ទីក្រុងតៃប៉ិ៖ ភាពតានតឹង រវាងតៃវ៉ាន់ និង ចិនដីគោក បានកើនឡើងខ្លាំង ចាប់តាំងពីឆ្នាំ២០១៦ រហូតមក ក្រោយពេលលោកស្រី សៃ អ៊ីងវ៉ិន បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតី ហើយរដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ប្រឆាំងនឹងដែនកោះមួយនេះ ទាំងការទូត នយោបាយ សេដ្ឋកិច្ច និង យោធា ដើម្បីបង្ខំឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ប៉ុន្ដែអ្នកការទូត បានអះអាង ពីជម្លោះ រវាងចិនជាមួយតៃវ៉ាន់ នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរដល់ពិភពលោក។MOFA Minister Joseph Wu was recently interview... - Taipei Trade Office in  the Federal Republic of Nigeria 駐奈及利亞聯邦共和國臺北貿易辦事處

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ លោក ចូសេប វូ (Joseph Wu) បានផ្ដល់បទសម្ភាន៍មួយ ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP កាលពីថ្ងៃពុធ (ទី២ ខែសីហា) ដោយអះអាង ថា «ប្រសិនបើចិន ប្រើប្រាស់កម្លាំង លុកលុយមកលើកោះតៃវ៉ាន់ នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធំបំផុត ដល់ពិភពលោក ព្រោះដែនកោះនេះ មានសារៈសំខាន់ជាយុទ្ធសាស្រ្ដ សម្រាប់ឧស្សាហកម្មបន្ទះឈីប និង ផ្លូវដឹកនាំជញ្ជូនដ៏សំខាន់បំផុតរបស់ពិភពលោក តាមច្រកសមុទ្រតៃវ៉ាន់។China launches military drills around Taiwan after US Speaker visit | CNN

ការព្រមានរបស់ប្រមុខការទូតកោះតៃវ៉ាន់ បានកើតឡើង នៅមុខពេលដែនកោះ គ្រប់គ្រង ដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ មួយនេះ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅក្នុងខែមករា ឆ្នាំ២០២៤ ស្របពេលរដ្ឋាភិបាលក្រុងតៃប៉ិ កំពុងតែប្រឈមមុខនឹងសម្ពាធរបស់ចិន កាន់តែខ្លាំង ទាំងយោធា និង នយោបាយ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។China warns US against military cooperation with Taiwan | The Independent

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ចិន មិនអាចត្រូវបំបែកចេញពីគ្នាបាននោះឡើយ។ លើសពីនេះទៅទៀត ចិន តែងតែគំរាមម្តងហើយម្តងទៀត ថា ក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា ដណ្ដើមកាន់កាប់ដែនកោះមួយនេះ យកមកគ្រប់គ្រងវិញ នៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។With Missile Boats, Fighter Jets, China's Military Drills Around Taiwan

លោក រដ្ឋមន្រ្ដី ក្រសួងការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា « សកម្មភាពណាមួយ ប្រឆាំងនឹងកោះតៃវ៉ាន់ នឹងក្លាយជាការដាស់ដល់ពិភពលោកទាំងមូល។ អ្វីដែលយើង ត្រូវធ្វើ គឺការពន្យល់ទៅដល់សហគមន៍អន្តរជាតិ ថា ប្រសិនបើមានជម្លោះណាមួយ ពាក់ព័ន្ធនឹងតៃវ៉ាន់ វានឹងជះលទ្ធផលដ៏អាក្រក់បំផុត ទៅដល់ពិភពលោកទាំងមូល ដូចអ្វីដែលបានកើតចេញពីការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ បញ្ហាកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង អតិផរណា នៅលើពិភពលោក ក៏នឹងអាចកើនឡើង បន្ថែមទៀត»។

លោកប្រមុខការទូតតៃវ៉ាន់ បានបន្ដ ថា ផលវិបាកខាងពាណិជ្ជកម្ម កើតចេញពីជម្លោះឆ្លងច្រកសមុទ្រ នឹងរីកធំសម្បើម ដោយសារតែចំនួនកុងតឺន័ររបស់ពិភពលោក ច្រើនជាង៥០ភាគរយ ត្រូវដឹកជញ្ជូន ឆ្លងកាត់ផ្លូវទឹក មានទំហំ ១៨០គីឡូម៉ែត្រ ពុះខណ្ឌ រវាងកោះតៃវ៉ាន់ និង ចិនដីគោក។ ចំណែកសេរីភាព នៃការធ្វើនាវាចរណ៍ ក្លាយជាធាតុដ៏សំខាន់បំផុតមួយ សម្រាប់សន្តិសុខ និង វិបុលភាពអន្តរជាតិ។Chinese military rehearses encirclement of Taiwan - BBC News

រហូតមកដល់ពេលនេះ កោះតៃវ៉ាន់ កាន់កាប់សិទ្ធិផ្តាច់មុខ លើការផលិត Semiconductors ជាមីក្រូឈីប ដែលជាសរសៃឈាមជីវិត សម្រាប់សេដ្ឋកិច្ច នាសម័យទំនើប ព្រោះវានឹងផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីម៉ាស៊ីនកាហ្វេយ៉ាងសាមញ្ញ រហូតដល់គ្រឿងសព្វាវុធទំនើបៗ មានដូចជា មីស៊ីល និង ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធការពារ…ជាដើម។

លោក ចូសេប វូ រដ្ឋមន្រ្ដី ក្រសួងការបរទេសតៃវ៉ាន់ បានបន្ថែមថា «បើគិតអំពីការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ យើងសង្ឃឹម ថា រដ្ឋាភិបាលចិន នឹងមិនងាកទៅរកការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងតៃវ៉ាន់ នោះឡើយ ព្រោះវាមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ពិភពលោក»។What's the dispute between China and Taiwan about? Does Australia recognise  Taiwan? Your basic questions answered - ABC News

ជាមួយនឹងដែនកោះតៃវ៉ាន់ កំពុងតែត្រៀមខ្លួន រៀបចំការបោះឆ្នោតប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៤ នោះ លោក វូ បានអះអាងទៀត ថា រដ្ឋាភិបាលដែនកោះមួយនេះ កំពុងតែមើលឃើញ អំពីយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបែបទំនើបជាងមុន ដើម្បីជះឥទ្ធិពលដល់ប្រជាជន ចំនួន២៣លាននាក់ កំពុងរស់នៅលើកោះតៃវ៉ាន់។ ប៉ុន្ដែអ្វីដែលចិន បាន និង កំពុងតែធ្វើ នៅក្នុងសង្គ្រាមចិត្តសាស្រ្ដបែបនេះ គឺមានការផ្លាស់ប្តូរនូវការគិតពីជនជាតិភាគតិចបំផុត ព្រោះនៅតៃវ៉ាន់ បោះឆ្នោតតាមវិធីសាស្រ្ដផ្សេង។

តៃវ៉ាន់ និង ចិន បានតានតឹង ដាក់គ្នាកាន់តែខ្លាំងឡើង ក្រោយពេលលោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen បានជាប់ឆ្នោត ជាប្រធានាធិបតី នៅក្នុងឆ្នាំ២០១៦ ហើយចិនបានបដិសេធចូលរួមសហប្រតិបត្ដិការ ជាមួយនឹងរដ្ឋាភិបាលក្រុងតៃប៉ិ៕