ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានដំណើរការរថភ្លើងអាកាសថ្មីនៅទីក្រុងហ្សាកាតា និងតំបន់ជុំវិញ ដែលស្មើនឹងទឹកប្រាក់ចំនួន២.១៣០លានដុល្លារអាមេរិក ។ ខ្សែរថភ្លើងថ្មីនេះ គឺជាគម្រោងដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាសក្នុងទីក្រុង ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានធ្វើជាប្រធានបើកសម្ពោធរថភ្លើងអាកាសគ្មានអ្នកបើកបរ ដែលរត់លើចម្ងាយផ្លូវ៤១,២គីឡូម៉ែត្រតភ្ជាប់រវាងទីក្រុងហ្សាកាតា និងទីក្រុងជុំវិញដូចជា ទីក្រុងបេកាស៊ី និងទីក្រុងតេប៉ុក ។ ជាធម្មតា ពលរដ្ឋរស់នៅទីក្រុងហ្សាកាតា និងទីក្រុងជុំវិញបានប្រើប្រាស់សេវារថភ្លើងនៅជាយក្រុង ដែលមានចម្ងាយ៤១៨គីឡូម៉ែត្រ និងអាចដឹកអ្នកដំណើរបានប្រមាណ១,២លាននាក់ក្នុង១ថ្ងៃ ។Indonesia launches sky train in capital, hopes to ease traffic and  pollution | Reuters

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងក្នុងពិធីសម្ពោធថា ហ្សាកាតា គឺជាទីក្រុងមួយស្ថិតក្នុងចំណោមទីក្រុងទាំង១០ លើពិភពលោកដែលស្ទះចរាចរណ៍ខ្លាំងបំផុត ហើយក្នុង១ថ្ងៃៗ មានយានជំនិះរហូតដល់៩៩ម៉ឺន៦ពាន់គ្រឿងបើកបរចូលទីក្រុង ដូច្នេះ វាបានធ្វើឱ្យស្ទះចរាចរណ៍ និងបរិស្ថានកខ្វក់ ។ លោកប្រធានាធិបតីសង្ឃឹមថា ពលរដ្ឋនឹងងាកមកប្រើប្រាស់សេវាកម្មរថភ្លើង LRT ជំនួសការបើករថយន្តផ្ទាល់ខ្លួន ដើម្បីចៀសវាងការស្ទះចរាចរណ៍ និងបំពុលបរិស្ថាន ។Indonesia launches sky train in capital, hopes to ease traffic and  pollution | Reuters

រថភ្លើងអាកាសថ្មីនឹងដំណើររថភ្លើងចំនួន៣១គ្រឿង ហើយរថភ្លើងនីមួយៗមានទូរចំនួន៦ សម្រាប់ដឹកអ្នកដំណើរ និងអាចទទួលអ្នកដំណើរបានចំនួន១.៣០០នាក់ក្នុង១ជើង ។ នៅពេលរថភ្លើងអាកាសនេះអាចដំណើរការបានពេញលេញ គឺរថភ្លើងទាំងអស់នឹងអាចរត់បានចម្ហាយជាង៤០០ជើងក្នុង១ថ្ងៃ ។ ក្រៅពីនេះ ក្រសួងគមនាគមន៍បានដាក់ផែនការទាក់ទាញអ្នកដំណើរដោយកាត់បន្ថយថ្លៃធ្វើដំណើរផងដែរ ។Indonesia launches sky train to ease traffic and pollution | Asia News |  China Daily

គម្រោងនេះទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសចិន ប៉ុន្តែមានបញ្ហាសាងសង់យឺតយ៉ាវនាពេលកន្លងមក ។ រថភ្លើងអាកាសថ្មីនេះជាគម្រោងរថភ្លើងអាកាសធុនស្រាលទី៣ របស់ប្រទេសឥណ្ឌូណេស៊ូ ដោយរថភ្លើងទី១ រត់លើផ្លូវចម្ងាយ២៣គីឡូម៉ែត្រនៅខេត្តស៊ូមាត្រា ក្នុងឆ្នាំ២០១៨ ។ ចំណែករថភ្លើងទី២ រត់លើផ្លូវចម្ងាយ៥,៨គីឡូម៉ែត្រនៅទីក្រុងហ្សាកាតា ក្នុងឆ្នាំ២០១៩ ៕ ប្រភព ៖ Nation World News