យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។![ស្ថានីយសាកភ្លើងឡានអគ្គិសនីរបស់រដ្ឋដំបូងគេ ដំឡើងនៅទីតាំងមួយនេះរួចរាល់ហើយ [Sabay News], 2022-03-28](https://file.mpwt.gov.kh/v2/public/uploads/NEWS/WEB/2022032815/62417162b1b9a.jpeg)
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង៕









