ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ 7News បានចុះផ្សាយថា ទំព័រហ្វេសប៊ុកឈ្មោះ Kun Khmer បានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា ៖ «បើសហព័ន្ធមិនចេះផ្សព្វផ្សាយ មិនចេះទំនាក់ទំនងផង គ្មានអ្នកណាគេមកហាត់ទេ ។ សូម្បីតែគោលការណ៍ពិសេសសម្រាប់បរទេសមកហាត់គុនខ្មែរ ក៏មិនស្នើទៅថ្នាក់លើពិចារណាផង ។ តើសង្ឃឹមអី ? បើមិនមានអ្នកហាត់ តែអាជ្ញាប័ណ្ណ និងតម្លៃជួលកន្លែងនៅតែបង់ អ្នកណាគេទប់រួច» ។No photo description available.

ទំព័រហ្វេសប៊ុក 7News និយាយថា សូម្បីតែពលរដ្ឋខ្មែរក៏មិនពេញចិត្តដែរ រឿងការអនុញ្ញាតឱ្យជនជាតិចិនមកបើកក្លិបប្រដាល់នៅកម្ពុជា និងមិនប្រើប្រាស់ពាក្យថា «គុនខ្មែរ» ។ ជនជាតិចិនបានបើកក្លិបប្រដាល់នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះថា «ក្លិបប្រដាល់ ឡុង ហាយ (Loung Hai Fight Club)» ហើយពួកគេអនុញ្ញាតឱ្យអ្នកចាប់អារម្មណ៍អាចចូលមករៀនបាន ។ ពួកគេមានឧបករណ៍ជាច្រើនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការហ្វឹកហាត់ ខណៈក្លិបប្រដាល់របស់កម្ពុជាមិនអាចធ្វើកើតទេ ។ ចំណែកការបង់ថ្លៃហ្វឹកហាត់ គឺស្មើនឹង៦៨ដុល្លារ និង៨៨ដុល្លារអាមេរិក ។ ទំព័រហ្វេសប៊ុក 7News បន្តថា ដូច្នេះ ការមិនពេញចិត្តរបស់ពលរដ្ឋខ្មែរនាពេលនេះ គឺសំដៅទៅលើសមាគមគុនខ្មែរដោយផ្ទាល់ ។ នៅពេលសារព័ត៌មានកម្ពុជាចុះផ្សាយរឿងនេះ បានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់សម្តែងការមិនពេញចិត្ត ។No photo description available.

ទំព័រហ្វេសប៊ុកនេះបានដកស្រង់ការបញ្ចេញយោបល់របស់ពលរដ្ឋខ្មែរយកមកចុះផ្សាយ ក្នុងនោះពលរដ្ឋខ្មែរដំបូងគេនិយាយថា ៖ «យើងទន់ខ្សោយរឿងការទំនាក់ទំនង និងការផ្សព្វផ្សាយ ហើយធ្វើខ្លួនដេកលក់ មិនព្រមក្រោកសោះ ។ រីឯជនជាតិថៃវិញ គេរួមកម្លាំងគ្នាដើម្បីឱ្យកីឡារបស់គេល្បីល្បាញ ហើយថៃផ្តោតលើការហ្វឹកហាត់ទាំងការប្រដាល់នៅប្រទេសថៃ និងក្រៅប្រទេស ។ ចំណែកកីឡាវៀតណាមក៏ជាមិត្តរបស់ពួកគេដែរ នេះហើយជាហេតុផលដែលពួកគេប្រឹងធ្វើការ ដូច្នេះ ពួកគេទៅឆ្ងាយជាងយើង» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «មិនដឹងពេលណាទេ យើងនឹងបានឃើញពិភពលោកដូចអ្នកផ្សេង» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «សហព័ន្ធប្រដាល់ខ្មែរ ហេតុអ្វីអន់ខ្សោយម៉្លេះ ប៉ុន្តែការពិត ពួកគេគ្រាន់តែចង់ល្បីល្បាញប៉ុណ្ណោះ» ។

ចំណែកជនជាតិថៃនិយាយថា ៖ «មនុស្សនៅទូទាំងពិភពលោក គេដឹងថា Muay Thai គឺជាដើមកំណើតរបស់គុនខ្មែរ ។ ហេតុនេះ តើអ្នកណាចង់មកហ្វឹកហាត់ និងចង់មកមើលកីឡា Copy របស់ខ្មែរនោះ?» ។ រីឯពលរដ្ឋខ្មែរនិយាយថា ៖ «មួយថ្ងៃៗ ពួកសមាគមនេះមិនឃើញធ្វើអ្វីសោះ» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «កាលពីមុន មានព័ត៌មានថា ពួកនេះមកបើកនៅកម្ពុជា ប៉ុន្តែជាការហ្វឹកហាត់ Muay Thai និងគ្មានឈ្មោះគុនខ្មែរទេ ហើយពួកគេប្រាប់ថា ការបើកក្លិបបែបនេះងាយស្រួល» ។May be an image of 4 people and text

ជនជាតិថៃម្នាក់ទៀតថា ៖ «គេមិនទទួលស្គាល់គុនខ្មែរឱ្យទៅប្រដាល់នៅក្រៅប្រទេស ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនទេ ។ ដូច្នេះ គុនខ្មែរមិនល្បីល្បាញ តើអ្នកណាចង់មកហ្វឹកហាត់គុនខ្មែរនោះ ។ ការប្រកួតគ្នាឯងគ្មានប្រយោជន៍ទេ ហើយនេះជាការប្រាប់ក្នុងបំណងល្អប៉ុណ្ណោះ» ។ ជនជាតិថៃផ្សេងទៀតឆ្លើយតបថា ៖ «តើខ្មែរបានលុយពីណាយកមកឱ្យថ្លៃប្រដាល់នោះ» ។

ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «កីឡារបស់យើងសុទ្ធតែល្អៗ យើងគួរមានប៉ុស្តិ៍ទូរទស្សន៍ពិសេសមួយសម្រាប់តែគុនខ្មែរប៉ុណ្ណោះ ហើយយើងស្វែងរកអ្នកឧបត្ថម្ភសម្រាប់ទូរទស្សន៍នេះ ព្រោះយើងមានអ្នកឧបត្ថម្ភកីឡាខ្មែរច្រើនណាស់ ។ ដូច្នេះ ត្រូវតែរួមគ្នាបង្កើតប៉ុស្តិ៍ទូរទស្សន៍កីឡា» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ពួកយើងគួរជួយគ្នាជំរុញឱ្យមានការផ្លាស់ប្តូរអ្នកដឹកនាំសមាគម» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «គេបើកក្លិបនេះយូរហើយ ប៉ុន្តែគ្មានអ្នកណាដឹងទេ» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ពួកគេបិទភ្នែក បិទច្រមុះ ហើយធ្វើដូចជាគ្មានអ្វីកើតឡើង» ៕

ប្រភព ៖ 7News