Home Blog Page 1581

អាហារ ៧ មុខជួយបញ្ឈប់បញ្ហាសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព

0

សម្រាប់មនុស្សដែលមានបញ្ហាជ្រុះសក់ខ្លាំងអាចបណ្ដាលមកពីភាពតានតឹង ឫសសក់មិនមានភាពរឹងមាំ ឬមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ក្រៅពីការប្រើប្រាស់ផលិតផល និងការថែរក្សាសក់តាមវិធីផ្សេងៗហើយ ការទទួលទានអាហារទាំង ៧ ខាងក្រោមក៏អាចជួយផ្ដល់សារធាតុចិញ្ចឹមយ៉ាងល្អដល់ឬសសក់ផងដែរ៖

១.ត្រីសាម៉ុង៖ ការទទួលទានត្រីសាម៉ុង អាចជួយឱ្យសសៃសក់រឹងមាំ និងមានសុខភាពល្អ ព្រោះវាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីនផ្សេងៗទៀត។The colour of farmed salmon comes from adding an antioxidant to their feed,  with benefits for everyone

២.ទឹកឃ្មុំ៖ ទឹកឃ្មុំ ជួយឱ្យសក់ក្រាស់ រឹងមាំ បំបាត់អង្គែ រមាស់ស្បែកក្បាល និងបញ្ហាសក់ជ្រុះជាដើម។About honey - Hunajayhtymä Oy

៣.គ្រាប់ធញ្ញជាតិ៖ យោងតាមការសិក្សាបានឱ្យដឹងថា គ្រាប់ធញ្ញជាតិ មានផ្ទុកអាស៊ីតខ្លាញ់ Omega ៣ និង Omega ៦ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ដូចនេះ ៩០% នៃការទទួលទានគ្រាប់ធញ្ញជាតិអាចធ្វើឱ្យសក់ឆាប់ដុះ។Chia Seeds, Pumpkin Seeds, Sunflower Seeds: The Health Benefits of Seeds

៤.ស្ពៃខ្មៅ៖ ស្ពៃខ្មៅ សម្បូរទៅដោយជាតិដែក វីតាមីន D2 និងវីតាមីន C ខ្ពស់ ដែលវានឹងជួយដោះស្រាយបញ្ហាសក់ជ្រុះ។Cabbage Black

៥.អយស្ទ័រ៖ អយស្ទ័រមានផ្ទុកជាតិស័ង្កសីច្រើនជាងអាហារដទៃទៀត ដូចនេះវានឹងជួយបណ្តុះសក់ ដែលធ្វើឱ្យសក់ក្រាស់ស្អាត។Oysters with Yuzu Kosho Mignonette

៦.សារាយសមុទ្រ៖ ការសិក្សាថ្មីមួយបានរកឃើញថា សារ៉ាយសមុទ្រអាចជួយកាត់បន្ថយការជ្រុះសក់ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះកម្រិតស្រាល ដល់ការជ្រុះសក់កម្រិតមធ្យម។ លើសពីនេះ សារ៉ាយសមុទ្រក៏ជួយកាត់បន្ថយការរបកស្បែកក្បាល រលាក និងអង្គែផងដែរ។Gim (Korean Roasted Seaweed) | 김 — ahnest kitchen

៧.ស៊ុត៖ ស៊ុតគឺជាប្រភពនៃសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សក់ ដើម្បីរក្សាសុខភាពសរសៃសក់ឱ្យបានល្អ អ្នកជំនាញជាច្រើនបានណែនាំឱ្យញ៉ាំស៊ុតជារៀងរាល់ថ្ងៃក្នុងបរិមាណសមស្របមួយសម្រាប់រាងកាយ។ ដោយសារតែវានឹងជួយឱ្យសក់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នឹងចូលទៅចិញ្ចឹមឫសសក់បានយ៉ាងជ្រៅ៕How to Tell if Eggs Are Bad—And How to Keep them Fresh | Epicurious ប្រភព៖sanook

សូមទោសបែបអី? ក្រុមសម្តែងមិនសមរម្យនេះត្រូវក្រសួងហៅទៅណែនាំហើយ

0

បន្ទាប់ពីមហាជនមានការរិះគន់ខ្លាំងទៅលើក្រុមសម្តែងមួយបានថតវីដេអូបង្កប់រូបភាពដែលមានតួអង្គសម្តែងស្លៀកពាក់មិនសមរម្យ ក្រុមនេះត្រូវបាននាយកដ្ឋានភាពយន្តហៅទៅណែនាំហើយ ខណៈក្រុមនេះបានលើកម្រាមដៃ១០សូមទោសមហាជននឹងសន្យាឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB8nEc_G_A9ZvIs63UEfSUMYiGrKzMJvqgk31IHZlGQDT0n6xKtFZ_m4ePNYWaS49F2zO6BApLGKEijDbulo3qBS6dTUhfYwddbzN7ambNLifRa_doeTHk9a2FkRquatNfykiFdL2lQckcFsApqO3WveDl69mzihMVwx-Ohv6IWYMel1wKvaIe3z9mZKE/s1280/359369940_297519422843959_5296159651126711280_n.jpg

កាលពីពេលថ្មីៗនេះ ផេកមួយឈ្មោះថា «Kdey Gaming» បានផលិតវីដេអូរឿងខ្លីមួយមានចំណងជើងថា «មិត្តឬស្សា»ដែលមានតួអង្គសម្តែងស្រីបានស្លៀកពាក់មិនសមទំនងបញ្ចេញភាពស៊ិចស៊ីមិនសមភ្នែកទាល់តែសោះដែលទង្វើនេះប្រៀបដូចជាបំផ្លាញសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ បាត់បង់តម្លៃស្រ្តីដែលមហាជនមិនអាចទទួលយកបាននោះទេ។ អ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងចាស់ដៃទៅលើក្រុមផលិតវីដេអូនេះ និងស្នើឱ្យខាងក្រសួងវប្បធម៌មានចំណាត់ការទៅលើក្រុមនេះជាដាច់ខានផងព្រោះក្រសួងបានប្រកាសនាពេលកន្លងមកហើយក្រុមផលិតវីដេអូដែលមានចរិតលក្ខណៈស្រើបស្រាលមិនផ្តល់តម្លៃស្រ្តីកុមារនិងប្រឈមតាមផ្លូវច្បាប់តែក្រុមខាងលើនេះនៅតែផ្គើនដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI1-kaNtVbcbvob9IQ5XoFGsNejuBOco7keN0D8h_IYxyysLtyw1OxCf81_sDF9_L5XVmI6iRyEBJSH0QD7F3N_sna8d9s5VyxvCPFBc1YGIucXzyBI26X5Sez4W3UIxOZPScnaVUawJ6Cc2SatYPhBdF4sXf7zasdKY0ooUx69el693AahwkhQHsjZMg/s1280/359465974_297519446177290_5357390118275140608_n.jpg

យ៉ាងណាមិញ ការរិះគន់មានសន្ទុះខ្លាំងក្លា ក្រុមសម្តែងដែលមានផេកឈ្មោះ «Kdey Gaming» ត្រូវបានខាងក្រសួងហៅទៅណែនាំហើយ។ នៅថ្ងៃទី១២ ខែកក្កដា ផេកនេះបានសរសេរយ៉ាងដូច្នេះថា«ក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានអញ្ជើញក្រុមខ្ញុំនិយាយពិភាក្សាអំពីរឿងការធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិហើយក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានណែនាំដំបូន្មានល្អៗមកកាន់ក្រុមខ្ញុំ ហើយខ្ញុំសន្យាថានឹងឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ខ្មែរទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងលើកលែងទោសឱ្យពួកខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwEf3wyA8bUMa5yt4jx9XeRxdnZvjG7ZZ97rIeohQZHtq1rvILtvuUxcXQxEfrJWqdaIumFR22PFuhcrfF7fnwblCyHlHx3Gbkuputj6U0YHdFOem5yJkgGM_mT5pBr-mo0w4sq5bMNvyl3g420yLYdh948DPEbaccIgWdnLDxskxABY9J_iuGF374JLc/s747/%E1%9E%84%20(4).jpg

ទន្ទឹមនឹងការសរសេរសូមទោសមហាជន ក្រុមសម្តែងនេះក៏បានចេញវីដេអូលើកម្រាមដៃ១០សូមទោសសាធារណៈជនដែរចំពោះការសម្តែង និងការស្លៀកពាក់មិនសមរម្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Cv4WbOHd1MRT7OE3wPUyHf7pTxVeIZ-rGba4D1qj8BTHzIMtb-WqKSG_ZE0YRmaniRjoi3k6TbItaCy7zXQowRcVMHYChI6FKEPYsdMDXxAHJTaokjaqf0yRA7GHCEqr75izDx7SyH9XGVyU-uOTj6gmAl4Rni_EqVhgdi5juuCdH2XDHQvwvPEXG4/s810/%E1%9E%84%E1%9E%84%E1%9E%84%20(3).jpg

អត្ថប្រយោជន៍ដ៏អស្ចារ្យ ៤យ៉ាងអំពី “គ្រាប់ល្ពៅ” ដែលយើងមិនគួរមើលរំលង

0

គ្រាប់ល្ពៅ មានបរិមាណម៉ង់កាណែស ម៉ាញេស្យូម ផូស្វ័រ ទង់ដែង ស័ង្កសី ជាតិដែក និងប្រូតេអ៊ីក្នុងកម្រិតមួយដ៏ខ្ពស់។ ពួកវាគឺជាប្រភពដ៏ល្អនៃវីតាមីន C និងវីតាមីន B ហើយក៏សម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពល្អ និងអាស៊ីតខ្លាញ់មានសារៈសំខាន់ចំពោះសុខភាពផងដែរ ។ ដូច្នេះហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៤ នៃគ្រាប់ល្ពៅដែលយើងមិនគួរមើលរំលង៖What is the Difference Between Pumpkin Seeds and Pepitas?

១.កាត់បន្ថយហានិភ័យនៃក្រពេញប្រូស្តាត៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានគ្រាប់ល្ពៅអាចកាត់បន្ថយរោគសញ្ញានៃជំងឺក្រពេញប្រូស្តាតកម្រិតស្រាល ដែលបណ្តាលឱ្យមានបញ្ហាជាមួយនឹងការនោម។

២.កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ គ្រាប់ល្ពៅ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីកក្រពះ មហារីកសុដន់ មហារីកសួត មហារីកក្រពេញប្រូស្តាត និង មហារីកពោះវៀនធំ។Pumpkin Seeds with Everything Bagel Seasoning

៣.បំបាត់ការរលាកសន្លាក់ឆ្អឹង៖ គ្រាប់ល្ពៅ និងប្រេងរបស់វា មានឥទ្ធិពលប្រឆាំងនឹងការរលាក ដូចនេះវាមានប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជាដើម ។Toasted Pumpkin Seeds - Jamie Geller

៤.គ្រប់គ្រងជាតិស្ករនៅក្នុងឈាម ៖ យោងតាមការសិក្សា បានឱ្យដឹងថា គ្រាប់ល្ពៅមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ព្រោះគ្រាប់ល្ពៅជួយកែលម្អតុល្យភាពអាំងស៊ុយលីន និងទប់ស្កាត់ផលវិបាកនៃជំងឺទឹកនោមផ្អែម ដោយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម។ លើសពីនេះ សមាសធាតុសារធាតុគីមីរុក្ខជាតិដែលមាននៅក្នុងប្រេងគ្រាប់ល្ពៅ ក៏អាចជួយក្នុងការបង្ការជំងឺទឹកនោមផ្អែមទាក់ទងទៅនឹងតម្រងនោមផងដែរ៕ ប្រភព៖sanook

Chanathip ថាបាល់ទាត់ថៃគ្មានថ្ងៃចម្រើនទេ បើរវល់យកតែកីឡដ្ឋានជាតិធ្វើការប្រគុំតន្រ្តី

0

ខ្សែបម្រើក្រុមជម្រើសជាតិថៃ កីឡាករ Chanathip Songkrasin បានរិះគន់ទៅសហព័ន្ធបាល់ទាត់ថៃជាខ្លាំង ដែលកំពុងបណ្តោយឱ្យបាល់ទាត់ថៃគ្មានថ្ងៃអភិវឌ្ឍន៍ទៅមុខទៀត។Chanathip to skip national duty for club assignment

ការលើកឡើងបែបនេះ​របស់ Chanathip Songkrasin ឬក៏គេស្គាល់ថា Messi Jay នៅក្នុងសន្និសីទសារព័ត៌មានមួយដោយរូបគេបាននិយាយថា៖”បាល់ទាត់ថៃអត់អាចអភិវឌ្ឍទៅមុខឆ្ងាយទៀតទេ នេះខ្ញុំនិងសមាជិកជម្រើសជាតិ អត់ទាន់បានទាំងទៅលេងនៅកីឡដ្ឋានជាតិ Rajamangala អស់រយៈពេល ៥ ឆ្នាំមកហើយ”។Chanathip Songkrasin Best Moments: Semi-final 1st Leg #AFFSuzukiCup2020 - YouTube

Chanathip សង្កត់ធ្ងន់ថា៖” វាជាកីឡដ្ឋានជាតិដ៏ធំប្រចាំផ្ទៃប្រទេស ខ្ញុំចាំបានកាលខ្ញុំនៅតូច ឪពុកខ្ញុំធ្លាប់ប្រាប់ ថាកូនប្រុស នេះជាកីឡដ្ឋានសម្រាប់ជម្រើសជាតិ តែសព្វថ្ងៃវាបានក្លាយជាកន្លែងសម្រាប់រដ្ឋាភិបាលយកទៅធ្វើកិច្ចការផ្សេងៗ យកទៅរៀបចំសម្រាប់ការប្រគំតន្រ្តី ទៅវិញ ការធ្វើបែបនេះបាល់ទាត់ថៃគ្មានផ្លូវប្រសើរឡើងទៅមុខទៀតកើតឡើយ”។Something Just Like This: Seeing Coldplay Live in Bangkok

សូមរំលឹកផងដែរថា កីឡដ្ឋានជាតិ Rajamangala មានទីធ្លាធំទូលាយ ដែលអាចផ្ទុកអ្នកទស្សនាបានច្រើន ហេតុដូច្នេះ បើមានតារាល្បីណាមួយទៅប្រទេសថៃ គេតែងតែជ្រើសយកកីឡដ្ឋាននេះ ដើម្បីប្រគុំតន្រ្តីរបស់ពួកគេ៕

ប្រភភព៖ VN Express

 

ចិនចាត់វិធានការការពារសិទ្ធិសុខភាពរបស់ស្ត្រី និងកុមារ

0

ប្រទេសចិន ៖ នៅថ្ងៃទី១១ ខែកក្កដា គឺជាទិវាប្រជាជនពិភពលោក លើកទី៣៤ គណៈកម្មការសុខភាពជាតិចិនបានបង្កើតក្រុមការងារមួយដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពារសិទ្ធិសុខភាពរបស់ស្ត្រី និងកុមារ ។ សុខភាពរបស់ស្ត្រី និងកុមារ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពរបស់ប្រទេសជាតិ ហើយការថែទាំសុខភាពរបស់មនុស្សក្នុងក្រុមនេះពាក់ព័ន្ធនឹងក្តីសង្ឃឹម និងអនាគតរបស់ប្រទេសចិន ។China's revised law on women's protection: What you need to know – The China  Project

តាមទិន្នន័យរបស់គណៈកម្មការសុខភាពជាតិបង្ហាញថា នៅឆ្នាំ២០២២ អត្រាការស្លា.ប់របស់ស្ត្រីមានផ្ទៃពោះបានធ្លាក់ចុះមកនៅត្រឹម១៥,៧នាក់ក្នុងចំណោមមនុស្ស១សែននាក់ ។ ចំណែកអត្រាការស្លា.ប់របស់ទារកបានធ្លាក់ចុះមកត្រឹម៤,៩% ខណៈអត្រាការស្លា.ប់របស់កុមារមានអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះមកត្រឹម៦,៨% ។ វាជាអត្រាទាបបំផុតក្នុងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងសិទ្ធិ និងផលប្រយោជន៍ផ្នែកសុខភាពរបស់ស្ត្រី និងកុមារ ដែលទទួលបានការធានារ៉ាប់រងសុខភាពប្រកបដោយប្រសិទ្ធភាព ។China's Former 1-Child Policy Continues To Haunt Families : NPR

វិធានការលុបបំបាត់ការឆ្លងជំងឺពីម្តាយទៅកូន គឺជាសកម្មភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីការពារ និងកាត់បន្ថយការឆ្លងជំងឺអេដស៍ (HIV), ជំងឺស្វាយ និងជំងឺរលាកថ្លើមប្រភេទ B ។ ប្រទេសចិនបានដាក់បញ្ចូលប្រព័ន្ធការងារបង្ការការចម្លងជំងឺពីម្តាយទៅកូន ទៅក្នុងការងារប្រចាំថ្ងៃនៃការថែទាំសុខភាពមាតា និងទារក រួមទាំងដំណើរការទាំងមូលនៃសេវាកម្មថែទាំស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ ។

បច្ចុប្បន្ន អត្រាការធ្វើតេស្តសម្រាប់ជំងឺទាំង៣ ទៅលើស្ត្រីមានផ្ទៃពោះ គឺខ្ពស់ជាង៩៩% ហើយធ្វើឱ្យអត្រាការឆ្លងជំងឺអេដស៍ពីម្តាយទៅកូន បានធ្លាក់ចុះមកនៅត្រឹម៣% ប៉ុណ្ណោះ ។ ហេតុនេះ វានឹងអាចជួយកាត់បន្ថយការឆ្លងជំងឺរបស់កុមារ ៕ ប្រភព ៖ China Face

បារាំងចាយលុយ១៥៤លានអឺរ៉ូដល់ជាងកាត់ដេរ និងពលរដ្ឋរបស់ខ្លួនដែលដេរសម្លៀកបំពាក់ចាស់ៗប្រើឡើងវិញ

0

ប្រទេសបារាំង ៖ លោក Brenger Coulillard អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំងបានបង្កើតគំនិតមួយ និងរំពឹងថា នឹងអាចជួយកាត់បន្ថយសំរាមសម្លៀកបំពាក់ និងស្បែកជើងនៅប្រទេសបារាំង ជាពិសេស នៅទីក្រុងប៉ារីស ដែលជាមជ្ឈមណ្ឌលម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញនៅលើពិភពលោក ។ គេបានប្រទះឃើញបរិមាណសំរាមប្រភេទនេះកើនឡើងជារៀងរាល់ឆ្នាំនៅទីក្រុងប៉ារីស ។France Moves To Ban The Destruction Of Unsold Luxury Goods In Favor Of  Recycling

ប្រទេសបារាំងនឹងផ្តល់ប្រាក់ឧបត្ថម្ភចាប់ពី១០អឺរ៉ូ ទៅ២៥អឺរ៉ូ ទៅឱ្យពលរដ្ឋណាដែលបានយកសម្លៀកបំពាក់ចាស់ៗដាច់រហែករបស់ខ្លួន មកដេរសម្រាប់ប្រើប្រាស់ឡើងវិញ ហើយពួកគេនឹងទទួលបានប្រាក់ចំនួន៧អឺរ៉ូផងដែរ សម្រាប់ការយកស្បែកជើងចាស់មកដេរ ។ ប្រទេសបារាំងនឹងអនុវត្តគម្រោងនេះចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ ។

រដ្ឋាភិបាលបារាំងបានកំណត់ថវិកាចំនួន១៥៤លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៨ ។ លើសពីនេះ គេនឹងស្នើឱ្យហាងកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចូលរួមក្នុងគម្រោងនេះផងដែរ ដើម្បីសហការគ្នាជួយកាត់បន្ថយសំរាមសម្លៀកបំពាក់ និងស្បែកជើងនៅប្រទេសបារាំងឱ្យនៅសល់តិច ។France Is About To Ban Stores From Throwing Away Unsold Clothing

តាមទិន្នន័យកាលពីឆ្នាំ២០២២ បង្ហាញថា មានការផលិតសម្លៀកបំពាក់ និងស្បែកជើងលក់ចែកចាយនៅក្នុងទីផ្សារប្រទេសបារាំង សរុបចំនួន៣.៣០០លានដុំ ហើយក្នុង១ឆ្នាំៗ ពលរដ្ឋបារាំងបានបោះចោលសម្លៀកបំពាក់ និងស្បែកជើង រហូតដល់៧សែនតោន ។ ពលរដ្ឋ២នាក់ក្នុងចំណោម៣នាក់ បានបោះសម្លៀកបំពាក់ និងស្បែកជើងរបស់ពួកគេចោលក្នុងធុងសំរាម ហើយសម្លៀកបំពាក់មួយចំនួនទៀតត្រូវបានគេបោះចោលពាសវាលពាសកាល និងក្លាយជាសំរាមបង្កគ្រោះថ្នាក់ដល់សត្វ ៕ ប្រភព ៖ Mono News

ជិតដល់ថ្ងៃទៅសម្តែង វណ្ណដា លេចមុខនៅផ្ទាំង LED ធំតែម្តងលើទឹកដីជប៉ុន

0

ធ្មេចបើកៗការចេញទៅសម្តែងនៅក្រៅប្រទេសលើទឹកដីជប៉ុនរបស់ វណ្ណដា កាន់តែកៀកមែនទែនហើយ ខណៈពេលនេះរូបភាពរបស់ វណ្ណដា និងតារាចម្រៀងរ៉េបល្បីឈ្មោះ Awich លេចឡើងក្នុងផ្ទាំង LED យ៉ាងធំតែម្តងធ្វើឱ្យហ្វេនៗរំភើបចិត្តជំនួសមិនតិចនោះទេ។May be an image of 1 person

កាលពីថ្ងៃទី១២ ខែមិថុនា ដំណឹងដែលតារាចម្រៀង វណ្ណដា ត្រូវបានគេអញ្ជើញឱ្យទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៣ ដែលជាការសម្តែងលើកដំបូងរបស់លោក បានធ្វើឱ្យមហាជនជាហ្វេនគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តមិនតិចនោះទេដែលតារាចម្រៀងកម្ពុជាកាន់តែរីកមុខរីកមាត់នៅលើទឹកដីប្រទេសគេ។ខណៈការសម្តែងរបស់តារាចម្រៀងរូបនេះនឹងប៉ះគ្នាជាមួយកំពូលតារាចម្រៀងរ៉េប Awich ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZO2Betx2fto7JKZAGkQRssfIbjRGmHUNnx1Gm3VfchmeJc0kehElEc3DNIXUCodd2lBVDYKpXhtL0HROoXkGpyGmQdSvTDAQB19tztqCgJ43K7lVVuTjAjDL0EwgF6UW_GB8kf_iFahSjNTtqIpaoK3Ic4CyGeNqELau0EsqrV8MqBhBfL1v_baZPMN4/s1151/358560000_599926558969094_6509448420347478577_n.jpg

ធ្មេចបើកៗវេលាកាន់តែកៀកមែនទែនហើយដែល វណ្ណដា នឹងត្រូវចេញទៅសម្តែងនៅជប៉ុន។ អ្វីដែលកាន់តែពិសេសនៅថ្ងៃទី១២ ខែកក្កដា រូបភាពរបស់ វណ្ណដា និង Awich បានផុសអណ្តែតលើផ្ទាំង LED យ៉ាងធំនៅលើទឹកដីជប៉ុនមុនការសម្តែងមកដល់។ ឃើញរូបភាពនេះហើយអ្នកគាំទ្ររបស់ វណ្ណដា បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះនិមិត្តរូបរបស់គេតែងតែនាំកេរ្តិ៍ឈ្មោះកម្ពុជារីកលូតលាស់ទៅមុខជាបន្តបន្ទាប់។May be an image of 1 personhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRG2x_TTdRLgyCxCCMVgIloqV7xKCF4d04VR_1Z1DgTxXWiJOjR_SHam3GzgIOiX96jZfUa4pMbKuw1C0E3yzaP1I7a8y_TDmONkqMRdKrL63S8CSR4nUFBSSfJySC3uPkSlHQLI4LrICS1HM9g1O4FHN_2ftJ3keWKEx7dVAgptpz1emLh56FuM5wEwY/s2000/358544097_599926632302420_674516380245652663_n.jpg

គួរបញ្ជាក់ផងដែរថា សម្រាប់នៅប្រទេសកំណើតវិញ វណ្ណដា ក្លាយជាតារាដំបូងនៅកម្ពុជាដែលបានលេចវត្តមានក្នុងផ្ទាំង 3D LED ដ៏ធំស្ថិតនៅផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

របូតឱកាសក្នុងទ្រនំហ្គាឡាក់ស៊ីពេលនេះ ប៊ុត សីហា កំពុងរកទ្រនំច្បាស់លាស់ជ្រកកោន

0

គេចាំបានថាកាលពីខែសីហា ឆ្នាំ២០២២ ការប្រកាសវិលត្រលប់ចូលសិល្បៈវិញរបស់ ប៊ុត សីហា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន ខណៈនៅខែកញ្ញា ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ីក៏បានភ្លើងខៀវដល់លោកដូចគ្នាតែត្រូវគោរពតាមគោលការណ៍របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាពេលនោះ ប៊ុត សីហា សម្រេចចិត្តមិនចូលក្នុងទ្រនំហ្គាឡាក់ស៊ីឡើយទោះបីជាមានឱកាសក៏ដោយដោយសារតែក្លាយអតីតកាលរបស់ខ្លួនមិនល្អនាំចង្រៃ ឬខូចឈ្មោះដល់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJq83ME8ili2H088oFD_YRDnNA5XMYlw0ddIgVcMG4vZ3I1XEp_uVc9dAI83QSI5f7s3WC2dFm6uNHi6Sc4m-BZZo6G6tmeb7RDnIVS2mxRQVbMvjGu8BR4fMNL3eWVfEs8FoAEiGO8VCaExMzO0uRrb6gzKvDfG1lNbW3bHvLbA_NeBW_buWIJZE5J48/s632/150084954_197187478439642_1356779488454471174_n%20(2).jpg

បន្ទាប់ពីរបូតឱកាសនៅផលិតកម្មធំក្នុងស្រុកមួយនេះ តារាចម្រៀង ប៊ុត សីហា បានចាប់ផ្តើមសកម្មភាពសិល្បៈជាមួយលោក ខេនឌី ជ្រកក្រោម Fan Media ដែលគ្រប់គ្រងដោយលោក សុខ លីមរក្សា និងទទួលបានការផ្ចង់ផ្តើមពីផលិតផលលោកស្រីទ្រី ដាណា។ ទន្ទឹមនឹងវិលចូលសិល្បៈវិញនោះ ប៊ុត សីហា ក៏ចាប់ផ្តើមមានរឿងអាស្រូវភ្លាមត្រូវអតីតមិត្តរួមជំនាន់ប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ទម្លាយពីអត្តចរិតរបស់លោកថាជាមនុស្សមិនកែចរិតឡើយ ព្រមជាមួយរឿងអាស្រូវកាលពីកន្លងទៅនេះខ្ចីលុយគេមិនសងជាដើម និងធ្លាយរឿងចាក់សាំងឱ្យលុយក្លែងក្លាយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3u0wZCNTzJ6NxKadlpm-1nXV4ZAVe2GBeT0cfa33194Q6ohNEkG6oCuxFc0bFOWBxhRDx1G1DJHj9t_ZbTRdu5AHjPmoygL1JGI_QdLNmgtFoNhsKX5Oak8zWf-lH0rVdIq0YCGh-myBIddGZzwUoTaJwGFlDtP4mG-t7NGs8LNAYG7pxhPNYvxNsZgo/s1440/305928544_611642846994101_4631275968200249266_n.jpg

ថ្មីៗនេះទៀតសោត ប៊ុត សីហា ចាប់ផ្តើមត្អូញត្អែរពីការងារសិល្បៈមិនសូវមានកម្មវិធីហៅលោកច្រៀង និងបង្ហាញថាខ្លួនមិនចេះអែមអបម្ចាស់កម្មវិធី ចេះច្រៀងតែមុខ មិនតែងខ្លួនឡូយឆាយទើបគេមិនសូវឱ្យតម្លៃជាដើម។

បន្ទាប់ពីបង្ហាញថាវិលមកអាជីពសិល្បៈវិញតែសកម្មភាពសិល្បៈហាក់នៅទ្រឹងស្រាប់តែយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ ប៊ុត សីហា បង្ហោះដំរួយចង់រកទ្រនំមួយជ្រកកោន។ សារទី១ ម្ចាស់បទ «គ្មានអ្នកណាកែប្រែចិត្តបង» បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំនឹងរកផលិតកម្មមួយជ្រកកោន ដើម្បីបងប្អូនអ្នកគាំទ្ររបស់ខ្ញុំ ឆាប់ៗនិងបង្ហាញជូនបងប្អូន
ពេលវេលាបញ្ជាក់ការពិត»។ «គួរដល់ពេលរកផលិតកម្មជ្រកកោនហើយ អរគុណបងៗក្នុងការប្រឹក្សាយោបល់សម្រាប់ខ្ញុំ ពេលវេលាល្អពេលវេលាដែលយើងត្រូវបានផ្តល់តម្លៃ អរគុណ ខេនឌី សម្រាប់ការរុញឱ្យខ្ញុំបានគេទទួលស្គាល់ម្តងទៀត អរគុណ បងសុខលីម សម្រាប់ការប្រឹងប្រែងជ្រោមជ្រែង អរគុណដល់ NNPសម្រាប់កាដូពិសេស ដល់ពេលហើយដែលខ្ញុំមានបទចម្រៀង ប្រកួតប្រជែងទីផ្សារនិងគេសម្រាប់ជាកាដូដល់ហ្វេនៗរបស់ខ្ញុំជាង៧ឆ្នាំមកនេះ អរគុណបងប្អូនល្អ»។ នេះគឺជាសារទី២របស់ ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG9MtXZ3Z5hJT-oWZKQhR1CfDjkrhy26-Dnb4lfmJbpeJneSbMt0hucF_01uj-MDkEgGBacW9d1EbZaMDF6NXEIGkI4nCVmnQWDWfOI38QYRrh7T1MfJvqjqMP-qmTH_PxfDtfCNJhj6Ra4cnEAzWIzxN9SPaXDiVd1JzduMmfVjLzPuXnt_3WjtHZHkI/s2048/356119845_590941806357791_6329770531447581936_n.jpg

គួរបញ្ជាក់ផងដែរថា ប៊ុត សីហា គឺជាម្ចាស់ពាននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។ ក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម និងប្រឡូកក្នុងអាជីពសិល្បៈបានប៉ុន្មានឆ្នាំរូបលោកមានរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន៕

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Jack Ma បានខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារ…

0

ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន Bloomberg កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ក្រុមហ៊ុន Ant Group និង Alibaba បានខាតបង់សរុបជាង ៨៥៦ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Ant Group និង Alibaba បានបាត់បង់តម្លៃរាប់ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីមហាសេដ្ឋី និងជាសហស្ថាបនិកនៃក្រុមហ៊ុនទាំងពីរ គឺលោក Jack Ma បានធ្វើការរិះគន់រដ្ឋាភិបាលចិន នៅក្នុងសុន្ទរកថារយៈពេល ២១ នាទីកាលពីខែតុលា ឆ្នាំ២០២០ ដោយលោក Jack Ma បានរិះគន់ថា “និយតកររបស់ប្រទេសចិនផ្តោតតែលើហានិភ័យ និងការមិនអើពើអំពីការអភិវឌ្ឍន៍ឡើយ” ។Jack Ma's Wealth Drops $4.1 Billion as Ant Group's Valuation Slashed -  Bloomberg

ភ្លាមៗនោះ តម្លៃភាគហ៊ុនរបស់ Alibaba បានធ្លាក់ចុះ ១០% រួមជាមួយក្រុមហ៊ុន Ant Group ដែលដំណើរការដោយកម្មវិធីទូទាត់ដ៏ពេញនិយម Alipay ក៏បានបាត់បង់ ៧៥% ផងដែរ។ នៅក្នុងឆ្នាំ២០២០ និង ២០២១ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះ ៣៥០ ពាន់លានដុល្លារ។Chinese fintech giant Ant Group to buy back shares at 70 per cent lower  valuation than at scrapped IPO | South China Morning Post នៅឆ្នាំដដែលនោះ ការបោះផ្សាយលក់ភាគហ៊ុន Ant Group និង Alibaba ជាសាធារណៈដ៏ធំបំផុតរបស់ពិភពលោកនៅលើទីផ្សារពីរនៃទីក្រុងហុងកុង និងសៀងហៃក៏ត្រូវបានពន្យារពេលដោយសារការទប់ស្កាត់របស់រដ្ឋាភិបាលចិន។Alibaba, China's E-Commerce Giant, Will Split Into 6 Units - The New York  Times

នៅឆ្នាំ ២០២២ តម្លៃភាគហ៊ុន Ant Group និង Alibaba របស់ Jack Ma ក៏បានធ្លាក់ចុះ ៦២០ ពាន់លានដុល្លារ។ ដូច្នេះសរុបមក ការធ្លាក់ចុះនៃភាគហ៊ុនរបស់ Jack Ma រយៈពេលបីឆ្នាំនេះ គឺដោយសារតែការបំពានប្រឆាំងនឹងការទុកចិត្តរបស់រដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ការវាយតម្លៃរបស់ក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះជាង ៨៥៦ ពាន់លានដុល្លារ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Jack Ma ផងដែរ។ កាលពីមុនទ្រព្យសម្បត្តិសុទ្ធរបស់គាត់មាន ៦១ ពាន់លានដុល្លារ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ ៣៤.១ ពាន់លានដុល្លារប៉ុណ្ណោះ ៕ ប្រភព៖cafef.com

ថៃនឹងចុះក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ កាលពីខែឧសភា ឆ្នាំ២០២៣ រដ្ឋាភិបាលថៃបានជំរុញឱ្យមានការចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូ សម្រាប់ទុកជាមរតកវប្បធម៌របស់ថៃ ព្រោះពលរដ្ឋថៃគ្រប់រូបបានស្គាល់ពីផលប្រយោជន៍របស់ក្រម៉ា ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក បានស្នើឱ្យក្រម៉ាដែលអាចប្រើជាប្រយោជន៍ច្រើនយ៉ាងក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋថៃ ដើម្បីចុះឈ្មោះជាសម្បត្តិវប្បធម៌របស់មនុស្សជាតិក្នុងអង្គការយូណេស្កូ ។Oops! Culture Ministry deletes website suggestion that traditional Thai  garment could be used to commit suicide | Thaiger

តាមការពិចារណាពីគុណតម្លៃរបស់ក្រម៉ាពីគ្រប់ភូមិភាគ និងទីប្រជុំជនក្នុងប្រទេសថៃឃើញថា ក្រម៉ាអាចប្រើប្រាស់ធ្វើជាប្រយោជន៍បានច្រើន ងាយស្រួលរកទិញ និងមានទំនាក់ទំនងគ្នាក្នុងជីវភាពរស់នៅរបស់ពលរដ្ឋថៃ ។ ហេតុនេះ កាលពីខែឧសភា ឆ្នាំ២០២៣ លោក ប្រយុទ្ធ ចាន់អូចា បានលើកសរសើរភ្នាក់ងារពាក់ព័ន្ធ ដែលបាននាំយកក្រម៉ាមកបង្ហាញក្នុងពិធីមួយនៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងពិធីនេះ ប្រទេសថៃបានបង្ហាញពីប្រវត្តិរបស់ក្រម៉ា ដែលបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋថៃ រហូតអ្នកចូលរួមពិធីនេះជាច្រើននាក់នាំគ្នាទះដៃ និងសុំថតរូបទុកជាអនុស្សាវរីយ៍ ។

គួរបញ្ជាក់ថា នៅសម័យមុន ពលរដ្ឋថៃបានប្រើប្រាស់ក្រម៉ាសម្រាប់ងូតទឹក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ពលរដ្ឋថៃបានកែច្នៃក្រម៉ាធ្វើជាកាបូប សម្លៀកបំពាក់ និងប្រដាប់តែងខ្លួនផ្សេងៗ ជាពិសេស គេសង្កេតឃើញមានការបង្ហាញក្រម៉ានៅពិធីបង្ហាញម៉ូដសម្លៀកបំពាក់កាន់តែច្រើន ។ ហេតុនេះ ក្រម៉ាត្រូវបានប្រទេសថៃចាត់ទុកថាជា Soft Power របស់ខ្លួនផងដែរ ។Pha Khao Ma to Be Proposed for UNESCO's Intangible Cultural Heritage List

ប្រទេសថៃបានត្រៀមចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូ តាំងពីឆ្នាំ២០២២ មកម៉្លេះ ដោយប្រទេសថៃលើកឡើងថា ពលរដ្ឋខ្លួនបានប្រើប្រាស់ក្រម៉ាអស់រយៈពេលយូរយាណាស់មកហើយ ហើយពលរដ្ឋថៃទទួលបានវប្បធម៌ប្រើប្រាស់ក្រម៉ាពីអាជីវករជនជាតិពឺសៀរក្នុងសម័យអយុធ្យា ។ ប្រទេសថៃលើកឡើងថា បើតាមការកត់ត្រារបស់ជនជាតិចិននាសម័យអង្គរវត្តបញ្ជាក់ថា ពលរដ្ឋខ្មែរមិនស្គាល់ពីការដេរប៉ាក់ និងការប្រើប្រាស់ក្រណាត់ទេ ដែលខុសពីពលរដ្ឋសៀមអាចធ្វើបានទាំងពីរយ៉ាង ។ ហេតុនេះ ថៃមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់តាំងពីសម័យអតីតកាលមកម៉្លេះ ហើយថៃនឹងមានប្រៀបជាងប្រទេសផ្សេងទៀត ក្នុងការចុះក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ។Very Thai summed up in just a loincloth - Thailand NOW

ប្រទេសថៃលើកឡើងបន្តថា បើថៃអាចចុះឈ្មោះក្រម៉ាជាមួយអង្គការយូណេស្កូបានជោគជ័យនោះ នឹងធ្វើឱ្យការសម្លៀកពាក់របស់កីឡាករគុនខ្មែរ និងសម្លៀកបំពាក់ប្រចាំជាតិរបស់កម្ពុជារងផលប៉ះពាល់មិនខាន ៕

ប្រភព៖ CH7HD