ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានបើកព្រំដែនបន្ថែមទៀត ក្រោយពីបិទការទំនាក់ទំនងយ៉ាងតឹងរ៉ឹងជាមួយពិភពខាងក្រៅអស់រយៈពេល៣ឆ្នាំ ។ កូរ៉េខាងជើងបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅក្រៅប្រទេសអាចត្រឡប់មកប្រទេសកំណើតបាន ប៉ុន្តែត្រូវដាក់ពួកគេឱ្យនៅដាច់ដោយឡែករយៈពេល១សប្តាហ៍ ។ កូរ៉េខាងជើងអះអាងថា ការអនុញ្ញាតឱ្យពលរដ្ឋត្រឡប់មកប្រទេសកំណើតវិញ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោកបានធូរស្រាល ។S Korea scrambles warplanes as 180 North Korean aircraft detected | News |  Al Jazeera

សារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ថា ទីស្នាក់ការកណ្តាលផ្នែកការពារជំងឺរាតត្បាតរបស់កូរ៉េខាងជើងបានប្រកាសអនុញ្ញាតឱ្យពលរដ្ឋនៅក្រៅប្រទេសអាចធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ ក្រោយពីកូរ៉េខាងជើងចាត់វិធានការយ៉ាងតឹងតែងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ ហើយបិទព្រំដែនចាប់ពីឆ្នាំ២០២០ ។ នៅពេលពលរដ្ឋកូរ៉េខាងជើងធ្វើដំណើរមកដល់ប្រទេសវិញ គឺត្រូវដាក់ឱ្យនៅដាច់ដោយឡែក និងសង្កេតមើលអាការៈជំងឺនៅមជ្ឈមណ្ឌលមួយកន្លែងរយៈពេល១សប្តាហ៍ ។North Korean flag carrier Air Koryo to begin direct flights | CNN

ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនតាំងពីដើមឆ្នាំ២០២០ មកម៉្លេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ ។ កាលពីខែកក្កដា ឆ្នាំ២០២៣ កូរ៉េខាងជើងបានបើកប្រទេសទទួលមន្ត្រីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី និងចិន ដើម្បីចូលរួមពិធីដង្ហែរក្បួនទ័ពនៅទីក្រុងព្យុងយ៉ាង ហើយនៅខែសីហានេះ កូរ៉េខាងជើងបានអនុញ្ញាតឱ្យក្រុមកីឡាករធ្វើដំណើរទៅប្រកួតតេក្វាន់ដូនៅប្រទេសកាហ្សាក់ស្ថាន ។Flying on North Korea's Air Koryo — Video of the Only One-Star Airline

ជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើង និងចិន ទើបតែបើកជើងហោះហើរពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង ហើយវាគឺជាការបើកជើងហោះហើរអន្តរជាតិលើកដំបូងក្នុងរយៈពេល៣ឆ្នាំរបស់កូរ៉េខាងជើង ។ ក្រសួងការបរទេសចិនថ្លែងថា នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ប្រទេសចិននឹងអនុញ្ញាតឱ្យបើកជើងហោះហើររវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ៕ ប្រភព ៖ TNN World