ប្រទេសចិន៖ បន្ទាប់ពីការរឹតបន្តឹងអស់រយៈពេលជាង ២ ឆ្នាំ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei កំពុងតែរីកចម្រើនយ៉ាងខ្លាំងម្តងទៀត ខណៈដែលការលក់របស់អ្នកប្រកួតប្រជែងមានការថយចុះ។
យោងតាមប្រភព Counterpoint Research បានឱ្យដឹងថា នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei សម្រេចបាននូវអត្រាកំណើនដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៥៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកទីផ្សាររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនក៏បានកើនឡើងដល់ ១១.៣% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ នេះផងដែរ។The story of Huawei: How the company went from rags to riches Counterpoint Research បានអត្ថាធិប្បាយថា កំណើនរបស់ក្រុមហ៊ុន Huawei កើតចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការចេញលក់ផលិតផលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ ការប្រើប្រាស់រូបភាពម៉ាកយីហោដែលមានរយៈពេលយូរ ជាពិសេសនៅតាមទីក្រុងធំៗ ក៏ដូចជាការដោះស្រាយបញ្ហាកង្វះផលិតផល ការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង។

ថ្មីៗនេះមានសេចក្តីរាយការណ៍ថា Huawei នឹងវិលត្រឡប់ទៅផលិតស្មាតហ្វូន 5G វិញ ដោយក្រុមហ៊ុនក៏បានរចនាបន្ទះឈីប 5G ផងដែរ។ ព័ត៌មាននេះត្រូវបានបង្ហាញដោយក្រុមហ៊ុនចំនួនបីដែលមានឯកទេសក្នុងការស្រាវជ្រាវលើឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន។China's Huawei Slows Its Long Decline Under US Sanctions as Revenues Improveបច្ចុប្បន្ន នៅក្នុងទីផ្សារប្រទេសចិន មានតែក្រុមហ៊ុន Huawei, Vivo និង Apple ប៉ុណ្ណោះដែលបានកើនឡើង។ ក្រុមហ៊ុន Huawei បានឈរនៅលំដាប់ទី ១ ជាមួយនឹង ២១% រីឯ Apple តែឯងវិញស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ជាមួយនឹងចំណែកទីផ្សារ ១៧.២% ។ ខណៈពេលដែលក្រុមហ៊ុន Vivo ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ដែលមាន ១៤% Oppo និង Xiaomi ក៏បានរួមចំណែកទីផ្សារចំនួន ៨% និង ៩% រៀងៗខ្លួន ដោយឈរនៅលំដាប់ទី ៤ និងទី ៥ ក្នុងទីផ្សាររបស់ប្រទេសចិន៕ ប្រភព៖vnexpress