បុរី ឡេង ណាវាត្រា បានចេញកិច្ចសន្យាព្រមព្រៀងបន្ថែមមួយទៅលើអតិថិជនដែលបានទិញបុរី នៅគម្រោង៦អា (ភាគីន)។

នៅក្នុងកិច្ចព្រមព្រៀងនោះបានសរសេរថា៖

“កិច្ចសន្យាព្រមព្រៀងបំពេញបន្ថែម ខ្ញុំបាទឈ្មោះ ឡេង ភត្រា (ឡេង ណាវាត្រា) ភេទ ប្រុស អាយុ ៣៨ សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណសញ្ចាតិខ្មែរលេខ ០១១១៥៦០៦២ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ៤៥០ ភូមិ ចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ភាគីក) ជាមួយនឹងអតិថិជនបុរី ឡេង ណាវាត្រា គម្រោង៦អា (ភាគីន) ដោយកាប់ជាមួយតារាងឧបសម្ព័ន្ធ បានព្រមព្រៀងដូចតទៅ៖

១- ភាគីខយល់ព្រមទុករយៈពេល ៣៦ខែបន្ត ដោយយោងតាមកិច្ចសន្យាទី១ ចំពោះការងារសាងសង់ និងប្រគល់ប័ លាបំបែកក្បាលដី ដោយគិតចាប់ពីថ្ងៃផុតកំណត់កុងត្រាដែលមាននៅក្នុងកិច្ចសន្យាលើកទី១ ដើម្បីសម្រេច បញ្ចប់ការសាងសង់ជូន ភាគីខ។

២-ប្រសិនបើក្នុងករណីស្ថានភាពសេដ្ឋកិច្ចល្អ ឬក្រុមហ៊ុនមានលទ្ធភាពណាមួយក្រុមហ៊ុនអាចនឹងបញ្ចប់ការសាង សង់មុនជូនដល់អតិថិជន។

៣-ករណីភាគីកមិនបញ្ចប់ការសាងសង់ជូនទៅភាគីខបានតាមកាលកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ភាគីកសន្យា ប្រមូលលក់ទ្រព្យសម្បិត្តរបស់ខ្លួនដើម្បីប្រគល់ថវិកាជាសំណងជូនភាគីខវិញ តាមតម្លៃដើមដែលបានចុះកិច្ច សន្យាទិញ-លក់ ពីភាគីក។

៤-ភាគីនបានយល់ព្រមទទួលយកនូវសំណង នៅថ្ងៃបរិច្ឆេទទទួលសោរផ្ទះ តាមកិច្ចព្រមព្រៀងនេះ។

៥-ភាគីខយល់ព្រម មិនធ្វើសកម្មភាព និងផ្សព្វផ្សាយអវិជ្ជមាននានា ក្នុងអំឡុងពេលកិច្ចព្រៀមព្រាងនេះ ដែលធ្វើឱ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដល់ភាគីក ឡើយ។ ដោយមានការយល់ព្រមពីសំណាក់ភាគីទាំងសងខាង ចំពោះលក្ខខណ្ឌខាងលើ ភាគីទាំងពីរបានយល់ព្រមផ្ដិតមេ ដៃលើកិច្ចព្រមព្រៀងដោយភ្ជាប់ជាមួយតារាងឧបសម្ព័ន្ធជាភស្តុតាង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIysSDg0pVgPJWDtZDxkCeB-uEQDNX2XCMmma575ENBfXZIv2kvEh-B8DCNrerz4UdIWEyk2FVijI8XcPcq6CmBlzXtQG6RHDovkJl-rJbEMUM-RWbYfbKNk0X46w34e6WQvqOA9X54VZezl4WD6JBbDpWVz2obTi8czSfaSFd9IbK80XMKOAtn4tM6-o/s859/photo_2023-08-03_10-02-11.jpg