ស៊ីន ស៊ីសាមុត  កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ​លោកគឺ​ជា អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ លោក​មាន​រហស្សនាម​ថា អធិរាជ​សំឡេង​មាស  ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោក​ “ស៊ីន ស៊ីសាមុត” ទទួល​មរណៈភាពក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦។

ក្រោយពីការបាត់បង់ជីវីតរបស់លោក មានមនុស្ស៣រូបបានអះអាងថាខ្លួនជាអធិរាជសំលេងមាស​ ស៊ីន ស៊ីសាមុត ចាប់​ជាតិ​ ដែលអ្នកទាំងបីសុទ្ធតែមានអំណះអំណាងរៀងខ្លួន។

ទី១៖ព្រះសង្ឃមួយអង្គដែលមាន ព្រះនាមថា ព្រែក គន្ធី ដែលគង់នៅវត្តឧណ្ណាឡោម ក្នុងកុដិលេខ២៣ ។បានអះអាងថាលោកជា លោកតា ស៊ីន ស៊ីសាមុត ចាប់ជាតិ ដោយព្រះអង្គបានរៀបរាប់ប្រាប់ថា៖”ព្រះអង្គតែងតែសុបិន និមិត្តឃើញខ្លួនឯង ក្នុងពេលត្រូវគេសម្លាប់ ហើយលោកបានអះអាងខុសពីអ្វីដែលមហាជនបានដឹងនោះគឺ លោក ស៊ិន ស៊ីសាមុត មិនស្លាប់ដោយការចាក់នឹងកាំបិតនោះឡើយ តែត្រូវគេបាញ់សម្លាប់”។

ទី២៖ឈ្មោះ ជិន គង់ មានមុខរបរជាកសិករ រស់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នលោកមានអាយុ ៤២ឆ្នាំ និងមានកូន២នាក់។ លោកបានអះអាងខ្លួនថាជាលោកតា ស៊ិន ស៊ីសាមុត ប៉ុណ្ណោះទេ នឹងបានចងជាបដាសរសេរថា៖”ផ្ទះ ស៊ិន ស៊ីសាមុត ចាប់ជាតិ”។

ទី៣៖ឈ្មោះ ពេជ្រ សាមុតពិសិដ្ឋ ដែលអះអាងថាខ្លួនជាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ចាប់ជាតិ។ បុរសទីពីរដែលអះអាងថាខ្លួនជា អធិរាជ ស៊ិន ស៊ីសាមុត ចាប់ជាតិមានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្ដាល បច្ចុប្បន្នមានអាយុ២៨ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រកាលពីឆ្នាំ២០១៨ ជំនាញនីតិសាស្ត្រ នៅសកលវិទ្យាភ្នំពេញអន្តរជាតិ។ យុវជនដែលអះអាងថាខ្លួនជាលោកតា ស៊ិន ស៊ីសាមុតចាប់ជាតិ មានបងប្អូន៣នាក់ ប្រុស២នាក់ស្រី១នាក់ ដែលលោកជាកូនច្បង៕