ថ្មីៗនេះ មានព័ត៌មានបែកធ្លាយមួយ ដែលបានថាក្រសួងមហាផ្ទៃ នឹងតម្រូវឱ្យម៉ូតូដែលមានកម្លាំងចាប់ពី៦០សេសេឡេីងទៅ នឹងត្រូវធ្វើប័ណ្ណបេីកបរម៉ូតូ នេះបើយោងតាមការបង្ហោះរបស់លោកផែង វណ្ណៈ។
ហេតុដូច្នេះ ប្រសិនបើគម្រោងនេះកើតឡើង បងប្អូនប្រជាពលរដ្ឋដែលមានម៉ូតូប្រើប្រាស់ទូទាំងប្រទេស នឹង ត្រូវតែមកធ្វើប័ណ្ណបើកបរ បើមិនធ្វើប័ណ្ណបើកបរទេនឹងត្រូវទទួលការ ផាកពិន័យតាមផ្លូវច្បាប់ ព្រោះម៉ូតូប្រជាពលរដ្ឋប្រើប្រាស់ភាគច្រើន លើសលប់មានកម្លាំងម៉ាស៊ីនចាប់ពី ៩០សេសេ ឡើងទៅ។
តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ ខាក្រសួងមហាផ្ទៃមិនទាន់ចេញសេចក្តីថ្លែងការច្បាស់លាស់ណាមួយនៅឡើយនោះទេ៕










