Home Blog Page 1568

អូស្ត្រាលី នឹងផ្តល់ជំនួយជាង៨៣លានដុល្លារអូស្ត្រាលី ដល់កម្ពុជា

0

រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារ អូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ការប្រកាសនេះធ្វើឡើងនៅក្នុងលិខិតរួមថ្មីៗនេះរបស់លោកស្រី ផេននី វង (Penny wong) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ត្រាលី ផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។

ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លាន ដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២៣។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈ ការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា- សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែក បង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ៕

ពូទីន កាន់តែភ្លឺភ្នែក ក្រោយពេលឃើញដ្រូនបន្ដចូលវាយប្រហារដល់ក្រុងមូស្គូ

0

រដ្ឋធានីមូស្គូ៖ ក្រុមរបស់មន្រ្ដីអ៊ុយក្រែន បានរាយការណ៍ អំពីការវាយប្រហារ ដោយដ្រូនទៅលើរដ្ឋធានីមូស្គូ ក្រោយពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រកាស អំពីការវាយប្រហារសងសឹក បន្ទាប់ពីការវាយប្រហារទៅលើស្ពានឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី បានរឹបអូសយក ដោយគ្មានការបង្ហូរឈាម កាលពីអំឡុងឆ្នាំ២០១៤។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ថា មន្រ្ដីរដ្ឋាភិបាលក្រុងកៀវ បានប្រាប់ដល់ CNN ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានប្រើប្រាស់ដ្រូន វាយប្រហារទៅលើរដ្ឋធានីមូស្គូ កាលពីព្រឹក ថ្ងៃចន្ទ។ រីឯទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានទទួលខុសត្រូវ ចំពោះប្រតិបត្តិការ តាមអ្វីដែលរុស្ស៊ី បានពិពណ៌នា ថា វាជាការវាយប្រហារភេរវកម្មរបស់របបក្រុងកៀវ។Russia Says Ukrainian Drones Hit Central Moscow, Crimea - The Moscow Times

បើទោះជាយ៉ាងណា មន្រ្ដីរូបនេះ បានសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ព្រោះតែពួកគេមិនមានសិទ្ធិ និយាយជាសាធារណៈ ជុំវិញការវាយប្រហារនេះ។

លោក ស៊ើហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃចន្ទ ថា ឧបទ្ទវហេតុនេះ បានបង្កឡើង ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់រដ្ឋាភិបាលក្រុងកៀវ ព្រោះអ៊ុយក្រែន កំពុងតែព្យាយាម បង្កើតសង្រ្គាម ចូលមកកាន់តែជិត ដល់ផ្ទះរបស់ប្រជាជនរុស្ស៊ី។ ប៉ុន្ដែឧបទ្ទវហេតុនោះ មិនបានបណ្តាលឱ្យមានការខូចខាត ឬ ធ្វើឲ្យមានមនុស្ស រងរបួសធ្ងន់ធ្ងរនោះឡើយ។Russia Blames Ukraine for “terrorist” Drone Attack on Moscow - The Japan  News

ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា ដ្រូនចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់។ រីឯរដ្ឋាភិបាលក្រុងកៀវ កាលពីព្រឹក ថ្ងៃចន្ទ បានប៉ុនប៉ង ប្រើប្រាស់ដ្រូន វាយប្រហារ ពប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងមូស្គូ។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីល្ងាច ថ្ងៃចន្ទ ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានដំណើរការ ប្រកបដោយជោគជ័យ។ ដ្រូនទាំងនោះ ត្រូវបានបាញ់ទម្លាក់ នៅថ្ងៃនេះ។Russia news: Moscow building goes up in flames after being struck by Ukrainian  drone

ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ដល់អ៊ុយក្រែន កាលពីថ្ងៃចន្ទ អំពីការវាយប្រហារ ដោយដ្រូន ចំនួន១៧គ្រឿង ប្រឆាំងនឹងតំបន់គ្រីមៀ (Crimea) គ្រប់គ្រងដោយរុស្ស៊ី។ ប៉ុន្ដែដ្រូនទាំងអស់នោះ ត្រូវបានប្រព័ន្ធការពាររបស់រុស្ស៊ី បាញ់ទម្លាក់ ប្រកបដោយជោគជ័យ៕Russia accuses Ukraine of 'terrorism' after drone strike near Moscow army  HQ | The Straits Times

តើបច្ចេកវិទ្យា AI នឹងដណ្តើមការងារអ្នកសរសេរព័ត៌មានមែនទេ ?

0

តើអ្នកសារព័ត៌មានអាចត្រូវបានបច្ចេកវិទ្យា AI ដណ្តើមការងារដែរឬទេ ? នៅពេល Google បានសាកល្បងឱ្យបច្ចេកវិទ្យា AI សរសេរព័ត៌មានផ្សេងៗ ហើយ Google បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនសាកល្បងប្រើប្រាស់កម្មវិធីនេះ ។

វាគ្មានអ្វីចម្លែកទេ ដែលបច្ចេកវិទ្យា AI បានអភិវឌ្ឍន៍ខ្លួនឈានដល់អាជីពជាអ្នកសរសេរព័ត៌មាន ហើយវាឆ្លាតលើសពីមនុស្សរំពឹងទុក ។ បើតាម The New York Times រាយការណ៍ថា Google បានអភិវឌ្ឍន៍ និងសាកល្បងប្រព័ន្ធ AI មានឈ្មោះថា Genesis ដែលវាជាកម្មវិធីមួយមានសមត្ថភាពអាចសរសេរព័ត៌មានដោយខ្លួនឯងបាន ។Will Artificial Intelligence Replace Writers?

គេបានបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងជួយដល់អ្នកសារព័ត៌មានទាំងឡាយ ហើយគេក៏បានស្នើទៅកាន់នាយកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើនផងដែរ ដូចជា The New York Times, The Washington Post និង News Corp ឱ្យសាកល្បងប្រើប្រាស់កម្មវិធីថ្មីនេះ ដើម្បីជួយសរសេរព័ត៌មានឱ្យឆាប់រហ័សជាងមុន ។

លក្ខណៈពិសេសរបស់កម្មវិធី A.I. Genesis គឺវាអាចទទួលបានព័ត៌មានផ្សេងៗដូចជា ព័ត៌មានលម្អិតរបស់ហេតុការណ៍បច្ចុប្បន្ន ហើយវាយកព័ត៌មានទាំងនេះមកសរសេរជាខ្លឹមសារអត្ថបទ និងរៀបរៀងជាពាក្យពេចន៍របស់អ្នកនិយាយឱ្យក្លាយទៅជាអត្ថបទ ។Will AI bots ever replace science journalists? (And no, this was written by  a human) – Physics World

អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានសរសើរកម្មវិធី A.I. Genesis របស់ Google ប៉ុន្តែពួកគេបញ្ចេញយោបល់ថា កម្មវិធីនេះមិនស្ថិតស្ថេរទេ ខណៈអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយខ្លះទៀតនិយាយថា កម្មវិធីនេះបានព្យាយាមសរសេរព័ត៌មានត្រឹមត្រូវ និងមានសិល្បៈ ។ ចំណែកមនុស្សជាច្រើនទៀតសួរថា តើកម្មវិធី A.I. Genesis នឹងដណ្តើមការងារអ្នកសរសេរព័ត៌មានដែរឬទេ ?

លោកស្រី Jenn Crider អ្នកនាំពាក្យរបស់ Google ប្រាប់ថា គេផលិតកម្មវិធីនេះឡើង មិនមែនសម្រាប់ជំនួសការងាររបស់អ្នកសារព័ត៌មានទេ ។ វាមិនអាចជំនួសតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬសរសេរខ្លឹមសារអត្ថបទ ឬពិនិត្យព័ត៌មានពិតបានទេ ប៉ុន្តែវាអាចជួយបន្ថែមជម្រើសសម្រាប់ចំណងជើងអត្ថបទ និងណែនាំអំពីការសរសេរអត្ថបទផ្សេងទៀតប៉ុណ្ណោះ ៕Robots could take over 20 million jobs by 2030, study claims ប្រភព ៖ bangkokbiz news

ដឹងទេ! Jungkook ធ្លាប់និយាយអ្វីខ្លះក្នុងទំនាក់ទំនងស្នេហានិងការណាត់ជួប?

0

Jungkook ជាសមាជិកក្រុម BTS ដែលពេញដោយទេពកោសល្យលើវិស័យតន្រ្តីបើនិយាយពីរូបសម្រស់វិញគឺថាស្រស់សង្ហាតែម្តងដែលមាននារីៗជាច្រើនប៉ងប្រាថ្នាចង់ធ្វើជាគូស្នេហ៍។ប្រសិនជាចង់បានបេះដូងរបស់តារាចម្រៀងល្បីឈ្មោះរូបនេះតើត្រូវមានចំណុចអ្វីខ្លះ? ហើយដឹងទេថា Jungkook ធ្លាប់និយាយអ្វីខ្លះក្នុងទំនាក់ទំនងស្នេហារបស់គេ?Jungkook | BTS member Jungkook admits to feeling more pressure during solo  performances, having low self-esteem - Telegraph India

១. ប្រភេទមនុស្សស្រីដែល Jungkook ពេញចិត្ត
Jungkook ធ្លាប់បានប្រាប់ថា ចរិតមនុស្សស្រីដែលគេពេញចិត្តនោះគឺជាមនុស្សដែលមានរាងកាយមាំមួន ឆ្លាតវៃ និងមានជើងស្អាត ចេះធ្វើម្ហូប ពូកែច្រៀង និងចូលចិត្តប្រកួតប្រជែង។ បន្ថែមពីលើនោះគឺចង់បានមិត្តស្រីដែលមានកម្ពស់ទាបជាងលោក ។ ជាឧទាហរណ៍ជាក់ស្តែងមនុស្សស្រីមានចរិតលក្ខណៈដូចជា តារាចម្រៀង IU និងតារាសម្ដែង Emma Watsonជាដើម។Jungkook still doesn't think he's a 'giant pop star' despite massive BTS  success - CNA Lifestyle

២. Jungkook ចង់សាកបទពិសោធស្នាមថើបជាមួយមិត្តស្រីដូចក្នុងរឿងមួយ
នៅក្នុងបទសម្ភាសន៍មួយ Jungkook ត្រូវបានគេសួរថាតើមានឈុតឆាកក្នុងភាពយន្តដែលរូបគេចង់ជួបក្នុងជីវិតពិតឬអត់?ពេលនោះតារាប្រុសរូបនេះបានឆ្លើយថា គេចង់សាកបទពិសោធការថើបក្នុងឈុតមួយពីរឿង Love 911។BTS' Jungkook shares two new remixes of 'Seven'

៣. ការគេងរបស់ Jungkook សំខាន់ជាងការណាត់ជួប
នៅក្នុងបទសម្ភាសន៍ជាមួយ Dave Holmes សមាជិកក្រុម BTS ត្រូវបានគេសួរសំណួរយ៉ាងទូលំទូលាយមួយចំនួនក្នុងទំនាក់ទំនងស្នេហា ខណៈ Jungkook បានចែករំលែកថាការគេងគឺសំខាន់សម្រាប់រូបគេនាពេលនេះព្រោះគេមិនមានពេលណាត់ជួបនោះទេ៕

៦ វិធីសម្រកទម្ងន់បែបចិត្តសាស្ត្រ

0

ការសម្រកទម្ងន់ មិនងាយស្រួលទេ ប៉ុន្តែវាក៏មិនពិបាកពេកដែរ ប្រសិនបើអ្នកយល់ពីគោលការណ៍នៃចិត្តវិទ្យាដែលនឹងជួយយើងសម្រកទម្ងន់ដោយការលើកទឹកចិត្ត និង ការគ្រប់គ្រងភាពតានតឹង។ ខាងក្រោមនេះគឺជាវិធីសម្រកទម្ងន់បែបចិត្តសាស្ត្រងាយៗ ដែលមានដូចជា៖

១.កំណត់គោលដៅច្បាស់លាស់៖ អ្វីដែលត្រូវធ្វើដំបូងគឺត្រូវកំណត់គោលដៅច្បាស់លាស់ និងសមហេតុផល ឧទាហរណ៍ តើអ្នកចង់ស្រកប៉ុន្មានគីឡូក្រាមក្នុងរយៈពេលប៉ុន្មានខែ? ការកំណត់គោលដៅច្បាស់លាស់អាចជួយឱ្យអ្នកមានការលើកទឹកចិត្តក្នុងការសម្រកទម្ងន់។18 Best Weight Loss Apps for 2022

២.ផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ៖ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការសម្រកទម្ងន់ ដូចនេះ ចូលអ្នកទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់។10 behaviors for healthy weight loss - Harvard Health

៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ លំហាត់ប្រាណមានសារៈសំខាន់ក្នុងការសម្រកទម្ងន់ និងរក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។ ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃនឹងជួយអ្នកដុតកាឡូរីធ្វើឱ្យអ្នកមានរាងស្អាត។Weekend workout: 10 easy indoor exercises when you don't want to hit the  gym | Health - Hindustan Times

៤.អត់ធ្មត់ ហើយកុំបាក់ទឹកចិត្ត៖ ការសម្រកទម្ងន់ត្រូវការពេលវេលា និងទាមទារការអត់ធ្មត់ ដូចនេះ កុំបាក់ទឹកចិត្ត បើមិនឃើញលទ្ធផលភ្លាមៗ គ្រាន់តែអនុវត្តតាមជំហានខាងលើជាប់លាប់ អ្នកនឹងស្រកទម្ងន់ដោយជោគជ័យ។Is Yoga Enough for Your Exercise and Fitness Needs?

៥.ស្វែងរកការបំផុសគំនិត៖ ការស្វែងរករូបអ្នកណាដែលមានរាងកាយមាំមួនគឺជាការបំផុសគំនិតអាចជួយអ្នកក្នុងការសម្រកទម្ងន់ដោយជោគជ័យ។7 Surprising Things I Learned About Teaching Group Fitness Classes When I  Became an Instructor | SELF

៦.ប្រឹក្សាជាមួយអ្នកជំនាញ៖ ប្រសិនបើអ្នកមានបញ្ហាក្នុងការសម្រកទម្ងន់ អ្នកអាចពិគ្រោះជាមួយអ្នកឯកទេសដូចជាវេជ្ជបណ្ឌិត អ្នកជំនាញអាហារូបត្ថម្ភ ឬគ្រូបណ្តុះបណ្តាល ដែលអាចជួយអ្នកបង្កើតផែនការសម្រកទម្ងន់ និងផ្លាស់ប្តូរទម្លាប់នៃការញ៉ាំរបស់អ្នកឱ្យសមនឹងអ្នក៕ ប្រភព៖sanook

តារាចម្រៀងវ័យក្មេង សុខ សុជាតា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ក្រោយ Cover បទ Lisa BLACKPINK

0

តារាចម្រៀងក្នុងទ្រនំហង្សមាស សុខ សុជាតា ត្រូវអ្នកលេងបណ្តាញសង្គមទិកតុករិះគន់យ៉ាងចាស់ដៃក្រោយពីតារាចម្រៀងវ័យក្មេងរូបនេះ cover បទ «Money» របស់ Lisa សមាជិក BLACKPINK។ មហាជនមិនត្រឹមតែរិះគន់តារាចម្រៀងរូបនេះទេតែក៏រិះគន់ខាងផលិតកម្មដូចគ្នាដោយបានលើកឡើងថាជាផលិតកម្មធំមួយទាំងមូលបែរជាមិនផលិតបទដោយខ្លួនឯងយកបទតារាចម្រៀងកូរ៉េមានដើមកំណើតថៃមក Cover ទៅវិញ។

សុខ សុជាតា គឺជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មហង្សមាសដែលកើតចេញពីកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងឆ្នាំ២០១៧ ទោះមិនមែនជាម្ចាស់ពានតែ សុជាតា ទទួលបានលាភសំណាងជាតារាចម្រៀងវ័យក្មេងមួយដួងជ្រកក្នុងទ្រនំនេះ។ ពេលវេលារំលងផុតរយៈពេល៥ឆ្នាំពេលនេះ សុខ សុជាតា កាន់តែចម្រើនវ័យមានអាយុ១៧ឆ្នាំហើយព្រមទាំងមានរូបសម្រស់ស្អាតគួរជាទីចាប់អារម្មណ៍របស់មហាជនផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបង្ហោះវីដេអូខ្លីមួយរបស់ សុខ សុជាតា ច្រៀង Cover បទ «Money» របស់ Lisa សមាជិក BLACKPINK ដែលជាបទទោលល្បីល្បាញមួយរបស់តារាចម្រៀងកូរ៉េមានដើមកំណើតថៃរូបនេះបន្ទាប់ពីបទ «Lalisa»។ ទោះយ៉ាងណាការច្រៀង Cover របស់ សុខ សុជាតា មិនបានទាញចំណាប់អារម្មណ៍របស់មហាជនកោតសរសើរដល់រូបនាងឡើយផ្ទុយមកវិញទទួលបានការរិះគន់យ៉ាងចាស់ដៃមកវិញ។ ក្នុងនោះមិនត្រឹមតែមានការរិះគន់ទៅលើតារាចម្រៀងវ័យក្មេងរូបនេះប៉ុណ្ណោះទេតែអ្នកលេងបណ្តាញសង្គមក៏រិះគន់ខាងផលិតកម្មដូចគ្នាដែលមានការផលិតបទចម្រៀងបែបនេះ។

អ្នកលេងបណ្តាញសង្គមទិកតុកមានសរសេរថា «ផលិតកម្មប៉ុណ្ណា ប៉ុណ្ណី, អររចប់បាត់, ពីរោះខ្លាំងណាស់ តែមិនបាច់ចេញថែមទៀតទេ យល់គ្រប់យ៉ាង , ចម្រៀងតុងច្រៀង good 99%ហើយ មិនខុសទេ ! តែសុំឱ្យproduction គិតជាថ្មីថា គួរណាចេញoriginalទៅ ! បើ coverដាក់នៅYT សិល្បករទៅកុំ post នៅchannel ធំអី ខ្មាសគេ,ចាំមើលអ្នកជិតខាង reaction សិន,ថ្មីរហូតស្រុកខ្ញុំ ,ច្បាស់ៗណាស់,មិចទៅជាចឹង»។

អ្នកផ្សេងទៀតបានលើកឡើងទៀតថា «ផលិតកម្មប៉ុណ្ណាណីនិពន្ធខ្លួនឯងលែងកើតហើយ, និយាយលែងចេញ , បទ អីហ្នឹង? , អត់ចេះឈឺខួរសោះ យកអ្នកណាមិនយក យកប៉ះបទអ្នកជិតខាងទៀត លើកមុខមាត់ណាស់, បែបនឹងហ្ន៎រ»៕

សញ្ញាទាំង ៦ បញ្ជាក់ថាអ្នកកំពុងមានជំងឺផ្លូវចិត្ត

0

ជំងឺផ្លូវចិត្ត សំដៅលើបញ្ហាផ្លូវអារម្មណ៍ ការបាក់ទឹកចិត្ត ការពិបាកចិត្តជាប់រហូត និងបាត់បង់ចំណង់ចំណូលចិត្តជាដើម។ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ធ្ងរជាងនេះ។ សញ្ញាទាំងនោះមានដូចជា៖

១.ការផ្លាស់ប្តូរអារម្មណ៍៖ ជំងឺផ្លូវចិត្តគឺជាភាពច្របូកច្របល់ចិត្តដែលមានឥទ្ធិពលលើអារម្មណ៍និងការគិតចំពោះជិវិតរបស់ខ្លួនឯង។ ការដែលគេមានអារម្មណ៍ថាអស់សង្ឃឹមក្នុងជីវិតគឺជាសញ្ញាទូទៅរបស់មនុស្ស។ ជួនកាលមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ស្អប់ខ្លួនឯង មានអារម្មណ៍ថាមានកំហុស ឬតែងបន្ទោសខ្លួនឯងចំពោះអ្វីដែលកើតឡើងជាដើម។Depression is still considered to be a weakness' | Dhaka Tribune

២.បាត់បង់ចំណង់ចំណូលចិត្ត៖ ពេលមានការធ្លាក់ទឹកចិត្តគឺមនុស្សហាក់ដូចជាភ្លេចនូវអ្វីដែលខ្លួនចូលចិត្តនិងអ្វីដែលជាការសប្បាយរបស់ខ្លួន មានដូចជា ការលេងកីឡា ការកម្សាន្ត ដើរលេងជាមួយមិត្តភក្តិ និងអ្វីច្រើនទៀតដែលធ្លាប់ជាចំណូលចិត្តរបស់ខ្លួន។

៣.អស់កម្លាំង៖ ជំងឺផ្លូវចិត្តនេះធ្វើឱ្យយើងគ្មានថាមពល គ្មានសមត្ថភាព គេងច្រើន ឬក៏មិនគេងតែម្តង ភាពទាំងអស់នេះអាចនាំឱ្យពួកគេទៅជាខឹងច្រើនអត់ហេតុផលក៏មាន។Anxiety and Depression Wellness Checklist - Alpha Kappa Psi

៤.មិនអាចគ្រប់គ្រងអារម្មណ៍បាន៖ ជំងឺផ្លូវចិត្តនេះគឺធ្វើឱ្យអ្នកមានអារម្មណ៍មិននឹងនរ ប្រើសម្លេងខ្លាំងៗ ផ្លាស់ប្តូរអត្តចរិត ហើយមានអារម្មណ៍ប្តូរលឿន អ្វីទាំងនេះហើយធ្វើឱ្យយើងអាចសង្កេតខ្លួនឯងបាន។

៥.ត្រូវការជំនួយ៖ ជំងឹនេះគឺធ្វើឱ្យមនុស្សបាត់បង់ចិត្តគំនិតក្នុងការដោះស្រាយបញ្ហាឬក៏គ្មានសមត្ថភាពដោះស្រាយតែម្តង ហេតុនេះពួកគេត្រូវការការជួយពីអ្នកដទៃ ហើយក៏ត្រូវការការលើកទឹកចិត្តផងដែរ។

៦.គិតអវិជ្ជមាន ឬគិតខ្លី៖ អ្វីដែលគួរឱ្យខ្លាចជាងគេសម្រាប់ជំងឺនេះគឺវាទាក់ទងនឹងការធ្វើអត្តឃាត។ ជាធម្មតាអ្នកមានជំងឺនេះអាចនឹងមិនមានអាការៈអ្វីដែលបង្ហាញថាចង់ធ្វើអត្តឃាតទេ ហេតុនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះមនុស្សបែបនេះ៕ Depression too often gets deemed 'hard to treat' when medication falls shortប្រភព៖sanook

ក្រសួង ប្រកាសអំពីតម្លៃសាកថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយ៍ដែលគ្រប់គ្រងដោយក្រសួងសាធារណការ

0

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ស្ថានីយសាកភ្លើងឡានអគ្គិសនីរបស់​រដ្ឋ​ដំបូង​គេ  ដំឡើង​នៅ​ទីតាំង​មួយ​នេះ​រួចរាល់ហើយ [Sabay News], 2022-03-28

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង៕May be an image of text

គណបក្សភឿថៃអះអាងថា ត្រូវតែពិភាក្សាជាមួយគណបក្សទាំងអស់ដោយបើកចំហរ

0

ប្រទេសថៃ ៖ គណបក្សភឿថៃអះអាងថា ខ្លួនគ្មានកិច្ចពិភាក្សាសម្ងាត់អ្វីទេ ហើយគណបក្សនេះបានជជែកពិភាក្សាជាមួយគណបក្សទាំងអស់យ៉ាងបើកចំហរ ។ គណបក្សភឿថៃលើកឡើងទៀតថា ខ្លួនបានទទួលភារកិច្ចបង្កើតរដ្ឋាភិបាលពីគណបក្សកាវក្លៃ បើមិនជជែកជាមួយគណបក្សណាសោះ គឺអាចគ្មានពិន្ទុ ។Thailand's Pheu Thai courts conservative parties - Nikkei Asia

គណបក្សភឿថៃបានប្រជុំពិភាក្សាជាមួយគណបក្សភូមិចៃថៃ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយរបស់ប្រទេសជាតិ និងរកផ្លូវចេញ ដោយមានលោក Chonnan Srikaew ប្រធានគណបក្សភឿថៃ ជាអ្នកទទួលស្វាគមន៍គណបក្សនានា ក្នុងនោះមានលោក Anutin Charnvirakul មេដឹកនាំគណបក្សភូមិចៃថៃ, លោក Suwat Liptapanlop ប្រធានគណបក្សឆាត ផាត់តាណាក្លា, លោក Peeraphan Salirathaviphak ប្រធានគណបក្សរួមថៃ សាងឆាត និងលោក Warawut Silpa-archa ប្រធានគណបក្សឆាតថៃ ផាត់តាណា ។

ក្រោយពីជំនួបពិភាក្សាគ្នារវាងគណបក្សភឿថៃជាមួយគណបក្សនានារួចមក ប្រធានគណបក្សទាំងនេះបាននាំគ្នាផឹកភេសជ្ជៈ Mint Choc ឬ Chocolate Mint ដែលជាភេសជ្ជៈរបស់ហាង Think Lab ប្រកបដោយបរិយាកាសរីករាយ ។ ការផឹកភេសជ្ជៈក្នុងចំណោមប្រធានគណបក្សទាំងនេះបានធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់រិះគន់ ព្រោះពួកគេគិតថា គណបក្សកាវក្លៃនឹងត្រូវបានរុញឱ្យធ្វើជាគណបក្សប្រឆាំង ខណៈគណបក្សភឿថៃរួមសហការជាមួយគណបក្សចាស់ៗ ដែលមានគោលជំហរផ្ទុយគ្នាដើម្បីបង្កើតរដ្ឋាភិបាល ។Pheu Thai and United Thai Nation parties meet seeking a solution to political stalemate | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts

ចុងក្រោយ គណបក្សភឿថៃបានបង្ហោះរូបភាព និងសារនៅក្នុង Twitter ថា ៖ «គណបក្សភឿថៃ ក្នុងឋានៈជាគណបក្សដឹកនាំបង្កើតរដ្ឋាភិបាល ដូច្នេះ យើងបានទទួលភារកិច្ចពីគណបក្សកាវក្លៃ និងគណបក្សចំនួន៨ ។ យើងគ្មានអាថ៌កំបាំងអ្វីទេ យើងជជែកពិភាក្សាជាមួយគ្រប់គណបក្សទាំងអស់យ៉ាងបើកចំហរ រីឯជាមួយសមាជិកព្រឹទ្ធសភា ក៏យើងបានបញ្ជូនអ្នកទៅជជែកដែរដើម្បីប្រាប់ទៅគណបក្សទាំង៨ ។ យើងបំពេញការងារទៅមុខដើម្បីរកសំឡេងគាំទ្រ និងបន្ថែមសំឡេងគាំទ្រថ្មី ព្រោះបើយើងមិនជជែកជាមួយគណបក្សណាសោះ យើងនឹងគ្មានពិន្ទុទេ» ៕ ប្រភព ៖ sanook

ហេតុអ្វី Keyboard កុំព្យូទ័រមិនតម្រៀបអក្សរអង់គ្លេសតាមលំដាប់លំដោយ ABCD…?

0

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេផលិត Keyboard នៅលើកុំព្យូទ័រ ដែលយើងប្រើប្រាស់នៅពេលបច្ចុប្បន្ន មិនតម្រៀបតាមលំដាប់លំដោយអក្សរអង់គ្លេស ABCD… ហើយបែរជាដាក់ច្រឡូកច្រឡំ QWERT… ទៅវិញ?
ចម្លើយនោះគឺដោយសារ Keyboard របស់កុំព្យូទ័រ យកគំរូតាម Keyboard របស់អង្គុលីលេខ ដែលពិភពលោកធ្លាប់ប្រើប្រាស់កាលពីសម័យមុន។
ចុះហេតុអ្វីបានជា Keyboard របស់អង្គុលីលេខ ផលិតឡើងមិនតម្រៀបតាមលំដាប់លំដោយអក្សរ ABCD…?Computer Keyboard Key Explanation

ចម្លើយនោះគឺ៖ នៅពេលដែលគេបង្កើតអង្គុលីលេខដំបូង អក្សរទាំងអស់នៅលើ Keyboard របស់វា ត្រូវបានតម្រៀបតាមលំដាប់ ABCD…យ៉ាងត្រឹមត្រូវ ប៉ុន្តែដោយសារអ្នកប្រើប្រាស់អង្គុលីលេខវាយអក្សរលើ Keyboard លឿនជាងដំណើរការរបស់ម៉ាស៊ីនអង្គុលីលេខ ដែលបណ្ដាលឱ្យអក្សរដែលវាយចេញមក ជាន់គ្នាឥតសណ្ដាប់ធ្នាប់ ពីព្រោះអង្គុលីលេខសម័យនោះ ដំណើរការយឺតជាងកុំព្យូទ័របច្ចុប្បន្នឆ្ងាយណាស់។How to Disable Your Keyboard in Windows 10, or Re-Enable It

ដោយសារជួបបញ្ហានេះហើយ ទើបនៅទសវត្សរ៍ឆ្នាំ១៨៦០ គេបានប្ដូរការតម្រៀបតួអក្សរអង់គ្លេសឱ្យទៅជាត្រលប់ត្រលិនរញ៉េរញ៉ៃវិញ ក្នុងគោលបំណងបន្ថយល្បឿននៃការវាយអក្សរនៅលើ Keyboard ដើម្បីឱ្យអក្សរដែលបានសរសេរនៅលើអង្គុលីលេខនោះ ចេញមកប្រកបដោយលំដាប់លំដោយវិញ។
លុះដល់ពេលដែលពិភពលោកអាចបង្កើតកុំព្យូទ័របាន គេក៏ផលិត Keyboard របស់កុំព្យូទ័រតាមគំរូ Keyboard របស់អង្គុលីលេខនេះតែម្ដង៕