កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ យោងតាមប្រភពព័ត៌មាន Dispatch ដែលបានរាយការណ៍ថា JISOO សមាជិកក្រុម BLACKPINK និងតារាសម្ដែងប្រុសដ៏ល្បី Ahn Bo Hyun កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយភ្នាក់ងារ Dispatch បានបញ្ជាក់ថា ពួកគេបានណាត់ជួបគ្នានៅផ្ទះរបស់ JISOO តែម្តង។It's official! BLACKPINK's Jisoo is dating Korean actor Ahn Bo Hyunជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ភ្នាក់ងារផ្លូវការរបស់ JISOO និងខាងផលិតកម្ម FN Entertainment របស់លោក Ahn Bo Hyun បានបញ្ជាក់ថា “ពួកគេពិតជាបានទាក់ទងគ្នាពិតប្រាកដមែន” ហើយភ្នាក់ងារផ្លូវការរបស់អ្នកទាំងពីរក៏បានបន្ថែមទៀតថា “ពួកយើងអរគុណនឹងសង្ឃឹមថាអ្នកទាំងអស់គ្នាសម្លឹងមើលពួកគាត់ដោយភាពកក់ក្តៅ”។Take some fashion inspiration from BLACKPINK's Jisooគួរបញ្ជាក់ដែរថា JISOO គឺជាតារា K-pop ដ៏ល្បីទូទាំងពិភពលោក និងជាសមាជិកក្រុម BLACKPINK ដែលស្ថិតនៅក្រោមផលិតកម្ម YG។ រីឯលោក Ahn Bo Hyun វិញគឺជាតារាសម្តែងដ៏ល្បីប្រចាំកូរ៉េខាងត្បូង ដែលលោកស្ថិតនៅក្រោមផលិតកម្ម FN Entertainment ។ Ahn Bo Hyun គឺជាតួឯកប្រុសក្នុងរឿង See You In My Life, Yumi’s Cells, MY NAME, Her Private Life…នឹងជាច្រើនរឿងទៀត៕Ahn Bo-hyun TV shows that are a must-watch for his fans