Home Blog Page 1561

វេជ្ជបណ្ឌិតថៃដាស់តឿនឱ្យពលរដ្ឋឈប់ផឹកស្រាក្រោមការថែទាំពីគ្រូពេទ្យ

0

ប្រទេសថៃ ៖ នាយកដ្ឋានសុខភាពផ្លូវចិត្តនៅប្រទេសថៃបានស្នើឱ្យពលរដ្ឋថៃទាំងអស់កាត់បន្ថយបរិមាណការផឹកស្រា ហើយបើមានអាការៈខុសប្រក្រតី ពួកគេត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យ និងបញ្ជាក់ឱ្យច្បាស់ថា ខ្លួនឈប់ផឹកស្រា ។ ការផឹកស្រាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយអ្នកជំងឺត្រូវតែទទួលការថែទាំពីគ្រូពេទ្យ ។

លោក Jesada Chokdamrongsuk អគ្គនាយកនៃនាយកដ្ឋានសុខភាពផ្លូវចិត្តប្រចាំប្រទេសថៃ បានលើកឡើងថា ការផឹកស្រាបានធ្វើឱ្យរាងកាយមនុស្សប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស អំពើហិង្សាដោយសារឥទ្ធិពលគ្រឿងស្រវឹងបានគ្របដណ្តប់ខួរក្បាល ការសម្រេចចិត្ត និងការប្រើប្រាស់ហេតុផល ។ វាធ្វើឱ្យអ្នកផឹកបាត់បង់ស្មារតី, ខ្វះភាពអត់ធ្មត់, បែងចែកមិនដាច់រវាងភាពត្រឹមត្រូវ និងមិនត្រឹមត្រូវ ព្រមទាំងឈានដល់ការប្រើអំពើហិង្សាទៀតផង ។ ហេតុនេះ តែងកើតមានបញ្ហា និងងាយបង្កភាពក្តៅក្រហាយដល់អ្នកដទៃ ហើយចុងក្រោយ ក៏កើតមានអំពើឧក្រិដ្ឋកម្ម ។Thailand cave rescue: Last phase of operation underway as rescue chief vows  - "Everybody will be brought out today" - World News - Mirror Online

លោកបន្តថា ការផឹកស្រាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ ហើយគេសង្កេតឃើញថា ក្នុង១ឆ្នាំៗ មានអ្នកជំងឺចូលព្យាបាលសុខភាពផ្លូវចិត្តនៅតាមមន្ទីរពេទ្យ ដោយសារការផឹកស្រា ។ ជាក់ស្តែង នៅមន្ទីរពេទ្យ Suan Prung គឺជាមជ្ឈមណ្ឌលព្យាបាលអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ដែលបណ្តាលមកពីការផឹកគ្រឿងស្រវឹង គឺមិនតិចជាង៤.០០០នាក់ក្នុង១ឆ្នាំ ។ គេសង្ឃឹមថា នឹងមានអ្នកជំងឺផ្លូវចិត្តជាច្រើននាក់ទៀតដោយសារការផឹកស្រា នឹងមកព្យាបាលនៅមន្ទីរពេទ្យនេះ ។

ការកាត់បន្ថយ និងបញ្ឈប់ការផឹកស្រា គឺជាវិធីដ៏ល្អបំផុត ប៉ុន្តែលោកវេជ្ជបណ្ឌិត Jesada បញ្ជាក់ថា គួរតែកាត់បន្ថយការផឹកស្រាបន្តិចម្តងៗ ដូចជា ត្រូវកំណត់បរិមាណការផឹក ដើម្បីឱ្យអ្នកផឹកមានស្មារតីអាចគ្រប់គ្រងខ្លួនឯង ។ លើសពីនេះ ពួកគេត្រូវផឹកទឹកបរិសុទ្ធផងដែរក្នុងអំឡុងពេលផឹកស្រា ដើម្បីឱ្យរយៈពេលផឹកមានគម្លាតគ្នា និងធ្វើសកម្មភាពផ្សេងៗជំនួស ដូចជា លេងតន្ត្រី ហាត់ប្រាណ ធ្វើការងារសិល្បៈ ឬការងារផ្សេងៗ និងចៀសវាងជួបជាមួយមិត្តភក្តិដែលធ្លាប់ផឹកជាមួយគ្នា ហើយត្រូវចូលរួមធ្វើសកម្មភាពនានាជាមួយអ្នកមិនផឹកស្រា ។ បើមិត្តភក្តិបបួលឱ្យផឹកស្រា ត្រូវបដិសេធថា មានបញ្ហាសុខភាព ឬគ្រូពេទ្យហាម ។Beer Nutritional Information

លោកវេជ្ជបណ្ឌិត Jesada បន្ថែមថា មិនគួរបើកបរយានជំនិះផ្សេងៗទេ ក្រោយពីបានផឹកគ្រឿងស្រវឹងរួច និងមិនគួរផឹកគ្រឿងស្រវឹងនៅពេលទទួលទានថ្នាំគ្រប់ប្រភេទរួច ។ បើមានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ, ឆាប់ខឹង, ញ័រដៃ និងបែកញើស ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ហើយបញ្ជាក់ឱ្យច្បាស់ថា ខ្លួនឈប់ផឹកស្រា ដើម្បីទទួលការផ្តល់យោបល់ពីគ្រូពេទ្យសុខភាពផ្លូវចិត្ត ៕ ប្រភព ៖ chiangmai news

ចេញរូបរាងបណ្ដើរៗហើយ គម្រោងសាងទីក្រុងកញ្ចក់ដ៏អស្ចារ្យ របស់ប្រទេសអារ៉ាប៊ីសាអូឌីត

0

កាលពីពេលថ្មីៗនេះ ផ្កាយរណបមួយ បានបញ្ចេញរូបភាពមួយចំនួន នៃដំណើរការសាងសង់ទីក្រុងកញ្ចក់ The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

គម្រោង The Line នេះបានចាប់ផ្ដើមសាងសង់ នៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ ជាមួយនឹងប្រវែង ១៧០ គីឡូម៉ែត្រ ទទឹង ២០០ ម៉ែត្រ និងកម្ពស់ ៥០០ម៉ែត្រ ដែលមានរូបរាងស្រដៀងនឹងរូបចតុកោណកែង និងអាចឱ្យមនុស្សប្រមាណជា៩លាននាក់រស់នៅទីក្រុងនេះ។No photo description available.

ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាបីសាអូឌីត បានបញ្ជាក់ថាគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០ ខាងមុខ ដោយចំណាយអស់១ពាន់ទ្រីលានដុល្លារ។Satellite image taken in May 2023 shows construction of base village and excavation activity on 'The Line' in Saudi Arabia's northwestern Tabuk province (CG Satellite/Soar)

ទីក្រុងនេះ គឺគ្មានផ្លូវសម្រាប់ឱ្យរថយន្ដបើកបរនោះទេ ប៉ុន្ដែមានរថភ្លើង High-Speed ដែលអាចដឹកមនុស្សចេញពីចុងនៃទីក្រុងទៅចុងនៃទីក្រុងមួយទៀត ដោយចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ។neom the line eastern part

ទីក្រុងកញ្ចក់ The line city នឹងប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន១០០ភាគរយ ហើយ ៩៥ភាគរយនៃដីក្នុងទីក្រុងនេះគឺត្រូវនឹងអភិរក្សទៅដោយធម្មជាតិ៕THE LINE: a revolution in urban livingTHE LINE: a revolution in urban livingJean Macedo - "The Line" | Saudi Arabian City Concept Artistic Render

ខេម ថាផ្ទះមេរបស់ខ្លួនមិនមានឈើមួយចម្រៀកទេតែអ្នកការពារព្រៃឈើវិញមិនប្រាកដឡើយ

0

ទោះបីជាដឹងថាការបញ្ចេញមតិការពារមេរបស់ខ្លួនត្រូវរងនូវការមិនពេញចិត្តពីមហាជនមួយចំនួនក្តី ប៉ុន្តែតារាចម្រៀង ខេម នៅតែពោលអះអាងពីភាពសប្បុរសរបស់អ្នកឧកញ៉ា ឡេង ណារ៉ាត្រា និងបានពោលថា ផ្ទះមេរបស់ខ្លួនមិនមានឈើមួយចម្រៀកទេ តែអ្នកការពារព្រៃឈើវិញមិនប្រាកដគ្មានឈើក្នុងផ្ទះឡើយ។ ការចេញមុខនិយាយបែបនេះរបស់ ខេម គឺលោកមិនអាចឈរមើលមេរបស់ខ្លួនត្រូវគេព្យាយាមជាន់ឈ្លីឥតល្ហែ។May be an image of 2 people and jet ski

នេះជាលើកទី២ហើយដែលតារាចម្រៀង ខេម ចេញការពារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាថៅកែផលិតកម្មដែលលោកជ្រកកោន ក្រោយពីមានរឿងអាស្រូវជាបន្តបន្ទាប់ ក្រោយពីស្ងាត់រឿងមួយរយៈពេលនេះចាប់ផ្តើមផ្ទុះកក្រើកម្តងទៀត។ មិនអាចសម្លឹងមើលមេរបស់ខ្លួនត្រូវគេវាយប្រហារបានតារាចម្រៀង ខេម ដែលឈរជើងលើវិថីសិល្បៈ១៣ឆ្នាំ ចេញមុខនិយាយថា មនុស្សល្អត្រូវគេព្យាយាមជាន់ឈ្លី ទង្វើសប្បុរសត្រូវគេថាធ្វើដើម្បីយកមុខ ចំណែកឯអ្នកការពារព្រៃឈើវិញមិនប្រាកដថាក្នុងផ្ទះគ្មានឈើនោះទេ។May be an image of 1 person

ខេម បានសរសេរបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ថា «មេអើយមេហេតុអ្វីមនុស្សល្អដូចមេត្រូវបានគេព្យាយាមជាន់ឈ្លីដល់ថ្នាក់នេះពេលពលរដ្ឋមានទុកមេចុះជួយ ការងារសប្បុរសធម៌ជាច្រើនដែលមេបានធ្វើគេចាត់ទុកថាជាការយកមុខមាត់ តើមានយុត្តិធម៌ខ្លះទេសម្រាប់អ្នកជួយពិតប្រាកដ ខ្ញុំចូលផ្ទះមេសូម្បីតែឈើមួយចម្រៀកក៏គ្មានផង ប៉ុន្តែអ្នកការពារព្រៃមិនប្រាកដគ្មានឈើក្នុងផ្ទះនោះទេ ។ អំពើល្អ ភាពស្មោះត្រង់ និងភាពមានទំនួលខុសត្រូវខ្ពស់ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ ពេលវេលានឹងបញ្ជាក់ភាពស្មោះសឱ្យយើងជាក់ជាមិនខាន។ (មានតែខ្លួនឯងទេ អាចដឹងថាខ្លួនឯងស្មោះត្រង់កម្រិតណា)ជូនពរអ្នកឧកញ៉ា និងក្រុមការងារទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច»។

ការលើកឡើងរបស់ម្ចាស់បទ «បោកខ្ញុំបានចេះតែបោកខ្ញុំទៅ» ខាងលើនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនធំបង្ហាញការមិនពេញចិត្តឡើយដូចកាលគ្រាដំបូងដែលតារាខេម ចេញមកការពារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ទោះបីជាប្រឈមនូវការមិនពេញចិត្តពីសំណាក់មហាជនក្តីតែតារាចម្រៀង ខេម បាននិយាយថានេះគ្រាន់តែជាការបញ្ចេញមតិរបស់លោកដើម្បីឱ្យបងប្អូនមើលឱ្យគ្រប់ជ្រុងជ្រោយទាក់ទងនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQR2XyFNR0M6LlTSW5eviZz8guACruYRvVXqLP-lladPFnvdkYh07Yuh9esw3FWzz_docLVVk-WL-CfBzyoSTawbct1z2WlN638HmduWQ-0kC9ciNz2ThfVNRnYcem_cQqJmfowG3mUoro-9o9r7_TAVZ-ShwBcr2DcAA9g4tZY-yRbtQcVl9DdxJ4Puc/s1280/photo_2023-07-31_13-12-33.jpg

កូកា-កូឡា® ចាប់ដៃគូសហការជាមួយកំពូលតារាប្រចាំអាស៊ីអាគ្នេយ៍ លោក វីន មេតាវីន (WIN METAWIN); ការបើកយុទ្ធនាការទីផ្សារស្តីពី ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ ប្រចាំតំបន់អាស៊ី

0

ប្រទេសថៃ៖ នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023នេះ ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា® នៅថ្ងៃនេះបានបង្ហាញមុខតារា សម្ដែង និងជាតារាម៉ូដែលដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺលោក វីន មេតាវីន (Win Metawin) ក្នុងនាមជាទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងការផ្សព្វផ្សាយយុទ្វនាការ ‘រូបមន្តនៃភាពរីករាយ’ របស់ក្រុមហ៊ុន កូកា-កូឡា®

យុទ្ធនាការ ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ ប្រារព្ធឡើងដើម្បីអបអរសាទរពីភាពរីករាយដ៏ពិតប្រាកដនៃការពិសាអាហារជុំគ្នា និងការប្រាស័្រយទាក់ទងរវាងបុគ្គល ដែលកើតឡើងកំឡុងពេលដែលយើងជួបជុំគ្នា។ គោលបំណងចំបងរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® គឺចង់បំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និងចែករំលែកជាមួយគ្នា មិនត្រឹមតែចែករំលែកអាហារឆ្ងាញ់ៗ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទទួលបាននូវអារម្មណ៍រីករាយ និងពេលវេលាល្អដែលមិនអាចបំភ្លេចបានតាមរយៈការពិសាអាហារជុំគ្នា។ — ដូចជាសកម្មភាពរបស់ លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ជាឧទាហរណ៍ស្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT6u7tG4akqIA3ySXTyTm1tn3QHd8o9qY6vjxEt_2OLe2pGaU29ga_U66ynnRYI_vbRuUWIZG06BHvaLmXWeT6ItakYFfKH3TTQ-Xi52tugO-v1SdCaLOyw5KgS4-4GBM2-_1_W6mYuoQFXwelv-TocSrPqdDQR0yR7vbs1_Y18iDrQ95uZFFA3a5UI9M/s6016/Recipe%20For%20Magic%20-%20Win%20Metawin%20.jpg

លោក វីន មេតាវីន (Win Metawin) បានលើកឡើងថា៖ “តុអាហារ គឺជាកន្លែងដ៏សំខាន់នៅក្នុងចិត្តរបស់ខ្ញុំ។ កាលពីវ័យកុមារ ខ្ញុំចាំបានថា ភាពសប្បាយរីករាយ និងពេលវេលាដ៏អស្ចារ្យជាច្រើនដែលពួកយើងធ្លាប់មានជាមួយក្រុមគ្រួសារ គឺធ្វើឡើងអំឡុងពេលដែលយើងទទួលទានអាហារជុំគ្នា។ តាមរយៈពេលវេលាដ៏មានតម្លៃទាំងនោះហើយ ដែលនាំឲ្យខ្ញុំនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្ញុំ បានជួបជុំគ្នា និងអនុញ្ញាតឲ្យយើងម្នាក់ៗ អាចដឹងអំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។” លោកបន្តទៀតថា៖ “អាហារ ពិតណាស់ គឺជាភាពរីករាយដ៏ពិតប្រាកដសម្រាប់ខ្ញុំ!”

ក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ លោក វីន ដែលមានចំណូលចិត្តជាអ្នកទទួលទានផងនោះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ដើម្បីបង្ហាញរូបមន្តនៃភាពរីករាយរបស់គាត់ទៅកាន់អ្នកគាំទ្រ និងសហគមន៍ផងដែរ។ ក្នុងនោះក៏រួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មាន និងសកម្មភាពសង្គមមួយចំនួន។

 ដោយនេះជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ យុទ្ធនាការដែលនឹងធ្វើឡើងជាមួយ លោក​ វីន នឹងចាប់ផ្តើមដំណើរការនៅក្នុងប្រទេសថៃ ហ្វីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។ ការសហការក្នុងភាពជាដៃគូនេះ គឺផ្អែកទៅលើទស្សនវិស័យប្រចាំសកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា ‘ភាពរីករាយដ៏ពិតប្រាកដ – Real Magic’ គឺត្រូវបានជឿជាក់ថាភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេទទួលទានអាហារជុំគ្នា៖ អ្វីដែលពួកគេត្រូវការនោះ គឺការលាយគ្រឿងផ្សំងាយៗដូចជា – បរិយាកាសល្អ មនុស្សជុំវិញខ្លួនល្អ អាហារឆ្ងាញ់ និងកូកា-កូឡា® ត្រជាក់ៗ។

តាមដានសកម្មភាពរបស់ វីន ជាមួយក្រុមហ៊ុន​ កូកា-កូឡា® នៅលើគេហទំព័រផ្លូវការរបស់យើង៖ Facebook, Instagram, និង Twitter ឬចូលទៅកាន់គេហទំព័រ www.coca-cola.com

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង

ក្រុមហ៊ុន កូកា-កូឡា​ គឺជាក្រុមហ៊ុនផលិតប្រភេទ​ភេសជ្ជៈ​តែមួយគត់ ដែល​មានផលិតផលលក់​​​​ប្រមាណជាង ២០០ប្រទេស និង​ដែនដី​​ ​​នៅ​លើពិភពលោក។ គោល​បំណង​របស់​ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវផលប័ត្រចម្រុះនៃភេសជ្ជៈដែលមានរសជាតិឆ្ងាញ់រួមមាន ភេសជ្ជៈដែលមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈដែលមានជាតិរ៉ែសម្រាប់អ្នកហាត់កីឡា និងតែ។ យើង​កំពុង​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នូវ​ផលប័ត្រផលិតផល​របស់​យើង រាប់ពីការកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ភេសជ្ជៈរបស់​យើង​រហូត​ដល់​ការ​នាំមកជូន​​ផលិត​ផល​ថ្មី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ទៅ​កាន់​ទីផ្សារ។ យើង​ព្យាយាម​បង្កើត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​​ដល់​ជីវិត​របស់​​មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាម​រយៈ​ការផ្តល់ទឹកស្អាតដល់សហគមន៍ ការ​កែច្នៃសម្បក​វេចខ្ចប់​​​ឡើងវិញ ការ​ប្រើប្រាស់​ប្រភពធនធាន​ប្រកប​ដោយ​និរន្តរភាព និង​ការ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូននៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្តង់របស់​យើង។ រួម​ជាមួយ​នឹងដៃគូផ្គត់ផ្គង់​​ភេសជ្ជៈ​របស់​យើង ពួកយើងជួយ​នាំមក​នូវ​ឱកាស​​សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ www.coca-colacompany.com និង​​អាច​ស្វែង​រក​ពួក​យើង​នៅ​លើ​បណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។

 ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖  Ms Sarah Wong, Manager, PR & Influence Social

Ogilvy Singapore

Email: sarah.wong@ogilvy.com

Mobile: +65 9337 8934

Ms Madeline Tan

Associate PR & Influence Social

Ogilvy Singapore

Email: madeline.tan@ogilvy.com

Mobile: +65 9757 4321

វិធីបាញ់ទឹកអប់ឱ្យក្រអូបជាប់ពេញមួយថ្ងៃ

0

ទឹកអប់ គឺជារបស់ចាំបាច់មួយដើម្បីបង្កើនភាពទាក់ទាញសម្រាប់មនុស្សទូទៅ ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមានបញ្ហាជាមួយនឹងក្លិនទឹកអប់ ដោយសារក្លិនក្រអូបនៃទឹកអប់នោះមានត្រឹមតែរយៈពេលខ្លី។ ដូច្នេះហើយថ្ងៃនេះ KBN News សូមណែនាំប្រិយមិត្តពីវិធីបាញ់ទឹកអប់ឱ្យក្រអូបជាប់ពេញមួយថ្ងៃ ដែលមានដូចខាងក្រោម៖

១.ជ្រើសរើសទឹកអប់ដែលមានគុណភាពល្អ៖ ទឹកអប់ដែលមានគុណភាពល្អជាធម្មតាមានកំហាប់ខ្លាំងនៃប្រេងសំខាន់ៗ ដែលធ្វើឱ្យក្លិនក្រអូបជាប់បានយូរជាងទឹកអប់ដែលមានសារធាតុសំយោគ និងប្រើប្រាស់បានយូរជាងទឹកអប់ធម្មតាទូទៅ។Best Dior Perfumes Of All Time | Viora London

២.លាប ឬបាញ់ទឹកអប់នៅកន្លែងដែលត្រឹមត្រូវ៖ កន្លែងដែលត្រូវលាប ឬបាញ់ទឹកអប់នោះគឺជាសរសៃឈាមសំខាន់ៗដែលនៅជិតស្បែកដូចជា កដៃ, កែងដៃ, ក, និងខាងក្រោយត្រចៀក ដែលជាហេតុធ្វើឱ្យក្លិនក្រអូបសាយភាយ និងយូរអង្វែង។

៣.កុំបាញ់កន្លែងមានញើសច្រើន៖ ប្រសិនបើអ្នកមានបញ្ហាក្លិនខ្លួន សូមកុំបាញ់ទឹកអប់កន្លែងមានញើសច្រើនដូចជាក្លៀកជាដើម បើអ្នកបាញ់កន្លែងមានញើសច្រើនពេលក្លិនក្រអូប និងក្លិនញើសបញ្ចូលគ្នាវារឹតតែធ្វើឱ្យមានក្លិនអាក្រក់លើសដើម។How To Wear Perfume The Right Way And Not Annoy Other People | ckamgmt.com

៤.ងូតទឹកជាមុនសិន៖ ជម្រើសដ៏ល្អបំផុតនោះ គឺការងូតទឹកក្ដៅឧណ្ណៗ ព្រោះវាអាចសំអាតស្បែក និងបើករន្ធញើសជាពិសេសវាជាមូលដ្ឋានល្អសម្រាប់បាញ់ទឹកអប់ និងគ្មានជាតិកង្វក់។

៥.បាញ់ពីចម្ងាយ៖ បើចង់ឱ្យក្លិនទឹកអប់របស់អ្នកក្រអូបពេញមួយថ្ងៃនោះ គឺត្រូវបាញ់ពីចម្ងាយដោយសារក្លិនរបស់វានឹងសាយភាយពេញរាងកាយហើយក្រអូបបានយូរ៕ ប្រភព៖sanook

ទឹកត្រជាក់ដូចទឹកកក និងទេសភាពធម្មជាតិស្រស់ស្អាត មាននៅទឹកធ្លាក់ឱម៉ាល់

0

ទឹកធ្លាក់ឱម៉ាល់មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទឹកធ្លាក់នេះ មានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីក្រុងកំពត ដោយយើងអាចធ្វើដំណើរពីក្រុងកំពតទៅរមណីយដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្តិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទប្រហែល ៧ គីឡូម៉ែត្រ និង ត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល ៤ គីឡូម៉ែត្រ ទៀតទើបទៅដល់។ទឹកធ្លាក់ឱម៉ាល់ - Visit Cambodia

ទឹកធ្លាក់ឱម៉ាល់ជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ស្រស់ស្អាត ក៏ប៉ុន្តែពុំសូវមានអ្នកស្គាល់នោះទេ។ នៅតាមផ្លូវចូលទឹកធ្លាក់នេះយើងនឹងបានទស្សនានូវព្រៃឈើដ៏ខៀវស្រងាត់​នារដូវវស្សា។ទឹកធ្លាក់ជ្រោះឱម៉ាល់

ពេលទៅដល់ទីនោះ ភ្ញៀវទេសចរណ៍នឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្យាបក្សីយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍៕

រមនីយដ្ឋាន ទឹកជ្រោះឱម៉ាល់ – Knongsrok TV

រកឃើញព្រួញយុគសំរិទ្ធបុរាណដែលមានរាងដូចអាចម៍ផ្កាយ

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសស្វីសបានរកឃើញក្បាលព្រួញមួយ ដែលមានរាងដូចអាចម៍ផ្កាយ Kaalijarv។ អាចម៍ផ្កាយ Kaalijarv បានបុកផែនដីក្នុងកំឡុងយុគសម័យសំរិទ្ធ និងបានធ្លាក់មកដីចន្លោះឆ្នាំ ១៤៤០ និង ១៨៧០ មុនគ្រិស្តសករាជ។

យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី ២៨ ខែកក្កដាថា ក្បាលព្រួញនេះមានប្រភពមកពីសម័យសំរិទ្ធនៃ Mörigen ដែលមាននៅចន្លោះឆ្នាំ ៨០០ និង ៩០០ មុនគ.ស។ ពួកគេបានស្វែងរកនឹងប្រមូលវត្ថុបុរាណនៅជុំវិញបឹង Biel ហើយក៏បានប្រទះឃើញក្បាលព្រួញ ដែលមានទម្ងន់ ២.៩ ក្រាម និងប្រវែង ៣៩.៣ មីលីម៉ែត្រ។

លក្ខណៈក្បាលព្រួញដែលមានរាងដូចអាចម៍ផ្កាយនេះ ត្រូវបានបញ្ជាក់ដោយអត្ថិភាពនៃអ៊ីសូតូបអាលុយមីញ៉ូម-២៦ ដែលកើតឡើងតែនៅក្នុងវត្ថុដែលលើសពីបរិយាកាសផែនដីប៉ុណ្ណោះ។ ក្រុមការងារក៏បានកំណត់ផងដែរថា ក្បាលព្រួញនេះមានសារធាតុដែក និងនីកែលពិសេស ដែលមានតែនៅក្នុងអាចម៍ផ្កាយប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមិនបានដឹងថាអាវុធនោះមានគោលបំណងសម្រាប់បរបាញ់ ឬប្រយុទ្ធនោះទេ៕Bronze Age Arrowhead Made From Meteorite Found In Switzerland | IFLScience ប្រភព៖vnexpress

សោកស្តាយខ្លាំងដោយសារប្រាក់សន្សំនៅទាំងអស់ តែចាយមិនបាន

0

ប្រទេសម៉ាឡេស៊ី ៖ ស្ត្រីចំណាស់ម្នាក់រស់នៅប្រទេសម៉ាឡេស៊ីបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញប្រាក់ចំនួន៣ម៉ឺនរីងហ្គីត ដែលគាត់បានសន្សំទុកក្នុងឡាំងក្រដាសមួយសម្រាប់ធ្វើបុណ្យនៅក្រៅប្រទេស បានខូចខាតអស់នៅសល់តែកម្ទេចកម្ទី ដោយសារសត្វកណ្តៀរបានចូលស៊ីប្រាក់ទាំងនេះ ។ គាត់លើកឡើងថា គាត់សោកស្តាយខ្លាំងណាស់ដែលបានសន្សំប្រាក់ក្នុងឡាំងក្រដាស ហើយគាត់ពុំអាចបន្ទោសអ្នកណាបានទេ ។

លោក Khairul Azar រស់នៅក្នុងរដ្ឋកាឡាន់តាន់ និងជាចៅប្រុសរបស់ស្ត្រីចំណាស់ខាងលើ បានបង្ហោះក្នុងហ្វេសប៊ុកអំពីរូបភាពក្រដាសប្រាក់ដាក់ក្នុងឡាំងក្រដាសមួយ ហើយបានក្លាយជាកម្ទេចក្រដាស ដោយសារសត្វកណ្តៀរស៊ីបំផ្លាញ ។ ក្រោយមក គាត់បានព្យាយាមប្រមូលប្រាក់ជាងពាក់កណ្តាលដែលមានសភាពល្អខ្លះៗ ដើម្បីទុកប្តូរយកប្រាក់ថ្មីជាមួយធនាគារកណ្តាលម៉ាឡេស៊ី ហើយគាត់សង្ឃឹមថា នឹងទទួលបានប្រាក់ថ្មីជំនួសវិញ ។

លោក Khairul Azar បានសរសេរនៅក្នុងហ្វេសប៊ុកថា ៖ «នៅឆ្នាំ២០២៤ លោកយាយរបស់ខ្ញុំមានផែនការទៅធ្វើបុណ្យនៅក្រៅប្រទេស ហើយលោកយាយអាចត្រូវបានគេកំណត់មិនឱ្យគាត់ទៅធ្វើបុណ្យនៅក្រៅប្រទេសទេ ។ ដូច្នេះ បញ្ហានេះធ្វើឱ្យយើងទទួលបានបទពិសោធន៍ថា កុំសន្សំប្រាក់នៅក្នុងផ្ទះឱ្យសោះ» ។

បន្ទាប់ពីមានការបង្ហោះរូបក្រដាសប្រាក់ក្នុងបណ្តាញសង្គម ក៏មានអ្នកចូលមកបញ្ចេញមតិប្រមាណ២៦០នាក់ និងត្រូវបានគេចែកចាយបន្តគ្នារហូតដល់ជាង៦៥០លើក ។ មនុស្សមួយចំនួនបានសម្តែងការអាណិតអាសូរលោកយាយ ខណៈមនុស្សខ្លះទៀតនិយាយថា បញ្ហានេះមិនពាក់ព័ន្ធនឹងការសន្សំប្រាក់នៅផ្ទះទេ ប៉ុន្តែវាអាស្រ័យលើវិធីទុកដាក់ប្រាក់ច្រើនជាង ហើយពួកគេនិយាយថា វិធីល្អជាងនេះ គឺត្រូវសន្សំប្រាក់ក្នុងកំប៉ុងសន្សំប្រាក់ ។ ចំណែកមនុស្សមួយចំនួនទៀតណែនាំថា ត្រូវយកប្រាក់ទៅប្តូរជាមាសវិញ ពីព្រោះការផ្ញើប្រាក់នៅធនាគារ ក៏មានហានិភ័យ និងត្រូវគេបោកប្រាស់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaDaH81imP_uNHzcIAms6SZuyVqnz4wWPwFYHx2NbNmmeIHyxHwK9V5W6wu-EP6E3L0GpNB3cQnP-SKeSb1goB3aE1J-coRT0kY4Xj-CwuwyY2cv1ho3j6o2eVWsfHbwrBdbV9WACv9cbYyMc-nWUggosskhDIOJn2bGrP_8Ns6YyyAJqDbvx-Iuxifhc/s1057/photo_2023-07-31_09-36-27.jpg ប្រភព ៖ sanook

ជី ដេវីត សន្យាមើលថែខ្លួនឯងឱ្យល្អជាងនេះក្រោយមានអ្នកគប់ទឹកកកដាក់ ខណៈហ្វេនព្យាយាមរកជនបង្កហេតុ

0

ក្រោយពីជួបរឿងហេតុមិននឹកស្មានដល់អំឡុងពេលច្រៀងនៅក្លិបកម្សាន្តមួយកន្លែងត្រូវគេគប់ទឹកកកដាក់ តារាចម្រៀង ជី ដេវីត បានបង្ហោះសារសន្យាចំពោះអ្នកគាំទ្ររបស់ខ្លួនថានឹងមើលថែខ្លួនឯងល្អជាងនេះ ខណៈហ្វេនៗរបស់លោកព្យាយាមស្វែងរកជនបង្កហេតុព្រោះទង្វើនេះពិតជាមិនគប្បីនោះទេទោះស្អប់កម្រិតណាស់មិនគួរប្រើទង្វើអសីលធម៌នេះឡើយ។

កាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា លោក ជី ដេវីត មានកម្មវិធីច្រៀងនៅក្លិបកម្សាន្តមួយកន្លែងនៅខេត្តព្រះសីហនុ ប៉ុន្តែបែរជាជួបរឿងនឹកស្មានមិនដល់អំឡុងពេលច្រៀងផ្តល់ភាពសប្បាយរីករាយជាមួយភ្ញៀវនោះស្រាប់តែមានអ្នកគប់ទឹកកកដាក់តារាចម្រៀងរូបនេះ ធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងមានការជជែកវែកញែកគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។ នៅក្នុងហេតុការនេះគេសង្កេតឃើញថា ជី ដេវីត នៅតែបង្ហាញស្នាមញញឹមជាប់ជានិច្ច និងបន្តការច្រៀងរបស់លោកធម្មតាមិនមានការរាំងស្ទះការងាររបស់លោកឡើយបើទោះបីជាគេប្រព្រឹត្តទង្វើមិនល្អដាក់ខ្លួនយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJpl21BDxfVMP5uHUv6jo9_xsENNhVjYjTIm35dttSjz9eQumMzTqtnCrmYOPLnHNw1B270d49DK4fbt9MCUmbpsEEZJ7uYw68BzaTlh3FGoZbPc2K9mXigEJLPQ9S8SuYOTgxhHlx_pTGVYbX3ggIP1J1z9a8_1xDgeLsFZbxCBO_XGLf75zQJEuZKk/s1548/image_2023-07-31_09-27-33.png

បន្ទាប់ពីជួបហេតុការគេគប់ទឹកកកដាក់នេះហ្វេនៗរបស់លោកសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោក ជី ដេវីត ខណៈពួកគេព្យាយាមស្វែករកជនបង្កហេតុដែលបានគប់ទឹកកកនេះនិងទទូចឱ្យម្ចាស់ក្លិបបញ្ចេញឃ្លីបថ្ងៃកើតហេតុដើម្បីបញ្ជាក់ពីទំនួលខុសត្រូវរបស់ខ្លួន។

ហេតុការណ៍មិននឹកស្មានដល់នេះដែរ លោក ជី ដេវីត បានបង្ហោះសារចំពោះអ្នកគាំទ្ររបស់ខ្លួនថារូបលោកនឹងមើលថែខ្លួនឯងឱ្យល្អជាងនេះផងដែរ។ តារាចម្រៀងរូបនេះបានសរសេរនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ថា «អរគុណបងប្អូនដោយក្តីគោរពស្រលាញ់ ក៏សុំទោសដែលឱ្យបារម្ភខ្ញុំសន្យាថ្ងៃក្រោយខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អជាងនេះ សន្យា»។

ទង្វើនៃការគប់ទឹកកកនេះទៀតសោតក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថាមិនគួរឱ្យកើតមាននោះទេទោះបីជាខឹងស្អប់កម្រិតណាក៏ដោយព្រោះបញ្ជាក់ឱ្យឃើញពីទង្វើអសីលធម៌មិនផ្តល់តម្លៃដល់អ្នកសិល្បៈ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅអ្នកសិល្បៈមួយចំនួនក៏រងនៅផលប៉ះពាល់អំឡុងពេលការសម្តែងរបស់ខ្លួនផងដែរ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០១៨ តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរដាក់ដែលបង្កឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងនាពេលនោះ។ នៅខែវិចិ្ឆកា ឆ្នាំ២០២២ តារាចម្រៀង អនុស្សាវរីយ៍ ក៏ត្រូវគេជះស្រាបៀរដាក់ដូចគ្នាអំឡុងពេលលោកច្រៀងនៅកម្មវិធីមួយនៅខេត្តកំពង់ស្ពឺ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLipQXXWwmLkg_vyt6DrkL1jSyHyq3bJ3kx4oFB8N-s8o4EPCQbURWnhha96Cx3QJ8c3VhK5ya07EEoI7Jb1wTOTmVv7b2w0gEnzDwBxnCKIOhODWfu6Z4VA-TrdU6mpiAM93jG9_gZvMLuEl-aFtrVkdi9ZxKut1PVY3IoF6RciBS-RX4nGP4--CxLpY/s1080/photo_2023-07-31_09-29-25.jpg

ម៉ាឡេស៊ីស្វាគមន៍ក្រុមហ៊ុន Tesla ចូលក្នុងប្រទេសជាផ្លូវការ

0

ប្រទេសម៉ាឡេស៊ី ៖ ក្រុមហ៊ុន Tesla បានចូលមកកាន់ទីផ្សារប្រទេសម៉ាឡេស៊ីជាផ្លូវការហើយ ក្រោយពីក្រុមហ៊ុននេះធ្វើការសម្ពោធនៅហាងទំនើបមួយឈ្មោះ Pavilion KL ក្នុងទីក្រុងកូឡាឡាំពួរ ។ ម៉ាឡេស៊ី គឺជាទីផ្សារបើកបររថយន្តប្រកាន់ស្តាំចុងក្រោយគេបំផុត ក្រោយពី Tesla បានចូលក្នុងទីផ្សារប្រទេសអង់គ្លេស ហុងកុង ម៉ាកាវ ជប៉ុន អូស្ត្រាលី សិង្ហបុរី និងថៃ ។

នៅក្នុងពិធីសម្ពោធមានការបង្ហាញរថយន្ត Tesla Model Y គ្រប់ប្រភេទជាលើកដំបូង ហើយក្រុមហ៊ុន Tesla បានប្រកាសថា នឹងដំណើរការស្ថានីយសាកថ្មរថយន្ត Supercharging លើកដំបូងនៅប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅត្រង់បរិវេណចំណតរថយន្តក្រោមដីរបស់ហាងលក់ទំនិញខាងលើ ។ លើសពីនេះ ក្រុមហ៊ុនមានគម្រោងបើកស្ថានីយ Supercharging ជាច្រើនកន្លែងទៀតនៅតាមទីតាំងយុទ្ធសាស្ត្រផងដែរ ដើម្បីអាចគ្របដណ្តប់ចំណុចគោលដៅពេញនិយមនៅទូទាំងប្រទេស ។Tesla Model Y open for bookings in Malaysia - from RM199k, extra RM32k for  FSD - AutoBuzz.my

ម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសទីផ្សារដែលក្រុមហ៊ុន Tesla មកវិនិយោគយឺតយ៉ាវ ខណៈក្រុមហ៊ុនគូប្រជែងក្នុងផ្នែកឧស្សាហកម្មរថយន្តអគ្គិសនីរឹងមាំជាច្រើនទៀតឈានជើងចូលមកកាន់ទីផ្សារនេះបានមួយរយៈហើយ ដូចជា ក្រុមហ៊ុន Audi, BMW, BYD, Hyundai, Kia, Mercedes Benz, Nissan, Porsche, Smart និង Volvo ។ លើសពីនេះ ក៏មានក្រុមហ៊ុននៅក្នុងស្រុកផងដែរ ដូចជា Proton ដែលសហការជាមួយក្រុមហ៊ុន Geely ។

ទោះយ៉ាងណា តម្លៃដែលអាចប្រកួតប្រជែងបាន និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ក្រុមហ៊ុន Tesla អាចជាចំណុចមានប្រៀបមួយ ដែលជួយទាក់ទាញអតិថិជនក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងបង្កើនឱកាសឱ្យក្រុមហ៊ុន Tesla អាចកាន់កាប់ចំណែកទីផ្សារនាំមុខគេបាន ។Every Single Tesla On The Road Has Been Recalled | CarBuzzTesla Model Y achieves another milestone in Malaysia

តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មបង្ហាញថា ក្រុមហ៊ុន Tesla ចាំបាច់ត្រូវតែបង្កើតស្ថានីយសាកថ្មរថយន្ត Supercharger សរុបចំនួន៥០កន្លែងឱ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំ ហើយ៣០% របស់ស្ថានីយសាកថ្មទាំងនេះ ត្រូវអនុញ្ញាតឱ្យយីហោផ្សេងប្រើប្រាស់ផងដែរ ។ ហេតុនេះ វាជាការអនុម័តមួយដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Tesla អាចបង្កើតស្ថានីយសាកថ្មរថយន្តនៅក្នុងប្រទេសបាន ។

កាលពីដើមឆ្នាំ២០២៣ គេសង្កេតឃើញថា ម៉ាឡេស៊ីមានស្ថានីយសាកថ្មរថយន្តសរុបចំនួន៩០០កន្លែង ហើយគេសង្ឃឹមថា ប្រទេសនេះនឹងមានស្ថានីយសាកថ្មរហូតដល់៤.០០០កន្លែងនៅចុងឆ្នាំ២០២៣ ៕ ប្រភព ៖ AEC connect