ការសម្រកទម្ងន់ មិនងាយស្រួលទេ ប៉ុន្តែវាក៏មិនពិបាកពេកដែរ ប្រសិនបើអ្នកយល់ពីគោលការណ៍នៃចិត្តវិទ្យាដែលនឹងជួយយើងសម្រកទម្ងន់ដោយការលើកទឹកចិត្ត និង ការគ្រប់គ្រងភាពតានតឹង។ ខាងក្រោមនេះគឺជាវិធីសម្រកទម្ងន់បែបចិត្តសាស្ត្រងាយៗ ដែលមានដូចជា៖
១.កំណត់គោលដៅច្បាស់លាស់៖ អ្វីដែលត្រូវធ្វើដំបូងគឺត្រូវកំណត់គោលដៅច្បាស់លាស់ និងសមហេតុផល ឧទាហរណ៍ តើអ្នកចង់ស្រកប៉ុន្មានគីឡូក្រាមក្នុងរយៈពេលប៉ុន្មានខែ? ការកំណត់គោលដៅច្បាស់លាស់អាចជួយឱ្យអ្នកមានការលើកទឹកចិត្តក្នុងការសម្រកទម្ងន់។
២.ផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ៖ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការសម្រកទម្ងន់ ដូចនេះ ចូលអ្នកទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់។
៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ លំហាត់ប្រាណមានសារៈសំខាន់ក្នុងការសម្រកទម្ងន់ និងរក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។ ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃនឹងជួយអ្នកដុតកាឡូរីធ្វើឱ្យអ្នកមានរាងស្អាត។![]()
៤.អត់ធ្មត់ ហើយកុំបាក់ទឹកចិត្ត៖ ការសម្រកទម្ងន់ត្រូវការពេលវេលា និងទាមទារការអត់ធ្មត់ ដូចនេះ កុំបាក់ទឹកចិត្ត បើមិនឃើញលទ្ធផលភ្លាមៗ គ្រាន់តែអនុវត្តតាមជំហានខាងលើជាប់លាប់ អ្នកនឹងស្រកទម្ងន់ដោយជោគជ័យ។
៥.ស្វែងរកការបំផុសគំនិត៖ ការស្វែងរករូបអ្នកណាដែលមានរាងកាយមាំមួនគឺជាការបំផុសគំនិតអាចជួយអ្នកក្នុងការសម្រកទម្ងន់ដោយជោគជ័យ។
៦.ប្រឹក្សាជាមួយអ្នកជំនាញ៖ ប្រសិនបើអ្នកមានបញ្ហាក្នុងការសម្រកទម្ងន់ អ្នកអាចពិគ្រោះជាមួយអ្នកឯកទេសដូចជាវេជ្ជបណ្ឌិត អ្នកជំនាញអាហារូបត្ថម្ភ ឬគ្រូបណ្តុះបណ្តាល ដែលអាចជួយអ្នកបង្កើតផែនការសម្រកទម្ងន់ និងផ្លាស់ប្តូរទម្លាប់នៃការញ៉ាំរបស់អ្នកឱ្យសមនឹងអ្នក៕ ប្រភព៖sanook










