ប្រទេសចិន៖ ប្រទេសចិនកំពុងព្យាយាម ប្រមូលផ្តុំមហាជនក្នុងកិច្ចប្រឹងប្រែងមួយដើម្បីលុបបំបាត់អំពើពុករលួយដែលបំផ្លាញស្តុកគ្រាប់ធញ្ញជាតិរបស់ប្រទេស។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលចិនបានចេញសេចក្តីណែនាំដោយផ្តល់រង្វាន់ជាសាច់ប្រាក់រហូតដល់ ១៥០,០០០ យន់ (ស្មើនឹង ២០,០០០ ដុល្លារអាមេរិក) ដល់ជនណាដែលបរិហារអំពើពុករលួយក្នុងវិស័យគ្រាប់ធញ្ញជាតិរបស់ប្រទេស។Xi Jinping Is Weaker Than You Think | RAND

វិធានការនេះត្រូវបានគេនិយាយថាមានគោលបំណងពង្រឹងសន្តិសុខស្បៀង និងធានាថាប្រជាជនចិនមានអាហារបម្រុងគ្រប់គ្រាន់។ អាស្រ័យហេតុនេះ អ្នកដែលផ្តល់តម្រុយដ៏មានតម្លៃ ដើម្បីលាតត្រដាងអំពើខុសច្បាប់ក្នុងការលក់ និងទិញគ្រាប់ធញ្ញជាតិបម្រុងជាតិ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។
យោងតាមសារាចរណែនាំដែលចេញរួមគ្នាដោយរដ្ឋបាលយុទ្ធសាស្ត្រជាតិ និងបម្រុងស្បៀង នៃក្រសួងកសិកម្មរបស់ប្រទេសចិន បានឱ្យដឹងថា ពានរង្វាន់នេះគឺមានគោលបំណង “ប្រមូលផ្តុំសាធារណជន” ឱ្យរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏សម្បូរបែបនៅក្នុងប្រព័ន្ធសន្តិសុខសង្គម។China contributes to global food security | The Guardian Nigeria News -  Nigeria and World News — Opinion — The Guardian Nigeria News – Nigeria and  World News

ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានការប្រែប្រួលអាកាសធាតុ ភាពមិនប្រាកដប្រជានៃទីផ្សារសកលដោយសារទំនាក់ទំនងប្រេះស្រាំជាមួយលោកខាងលិច និងផលប៉ះពាល់នៃជម្លោះនៅអ៊ុយក្រែន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបានសង្កត់ធ្ងន់កាន់តែខ្លាំងឡើងអំពីតម្រូវការក្នុងការរក្សាភាពគ្រប់គ្រាន់នៃអាហារសម្រាប់ប្រជាជនចំនួន ១.៤ ពាន់លាននាក់របស់ខ្លួន។

គួររំលឹកដែរថា កាលពីខែមេសា មេដឹកនាំបីនាក់នៃសាជីវកម្មគ្រាប់ធញ្ញជាតិដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្ត Anhui ប្រទេសចិន ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកដែលមានតម្លៃជាង ១០ លានយ័ន (ស្មើនឹង ១.៤ លានដុល្លារ) ដោយបានកិបកេងប្រាក់ចំនួន ២៣០ លានយ័ន (ស្មើនឹង ៣២.២ លានដុល្លារ) សម្រាប់អាហារពាណិជ្ជកម្ម។China Takes Aim at Wasted Grain as Food Security Concerns Linger - Caixin  Global

យោងតាមប្រភព Economic Daily កាលពីសប្តាហ៍មុនបានព្រមានថានឹងមានហានិភ័យ ជាច្រើនចំពោះសន្តិសុខស្បៀងដោយសារតែពិបាកក្នុងការរក្សាលំនឹងទំហំដីកសិកម្ម បញ្ហានៃការធានាសុវត្ថិភាពចំណីអាហារនៅតែខ្សោយ ខ្ជះខ្ជាយធនធានជាមួយនឹងករណីពុករលួយជាញឹកញាប់។ ជាមួយនឹងការសង្កត់ធ្ងន់លើសន្តិសុខកសិកម្ម ប្រទេសចិនបានកត់ត្រាការផលិតគ្រាប់ធញ្ញជាតិប្រចាំឆ្នាំច្រើនជាង ៦៥០ លានតោនសម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការប្រមូលផលនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្រឹត្តិការណ៍អាកាសធាតុខ្លាំងជាងការរំពឹងទុក៕ ប្រភព៖cafef.com