Home Blog Page 1582

មកដឹងពីខ្លឹមសារ «កម្មវិធីនយោបាយ» ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧

0

ក្នុងការថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី ៧ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ បានរៀបចំឡើង នូវ «កម្មវិធីនយោបាយ» របស់ខ្លួន ដោយផ្អែកលើ « កម្មវិធីនយោបាយសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4t4WKSmfrHQu3iYJCEEH1tbpIzCXjSOJFJozTUpivt8myFkXKBT_lQpLBkfFvHbyUjwE7_X89cXcCHLijW72rJtP9TKz2pz0qjldiTEPXr4-0rhB_tL3w6wEYAjzsP1zCP0gQ9X9uCGY0TMOv8qrEJh5pSdoyRFeYS9lXM6k_XPugvnHWAQFL8s9Jwrk/s960/image_2023-08-22_11-40-32%20(2).png

តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះ សម្រាប់ដំណើរទៅមុខរបស់កម្ពុជា នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នោះគឺ ៖

ទី១- ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ព្រម ទាំងការការពារឯករាជ្យ, អធិបតេយ្យ, និង បូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល មិនឱ្យ កម្លាំងណាមកបំពាន ឬ បំផ្លាញ បានឡើយ។

ទី២-ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោត អាទិភាពលើ: ការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាព ខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និង ការលើកកម្ពស់គុណភាពសេវាសាធារណៈ; ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និង ទ្រទ្រង់ ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និង សមធម៌; ការបន្តផ្តល់អាទិភាពខ្ពស់ ទៅ លើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និង វិស័យសុខាភិបាល; ការលើកកម្ពស់ និង ការបង្កើនការវិនិយោគ, ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន, លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា, ទាំងផ្នែករឹង ទាំងផ្នែកទន់, ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ផ្នែករបស់ប្រជាជន; ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ការបង្កើតបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូតលាស់; ការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និង វិស័យឯកជន; ការបង្កើនភាពស៊ីជម្រៅ និង ការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និង ការកែលម្អក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិពិធកម្មផលិតផល និង សេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និង ការវិនិយោគ; និង ការជំរុញធ្វើ បរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និង សេដ្ឋកិច្ច ។ល។

ទី៣-ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និង ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយ គុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និង ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និង ការ ការពារអាជីព ជូនកម្មករ-និយោជិត; ការបន្តដំឡើងបៀវត្សអប្បបរមា និង ប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និង អតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និង ប្រព័ន្ធលើកទឹកចិត្ត ក្នុងវិស័យសាធារណៈ ឱ្យកាន់តែមាន ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យ សំដៅលើកកម្ពស់ ផលិតភាពការងារ, សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើន សេដ្ឋកិច្ច និង លទ្ធភាពនៃថវិកាជាតិ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishSNSAM9KB1rFx7qrWnVXyI7T50J0s9JTMyXQ_AJbHB7Pj2TKRfivV6YYaNKWOu2UKv5VA0zj9bS8VoBfF0FYt6jJn1OsePMTptD2hI_Iiz8JnJRPDMMbEwJaNGuQyFwq0oww4x_zXp_v1TOZFEq9HBYsGM4xICi-aHK6nA2Q2tivlcv8g_fmU17Hrbw/s960/image_2023-08-22_11-40-32.png

ទី៤-ការធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនា
បច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម, ដែលរួម បញ្ចូលនូវ របបជំនួយសង្គម និង របបសន្តិសុខសង្គម, ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារ ងាយរងហានិភ័យ, ពីគ្រោះអាសន្ន និង វិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ។

ទី៥-ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវ ផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់នៃប្រជាសាស្ត្រ របស់កម្ពុជា; ការលើកកម្ពស់ សមភាពយេនឌ័រ; ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព; ការខិតខំបង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និង សេដ្ឋកិច្ចបៃតង; ការជំរុញការវិនិយោគ សាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និង មានការបញ្ចេញកាបូនទាប; និង ការធានា ចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ។

គួរបញ្ជាក់ផងដែរថា ខ្លឹមសារនៃ «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាលដែលត្រូវបានបង្ហាញជូន គឺចង់ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និង ការប្តេជ្ញាចិត្ត ដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និង ប្រជាជន ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និង គោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និង កសាងមាតុភូមិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាជន៕

ប្រទេសអូម៉ង់គ្រោងបង្កើតទីក្រុងឆ្លាតវៃសម្រាប់ប្រជាជនចំនួន ១០០,០០០ នាក់

0

បរទេស៖ ប្រទេសអូម៉ង់បានបង្ហាញផែនការសាងសង់ទីក្រុងឆ្លាតវៃ Sultan Haitham ដែលមានផ្ទៃដី ១៤.៨ គីឡូម៉ែត្រការ៉េ រួមជាមួយផ្ទះចំនួន ២០,០០០ ខ្នង សាកលវិទ្យាល័យ សាលារៀន បរិក្ខារពេទ្យ និងវិហារឥស្លាម នេះបើយោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែសីហា។His Majesty inaugurates Sultan Haitham City project - FM.gov.om

គម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយរំពឹងថានឹងបញ្ចប់ជាពីរដំណាក់កាលដែល ដំណាក់កាលទី ១ គឺដំណើរការរហូតដល់ឆ្នាំ ២០៣០ នឹងអភិវឌ្ឍតំបន់កណ្តាលទីក្រុងទំហំ ៥ គីឡូម៉ែត្រការ៉េ រួមជាមួយតំបន់លំនៅដ្ឋានចំនួន ៦ ក្នុងចំណោម ១៩ ដែលបានគ្រោងទុក។ ចំពោះដំណាក់កាលចុងក្រោយវិញត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៤៥។Oman unveils plans for 100,000-person 'smart' city | CNN

យោងតាមលោក Bernhard Rettig អ្នកដឹកនាំនៅ SOM ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃរបស់ Sultan Haitham នឹងត្រូវបានប្រើដើម្បីតាមដានកត្តាបរិស្ថានដូចជាគុណភាពខ្យល់ និងការគ្រប់គ្រងទឹក។ គម្រោងនេះក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែលប្រើប្រាស់ទិន្នន័យពេលវេលាជាក់ស្តែងពីកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាល្បឿន ដើម្បីប្តូរទិសដៅយានយន្ត និងគ្រប់គ្រងលំហូរចរាចរណ៍។Check out the first smart city project to come up in Oman

គោលបំណងនៃការបង្កើតទីក្រុងឆ្លារវៃនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់របស់មនុស្សជាអប្បបរមាទៅលើបរិស្ថានវិទ្យា និងលើកទឹកចិត្តដល់កន្លែងផលិតថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃទឹកសំណល់ ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី រួមជាមួយផ្ទះសម្បែង។ ប្រទេសអូម៉ង់ក៏បានកំណត់គោលដៅ ៣០% នៃថាមពលអគ្គិសនីដែលផលិតបាននឹងមកពីប្រភពបៃតងនៅឆ្នាំ ២០៣០។Sultan Haitham City in Seeb to set a new benchmark in smart city  development - Times of Oman

ដូចនេះ ការរចនាទីក្រុងថ្មីគឺសមរម្យបំផុតសម្រាប់សីតុណ្ហភាព ដែលសីតុណ្ហភាពអាចលើសពី ៤៣ អង្សាសេ។ ប្លង់ឌីជីថលបង្ហាញពីផ្លូវដែលមានស្រមោលជុំវិញដោយរចនាសម្ព័ន្ធ។ ឫស្សីមើលទៅហាក់ដូចជាធ្វើពីឥដ្ឋ និងឈើ ផ្លូវ និងអគារត្រូវបានតម្រង់ទិសដើម្បីបង្កើនម្លប់ និងជំរុញឱ្យមានខ្យល់ចេញចូលធម្មជាតិ៕ ប្រភព៖vnexpress

បំណងប្រាថ្នាសំខាន់ពីរយ៉ាង របស់សម្តេចតេជោ ហ៊ុនសែន

0

រាជារដ្ឋាភិបាលថ្មីនៃការបោះឆ្នោតនីតិកាលទី៧ បានចាប់ផ្តើមជាផ្លូវការ ដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅក្នុងនោះ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាសំខាន់ពីរយ៉ាង ដែលចង់ឱ្យអ្នកបន្តវេនសម្រេចបាននូវកិច្ចការទាំងពីរនេះ៖
១. បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ
២. សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃភាពក្រីក្រត្រូវកាត់បន្ថយឱ្យដល់សូន្យ៕

 

វិចារណកថារបស់សារព័ត៌មានថៃទៅកាន់នាយករដ្ឋមន្ត្រីថ្មី

0

ប្រទេសថៃ ៖ វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយពេលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកាសតួលេខសេដ្ឋកិច្ចប្រទេសថៃ នៅត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើងត្រឹមតែ១,៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ សេដ្ឋកិច្ចថៃបានធ្លាក់ចុះពីអត្រា២,៦% នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយវាជាតួលេខខុសឆ្ងាយពីការរំពឹងទុករបស់ទីផ្សារ ។ ចំណែកតួលេខកើនឡើងប្រចាំត្រីមាសវិញ គឺវាកើនឡើងត្រឹមតែ០,២% ឬអាចហៅបានថា ស្ទើរតែមិនកើនឡើង ។ តើមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចប្រទេសថៃ ហេតុអ្វីបានជាធ្លាក់ចុះបែបនេះ ?

សេដ្ឋកិច្ចថៃនៅត្រីមាសទី២ ឆ្នាំ២០២៣ បានកើនឡើងត្រឹមតែ១,៨% ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរាយការណ៍ថា ដោយសារតែតម្លៃនាំចេញធ្លាក់ចុះ៥,៦% ក្នុងរយៈពេល៣ខែជាប់ៗគ្នា រួមទាំងសន្ទស្សន៍តម្លៃកសិកម្មបានធ្លាក់ចុះនៅត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងអត្រា៥,៤% ។ ដូចគ្នានេះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានធ្លាក់ចុះ៤,១% អស់ចំនួន៣ត្រីមាសជាប់ៗគ្នាផងដែរ ។Thailand's Reopening Plan | ThaiEmbassy.com

គេសង្កេតឃើញថា តួលេខសេដ្ឋកិច្ចគ្រប់ផ្នែកមិនសូវល្អប៉ុន្មានទេ និងមានសភាពបែបនេះជាបន្តបន្ទាប់ ។ វាជាបញ្ហាដ៏ធំមួយ និងពិបាកសម្រាប់រដ្ឋាភិបាលថ្មី ដែលត្រូវប្រញាប់ដោះស្រាយបញ្ហានេះ និងចេញវិធានការមួយចំនួនដើម្បីជំរុញឱ្យតួលេខសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ។

ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មីត្រូវផ្តល់ភាពសំខាន់លើការបង្កើតកំណើនសេដ្ឋកិច្ចឱ្យមានស្ថេរភាព និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិជឿថា បញ្ហាសេដ្ឋកិច្ចថៃក្នុងវិស័យនាំចេញបន្តធ្លាក់ចុះនេះ នឹងប៉ះពាល់ដល់ការផលិតក្នុងវិស័យឧស្សាហកម្មផងដែរ ។ ដូច្នេះ រដ្ឋាភិបាលថ្មីត្រូវដោះស្រាយបញ្ហានេះ ដោយការពង្រីកទីផ្សារ និងបង្កើនការនាំចេញក្នុងទីផ្សារមានសក្តានុពល ។Top 10 Things to Do in Bangkok, Thailand

ជាមួយគ្នានេះ ប្រទេសថៃត្រូវបង្កើនការទាក់ទាញការវិនិយោគពីក្រៅប្រទេស ជាពិសេស ផ្តោតលើឧស្សាហកម្មគោលដៅ និងឧស្សាហកម្មពាក់ព័ន្ធនឹងការរីកចម្រើនសេដ្ឋកិច្ចថ្ងៃអនាគត ដូចជា ឧស្សាហកម្មបន្ទះឈីប, ឧស្សាហកម្មរថយន្តអគ្គិសនី និងអេឡិចត្រូនិកឆ្លាតវៃ ។ ដូច្នេះ ការគ្រប់គ្រងសេដ្ឋកិច្ចបន្តទៅមុខទៀត ត្រូវផ្តល់ភាពសំខាន់លើការរក្សាវិន័យសារពើពន្ធក្នុងប្រទេស ព្រោះសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ជាពិសេស សេដ្ឋកិច្ចចិន ដែលមានបញ្ហាផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុ ហើយវានឹងរាលដាលក្លាយជាវិបត្តិសេដ្ឋកិច្ចដែរឬអត់ គឺមិនត្រូវប្រមាថឡើយ ។

ស្ថានការណ៍នយោបាយថៃមានផលប៉ះពាល់ដល់ទំនុកចិត្តការវិនិយោគទុន និងបានដើរមកដល់ចំណុចផ្លាស់ប្តូរម្តងទៀត ។ គណបក្សភឿថៃ និងគណបក្សនយោបាយផ្សេងទៀតចំនួន១១ ដែលទទួលបាន៣១៤សំឡេងនឹងរួមគ្នាបង្កើតរដ្ឋាភិបាល ដោយដាក់ឈ្មោះលោក Srettha Thavisin មកពីគណបក្សភឿថៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនៅរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតជានាយករដ្ឋមន្ត្រី ។ ហេតុនេះ អ្នកណាក៏ដោយដែលត្រូវបានចាត់តាំងឱ្យដឹកនាំប្រទេស គឺពួកលោកគ្មានពេលវេលារីករាយទេ គឺមានតែបញ្ហាធំៗត្រូវប្រញាប់ដោះស្រាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកចម្រើន ៕Where to Stay in Bangkok ប្រភព ៖ Bangkok biznews

ចិនគ្រោងបាញ់បង្ហោះផ្កាយរណបដោយបំពាក់ខួរក្បាល AI

0

បរទេស៖ យោងតាមសារព័ត៌មាន South China Morning Post (SCMP) បានឱ្យដឹងថា ប្រទេសចិនគ្រោងបាញ់បង្ហោះផ្កាយរណបដោយបំពាក់ខួរក្បាលបញ្ញាសិប្បនិមិត្ត (AI) ក្នុងគោលបំណងនៃការបង្កើតយានអវកាសដែលអាចគ្រប់គ្រងដោយខ្លួនឯងបាន និងជួយឆ្លើយតបទៅនឹងភាពអាសន្នដែលអនុញ្ញាតឱ្យផ្កាយរណបជូនដំណឹងភ្លាមៗដល់អ្នកអវកាសនិកអំពីគ្រោះមហន្តរាយដូចជាការរអិលបាក់ដី ការដួលរលំផ្លូវ ឬតំបន់ដែលរងផលប៉ះពាល់ដោយព្យុះនៅក្នុងលំហ។Chinese firm launches WonderJourney satellite with AI-powered 'brain' |  South China Morning Post

លោក Wang Chunhui ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបាននិយាយថា គម្រោងបំពាក់ខួរក្បាល AI (WJ-1A) គឺជាផ្កាយរណបដំបូងរបស់ប្រទេសចិនដែលមានប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃបំផុត នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ។ លោក Wang បានបន្តទៀតថា WJ-1A មានសមត្ថភាពពិសេសក្នុងការគ្រប់គ្រងទិន្នន័យបានភ្លាមៗដើម្បីវិភាគ និងណែនាំ នៅពេលដែលផ្កាយរណបស្ថិតក្នុងគន្លងតារាវិថី។Chinese firm launches WonderJourney satellite with AI-powered 'brain' |  South China Morning Post

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន ផ្កាយរណប AI អាចវិភាគលើផ្ទៃដី ១០,០០០ គីឡូម៉ែត្រការ៉េ និងធ្វើការតាមដានវត្ថុថាមវន្តក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈដែលផ្កាយរណបប្រពៃណីជាធម្មតាត្រូវការប្រហែល ១៨០ ថ្ងៃសម្រាប់កិច្ចការស្រដៀងគ្នា។ ដូចនេះបច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការជាមួយដៃគូរួមទាំងទីភ្នាក់ងារអវកាស Rwandan និងសាកលវិទ្យាល័យ Sultan Qaboos ក្នុងប្រទេស Oman ដើម្បីស្វែងយល់ពីលទ្ធភាពថ្មីៗនៅក្នុងក្បួនដោះស្រាយដែលបានអនុវត្ត និងជួយពួកគេបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យ AI ។
ក្រុមហ៊ុនក៏មានគម្រោងពង្រីកបណ្តាញ WonderJourney ដល់ផ្កាយរណបចំនួន ២០ នៅចុងឆ្នាំ ២០២៤ ដោយសហការជាមួយដៃគូរបស់ក្រុមហ៊ុន ដើម្បីបង្កើនការគ្របដណ្តប់ និងប្រសិទ្ធភាពទំនាក់ទំនងសាកល៕ ប្រភព៖cafef.com

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើឱ្យបិទការប្រើប្រាស់ហ្វេសប៊ុកនៅថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក Chaiwut Thanakmanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រទេសថៃ លើកឡើងថា ក្រសួងនឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីស្នើឱ្យបិទការប្រើប្រាស់ហ្វេសប៊ុកនៅប្រទេសថៃ ។ ចំពោះមូលហេតុការស្នើសុំបិទហ្វេសប៊ុក ដោយសារកន្លងមក ហ្វេសប៊ុកបានទទួលប្រាក់ការផ្សាយពាណិជ្ជកម្មពីគេហទំព័រក្លែងក្លាយ ដែលពួកគេតែងបញ្ចុះបញ្ចូលឱ្យពលរដ្ឋថៃវិនិយោគទុន រហូតធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ខាតបង់ប្រាក់រាប់លានបាត ។ តាមស្ថិតិបង្ហាញថា ការបញ្ចុះបញ្ចូលឱ្យវិនិយោគក្នុងបណ្តាញសង្គមស្មើប្រមាណជាង៧០% គឺជាការបោកប្រាស់តាមហ្វេសប៊ុក និង៩០% គឺជាការលក់ផលិតផលតាមអនឡាញបោកប្រាស់ ។Thai Government-Government House News-“Chaiwut” Discusses ICDL to Enhance  Digital Skills Development for Thais

លោក Chaiwut បន្តថា កន្លងមក ក្រុមហ៊ុនហ្វេសប៊ុកបានទទួលប្រាក់ពីគេហទំព័រក្លែងក្លាយទាំងនេះ ហើយគ្មានការត្រួតពិនិត្យថា តើគេហទំព័រទាំងនេះត្រឹមត្រូវតាមច្បាប់ ឬក្លែងក្លាយ ប៉ុន្តែហ្វេសប៊ុកបណ្តោយឱ្យគេហទំព័រក្លែងក្លាយបញ្ចុះបញ្ចូលពលរដ្ឋថៃជាច្រើននាក់ ។ បើទោះជាកន្លងមក ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានប្រមូល URLs ដើម្បីស្នើសុំបិទការប្រើប្រាស់ហ្វេសប៊ុក ប៉ុន្តែពួកគេបានសុំបើកគេហទំព័រឡើងវិញ ហើយវាដូចគ្នានឹងសត្វឆ្មាដេញចាប់កណ្តុរ តែមិនចេះអស់សោះ ។

លោក Chaiwut បន្ថែមថា ក្រសួងនឹងណែនាំឱ្យអ្នកដែលត្រូវគេបោកប្រាស់ទាំងអស់ដាក់ពាក្យបណ្តឹងគេហទំព័រក្លែងក្លាយទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ហើយក្រសួងនឹងទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីប្រមូលភស្តុតាង និងដាក់ពាក្យបណ្តឹងទៅតុលាការ ស្នើឱ្យក្រុមហ៊ុនហ្វេសប៊ុកឈប់ផ្តល់សេវាកម្មនៅប្រទេសថៃបន្តទៀត ។ វាបានរំលោភច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដោយសារហ្វេសប៊ុកបានសហការជាមួយជនល្មើស ហើយទទួលប្រាក់ផ្សាយពាណិជ្ជកម្មពីជនល្មើសទាំងនេះ ។After Twitter, Meta announces paid verification for FB, Instagram

លោក Chaiwut បញ្ជាក់ថា ការស្នើសុំបិទហ្វេសប៊ុកនៅប្រទេសថៃ គឺជាការធ្វើតាមតួនាទី ព្រោះកន្លងមក លោកបានប្រទះឃើញការទិញពាណិជ្ជកម្មដើម្បីបោកប្រាស់ពលរដ្ឋថៃយ៉ាងច្រើន ។ ក្រសួងនឹងដំណើរការនៅខែសីហា ឆ្នាំ២០២៣ បន្ទាប់មក តុលាការនឹងសម្រេចថា តើនឹងបិទហ្វេសប៊ុកដែរឬទេ ព្រោះនេះជាអំណាចរបស់តុលាការ ចំណែករឿងថា តើវានឹងប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់ទូទៅដែរឬអត់នោះ គឺត្រូវឱ្យតុលាការជាអ្នកពិចារណា ។ លោកសុំបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដំបូងគេ ដែលប្តឹងហ្វេសប៊ុក ព្រោះក្រុមហ៊ុននេះបានរួមគ្នាប្រព្រឹត្តល្មើសជាមួយជនខិលខូច ហើយវាជាការងារចុងក្រោយផងដែរ មុននឹងលោកចុះចេញពីតំណែងជារដ្ឋមន្ត្រី ៕ ប្រភព ៖ sanook

ភ្លៀងនៅបន្តធ្លាក់ពីមធ្យមទៅបង្គួរ និងលាយឡំដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍

0

ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២៣ ប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរពេញមួយសប្តាហ៍ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

យោងតាមស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម ៕May be an image of text

មកស្គាល់សារមន្ទីរទំនើបដំបូងគេនៅកម្ពុជា ដែលពលរដ្ឋខ្មែរគួរទៅទស្សនា

0

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។

សារមន្ទីរនេះ(ស.ស.រ) មិនផ្តោតលើការប្រមូលផ្តុំរូបិយវត្ថុបុរាណពេកនោះទេ ប៉ុន្តែផ្ទុយទៅវិញវាផ្តោតទៅលើបទបង្ហាញ និងការអត្ថាធិប្បាយអំពីទំនាក់ទំនង រវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ចនិងនយោបាយ នៅកម្ពុជាជាងពីរពាន់ឆ្នាំ។No photo description available.ស.ស.រ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ក្រោយបានកែសម្រួលពីអគារចាស់ទ្រុឌទ្រោមមួយ សារមន្ទីរត្រូវបានរៀបចំឡើងលម្អដោយផ្ទាំងកញ្ចក់យ៉ាងទំនើប។May be an image of 5 people and text that says 'ROI DU CAMBODGE A ភាពនយោប'សម្រាប់ការចូលទស្សនាវិញ សារមន្ទីរនេះ(ស.ស.រ) បើឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ដោយអ្នកចូលទស្សនាតម្រូវឱ្យទិញសំបុត្រជាមុនសិន។ នៅក្នុងនោះសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។May be an image of 5 people, map and textសូមបញ្ជាក់ផងដែរថា សារមន្ទីរ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ៕May be an image of 7 people and text

 

ហ្វេនអរស្ទើរហោះ! ក្រោយលោក ណាវ៉ាត់ បង្ហើបថា អ៊ឹង ហ្វា នឹងមានការប្រគំតន្រ្តីនៅប្រទេសកម្ពុជា

0

ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញានិងជាអ្នកគាំទ្ររបស់កញ្ញា Engfa Waraha មានការភ្ញាក់ផ្អើលនិងរំភើបចិត្តជាខ្លាំងក្រោយពីលោក ណាវ៉ាត់ (Nawat) បង្ហើបថារូបនាងនឹងមានការប្រគំតន្រ្តីនៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPKsZCG16DW4RRRnyk46PoEYf4ZpiT-hsOTz0EHiIef0kmA--jqeCBWtBG12roc90LAy3GjtWydu2_QXiH4_sIaqKMN7IFCniRCQqTOsDkUHodkD-DK__MMIJdLNDqNPBrEzRFXQ7FDcXbKimS5m1PWfLl8gKd6TamtOkX-FkPE9IVJDHXtbx4ZqBi5M/s2048/352313425_2204345079751306_7731169189777621398_n.jpg

បវរកញ្ញា Engfa ត្រូវបានអ្នកគាំទ្រកម្ពុជា ពេញចិត្តចំពោះរូបនាងយ៉ាងខ្លាំងខណៈរូបនាងនិងកញ្ញា ពេជ្រ វត្តី មានភាពជិតសិ្នទ្ធជាមួយខ្លាំងតាំងពីប្រកួតនៅលើឆាកអន្តរជាតិជាមួយគ្នាខណៈ Engfa ក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3mA0LG7OdQxQ2bLyRBLGNBtJJC70-nFcL7DNf1w-Yavf9RTCYZeGzy6ZDkRULKkj2hZkWKnDAuyiJ5YZr8lZjHM3SGChCo-iDjWhEUHVa8nn9ELWyDhBODQkFxzQ4y2sr5T8-iQk9fCauIs5FACd1pw5g61qV8QcIdWfyh9Rgnqso3I_vhN70aJUDIrs/s1912/355668478_2210507809135033_4984234841681287358_n.jpg

បន្ទាប់ពីក្លាយជាលំដាប់រងទី១ Miss Grand International 2022 ការងាររបស់ Engfa មានភាពមមាញឹកយ៉ាងខ្លាំងខណៈរូបនាងក៏មានការប្រគំតន្រ្តីផ្ទាល់ខ្លួនកើបលុយឱ្យស្ថាប័នមិនតិចនោះទេ។ មិនត្រឹមតែមានការប្រគំតន្រ្តីនៅក្នុងប្រទេសថៃតែប៉ុណ្ណោះទេ តែ Engfa ក៏មានការប្រគំតន្រ្តីនៅក្រៅប្រទេសដូចគ្នាខណៈថ្មីៗមានដំណឹងថា រូបនាងក៏មានការប្រគំតន្រ្តីនៅប្រទេសកម្ពុជាផងដែរនាចុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY_Lr9bBR7yrv0jp5_gZZfQ0Icix8eyUPPZ_Gw4KgYT1VLDrr1qgS65is-V4mZPhFUZs3xot96A5gMd1-XRmaLBoiwfSDFjz9ULGJsNWQXXernUa-bJ43UgB4EOSDEqHZSiRNFVmjZ66g1ci5i-HeIWJcb07Y7pE6FPM1Z1BIfSmlE4ke_APU-d0AntCc/s1556/362663034_2227280087457805_3130088702700589293_n.jpg

តាមសម្តីរបស់លោក Nawat CEO MGI បានបង្ហើបថា ការប្រគំតន្រ្តីបន្ទាប់របស់ Engfa ដែលមានឈ្មោះថា «ENGFA MAHACHON 2 THE CONCEPT »នឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នាខែធ្នូនេះ។ តាមការបញ្ជាក់ដោយខ្លីពីលោក Nawat បានធ្វើឱ្យអ្នកគាំទ្ររបស់នាងនៅប្រទេសកម្ពុជាសម្តែងក្តីរីករាយយ៉ាងខ្លាំង ហើយរំពឹងថាការប្រគំតន្រ្តីនេះមានការចូលរួមច្រៀងជាមួយគ្នារវាង Engfa ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្ចាស់មកុដMGC 2023 ភឹម ស្រីនោ។ ទោះយ៉ាងណា សម្រាប់ព័ត៌មានលម្អិតអំពីការប្រគំតន្រ្តីរបស់ Engfa នៅប្រទេសកម្ពុជានៅមិនទាន់បញ្ជាក់ច្បាស់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1q91vZN45gixXmyn2FFpiE9mP2S1w6j56cFicOWC90-SxyoP5wrktw4xT9u6uuDKxXfPSfLXGufSTLE--EDUtVmtMWQUIclF4d3sC_UD4DO7j3vu4nrOiABdIYexwMhCiPxoGv__haz8QYIzo9haeVBp1fL3ptblxHqj4CwfJsRKbGxW0oie6Ej55f7w/s1868/368241371_2242966855889128_1995465811629473660_n.jpg

គួររម្លឹកផងដែរថា មុនគ្រងដំណែងជា MGT 2022 និងជាលំដាប់រងទី១ Miss Grand International 2022 Engfa ជា អតីតបេក្ខនារីក្នុងកម្មវិធី The Voice Thailand ២០១៨ ដោយរូបនាងមានជ័រជាអ្នកសិល្បៈពេញខ្លួនមានម្តាយជាអ្នកចម្រៀង និងមានឪពុកជាអ្នកភ្លេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27MviPdgNYvLZL1nOaHAkb5durxqPWDvSqy20CWIVGJJ8MoyWKxamf2LqKHuy_OoViTb448liF7YNdh6H9TMsmueAh7Z8zPa1QNh6plPQ6nW9CY2tyHxBrOiI8G3NM25-EtySgPEQR2BRhNaXNy50g3mlnacqdq0K8uZUOtYyuwb4TaMtLu9DUfS_wYY/s1568/368261003_2244152565770557_1759980488020628743_n.jpg

ប្លែក ! អាមេរិកថាពលរដ្ឋមានទ្រព្យសម្បត្តិច្រើនអាចធ្វើឱ្យពិភពលោកឡើងកម្តៅដោយសាររឿងនេះ

0

គេហទំព័ររបស់ស្ថានីយទូរទស្សន៍ CNN បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវថ្មីមួយ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី PLOS Climate បង្ហាញថា ពលរដ្ឋអាមេរិកប្រមាណ១០% ដែលមានទ្រព្យសម្បត្តិច្រើនបំផុត គឺមានចំណែកធ្វើឱ្យពិភពលោកក្តៅនៅអាមេរិក រហូតដល់៤០% ។ អ្នកមានទ្រព្យសម្បត្តិទាំងនេះ មិនត្រឹមតែធ្វើឱ្យពិភពលោកក្តៅតាមរយៈទ្រព្យសម្បត្តិដូចជា រថយន្ត ឬយន្តហោះរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែប្រេងឥន្ធនៈហ្វូស៊ីល ក៏បានធ្វើឱ្យពិភពលោកក្តៅផងដែរ ដោយសារអ្នកមានទ្រព្យសម្បត្តិច្រើនទាំងនេះវិនិយោគទុន ។John Amos Power coal-fired power plant, in Winfield, West Virginia. America's richest have an outsized climate impact due to the carbon pollution linked to the money they make, according to a new report.

អ្នកធ្វើការស្រាវជ្រាវបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាលផ្តោតលើការប្រមូលពន្ធការវិនិយោគណាដែលបង្កឱ្យមានជាតិពុលដល់បរិយាកាស ។ Jared Starr អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Massachusetts Amherst និងជាអ្នកស្រាវជ្រាវអត្ថបទនេះលើកឡើងថា អាកាសធាតុក្តៅអាចជារឿងធំ និងរីករាលដាលនៅពាសពេញពិភពលោក ខណៈមនុស្សទូទៅគិតថា ការដោះស្រាយបញ្ហាពិភពលោកក្តៅ គឺហួសពីសមត្ថភាព និងការគ្រប់គ្រងរបស់មនុស្ស ។ ហេតុនេះ មនុស្សទាំងអស់មានចំណែកធ្វើឱ្យពិភពលោកក្តៅ បើមិនតិច ក៏ច្រើនដែរ ។US heat wave: What are the hottest temperatures ever recorded in each  state? - AS USA

ការសិក្សាបង្ហាញថា ១០% នៃអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាមេរិក ឬគ្រួសារដែលមានប្រាក់ចំណូលជាង១៧ម៉ឺន៨ពាន់ដុល្លារអាមេរិកក្នុង១ខែ គឺជាអ្នកទទួលខុសត្រូវប្រមាណ៤០% នៃការបំពុលបរិយាកាសទាំងអស់ ដែលបណ្តាលមកពីការឡើងកំដៅផែនដីដោយសារការប្រព្រឹត្តរបស់មនុស្ស ។ ចំណែកគ្រួសាររកប្រាក់ចំណូលបានជាង៥៥ម៉ឺនដុល្លារអាមេរិកក្នុង១ខែ ពួកគេមានចំណែកធ្វើឱ្យពិភពលោកក្តៅ ចាប់ពី១៥% ទៅ១៧% ។Hottest Days Ever? Don't Believe It - WSJ

លើសពីនេះ ផលប៉ះពាល់នៃអាកាសធាតុក្តៅ មិនត្រឹមតែពាក់ព័ន្ធនឹងប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងផ្នែកឧស្សាហកម្មផងដែរ ។ បើតាមរបាយការណ៍បញ្ជាក់ថា គ្រួសារមានប្រាក់ចំណូលចំនួន៩៨ម៉ឺនដុល្លារអាមេរិកក្នុង១ខែពីឧស្សាហកម្មប្រេងឥន្ធនៈហ្វូស៊ីលមួយចំនួន ត្រូវបានចាត់ទុកថា គឺជា Super-Emitter ។ ចុងក្រោយ អ្នកស្រាវជ្រាវបានស្នើឱ្យស្វែងរកវិធីថ្មីៗដើម្បីដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ ៕ ប្រភព ៖ The standard