យុវវ័យចិននិយមលេងគ្រាប់ស្វាយជំនួសសត្វចិញ្ចឹម
ប្រទេសចិន ៖ បច្ចុប្បន្ននេះ យុវវ័យចិនបាននាំគ្នាលេងគ្រាប់ស្វាយជំនួសសត្វចិញ្ចឹម ហើយពួកគេបានចែករំលែកការកែច្នៃគ្រាប់ស្វាយធ្វើជារបស់លេងនៅលើបណ្តាញសង្គមទៀតផង ។ មុននឹងបានគ្រាប់ស្វាយលេង ពួកគេត្រូវយកវាទៅលាងទឹកឱ្យស្អាតរហូតដល់អស់សាច់ស្វាយ បន្ទាប់មក យកគ្រាប់ស្វាយទៅហាលថ្ងៃឱ្យស្ងួត ហើយយកក្រាស់មកសិតសរសៃស្វាយចុះឡើងៗ រហូតមើលទៅដូចរោមសត្វ និងមានសភាពទន់គួរឱ្យស្រឡាញ់ ។
យុវវ័យចិនបានបន្តសិតសរសៃគ្រាប់ស្វាយ និងរង់ចាំមើលការលូតលាស់របស់វា គឺពួកគេធ្វើបែបនេះដូចគ្នានឹងការចិញ្ចឹមសត្វ១ក្បាលដែរ ។ អ្នកលេងគ្រាប់ស្វាយទាំងនេះបានថតរូប និងបង្ហោះនៅក្នុងបណ្តាញសង្គម ដើម្បីអួតគ្រាប់ស្វាយគ្នាទៅវិញទៅមក រហូតក្លាយជាទម្លាប់ ។
មនុស្សជាច្រើននាក់បានស្វែងរកវិធីខុសៗគ្នាដើម្បីធ្វើឱ្យគ្រាប់ស្វាយរបស់ខ្លួនមានរោមទន់ស្អាត ខណៈអ្នកខ្លះទៀតបានយកថ្នាំពណ៌មកលាប និងតុបតែងគ្រាប់ស្វាយទៀតផង ។ ការលេងគ្រាប់ស្វាយ និងធ្វើឱ្យវាមានរោមស្អាត មិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវផ្លុំគ្រាប់ស្វាយឱ្យស្ងួតល្អ សិតរោមវាជាប្រចាំ យកទៅហាលថ្ងៃ និងប្រមូលទុកនៅកន្លែងមានពន្លឺថ្ងៃ ដើម្បីការពារការដុះផ្សិត ។
យុវវ័យចិនជាច្រើននាក់និយាយថា ការលេងគ្រាប់ស្វាយជួយឱ្យពួកគេអាចកាត់បន្ថយភាពតានតឹង ហើយមានក្តីសុខផងដែរ ។ លើសពីនេះ ការលេងគ្រាប់ស្វាយ គឺដូចគ្នានឹងការលេងឆ្មា ឬឆ្កែក្រដាស ដែលពួកគេនិយមលេងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅប្រទេសចិន ។ ពេលនោះ ពួកគេបានយកក្រដាសមកតម្រៀបគ្នាធ្វើជារូបរាងសត្វផ្សេងៗជំនួសសត្វចិញ្ចឹមពិតប្រាកដដើម្បីកុំឱ្យពួកគេឯកោ និងព្យាបាលផ្លូវចិត្ត ។
ទោះយ៉ាងណា យុវវ័យមួយចំនួនគិតថា ការលេងបែបនេះធ្វើឱ្យខាតពេលវេលា ហើយអ្នកលេងសុទ្ធតែអ្នកគ្មានការងារធ្វើ អត់ដឹងធ្វើអី្វ ក៏នាំគ្នាធ្វើរឿងគ្មានប្រយោជន៍បែបនេះ ។ ចំណែកអ្នកលេងបណ្តាញសង្គមខ្លះយល់ថា វាជារឿងគួរឱ្យចាប់អារម្មណ៍ និងចង់ធ្វើតាម ដោយសារមិនចាំបាច់ចំណាយប្រាក់ច្រើនដូចការចិញ្ចឹមឆ្មា ឬឆ្កែ និងអាចកាត់បន្ថយចំនួនសត្វអនាថា ។ ដូចគ្នានេះ មនុស្សមួយចំនួនទៀតថា មានរបស់ថ្មីលេងបែបនេះ ធ្វើឱ្យពួកគេមិនចំណាយពេលចុចទូរស័ព្ទតែម្យ៉ាង ៕ ប្រភព ៖ MGRonline Live






ប្រភព ៖ TNN Health












លាញ់អូមេហ្គា ៣ និងវីតាមីន D អាចជួយបន្ថយជាតិស្ករក្នុងឈាមនិងកាត់បន្ថយការរលាកផងដែរ។




)














Counterpoint Research បានអត្ថាធិប្បាយថា កំណើនរបស់ក្រុមហ៊ុន Huawei កើតចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការចេញលក់ផលិតផលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ ការប្រើប្រាស់រូបភាពម៉ាកយីហោដែលមានរយៈពេលយូរ ជាពិសេសនៅតាមទីក្រុងធំៗ ក៏ដូចជាការដោះស្រាយបញ្ហាកង្វះផលិតផល ការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង។
បច្ចុប្បន្ន នៅក្នុងទីផ្សារប្រទេសចិន មានតែក្រុមហ៊ុន Huawei, Vivo និង Apple ប៉ុណ្ណោះដែលបានកើនឡើង។ ក្រុមហ៊ុន Huawei បានឈរនៅលំដាប់ទី ១ ជាមួយនឹង ២១% រីឯ Apple តែឯងវិញស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ជាមួយនឹងចំណែកទីផ្សារ ១៧.២% ។ ខណៈពេលដែលក្រុមហ៊ុន Vivo ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ដែលមាន ១៤% Oppo និង Xiaomi ក៏បានរួមចំណែកទីផ្សារចំនួន ៨% និង ៩% រៀងៗខ្លួន ដោយឈរនៅលំដាប់ទី ៤ និងទី ៥ ក្នុងទីផ្សាររបស់ប្រទេសចិន៕ ប្រភព៖vnexpress

