ប្រទេសថៃ ៖ បច្ចុប្បន្ន មានទំនិញចិនជាច្រើនប្រភេទបាននាំចូលមកកាន់ទីផ្សារប្រទេសថៃ ជាពិសេស សម្ភារៈអគ្គិសនី និងសម្ភារៈអេឡិចត្រូនិកមានតម្លៃថោក ហើយវាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងទីផ្សារអនឡាញ ។ បញ្ហានេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិត និងអាជីវករលក់ទំនិញនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប្រទេសថៃមានឱនភាពពាណិជ្ជកម្មផងដែរ ។Paragon of productivity

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មប្រទេសថៃបានលើកឡើងថា នៅឆមាសទី១ ឆ្នាំ២០២៣ កន្លងមក ប្រទេសថៃមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន រហូតដល់៦០ម៉ឺនលានបាតឯណោះ ។

នៅពេលចិននាំចូលទំនិញមកលក់នៅថៃកាន់តែច្រើន ប៉ុន្តែការនាំចេញទំនិញរបស់ថៃទៅចិនវិញបែរជាធ្លាក់ចុះ ។ បើតាមរបាយការណ៍កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ របស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបង្ហាញថា ជារួម ការនាំចេញទំនិញទៅកាន់ទីផ្សារក្រៅប្រទេសសំខាន់ៗនៅតែមិនប្រាកដប្រជា ហើយនៅតែរងការដាក់សម្ពាធដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងពាណិជ្ជកម្មពិភពលោក ។Local Businesses Struggle as Chinese 'Low-Grade, Low-Price' Goods Flood  Thai Market

ចំណែកនៅទីផ្សារប្រទេសចិនវិញ ការនាំចេញទំនិញថៃបានធ្លាក់ចុះ៣,២% ហើយទំនិញសំខាន់ៗដែលធ្លាក់ចុះរួមមាន ផលិតផលកៅស៊ូ, កុំព្យូទ័រ, ឧបករណ៍ដំឡើង និងគ្រាប់ផ្លាស្ទិក ។ ចំណែកការនាំចេញទំនិញសំខាន់ៗបានកើនឡើងរួមមាន ផ្លែឈើស្រស់ ផ្លែឈើក្លាហ្សេ និងផ្លែឈើក្រៀម, ឈើ និងសម្ភារៈផលិតពីឈើ ព្រមទាំងផលិតផលអាលុយមីញ៉ូម ជាដើម ។ រីឯរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ នេះ ការនាំចេញរបស់ថៃ បានធ្លាក់ចុះជាមធ្យមស្មើនឹង៣,៧% ៕Local Businesses Struggle as Chinese 'Low-Grade, Low-Price' Goods Flood  Thai Marketប្រភព ៖ Mono News