ពាក្យចាស់ថា៖ រពឹសដៃផ្ទៃឆ្អែត តែកំលោះកាណាដាម្នាក់នេះរពឹសដៃធ្វើឱ្យចង្រៃដល់ខ្លួន ជាប់គុកនៅជប៉ុន !
ប្រទេសជប៉ុន ៖ ភ្នាក់ងារប៉ូលិសជប៉ុនបានចាប់ខ្លួនលោក Julian ជាភ្ញៀវទេសចរជនជាតិកាណាដា មានអាយុ១៧ឆ្នាំ ដោយសារតែសង្ស័យថា លោក Julian បានបំផ្លាញសម្បត្តិវប្បធម៌ជាតិរបស់ប្រទេសជប៉ុន ។
គេរាយការណ៍ថា លោក Julian បានប្រើក្រចកដៃកោសដើម្បីសរសេរឈ្មោះរបស់ខ្លួននៅលើសសរឈើក្នុងសាលមាសនៅប្រាសាទ Towaidoji Kondo ទីក្រុងណារ៉ាក់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៣០២ មកម៉្លេះ និងត្រូវបានគេកំណត់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ហើយអ្នកប្តឹងប៉ូលិស គឺជាភ្ញៀវទេសចរជនជាតិជប៉ុនដែលបានឃើញការប្រព្រឹត្តទង្វើមិនគប្បីខាងលើ ។ ក្រោយពីប៉ូលិសបានសាកសួររួច លោក Julian និយាយថា ខ្លួនគ្មានចេតនាបំផ្លាញគុណតម្លៃរបស់សម្បត្តិវប្បធម៌ប្រទេសជប៉ុនទេ ។
ជំហានដំបូង ភ្នាក់ងារប៉ូលិសបានបញ្ជូនខ្លួនជនជាតិកាណាដារូបនេះទៅកាន់តុលាការរដ្ឋដើម្បីធ្វើការចោទប្រកាន់ ។ ការប្រព្រឹត្តនូវទង្វើខាងលើនេះនឹងទទួលទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន៣សែនយ៉េន បើគេរកឃើញថា បានបំពានច្បាប់ ៕ ប្រភព ៖ Mono News










:max_bytes(150000):strip_icc()/Oysters-with-Yuzu-Kosho-Mignonette-FT-RECIPE1222-000bf88dab9b4d32b0049a51a5a879c5.jpg)

ប្រភព៖sanook


.jpg)
.jpg)

:max_bytes(150000):strip_icc()/Whats-the-Difference-Between-Pumpkin-Seeds-and-Pepitas-FT-BLOG0922-2000-902bfb35a445488ab1f9c0f33c23c8b9.jpg)
:max_bytes(150000):strip_icc()/4565825-4e7aea34599c4b34be73a3ff67485ca4.jpg)

















.jpg)




