លោកស្រី ទ្រី ដាណា ប្រាប់មូលហេតុដែលឈប់រថយន្តស៊េរីទំនើបថតរូបលើផ្លូវល្បឿនលឿនព្រោះចង់បង្ហាញការអភិវឌ្ឍ
ថ្មីៗនេះលោកស្រី ទ្រី ដាណា ត្រូវបានមហាជនចូលទៅបញ្ចេញមតិណែនាំ និងរិះគន់ជាច្រើនក្រោយពីអ្នកជំនួញរូបនេះឈប់រថយន្តស៊េរីទំនើបរបស់ខ្លួនថតរូបលើផ្លូវល្បឿនលឿន។ យ៉ាងណាមិញ បន្ទាប់ពីមានការណែនាំពីមហាជនលោកស្រី ទ្រី ដាណា បានប្រាប់ពីមូលហេតុដែលខ្លួនឈប់ថតរូបលើផ្លូវដែលគេហាមប្រាមហើយដោយសារតែចង់បង្ហាញការអភិវឌ្ឍមានផ្លូវស្អាត និងដោយសារតែភ្លេចខ្លួនមួយពេលទើបមានកំហុសឆ្គងនេះកើតឡើងទាំងខ្លួនគឺជាមនុស្សគោរពច្បាប់ទម្លាប់ណាស់។
នៅយប់ថ្ងៃទី២ ខែសីហា នៅលើបណ្តាញសង្គមលោកស្រី ទ្រី ដាណា បានសរសេរយ៉ាងដូច្នេះថា «កាលពី ២ថ្ងៃមុន នាងខ្ញុំបានធ្វើដំណើរទៅខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន រហូតចេញផុតពីបញ្ជរបង់ប្រាក់ក្រោយគេច្រកទី៨ ក៏ធ្វើដំណើរតាមធម្មតាលើគន្លងផ្លូវឆ្ពោះទៅផ្លូវជាតិលេខ៤បន្ត។ ពេលចេញផុតបញ្ជរ អ្នកបើកឡានក៏បានសុំអែបឡានឈប់បន្តិច ព្រោះបើកឆ្ងាយមិនបានឈប់ប្រហែល២ម៉ោង។ ហើយធម្មតាពេលចេញពីបញ្ជរបង់លុយរួចឃើញគេបានអែបឈប់ខ្លះដែរ។ ដោយឃើញទេសភាពស្អាត ណាមួយឃើញស្ងាត់ផង នាងខ្ញុំក៏ឆ្លៀតចុះថតប៉ុន្មានប៉ុស្ត៍រួចបង្ហោះដើម្បីបង្ហាញពីការអភិវឌ្ឍន៍ និងផ្លូវយ៉ាងរលោងស្អាតបែបនេះ»។
អ្នកជំនួញរូបនេះបន្តទៀតថា «នាងខ្ញុំពុំបានដឹងថា ចេញផុតបញ្ជរក៏នៅតែមិនអាចឈប់បានបែបនេះទេ។ បន្ទាប់ពីបង្ហោះ ក៏មិនបានឃើញខមមិនបងប្អូន ព្រោះរវល់ថតរឿងដល់យប់២ថ្ងៃមកហើយ។ តាំងពីដើមមកនាងខ្ញុំគោរពច្បាប់ទម្លាប់ណាស់ នេះជាការភ្លេចខ្លួនមួយពេលហើយឥឡូវក៏បានដឹងច្បាស់ផងដែរ ។
សម្រាប់បងប្អូន អ្នកបើកបរដែលបានឃើញខ្ញុំឈប់នៅលើផ្លូវខេត្តព្រះសីហនុ អាចបញ្ជាក់បាន ឡាននាងខ្ញុំទាំង២ បានចេញពីបញ្ជរបង់ប្រាក់ចុងក្រោយគេនេះរួច ទើបភ្លេចខ្លួនថតបែបនេះ។ សូមអរគុណបងប្អូនដែលបានប្រាប់»។
គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា គឺជាស្រ្តីជំនួញម្នាក់ដែលទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ទោះបីជាស្ពាយឈ្មោះជាស្រ្តីមេម៉ាយក្តីរាល់មុខជំនួញរបស់លោកស្រីនៅតែមាននៅភាពរលូនឈរជើងនៅលើទីផ្សារបានល្អដដែល៕










Counterpoint Research បានអត្ថាធិប្បាយថា កំណើនរបស់ក្រុមហ៊ុន Huawei កើតចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការចេញលក់ផលិតផលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ ការប្រើប្រាស់រូបភាពម៉ាកយីហោដែលមានរយៈពេលយូរ ជាពិសេសនៅតាមទីក្រុងធំៗ ក៏ដូចជាការដោះស្រាយបញ្ហាកង្វះផលិតផល ការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង។
បច្ចុប្បន្ន នៅក្នុងទីផ្សារប្រទេសចិន មានតែក្រុមហ៊ុន Huawei, Vivo និង Apple ប៉ុណ្ណោះដែលបានកើនឡើង។ ក្រុមហ៊ុន Huawei បានឈរនៅលំដាប់ទី ១ ជាមួយនឹង ២១% រីឯ Apple តែឯងវិញស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ជាមួយនឹងចំណែកទីផ្សារ ១៧.២% ។ ខណៈពេលដែលក្រុមហ៊ុន Vivo ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ដែលមាន ១៤% Oppo និង Xiaomi ក៏បានរួមចំណែកទីផ្សារចំនួន ៨% និង ៩% រៀងៗខ្លួន ដោយឈរនៅលំដាប់ទី ៤ និងទី ៥ ក្នុងទីផ្សាររបស់ប្រទេសចិន៕ ប្រភព៖vnexpress


ប្រភព ៖ Mono News


ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ភ្នាក់ងារផ្លូវការរបស់ JISOO និងខាងផលិតកម្ម FN Entertainment របស់លោក Ahn Bo Hyun បានបញ្ជាក់ថា “ពួកគេពិតជាបានទាក់ទងគ្នាពិតប្រាកដមែន” ហើយភ្នាក់ងារផ្លូវការរបស់អ្នកទាំងពីរក៏បានបន្ថែមទៀតថា “ពួកយើងអរគុណនឹងសង្ឃឹមថាអ្នកទាំងអស់គ្នាសម្លឹងមើលពួកគាត់ដោយភាពកក់ក្តៅ”។
គួរបញ្ជាក់ដែរថា JISOO គឺជាតារា K-pop ដ៏ល្បីទូទាំងពិភពលោក និងជាសមាជិកក្រុម BLACKPINK ដែលស្ថិតនៅក្រោមផលិតកម្ម YG។ រីឯលោក Ahn Bo Hyun វិញគឺជាតារាសម្តែងដ៏ល្បីប្រចាំកូរ៉េខាងត្បូង ដែលលោកស្ថិតនៅក្រោមផលិតកម្ម FN Entertainment ។ Ahn Bo Hyun គឺជាតួឯកប្រុសក្នុងរឿង See You In My Life, Yumi’s Cells, MY NAME, Her Private Life…នឹងជាច្រើនរឿងទៀត៕














