ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ លោក Chaitawat Tulathon អគ្គលេខាធិការគណបក្សកាវក្លៃបានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយពីគណបក្សភឿថៃប្រកាសបង្កើតរដ្ឋាភិបាលដោយគ្មានគណបក្សកាវក្លៃចូលរួមថា គណបក្សកាវក្លៃសូមទោសពលរដ្ឋថៃ ដែលគណបក្សនេះមិនអាចជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលដោយជោគជ័យ និងគោរពតាមឆន្ទៈរបស់ពលរដ្ឋក្នុងពេលបោះឆ្នោត ។

លោក Chaitawat Tulathon បន្តថា គណបក្សភឿថៃបានប្រកាសថា នឹងបំបែកចេញពីគណបក្សកាវក្លៃដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯង ។ ហេតុនេះ ក្នុងការជជែកគ្នារវាងមន្ត្រីតំណាងរវាងគណបក្សកាវក្លៃ និងគណបក្សភឿថៃ កាលពីព្រឹកថ្ងៃទី២ ខែសីហា កន្លងមក គណបក្សភឿថៃបានប្រាប់គណបក្សកាវក្លៃថា ត្រូវការដកខ្លួនចេញពី MOU ដែលយើងបានធ្វើវារួមគ្នាចំនួន២ច្បាប់ គឺ MOU របស់គណបក្សចម្រុះចំនួន៨ និង MOU រវាងគណបក្សភឿថៃ និងគណបក្សកាវក្លៃ ។Move Forward steps aside to let coalition partner Pheu Thai have shot at  premiership | The Star

ក្នុងអំឡុងពេលជជែកគ្នាជាមួយគណបក្សភឿថៃ គណបក្សនេះមិនបានស្នើឱ្យគណបក្សកាវក្លៃពិចារណាដកថយរឿងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ទេ ហើយរយៈពេលកន្លងមក ក៏មិនធ្លាប់បានចរចាគ្នាអំពីរឿងនេះសោះ ។ គណបក្សភឿថៃលើកហេតុផលថា គណបក្សនយោបាយស្ទើរទាំងអស់ដែលគណបក្សភឿថៃបានជជែកជាមួយនោះ ពួកគេមិនត្រូវការឱ្យគណបក្សកាវក្លៃចូលរួមបង្កើតរដ្ឋាភិបាលទេ មិនថាមានការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ឬក៏អត់ ។

គណបក្សភឿថៃមិនបានសុំឱ្យគណបក្សកាវក្លៃបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នៅថ្ងៃទី៤ ខែសីហា ទេ ព្រោះវាជាសិទ្ធិរបស់គណបក្សនីមួយៗ ។ ចំណែកការជជែកគ្នាកាលពីព្រឹកថ្ងៃទី២ ខែសីហា មេដឹកនាំគណបក្សភឿថៃមួយចំនួនបានសម្តែងក្តីបារម្ភថា ប្រសិនបើគណបក្សកាវក្លៃនឹងបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ គឺអាចធ្វើឱ្យសមាជិកព្រឹទ្ធសភាគ្មានទំនុកចិត្តមកលើគណបក្សភឿថៃ ព្រោះបារម្ភថា ប្រសិនបើគណបក្សកាវក្លៃបោះឆ្នោតគាំទ្រគណបក្សភឿថៃ ក្រោយពីបានជ្រើសរើសនាយករដ្ឋមន្ត្រីរួចរាល់ហើយ គណបក្សភឿថៃនឹងទាញយកគណបក្សកាវក្លៃមកចូលរួមបង្កើតរដ្ឋាភិបាលទៀត ។Parlamentswahl: Junge Opposition holt den Wahlsieg in Thailand - Politik -  Kreiszeitung Böblinger Bote

ចុងក្រោយ គណបក្សកាវក្លៃសូមជម្រាបពលរដ្ឋថា មិនថាស្ថិតក្នុងឋានៈអ្វីចាប់ពីពេលនេះតទៅ គណបក្សកាវក្លៃនឹងធ្វើការក្នុងឋានៈជាអ្នកតំណាងឱ្យពលរដ្ឋយ៉ាងពេញទំហឹងបំផុត តាមអ្វីដែលយើងទទួលបានទំនុកចិត្តពីពលរដ្ឋដោយសារការបោះឆ្នោត ដើម្បីជំរុញគុណភាពជីវិតល្អប្រសើររបស់ពលរដ្ឋគ្រប់រូប ។ គណបក្សយើងនឹងជំរុញឱ្យកើតប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសថៃដើរទាន់ប្រទេសនានាលើពិភពលោក និងបើកឱកាសឱ្យពលរដ្ឋគ្រប់រូបបានរីកចម្រើនយ៉ាងស្មើភាពគ្នា ៕ ប្រភព ៖ Mono News