ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងអ្នកស្រី ជា សិរី ឡើងជាប្រធានធនាគារជាតិ ជំនួសលោកឪពុក ជា ចាន់តូ
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ ដែលត្រូវជាឪពុក។
មុននឹងទទួលបានការតែងតាំងនេះ អ្នកស្រី ជា សិរី ធ្លាប់ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដោយកាលនោះនៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី ចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺលោកស្រី បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ជាបន្តបន្ទាប់ លោកស្រី កាន់តំណែងជាអគ្គនាយករងបច្ចេកទេស ក្រោយមកឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្រៅពីនេះ លោកស្រី ជា សិរី ក៏កាន់តំណែង និងការងារសំខាន់ៗ ជាច្រើនទៀតនៅធនាគារជាតិនៃកម្ពុជា រួមមាន ៖
- សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី (២០១៦-២០១៨)
- សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ (២០១៧-២០២១)
- សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី (២០១៨-២០២១)
- ស្ថាបនិកមូលនិធិរស្មីកុមារ ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ជាដើម៕



អ្នកជិតខាងបានលឺសំលេង ពីរនាក់ប្ដីប្រពន្ធស្រែកឡូឡាខ្លាំងៗផ្អើលអ្នកជិតខាងរត់មកមើល ស្មានតែឈ្លោះគ្នា តាមពិតពួកគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong សោះ។
ប្ដីប្រពន្ធវ័យក្មេងមហាសំណាងពី Boostrong មានឈ្មោះ សាត គឹមសឿង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរជាអ្នកបើកឡានធំឱ្យគេ និងភរិយាឈ្មោះ ស្រេង ធីតា អាយុ 21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ល្ងាចឡើងពេលមកពីបើកឡានធំឱ្យគេរួច បង គឹមសឿង បានទិញ Boostrong ត្រជាក់ៗ ផ្ញើប្រពន្ធទុកញុំាមុនពេលបាយ ប្ដីគាស់ញុំាBoostrong មួយកំប៉ុង ក៏ឃើញរង្វាន់ឡានភ្លាម ញ័រដៃញ័រជើង ស្រែកប្រាប់ប្រពន្ធមុនគេ ថាគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ប្រពន្ធរំភើបចិត្តពេកលោតពីលើកាំជណ្ដើរមកឱបកប្ដី ស្រែកហ៊ោផង លោតផង ធ្វើឱ្យផ្អើលដល់អ្នកជិតខាងរត់មកមើលស្ទើរគ្រប់គ្នា។











.png)









:max_bytes(150000):strip_icc()/GettyImages-997790392-1d0221cffa0043e7bc65ef45db135c9c.jpg)
ប្រភព៖sanook



.jpg)
.jpg)
.jpg)


