កាលពីម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម្តុំច្បារអំពៅ ដោយមនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្ត lexus 570 បុកយ៉ាងពេញទំហឹង។
បើយោងតាមការរៀបរាប់របស់ប្អូនប្រុសម្នាក់ ដែលជាអ្នកមិត្តជនរងគ្រោះបានឱ្យដឹងថា៖” ពួកគាត់បានជិះម៉ូតូម៉ូតូជួយបើកផ្លូវឱ្យឡានពេទ្យ ពីពេទ្យរុស្សុី លុះមកដល់កន្លែងកើតហេតុចុះពីលើស្ពានច្បារអំពៅ ជនរងគ្រោះបានជិះម៉ូតូគេចឡានមួយគ្រឿង ហើយបានចូលទៅគន្លងម្ខាងទៀត បុកចំពេញទំហឹង lexus 570 តែម្តង”។
បញ្ហានេះអាចជារឿងអកុសលមួយ ហើយក៏ជាសារដាស់តឿនទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលតែងតែធ្វើការបើកផ្លូវជួយសម្រួលចរាចរណ៍ទៅដល់រថយន្តសង្គ្រោះបន្ទាន់ សូមឱ្យមានការប្រុងប្រយ័ត្ន៕










