មនុស្សស្រីជាច្រើនតែងប្រាថ្នាចង់បានដើមទ្រូងធំ មូលក្លំស្អាត ដើម្បីឱ្យមានទំនុកចិត្តក្នុងការស្លៀកពាក់ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ។ ការដែលមានបញ្ហាដើមទ្រូងតូច រាបស្មើមិនតឹងណែនតែងជាកង្វល់របស់ស្រ្តីទាំងមានកូនហើយ និងអ្នកនៅលីវ ព្រោះនាំឱ្យខ្វះទំនុកចិត្ត។ ដូច្នេះហើយដើម្បីទទួលបានដើមទ្រូងស្រស់ស្អាតបែបធម្មជាតិ ខាងក្រោមនេះគឺជាគន្លឹះងាយៗ ៦ យ៉ាងដូចជា៖

១.ជ្រើសរើសអាវទ្រនាប់ឱ្យបានត្រឹមត្រូវ៖ ដំបូងត្រូវជ្រើសរើសអាវទ្រនាប់ឱ្យសមល្មមដោយគិតគូរពីទំហំដើមទ្រូង និងទំហំនៃដងខ្លួន។ ការដែលពាក់អាវទ្រនាប់តឹងពេក ឬរលុងពេក អាចធ្វើឱ្យអ្នកពាក់មិនស្រួលចិត្ត ឬរមាស់ ព្រោះមិនមានខ្យល់ចេញចូលបានល្អ។You Can't Increase Breast Size by Drinking Milk, Experts Say

២.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ការធ្វើលំហាត់ប្រាណជាមួយនឹងឥរិយាបថត្រឹមត្រូវ អាចជួយបង្កើតសាច់ដុំដើមទ្រូងឱ្យរឹងមាំ និងរាងស្អាត ដូចនេះអ្នកគួរពាក់អាវក្នុងកីឡាដើម្បីការពារសុដន់យារធ្លាក់។

៣.របបអាហារត្រឹមត្រូវ៖ ចូរបរិភោគអាហារដែលមានសុខភាពល្អ នឹងទទួលបានសារធាតុចិញ្ចឹមពីក្រុមទាំង ៥ ដោយការផឹកទឹកឱ្យបានគ្រប់គ្រាន់ រួមទាំងការទទួលទានផ្លែឈើ និងបន្លែបៃតងឱ្យបានទៀងទាត់ ជៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់។How to Be Healthy Without Restricting Foods: 8 Tips for Success

៤.ម៉ាស្សាដើមទ្រូង៖ ដើម្បីរក្សាដើមទ្រូងឱ្យស្រស់ស្អាត និងមូលក្លំ គឺត្រូវម៉ាស្សាដើមទ្រូងដោយម៉ាស្សាទាញៗផ្នែកខាងលើ ហើយដៃម្ខាងទៀតអាចរុញពីក្រោម ដើម្បីកុំឱ្យយារធ្លាក់។ ទម្លាប់ធ្វើបែបនេះរៀងរាល់ពេលងូតទឹក ដោយប្រើពេល ១០-១៥ នាទី បន្ទាប់ពីងូតទឹករួច ត្រូវប្រើប្រេង ឬឡេមកលាបជាការស្រេច។

៥.គ្រប់គ្រងទម្ងន់ឱ្យថេរ៖ ការគ្រប់គ្រងទម្ងន់ឱ្យថេរមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរដូចជាជំងឺទឹកនោមផ្អែម ខ្លាញ់ ឬសម្ពាធឈាមនោះទេ ប៉ុន្តែវាក៏ជួយថែរក្សាសុដន់ឱ្យស្រស់ស្អាត និងមូលក្លំតាមបែបធម្មជាតិ ផងដែរ។8 Things to Know About Running and Your Breasts | Runner's World

៦.ពាក់អាវឱ្យត្រូវកាលៈទេសៈ៖ អាវក្នុងមិនមែនមានតែមួយម៉ូដនោះទេ គឺមានច្រើនម៉ូត ដូច្នេះ ត្រូវបែងចែកឱ្យដាច់ពីគ្នា រវាងអាវធម្មតាប្រចាំថ្ងៃ និងអាវសម្រាប់ហាត់ប្រាណ ព្រោះបើពាក់តែមួយប្រភេទវាមិនអាចជួយការពារដើមទ្រូងបានឡើយ៕ ប្រភព៖sanook