ប្រទេសវៀតណាម ៖ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញនៅឆ្នាំ២០២៣ គឺចាប់ពី៧លានតោន ទៅ៨លានតោន បន្ទាប់ពីវៀតណាមបានត្រៀមអង្ករទុកសម្រាប់សន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន ។

រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម លោក Le Ming Hoan បានថ្លែងទៅកាន់រដ្ឋសភាថា ប្រព័ន្ធធារាសាស្ត្ររបស់ប្រទេសវៀតណាមបានជួយឱ្យកសិករអាចបង្កបង្កើនផលស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គពេញមួយឆ្នាំ ។Bộ trưởng Lê Minh Hoan: Nền nông nghiệp của chúng ta là nền nông nghiệp mù  mờ - Nhịp sống kinh tế Việt Nam & Thế giới

រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងបែបនេះ ខណៈកាលពីខែកក្កដា ឆ្នាំ២០២៣ ប្រទេសឥណ្ឌាដែលមានចំណែកជាង៤០% នៃពាណិជ្ជកម្មអង្ករលើពិភពលោក បានផ្អាកការនាំចេញអង្ករដើម្បីគ្រប់គ្រងតម្លៃអង្ករក្នុងប្រទេសរបស់ខ្លួន និងធ្វើឱ្យតម្លៃអង្ករលើពិភពលោកកើនឡើងខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ ។ លើសពីនេះ វាក៏បង្កឱ្យមានការបារម្ភអំពីតម្លៃអាហារកើនឡើងខ្ពស់ផងដែរ ។ACIAR and SunRice invest in sustainable rice in Vietnam | ACIAR

លោក Le Ming Hoan ថ្លែងថា ៖ «តម្លៃអង្ករកើនឡើង គឺជាឱកាសសម្រាប់ប្រទេសវៀតណាមដើម្បីជំរុញការនាំចេញ ខណៈកាលពីឆ្នាំ២០២២ វៀតណាមជាប្រទេសនាំចេញអង្ករដ៏ច្រើនស្ថិតក្នុងលំដាប់ទី៣ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ ។ ប៉ុន្តែជាមួយគ្នានេះ វាបានបង្កើនការដាក់សម្ពាធដល់តម្លៃអង្ករក្នុងប្រទេសវៀតណាមផងដែរ ហើយយើងមិនដឹងថា ឥណ្ឌានឹងលុបចោលបម្រាមនាំចេញអង្ករនៅពេលណាទេ» ។

ការនាំចេញអង្កររបស់វៀតណាមក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ គឺស្មើនឹង៤,៨៩លានតោន និងកើនឡើង២១% បើធៀបនឹងឆ្នាំ២០២២ ។ ចំណែកការនាំចេញអង្ករសរុបនៅឆ្នាំ២០២២ ស្មើនឹង៧,១លានតោន ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ៕Vietnam to Export 6-7 mln Tons of Rice in 2019 ប្រភព ៖ mgronline