹង ការចងចាំ និងធ្វើឱ្យខួរក្បាលរបស់យើងរឹងមាំ។6 healthy seeds you must add to your diet right away! | HealthShots

៤.ផ្លែបឺរី៖ ការទទួលទានផ្លែបឺរី មិនថាផ្លែស្ត្របឺរី ប៊្លូបឺរី ឬផ្លែឆឺរីនោះទេ គឺវាជួយពង្រឹងសុខភាពខួរក្បាលរបស់យើង ឱ្យមានកម្រិត IQ ខ្ពស់ និងកែតម្រូវសម្ពាធឈាមឱ្យមានតុល្យភាព រួមជាមួយនឹងការជួយឱ្យប្រព័ន្ធឈាមក្នុងខួរក្បាលរត់បានល្អ។25 Different Types of Berries and Their Health Benefits - PureWow

៥.សូកូឡា៖ តាមការសិក្សាបានបង្ហាញថា សូកូឡា មានប្រសិទ្ធភាពក្នុងការបង្កើនការចងចាំ នៅពេលដែលយើងមានអាយុកាន់តែច្រើន វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏អស្ចារ្យផងដែរ៕Common Chocolate Types and Varieties
ប្រភព៖sanook