Home ព័ត៌មានអន្តរជាតិ អត្រាអ្នកគ្មានការងារធ្វើកើនឡើងរហូតដល់២០% រោងចក្រជិត២,០០០កន្លែង និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង២៤,០០០ន្លែង បានបិទទ្វារនៅថៃ ក្រោយមានបញ្ហាវិបត្តិសេដ្ឋកិច្ច

អត្រាអ្នកគ្មានការងារធ្វើកើនឡើងរហូតដល់២០% រោងចក្រជិត២,០០០កន្លែង និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង២៤,០០០ន្លែង បានបិទទ្វារនៅថៃ ក្រោយមានបញ្ហាវិបត្តិសេដ្ឋកិច្ច

86
0

របាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលពីវិបត្តិសេដ្ឋកិច្ចនៅប្រទេសថៃបង្ហាញថា មានពលរដ្ឋថៃជាង៤មុឺននាក់ក្នុង១ខែៗ បាននិងកំពុងតែគ្នានការងារធ្វើ ក៏ព្រោះតែមានរោងចក្រជិត២,០០០កន្លែង និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង២៤,០០០កន្លែង បានបិទទ្វារ ​ ដែលតួលេខដ៏ខ្ពស់មិនធ្លាប់មាននេះធ្វើឱ្យប្រទេសថៃជួបនូវវិបត្តិសេដ្ឋកិច្ចជាសកលមិនធ្លាប់ជួប ។ ការបិទអាជីវកម្មនានា បានបង្កើនអត្រានៃការបញ្ឈប់បុគ្គលិកជារៀងរាល់ខែ ជាពិសេស បញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNHfEL0oiZ0mr5cYqNWvnTBQUVn1JTdQGjeCtgAWNVflVVGJmj7cIoB8ejqtW4gEoWVseqpkEYGaNDndmjUahYab-1inLl3_CVJahUGGq1GDIrvpdBo6rI_-n1VWzFBHFaf4lgSmtyWuJFt3riNJtBsdyFQFA_pxvtqnVj1aX5yCZC5dhEzA5j-yLX5cI/s942/photo_2026-04-30_09-37-41.jpg
ធ្លាប់តែអួតអាងពីប្រទេសខ្លួនមានសេដ្ឋកិច្ចរីកចម្រើននាំមុខក្នុងតំបន់ ប៉ុន្តែបច្ចុប្បន្ន សេដ្ឋកិច្ចថៃបានធ្លាក់មកដល់ចំណុចទាប ដោយប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីកត្តាជាច្រើននាំឱ្យពលរដ្ឋបាត់បង់ការងាររហូតដល់ជាង៤ម៉ឺននាក់ក្នុង១ខែៗ ។ ក្នុងឱកាសទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦ មន្ត្រីប្រឹក្សាយោបល់ការងារ និងប្រធានសហព័ន្ធឧស្សាហកម្មវាយនភណ្ឌ បានបង្ហាញកង្វល់ពីអាជីវកម្មនានាបញ្ឈប់បុគ្គលិកជារៀងរាល់ខែ ជាពិសេស បញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង និងសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ព្រមទាំងគ្រប់គ្រងតម្លៃទំនិញកុំឱ្យឡើងថ្លៃ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News ក្នុងកិច្ចប្រជុំពិភាក្សាការងារក្នុងឱកាសទិវាពលកម្មអន្តរជាតិកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មន្ត្រីប្រឹក្សាយោបល់ការងារ លោក ចាឌិត ឆៅវិល័យ បាននិយាយពីស្ថានភាពការងារនៅប្រទេសថៃពេលនេះ គឺអាជីវកម្មមិនដំឡើងប្រាក់ខែឱ្យបុគ្គលិក ថែមទាំងបញ្ឈប់បុគ្គលិកពីការងារកាន់តែច្រើនដើម្បីកាត់បន្ថយការចំណាយ ។ ផ្អែកលើទិន្នន័យការស្រាវជ្រាវនៅឆ្នាំ២០២៦ របស់ស្ថាប័នជាច្រើនបង្ហាញថា អាជីវកម្មបានបញ្ឈប់បុគ្គលិករហូតដល់ជាង៤ម៉ឺននាក់ក្នុង១ខែៗ ហើយអាជីវកម្មគ្រោងបញ្ឈប់បុគ្គលិកបន្ថែមទៀតដោយសារវិបត្តិសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Ii6wFkYx8qQY_2nYW5ptBZpvvXeiw1mvpDwcRMZARjoDWesaj-tcHNWn94x_s42zv5NnfOkX6jaHgTyhxW00o3BUFhprzDfXJqJ0QH25qdd-qeXq6usGcS7eU-eKXYSNnKqSBebnO18fTGLOpPTT3LYDIkemXEYNs2tA2WVdwUIC55IOcgfoNkVJ4zs/s1280/photo_2026-04-30_09-37-52.jpg

ការដំឡើងប្រាក់ខែឱ្យបុគ្គលិកនៅតាមបណ្តាខេត្ត គឺមានទឹកប្រាក់មិនស្មើគ្នាជាមួយទីក្រុង ដូចជា ៖ អ្នកធ្វើការនៅតាមខេត្តទទួលបានប្រាក់ត្រឹមតែជាង៣០០បាតក្នុង១ថ្ងៃ (ឬ៣ម៉ឺនរៀល) រីឯនៅទីក្រុងបាងកក ទទួលបាន៤០០បាតក្នុង១ថ្ងៃ (ឬ៤ម៉ឺនរៀល) ។ ហេតុនេះ មន្ត្រីប្រឹក្សាយោបល់ការងារបានសំណូមពរទៅកាន់រដ្ឋាភិបាលថៃឱ្យដោះស្រាយបញ្ហានេះ ដោយកំណត់ឱ្យអាជីវកម្មនានាផ្តល់ប្រាក់ខែឱ្យបុគ្គលិកក្នុងចំនួនស្មើគ្នានៅទូទាំងប្រទេស ដើម្បីឱ្យស្របនឹងការចំណាយប្រចាំថ្ងៃនាពេលបច្ចុប្បន្ន ។

ចំណែកប្រធានសហព័ន្ធឧស្សាហកម្មវាយនភណ្ឌ លោក ស៊ុថាត់ អៀមស៊ែង ឱ្យដឹងថា វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យម្ចាស់អាជីវកម្មមើលឃើញការចំណាយប្រាក់ច្រើនទៅលើបុគ្គលិក ទើបបញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង ហើយងាកទៅជួលបុគ្គលិកធ្វើការរយៈពេលខ្លីដើម្បីកាត់បន្ថយការចំណាយខ្ពស់ ខណៈអ្នកធ្វើការងារផ្នែកដឹកជញ្ជូននៅតាមផ្លូវ ក៏ប្រឈមនឹងបញ្ហាថ្លៃដឹកធ្លាក់ចុះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikccYi3r2rUigcdyGQV74LRLiwyH1ouFwGoyzkYTLtEtdvX1ZdOaFXw5kIxFw_u7vcQsbazAAuLqoXUPpQM6a4AlbWM07x0CmGW6JSREMXrSpyCgdLsrNXITvbo7CLU7NI5_rnWMmN_lQQdcofjyNl8FjAtTJRnUGfke8j-T24s5MaPL6ttn3eEuT41EA/s927/photo_2026-04-30_09-37-16.jpg

មន្ត្រីប្រឹក្សាយោបល់ការងារ និងប្រធានសហព័ន្ធឧស្សាហកម្មវាយនភណ្ឌ បានសំណូមពរទៅកាន់រដ្ឋាភិបាលថៃនៅក្នុងឱកាសទិវាពលកម្មអន្តរជាតិឆ្នាំនេះ ត្រូវដោះស្រាយបញ្ហាពលរដ្ឋគ្មានការងារធ្វើកាន់តែច្រើន និងគ្រប់គ្រងតម្លៃទំនិញកុំឱ្យឡើងថ្លៃ ដើម្បីកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃ ។

គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៥ ចំនួនអ្នកបាត់បង់ការងារនៅប្រទេសថៃបានកើនឡើងរហូតដល់២០% បើធៀបនឹងឆ្នាំមុនៗ ដោយសារកត្តាជាច្រើនរួមមាន ៖ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសថៃ និងសេដ្ឋកិច្ចពិភពលោក, ការបិទរោងចក្រជិត២,០០០កន្លែង និងបិទសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង២៤,០០០កន្លែង ដែលនាំឱ្យពលរដ្ឋថៃបាត់បង់ការងាររាប់ម៉ឺននាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpCTDvqe3ptmqMtmpyLd6_O1uy-L4y4kp782wHM9c837pgZNyyzEcNHwbj1cHHmS_cekDyXerGA-Dxof1woTMWtTrfftryfsiz_guO46ftnEzwCDiFT-94VUjKaw_RpMZUkik_2GqnUPlYGpbntT1-Y2vJSVG7vHfX2ZbklV3I0adBX2tb3tEtTYDDEYE/s940/photo_2026-04-30_09-37-28.jpg