Home Blog Page 1563

ស្អាតខ្លាំង! កោះមួយមិនសូវមានអ្នកស្គាល់ ជាទីឋានស្ងំស្ងាត់សម្រាប់លំហែកាយ

0

កោះទទឹង គឺជាកោះមួយ ដែលស្ថិតនៅក្នុងទឹកដី ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង បើតាមមើលទេសភាពនៃកោះនេះ ពិតជាស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។ កោះនេះលាតសន្ធឹងប្រមាណជាជិត ១គីឡូម៉ែត្រការ៉េ។​ កោះទទឹង ជាដែនកោះដ៏តូចមួយ មានទេសភាពគួរអោយចង់គយគន់មិនជិនណាយ ក៏ប៉ុន្តែកោះនេះមិនសូវមានភ្ញៀវទេសចរណ៍ទៅដល់ ឬ ស្គាល់នោះទេ។កោះទទឹង ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ប្រភព : ទេសចរណ៍ស្រុកយើង https://t.me/Phum55 - រដ្ឋបាលខេត្តកោះកុងកោះទទឹងគឺជាទីស្ថានដ៏សមប្រកបបំផុតសម្រាប់ភ្ញៀវទេសចរ​ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ។រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគអភិវឌ្ឍន៍កោះទទឹងជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក - Asean Properties

ដើម្បីបានទៅកម្សាន្តនៅលើកោះនេះ​ ភ្ញៀវទេសចរ​អាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោ។ ប្រសិនបើចង់សម្រាកស្នាក់នៅគេត្រូវកក់ទុកជាមុន ព្រោះកន្លែងសម្រាក មិនមានច្រើននោះទេ។

បើនិយាយពីសម្រស់ធម្មជាតិវិញ មានខ្យល់បរិសុទ្ធ បរិយាកាសស្ងបើស្ងាត់ល្អ និងមានទឹកថ្លាខៀវខ្ចីមើលធ្លុះដល់បាតសមុទ្រ ឃើញសម្រស់ហ្វូងមច្ឆា និងផ្កាថ្មជាច្រើនប្រភេទ។ ទាំងនេះជាអ្វីដែលកោះទទឹងបានទាក់ទាញភ្ញៀវទេសចរណ៍ដែលមកកម្សាន្តហើយ ចង់មកម្តងទៀត៕ស្អាតបំផុត! កោះទទឹង សម្រាប់តែ​អ្នកចូលចិត្តភាពស្ងប់ស្ងាត់ រស់នៅជាមួយធម្មជាតិ! - Sabay Newsកោះទទឹង

សហរដ្ឋអាមេរិកភ័យខ្លាចចិន ទាញយកបច្ចេកវិទ្យាទំនើបៗរបស់ខ្លួន ប្រើប្រាស់លើវិស័យយោធា

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភ កាន់តែខ្លាំងពីចិន លួចបច្ចេកវិទ្យដ៏ទំនើបរបស់ខ្លួន ទៅអភិវឌ្ឍវិស័យយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង នោះ ទើបសហរដ្ឋអាមេរិក ផ្ដោតកំណត់គោលដៅ លើការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសមហាយក្សអាស៊ីមួយនេះ ប៉ុន្ដែការបង្កើតច្បាប់បែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនជាច្រើនរបស់ប្រទេសមហាអំណាចមួយនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ថា រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី ហ្គីណា រេម៉ុនដូ (Gina Raimondo) បានបញ្ជាក់ កាលពីថ្ងៃពុធ ថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែផ្ដោតយ៉ាងខ្លាំង ទៅលើការកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន ចំពោះការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន។ បទប្បញ្ញត្ដិនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលមួយចំនួនរបស់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ។Designated survivor: Commerce Secretary Gina Raimondo fills role during  Biden's SOTU | CNN Politics

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអះអាង នៅក្នុងវេទិកាមួយ ថា «ការរឹតបន្តឹង មិនគួរធ្វើគ្របដណ្ដប់យ៉ាងទូលំទូលាយខ្លាំងពេកនោះឡើយ ព្រោះវាប្រៀបបីដូចជា អ្នករារាំងដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក អ៊ីចឹងដែរ។ ប្រទេសចិន អាចនឹងទទួលយកផលិតផល មកពីកន្លែងផ្សេងៗ ឬ អាចទទួលយកផលិតផល មកពីប្រទេសផ្សេងៗទៀត តាមតម្រូវការរបស់ពួកគេ។ ច្បាប់នេះ នឹងរាំងខ្ទប់ដល់ប្រាក់ចំណូលមួយចំនួន សម្រាប់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ប៉ុន្តែយើងគិត ថា វាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសជាតិ»។

បណ្ដានាយកប្រតិបត្ដិក្រុមហ៊ុនបន្ទះឈីបជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានជួបពិភាក្សា ជាមួយនឹងមន្រ្ដីកំពូលៗ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ដោយរាប់បញ្ចូលទាំងលោកស្រី រេម៉ុនដូ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ផងដែរ។ ជំនួបរបស់ពួកគេ បានពិភាក្សាគ្នា ផ្ដោតទៅលើអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសចិន ខណៈក្រុមអ្នកបញ្ចុះបញ្ចូល សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានឥទ្ធិពលបំផុត បានជំរុញឱ្យបញ្ឈប់នូវការរាំងខ្ទប់បន្ថែមទៀត ដោយសារតែច្បាប់នេះកំពុងតែស្ថិតក្នុងការពិចារណានៅឡើយ។Tech talent shortage slows reshoring of chip manufacturing in US |  Computerworld

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ថែម ថា «រដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន កំពុងតែពិភាក្សាគ្នា ជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីទទួលយកចំណុចដ៏ត្រឹមត្រូវ។ ដូច្នេះយើងនឹងមិនធ្វើឲ្យខូចខាត ដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នោះឡើយ ប៉ុន្តែយើងពិតជាការពារ ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយស្មោះត្រង់»។

បើតាមសមាគមឧស្សាហកម្មក្រុមហ៊ុនផលិតបន្ទះឈីប បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ ប្រទេសចិន ត្រៀមទុកលុយ រហូតដល់ ១៨០ពាន់លានដុល្លារ សម្រាប់ទិញ Semiconductor ដែលស្មើនឹងជិត១ភាគ៣ នៃចំនួនសរុប នៅទូទាំងពិភពលោក ដែលមានចំនួន ៥៧៤,១ពាន់លានដុល្លារ និង ជាទីផ្សារដ៏ធំបំផុតតែមួយគត់ នៅលើពិភពលោក។Nvidia's DGX Cloud: Revolutionizing AI Training for Investors | PRAI News

ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍សហរដ្ឋអាមេរិក Nvidia, ក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍អាមេរិក Qualcomm និង ក្រុមហ៊ុនសាជីវកម្ម និង បច្ចេកវិទ្យាពហុជាតិសាសន៍អាមេរិក Intel មានការលក់ដ៏សំខាន់ ទៅកាន់ប្រទេសចិន។ ស្របគ្នានេះដែរ ក្រុមហ៊ុន Qualcomm ក៏ក្លាយជាក្រុមហ៊ុនតែមួយគត់ ទទួលបានអាជ្ញាប័ណ្ណ ពីនិយតករអាមេរិក លក់ឈីបទូរស័ព្ទចល័ត ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ។

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងតែពិចារណា អំពីការធ្វើបច្ចុប្បន្នភាពលើច្បាប់ដ៏ធំទូលាយមួយ នឹងត្រូវដាក់ចេញ នៅក្នុងខែតុលា សម្រាប់ការទាក់ទាញឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន និង មានបទបញ្ជាប្រតិបត្តិថ្មី ដោយដាក់កម្រិតទៅលើការវិនិយោគនៅក្រៅប្រទេសមួយចំនួនទៀត។Huawei's focus on digitalisation of traditional industries at home has  stopped the bleeding but will it work overseas? | South China Morning Post

លោកស្រី រេម៉ុនដូ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបន្ថែម ថា «ការបង្កើតច្បាប់នេះ មិនមែនរារាំងដល់ប្រទេសចិន ឬ បដិសេធបច្ចេកវិទ្យាទំនិញនោះឡើយ។ ប៉ុន្ដែប្រទេសចិន ចង់ប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់ជំរុញវិស័យយោធារបស់ក្រុងប៉េកាំង។ ដោយសារតែបញ្ហានេះ ទើបយើងរារាំងដល់វិស័យយោធារបស់ចិន។

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ដ ថា «តារាងពេលវេលា គឺលឿន តាមអ្វីដែលយើងអាចធ្វើទៅបាន ហើយត្រូវតែប្រាកដ ថា វាត្រឹមត្រូវ»។

លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក, លោកស្រីរដ្ឋមន្រ្ដី រេម៉ុនដូ, លោក ឡាអែល ប្រេណាដ (Lael Brainard) នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) នាយកក្រុមប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក ក៏បានស្ថិតក្នុងចំណោមមន្ត្រីជានខ្ពស់ នៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បៃដិន បានជួបពិភាក្សា ជាមួយនឹងប្រធានក្រុមហ៊ុន Intel, Qualcomm និង Nvidia កាលពីសប្តាហ៍មុន៕

ព្រះសង្ឃថៃថា នឹងជក់ថ្នាំ.ញៀ.នរហូតដល់ថ្ងៃចូលវស្សា តែប៉ូលិសចាប់ខ្លួនមុន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមក ប៉ូលិសបង្ក្រាបគ្រឿងញៀនប្រចាំខេត្តបុរីរាំ សហការជាមួយកងកម្លាំងយោធាបានចាប់ខ្លួនព្រះសង្ឃ១អង្គឈ្មោះ ណាត់ថាវុធ អាយុ២៦ឆ្នាំ គង់នៅវត្តក្នុងស្រុកឡាំផ្លាយម៉ាស ខេត្តបុរីរាំ និងលោក សមប៊ូន (ហៅឡិក) អាយុ៣៦ឆ្នាំ ព្រមទាំងថ្នាំញៀនចំនួន២.៣៨៩គ្រាប់ ប្រគល់ឱ្យមន្ត្រីស៊ើបអង្កេតនៅស្ថានីយប៉ូលិសស្រុកបុរីរាំ ដើម្បីចាត់ការតាមច្បាប់ ។

ព្រះសង្ឃឈ្មោះ ណាត់ថាវុធ សារភាពថា ខ្លួនទើបបានបួសជាព្រះសង្ឃត្រឹម៣ថ្ងៃប៉ុណ្ណោះ ហើយបានលាក់ថ្នាំញៀនជាង២ពាន់គ្រាប់នៅក្នុងកុដិ ។ ព្រះអង្គបានលក់ និងជក់ថ្នាំញៀនមុនពេលមកបួសជាព្រះសង្ឃទៅទៀត ហើយនៅមុនថ្ងៃហែរនាគ និងមុនពេលប៉ូលិសចាប់ខ្លួន ព្រះអង្គក៏បានជក់ថ្នាំញៀនដែរ ។ ព្រះអង្គតាំងចិត្តថា នឹងជក់វាឱ្យអស់រហូតដល់ថ្ងៃចូលវស្សា ព្រះអង្គនឹងឈប់ជក់ហើយ ។

តាមការត្រួតពិនិត្យក្នុងកុដិ ប៉ូលិសបានប្រទះឃើញឧបករណ៍ប្រើប្រាស់មួយចំនួន និងថ្នាំញៀន១គ្រាប់ដែលព្រះសង្ឃទើបជក់រួច ។ ប៉ូលិសបានដកហូតថ្នាំញៀនដែលលាក់ទុកក្នុងទូរសៀវភៅ បន្ទាប់មក ក៏បាននាំខ្លួនព្រះសង្ឃរូបនេះមកប្រគល់ឱ្យចៅអធិការវត្តធ្វើការផ្សឹក ។ ព្រះសង្ឃទទួលស្គាល់ថា នៅមានថ្នាំញៀនមួយចំនួនទៀតដែលលោក សមប៊ូន ឱ្យព្រះអង្គទៅយកពីទ្រង់មាន់ក្នុងផ្ទះរបស់ខ្លួន ដោយលោក សមប៊ូន ប្រាប់ថា ត្រូវយកថ្នាំញៀនទាំងនេះមកទុកក្នុងវត្ត ព្រោះវត្តមានសុវត្ថិភាពជាងនៅផ្ទះ ។

ព្រះសង្ឃ ណាត់ថាវុធ សារភាពថា ខ្លួនបានជក់ថ្នាំញៀន និងជិតស្និទ្ធជាមួយលោក សមប៊ូន យូរមកហើយ ។ មុនពេលបួសជាព្រះសង្ឃ ខ្លួនជាអ្នកចិញ្ចឹមមាន់ជល់ឱ្យលោក សមប៊ូន ហើយខ្លួនទើបបួសបាន៣ថ្ងៃប៉ុណ្ណោះ ។ ចំណែកថ្នាំញៀនដែលខ្លួនជក់នេះ គឺលោក សមប៊ូន បានយកមកឱ្យសម្រាប់ជាថ្លៃឈ្នួលចិញ្ចឹមមាន់ ។ ព្រះសង្ឃបន្តថា នៅថ្ងៃបួស ឬថ្ងៃហែរនាគ ខ្លួនបានជក់ថ្នាំញៀន ហើយពេលបួសរួច ក៏ខ្លួនជក់ដែរ ។

ព្រះសង្ឃបន្តថា នៅថ្ងៃប៉ូលិសចុះមកចាប់ ខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់៤គ្រាប់ គឺប្រើនៅពេលព្រឹក, ពេលរសៀល និងក្បាលព្រលប់ ។ ព្រះសង្ឃចង់ប្រើប្រាស់ថ្នាំញៀនដែលនៅសេសសល់ឱ្យវាឆាប់អស់ ព្រោះបានតាំងចិត្តរួចហើយថា នឹងឈប់ប្រព្រឹត្តទៀតហើយនៅថ្ងៃចូលវស្សា ប៉ុន្តែបែរជាត្រូវប៉ូលិសចាប់ខ្លួនមុន ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMZW8us9iYmKE60xhSrYkSfN2Qzr1lK8FBAyR29CJTeerxdE6WC0wbUV34-tGk9LwRQCZoWV0Nibvt-8TvBfIWINbjplX3UOf9cc_EKvqYvqWo19TbJTjW7cB2yFlxXqvhQhpWRWZZgZwXQcSFURJ4E0s4SryZX-_tv6y7CcNFoViskyyHMVDpm7cbw8/s1280/photo_2023-07-28_11-40-40.jpgប្រភព ៖ Thairath tv

ដឹងអត់! ការចាប់ដៃ រាក់ទាក់គ្នាកើតឡើងបានដូចម្តេច?

0

ដើម្បី​ជា​ការ​ស្វាគមន៍ ឬ​គោរព​គ្នា លោក​អ្នក​ភាគ​ច្រើន​តែង​ចាប់​រលាក់​ដៃ​ នៅ​ពេល​ជួប​គ្នា​ម្ដងៗ។ ទោះ​ជា​យ៉ាង​ណា​នេះ ប្រហែល​ជា​មាន​ប្រិយមិត្ត​មិន​តិច​ទេ ដែល​មិន​ដឹង​ពី​ប្រវត្តិ​នៃ​ទំនៀម​មួយ​នេះ។

ការ​ចាប់​រលាក់​ដៃ​គ្នា ត្រូវបានប្រទះឃើញឆ្លាក់នៅលើរូប​ចម្លាក់​មួយ​ដែល​មាន​អាយុ​កាល​តាំងពី​សតវត្ស​ទី ៩ មុន​គ.ស​មក​ម្ល៉េះ។ ក្នុង​រូប​នោះ បាន​បង្ហាញ​ពី រូប​មេ​ដឹកនាំ​នគរ អាស់ សុី រី (Assyria) គឺ​ស្ដេច សាល មែន នេស ហ្សឺ (Shalmaneser) ទី ៣ បាន​ចាប់​ដៃ​មេដឹកនាំ បេប៊ី ឡុន (Babylon) ដើម្បី​បង្ហាញ​ពី​ការ​ចង​សម្ព័ន្ធ​ភាព​គ្នា។ នគរ​ទាំង​ពីរ​ស្ថិត​នៅ​ផ្នែក​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន។When Did We Start Shaking Hands? Plus The History Of 5 More Gestures | HistoryExtra

បន្ថែម​ពី​លើ​នេះ ក្នុង​កំណាព្យ​ក្រិក​ល្បី​ឈ្មោះ អុី ឡេត(Illiad) និង អូ ឌឺ សុី (Odyssey) របស់​អ្នក​និពន្ធ​ ហូម មឺរ(Homer) នៅ​សតវត្ស​ទី ៨​នៃ​គ.ស ក៏​បាន​រៀប​រាប់​ពី​ការ​ចាប់​រលាក់​ដៃ​ផង​ដែរ។ ក្នុង​នោះ ទំនៀម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​ការ​សន្យា និង​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា ក្រោយ​មក ក្នុង​ផ្ទាំង​គំនូរ​សិល្បៈ​ជា​ច្រើន​របស់​ក្រិក​នៅ​សតវត្ស​ទី ៤ និង ៥ មុន​គ.ស ការ​ចាប់​រលាក់​ដៃ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​លា​គ្នា​រវាង​អ្នក​រៀប​នឹង​ស្លាប់ និង​សាច់​ញាតិ​របស់​ខ្លួន​ទៅ​វិញ។

ដោយ​ឡែក ក្នុង​សម័យ​អាណាចក្រ​រ៉ូម​បុរាណ​វិញ ការ​ចាប់​រលាក់​ដៃ​ត្រូវ​បាន​ចាត់​ទុក​ជា​និមិត្តរូប​នៃ​មិត្ត​ភាព និង​ភាព​ស្មោះ​ត្រង់។Handshake - Wikiwand

បើ​ទោះ​ជា​មាន​វត្តមាន​ទាំង​ពី​យូរ​យារ​ក្ដី ការ​ចាប់​រលាក់​ដៃ​ទើប​តែ​ចាប់​ផ្ដើម​មាន​ប្រជាប្រិយ​នៅ​អំឡុង​សតវត្ស​ទី ១៧​ប៉ុណ្ណោះ។ អ្នក​ប្រវត្តិសាស្ត្រ​ជា​ច្រើន​បាន​យល់ឃើញ​ដូច​គ្នា​ថា មូលហេតុ​ដែល​នាំ​មាន​ប្រការ​ដូច្នេះ គឺ​ដោយ​សារ​ទំនៀម​នេះ​បង្ហាញ​ពី​ភាព​ស្មើ​ភាព​គ្នា​រវាង​មនុស្ស​ និង​មនុស្ស ជាង​ទំនៀម​ផ្សេងៗ​ទៀត​ដូច​ជា​ការ​អោន​ក្បាល​គោរព ឬ​ដោះ​មួក​ជា​ដើម។ តាំង​ពី​ពេល​នោះ​មក ការ​ចាប់​រលាក់​ដៃ​គ្នា បាន​សាយ​ភាយ​ឥទ្ធិពល​ខ្លួន រហូត​ស្ទើរ​តែ​ក្លាយ​ជា​ទម្លាប់​ទូទៅ​សម្រាប់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន៕What's in a handshake? A clue to whether or not you're hirable

ប្រភព៖ History

រកឃើញសាកសពមនុស្សបុរាណដែលមានលលាដ៍ក្បាលរាងបេះដូង

0

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រម៉ិកស៊ិក បានរកឃើញសាកសពមនុស្សបុរាណតាំងពីឆ្នាំ ៦០០ – ១៣៥០ ជាមួយនឹងលលាដ៍ក្បាលដ៏ចម្លែកមានរាងស្រដៀងនឹងបេះដូង។

យោងតាមសារព័ត៌មាន Newsweek កាលពីថ្ងៃទី ២៦ ខែកក្កដា បានរាយការណ៍ថា លលាដ៍ក្បាលទាំងនេះគឺជាកម្មសិទ្ធិរបស់សាកសពចំនួន ២ ក្នុងចំណោម ១៦ នាក់ដែលត្រូវបានកប់នៅក្នុងតំបន់បុរាណវិទ្យានៃទីក្រុង La Ferrería រដ្ឋ Durango ភាគពាយព្យប្រទេសម៉ិកស៊ិក។Ancient Human Remains With Heart-Shaped Skulls Discovered in Mexico;  Cranial Modification Was Intentional [Report] | Science Times

អ្នកជំនាញបានកត់សម្គាល់ឃើញថា មានលលាដ៍ក្បាលពីរដែលត្រូវបានបង្ខូចទ្រង់ទ្រាយដោយចេតនា ក្លាយជារាងបេះដូង នៅពេលមើលពីមុំជាក់លាក់។ ការខូចទ្រង់ទ្រាយលលាដ៍ក្បាលដោយចេតនានេះ គឺជាការអនុវត្តដែលត្រូវបានចងក្រងជាឯកសារនៅក្នុងវប្បធម៌បុរាណមួយចំនួន រួមទាំងជនជាតិ Mesoamerica ម៉ិកស៊ិក និងអាមេរិកកណ្តាល។Human remains at La Ferrería site, Mexico ក្រុមអ្នកវិទ្យាសាស្ត្រដែលមកពីវិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ិកស៊ិក (INAH) បានសន្និដ្ឋានថា លលាដ៍ក្បាលដ៏ចម្លែកមានរាងស្រដៀងនឹងបេះដូងនេះ អាចត្រូវបានមនុស្សសម័យមុនធ្វើទារុណកម្មដោយចងក្បាលមនុស្សពីរនាក់ជាប់គ្នា។ ដូច្នេះគេជឿថាការអនុវត្តបែបនេះនៅតែបន្តក្នុងកន្លែងមួយចំនួនជុំវិញពិភពលោ។Ancient Bones Spark Fresh Debate over First Humans in the Americas -  Scientific American

La Ferrería គឺជាតំបន់ស្ថាបត្យកម្មបុរាណដែលមានអាយុកាល ៦០០ – ១៣៥០ អ្នកស្រាវជ្រាវក៏បានរកឃើញផ្នូរ និងសាកសពមនុស្សជាច្រើននៅក្នុងតំបន់នេះផងដែរ ដែលនាំឱ្យអ្នកស្រាវជ្រាវសន្និដ្ឋានថា នេះគឺជាកន្លែងទុកសម្រាប់មនុស្សស្លាប់៕ ប្រភព៖vnexpress

លោក ថាក់ស៊ីន ត្រឡប់មកប្រទេសថៃរឿងគ្រួសារ មិនពាក់ព័ន្ធនឹងនយោបាយ

0

ប្រទេសថៃ ៖ អ្នកនាង Paethongthan Shinawatra បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បាននិយាយពាក់ព័ន្ធនឹងការត្រៀមធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ថា គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ហើយវាជារឿងក្នុងគ្រួសារ មិនពាក់ព័ន្ធនឹងនយោបាយទេ ។ អ្នកនាងបន្តថា អស់រយៈពេល១៧ឆ្នាំហើយ ដែលឪពុករបស់នាងបានចាកចេញពីប្រទេសថៃ ។Ex-PM Thaksin plans return to Thailand as post-poll deadlock drags on |  Reuters

អ្នកនាង Paethongthan លើកឡើងថា នាងមានអារម្មណ៍រំភើបនៅពេលបានបង្ហោះក្នុងហ្វេសប៊ុក អំពីពេលវេលាកំណត់របស់លោក Thaksin នឹងធ្វើដំណើរត្រឡប់មកប្រទេសថៃ ។ ចំណែកហេតុផលថា ហេតុអ្វីបានជាលោកជ្រើសយកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ការពិត លោកចង់ត្រឡប់មកប្រទេសថៃមុនថ្ងៃនេះ ប៉ុន្តែវាស្របគ្នានឹងថ្ងៃឈប់សម្រាក ទើបលោកត្រូវជ្រើសរើសថ្ងៃធ្វើដំណើរសមស្រប ។

អ្នកនាង Paethongthan បង្ហើបថា ឪពុករបស់នាងជាអ្នកវាយតម្លៃស្ថានការណ៍ផ្សេងៗដោយខ្លួនឯង ជាពិសេស ស្ថានការណ៍នយោបាយស្រុកទេស ហើយហេតុការណ៍ផ្សេងៗមិនទាន់បញ្ចប់ ។ ហេតុនេះ លោក Thaksin ត្រូវរង់ចាំឱ្យស្ថានការណ៍នយោបាយស្ងប់សិន ចំណែកការទៅទទួលលោក Thaksin នោះ អ្នកនាង Paethongthan មិនជ្រាបទេ ដោយសារឪពុកនាង ជាអ្នកចាត់ចែងខ្លួនឯង ហើយនាងមានតួនាទីត្រឹមតែជម្រាបទៅបងប្អូនពលរដ្ឋថៃ និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។Former PM Thaksin Shinawatra plans to return to Thailand in August, says  his daughter - CNA

អ្នកនាង Paethongthan បញ្ជាក់ថា ការសម្រេចចិត្តធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់លោក Thaksin នោះ គឺជារឿងក្នុងគ្រួសារ ហើយមិនមែនជារឿងនយោបាយទេ ។ អ្នកនាងថា ៖ «លោកឪពុកធ្លាប់បានបង្ហោះសាររួចហើយតាំងពីឆ្នាំ២០២២ ថា លោកនឹងត្រឡប់មកប្រទេសថៃវិញ ។ ដូច្នេះ វាជារឿងគ្រួសារ ហើយមិនពាក់ព័ន្ធនឹងនយោបាយទេ ព្រោះលោកបានចាកចេញពីប្រទេសថៃ អស់រយៈពេល១៧ឆ្នាំហើយ» ។

ចុងក្រោយ អ្នកនាង Paethongthan ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋថៃទាំងអស់ដែលបារម្ភ និងស្វាគមន៍ការធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់លោក Thaksin ហើយអ្នកនាងជឿថា បើឪពុករបស់នាងបានជ្រាបថា ពលរដ្ឋថៃទទួលស្វាគមន៍លោកត្រឡប់មកផ្ទះវិញនោះ លោក Thaksin មុខជាសប្បាយចិត្តខ្លាំង ។ អ្នកនាងមានអារម្មណ៍សប្បាយចិត្តជំនួសឪពុកនាង ប៉ុន្តែនាងក៏បារម្ភពីសុវត្ថិភាពដូចគ្នាដែរ ៕Thaksin Reappears in Thai Scenario - by John Berthelsen ប្រភព ៖ pheuthai party

ឯកសារចាំបាច់ ដើម្បីធ្វើសៀវភៅ​ស្នាក់នៅ និងសៀវភៅគ្រួសារ

0

យោងតាម​សេចក្តីណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​នៃការងារចុះបញ្ជី​ និង​គ្រប់គ្រង​ការស្នាក់នៅ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ឱ្យដឹងថា ឯកសារភ្ជាប់​សម្រាប់ចុះបញ្ជីផ្តល់សៀវភៅ​ស្នាក់នៅ និង​សៀវភៅគ្រួសារ រួមមានដូចខាងក្រោម៖

សៀវភៅគ្រួសារ

សហព័ទ្ធ (ប្តីឬប្រពន្ធ) នៃ​គ្រួសារ​ណាមួយ ត្រូវដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជីផ្តល់​សៀវភៅ​គ្រួសារ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយ​មានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សៀវភៅ​ស្នាក់នៅ និង​សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្រ​បញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • កូនស្មុំ ត្រូវមាន​សាលក្រមតុលាការ
  • ជនបរទេស​ដែល​ចូលសញ្ជាតិ​ខ្មែរ ត្រូវមាន​ច្បាប់ចម្លង​ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ

មន្រ្តី​បុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំសង្កាត់ ត្រូវបំពេញ​សំណុំ​បែបបទតាមការស្នើសុំ​របស់​មេគ្រួសារ ដោយមានភ្ជាប់​ជាមួយនូវ​ឯកសារ​ដាក់ជូននាយប៉ុស្តិ៍នគរបាល​រដ្ឋបាល ពិនិត្យ និងសម្រេច បន្ទាប់ពី ចម្លង​ទិន្នន័យ​ចូល​ក្នុងបញ្ជីគ្រួសារ និង​សៀវភៅ​គ្រួសារបាន​ត្រឹមត្រូវ តាមខ្លឹមសារ​នៃទម្រង់​នីមួយៗ​ដោយមិនអនុញ្ញាតឱ្យ​សរសេរ​អក្សរកាត់ ឬប្រើប្រាស់​សញ្ញាអ្វីឡើយ និងមេគ្រួសារ​ត្រូវផ្តិមេដៃលើ​បញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលត្រូវចុះហត្ថលេខា និងបោះត្រា​លើបញ្ជីគ្រួសារ ព្រមទាំង​បញ្ជូនសៀវភៅ​គ្រួសារនោះ​ទៅសុំការ​សម្រេចពីអធិការ​នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បី​ចុះហត្ថលេខា និងបោះត្រា​លើសៀវភៅគ្រួសារ

សៀវភៅស្នាក់នៅ

មេគ្រួសារ ឬអ្នកតំណាង​ត្រូវដាក់​ពាក្យ​ស្នើសុំចុះ​បញ្ជី​ផ្តល់​សៀវភៅ​ស្នាក់នៅ នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយមានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត (ក្នុង​ករណី​អ្នកទើប​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តី​ចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • ជនបរទេស​អន្តោប្រវេសន្ត​ដែល​ស្នាក់នៅស្របច្បាប់ ដែលមាន​ប្រកាស​ទទួលស្គាល់​របស់​ក្រសួងមហាផ្ទៃ និងបណ្ណស្នាក់នៅអចិន្រ្តៃយ៍ (មាន​សុពលភាព)
  • ជនបរទេស​ដែល​ចូលសញ្ជាតិខ្មែរ ត្រូវមាន​ច្បាប់​ចម្លងព្រះរាជក្រឹត្យ​ចូលសញ្ញាជាតិខ្មែរ
  • សមាជិក​គ្រួសារ​ខ្មែរ​ដែលវិលត្រឡប់​មកពីក្រៅប្រទេស ត្រូវមាន​លិខិត​បញ្ជាក់​អំពី​ការធានាអះអាងពីមេគ្រួសារ ឬសាក្សី
  • អ្នកជួល​លំនៅឋាន​ដែល​ពុំទាន់​បានចុះបញ្ជី​ស្នាក់នៅ​អចិន្រ្តៃយ៍​នៅតាមលំនៅឋាន​ណាមួយ ត្រូវមាន​ឯកសារ​បន្ថែម​ដូចជា​កិច្ចសន្យា​ជួលលំនៅឋាន និង​លិខិត​បញ្ជាក់​ពីម្ចាស់​លំនៅឋាន ឱប្រើប្រាស់​អាសយដ្ឋាន ដែលមានការបញ្ជាក់​ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់៕

ថៃចាប់ផ្តើមដំណើរការព្រះអាទិត្យសិប្បនិម្មិតជាលើកដំបូង

0

ប្រទេសថៃ៖ ថៃគឺជាប្រទេសដែលបានចាប់ផ្តើមដំណើរការព្រះអាទិត្យសិប្បនិម្មិតដំបូងគេបង្អស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ម៉ាស៊ីនរ៉េអាក់ទ័រ Tokamak-1 របស់ប្រទេសថៃ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣។Chinese tokamak donation helps fuel Thailand's ambitions in fusion energy  research | South China Morning Post

រ៉េអាក់ទ័រ Tokamak-1 របស់ថៃ ត្រូវបានប្រដូចទៅនឹង “ព្រះអាទិត្យសិប្បនិម្មិត” ដែលមានសមត្ថភាពក្លែងធ្វើការលាយបញ្ចូលគ្នាជាមួយនុយក្លេអ៊ែរ ឬប្រតិកម្មផ្សំឡើងនៅក្នុងព្រះអាទិត្យ។ Tokamak-1 គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃ និងវិទ្យាស្ថានរូបវិទ្យាប្លាស្មានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ថៃក៏មានគម្រោងរចនា និងសាងសង់ឡដុត tokamak ផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងទសវត្សរ៍ក្រោយផងដែរ ដោយមានគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ដំបូងគេសម្រាប់បច្ចេកវិទ្យាទំនើបៗ។Thailand launches first experimental tokamak device in collaboration with  China - Global Times

គោលបំណងដ៏ធំនៃការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រ Tokamak-1 ដែលដំណើរការដោយព្រះអាទិត្យសិប្បនិម្មិតនេះគឺដើម្បីស្វែងរកមធ្យោបាយប្រកបដោយនិរន្តរភាព និងសន្សំសំចៃ ដើម្បីបំពេញតម្រូវការថាមពលរបស់ពិភពលោក។
Tokamak-1 ត្រូវបានធ្វើឱ្យប្រសើរឡើងពី HT-6M ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានចិននៃរូបវិទ្យាប្លាស្មាក្នុងឆ្នាំ ១៩៨៤ ។ ឧបករណ៍នេះត្រូវបានបញ្ឈប់ជាផ្លូវការនៅឆ្នាំ ២០០២ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៨ ឆ្នាំ។Thai Tokamak One (TT1) - Thailand's first 'artificial sun' - will begin  operations next month - Pattaya Mail

រ៉េអាក់ទ័រ Tokamak បានឆ្លងកាត់ការសាកល្បងអស់ជាច្រើនឆ្នាំ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃក្នុងខែធ្នូ ឆ្នាំ ២០២២។ ម៉ាស៊ីនទាំងមូលមាន ៤៦២ ផ្នែកសំខាន់ៗដែលមានទម្ងន់ជាង ៨៤ តោន។ យោងតាមលោក Nopporn Poolyarat ប្រធានផ្នែក fusion និងប្លាស្មានៃវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃ បាននិយាយថា ការធ្វើតេស្តម៉ាស៊ីននេះដោយជោគជ័យបានធ្វើឡើងនៅថ្ងៃទី ២១ ខែមេសា នឹងចាប់ផ្តើមដំណើរការជាលើកដំបូងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣៕Thailand launches first experimental tokamak device in collaboration with  China - Global Times ប្រភព៖vnexpress

មេដឹកនាំរដ្ឋប្រហារយោធា គាំទ្រដល់ការវិលត្រឡប់របស់ថាក់ស៊ីន មកកាន់ប្រទេសថៃ

0

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ ត្រូវបានមេដឹកនាំយោធា ធ្វើរដ្ឋប្រហារ បណ្ដាញចេញពីអំណាច កាលពី១៧ឆ្នាំមុន ប៉ុន្ដែឥឡូវមេដឹកនាំយោធាទាំងនោះ បានបង្ហាញសញ្ញាគាំទ្រ ដល់ដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសកំណើត ហើយពួកគេចង់មើលឃើញ ពីឱកាសផ្សះផ្សាជាតិឡើងវិញផងដែរ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា លោកឧត្ដមសេនីយ៍ សុនធី ប៊ូនយ៉ារ៉ាតគ្លីន (Sonthi Boonyaratglin) អតីតអគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ បានដឹកនាំធ្វើរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកនាយករដ្ឋមន្រ្ដី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០០៦។ ប៉ុន្ដែក្រោយពេលលោក ថាក់ស៊ីន រស់នៅនិរទេសខ្លួន អស់រយៈពេល១៧ឆ្នាំកន្លងមក ខណៈប្រទេសថៃ ក៏នៅតែមានជម្លោះនយោបាយបន្ថែមទៀតនោះ ទើបមេដឹកនាំរដ្ឋប្រហារថៃ ងាកមកគាំទ្រ ដល់ដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសថៃ ហើយចង់ឃើញប្រទេសអាស៊ានមួយនេះ មានឱកាសល្អ សម្រាប់ការផ្សះផ្សាជាតិ។Sonthi Boonyaratglin — Wikipédia

លោកឧត្ដមសេនីយ៍ អតីតអគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ រូបនេះ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា លោក ថាក់ស៊ីន មានសិទ្ធិវិលមកប្រទេសកំណើតរបស់គាត់វិញ ហើយនឹងផ្ដល់ឱកាសដល់គាត់ ចូលទៅក្នុងប្រព័ន្ធយុត្ដិធម៌ និង ដោះស្រាយសំណុំរឿងតាមផ្លូវច្បាប់ ប្រឆាំងនឹងរូបគាត់។

បើតាមលោកឧត្ដមសេនីយ៍ សុនធី បានឲ្យដឹងទៀត ថា លោក ថាក់ស៊ីន បានប្រាប់គាត់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា នាអំឡុងខែកញ្ញា ឆ្នាំ២០០៦ ថា គាត់ជាសុភាពបុរស និង មានអត្តចរិតល្អ ហើយគាត់ក៏កំពុងតែទន្ទឹងរង់ចាំនូវការផ្សះផ្សាជាតិ។Ex-PM Thaksin going home | The Star

ដោយសារតែគណបក្សភឿថៃ កំពុងតែព្យាយាមដឹកនាំបង្កើតរដ្ឋាភិបាលថ្មីនោះ លោកឧត្ដមសេនីយ៍ សុនធី បានបញ្ជាក់ ថា គណបក្សភឿថៃ ទំនងជានឹងផ្តោត ទៅលើការស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាជម្លោះ នៅក្នុងប្រទេស។ កូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ក៏ជាបេក្ខនារីនាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ ផងដែរ។

លោកឧត្ដមសេនីយ៍ បានសង្កត់ធ្ងន់ ថា «ប្រសិនបើកើតមានជម្លោះ នៅក្នុងប្រទេស វាមានការពិបាកខ្លាំង នៅក្នុងការគ្រប់គ្រងប្រទេសជាតិ។ បញ្ហានេះ ក៏ជាឱកាសដ៏ល្អបំផុត សម្រាប់ប្រទេសជាតិ ត្រូវតែដោះស្រាយបញ្ហាទាំងនេះ»។Paetongtarn needs nod from mum to run as party's candidate for PM

លោកឧត្ដមសេនីយ៍ សុនធី បានបន្ដ ថា គាត់ជាសិស្សជំនាន់ទី៦ នៃសាលាត្រៀមរបស់កងយោធពលខេមរភូមិន្ទថៃ ហើយលោក ថាក់ស៊ីន ជាសិស្សប្អូន នៅសាលាដូចគ្នានេះ។ សិស្សទាំងអស់ ត្រូវបានអប់រំឲ្យចេះស្រឡាញ់ជាតិ សាសនា និង ព្រះមហាក្សត្រ។

លោកឧត្ដមសេនីយ៍ សុនធី បានបន្ថែម ថា «យើងដឹង ថា ស្ថាប័នរាជវង្ស បានរួមចំណែកអ្វីខ្លះ សម្រាប់កសាងប្រទេសជាតិ។ ខ្ញុំជឿជាក់ ថា ព្រះអង្គ នៅតែមានភក្តីភាពបែបនេះជានិច្ច»។

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ បានប្រកាស នៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃពុធ ថា លោក ថាក់ស៊ីន នឹងមកដល់អាកាសយានដ្ឋាន ដន មឿង (Don Mueang) នាថ្ងៃទី១០ ខែសីហា។Daughter of Thaksin Shinawatra running for PM

លោកស្រី ផេថុងថាន ជាបេក្ខនារីមួយរូប នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្ដី ទាំង៣រូបរបស់គណបក្សភឿថៃ បានសរសេរ នៅចំថ្ងៃខួបកំណើត គម្រប់៧៤ឆ្នាំរបស់លោក ថាក់ស៊ីន ជាឪពុករបស់លោកស្រី ថា «ខ្ញុំស្ទើរតែមិនគួរឲ្យចង់ជឿ ថា អ្វីៗដែលខ្ញុំកំពុងតែសរសេរ នៅពេលនេះ គឺឪពុករបស់ខ្ញុំ នឹងធ្វើមាតុភូមិនិវត្ដន៍ មកដល់អាកាសយានដ្ឋានដនមឿង នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ»។

លោកស្រី បានសរសេរបន្ដ ថា « ដំណឹងនេះ ធ្វើឲ្យគ្រួសាររបស់យើង មានទាំងសេចក្ដីត្រេកអរផង និង ការព្រួយបារម្ភផង។ ប៉ុន្ដែយើងទាំងអស់គ្នា ត្រូវតែគោរពនូវការសម្រេចចិត្តរបស់ឪពុកយើង»។

ជាមួយគ្នានេះដែរ លោកស្រី ផេថុងថាន បានជូនពរដល់ឪពុករបស់លោកស្រី ជាមួយនឹងក្ដីសង្ឃឹម ថា ឪពុករបស់លោកស្រី នឹងមានសុខភាពល្អ ហើយមានសុវត្ថិភាព។ គាត់អាចបំពេញតាមគោលបំណងរបស់គាត់បាន ដោយនាំចៅៗរបស់គាត់ ទៅសាលារៀន ជាប្រចាំថ្ងៃ។ ឪពុករបស់លោកស្រី ជានាយករដ្ឋមន្ត្រី ហើយត្រូវបានប្រជាជនថៃទូទៅ ទទួលស្គាល់ ថា គាត់បានចូលរួមចំណែក ជួយកសាងដល់ប្រទេសជាតិ ច្រើនជាងគេ។ ប៉ុន្តែគាត់ក៏បានប្រឈមនឹងការលំបាកខ្លាំង និង ការបៀតបៀនជាច្រើនផងដែរ៕

ពេជ្រ សោភា បង្ហាញការអន់ចិត្តក្រោយមានអ្នកថាឱ្យនាងជោរពេលបង្ហោះសេដៗលើហ្វេកប៊ុក

0

ប្រិយមិត្តតាមដានវិស័យសិល្បៈខ្មែរជ្រាបមកហើយថាដំណឹងដែលតារាចម្រៀង ពេជ្រ សោភា បានផ្តាច់ពាក្យជាមួយតារាសម្តែង ឆឹម សក្កដា ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងតែរឿងនេះបានធ្វើឱ្យអ្នកមួយចំនួនវាយបកទៅនាងវិញដោយសារតែខាងប្រុសចេញមកបង្ហោះវីដេអូដែលអាចបញ្ជាក់ថាទំនាក់ទំនងអ្នកទាំងពីរមិនទាន់បញ្ចប់នោះទេគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះក៏បានបញ្ចេញសំណេរថ្មីមួយទៀតនៅលើបណ្តាញសង្គមបង្ហាញដោយក្តីអន់ចិត្តព្រោះមានអ្នកថាឱ្យនាងជោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG_Q5uIuwtH73oGlyMkmUo-o1fdy3SWZuNqCJUHH0k4lEBynREfE3qbMjqmj88wr7j3TbZHOdGYP5IirDLbijkJ2qJB6URkOZZ2GAcWiZ2DL-9ev4Ob47ZzaVhJpofwYTsVWTNomT5urCr-7uLODCJkhCXfmFsk9B0O44OvXAngEPTYBBXxNao-TObGjs/s1080/349895328_773190887638250_2203688356460938825_n.jpg

ជិតមួយឆ្នាំហើយដែលតារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយលោក ឆឹម សក្កដា ហើយពិធីមង្គលជ័យពួកគេអ្នកគាំទ្រពុំទាន់ដឹងច្បាស់នៅឡើយទេ ខណៈគេសង្កេតឃើញថាអ្នកទាំងពីរសុទ្ធតែរវល់ការងារសិល្បៈរៀងៗខ្លួន។ ជាក់ស្តែង ក្នុងឱកាសខួបកំណើតអ្នកនាង ពេជ្រ សោភា ក្នុងគម្រប់៤០ឆ្នាំ គេពុំឃើញលោក ឆឹម សក្កដា មានវត្តមានក្នុងពិធីជប់លៀងនោះទេ ផ្ទុយមកវិញឃើញវត្តមានរបស់លោក ឆន សុវណ្ណារាជ ប្រារព្ធខួបកំណើតយ៉ាងរីករាយជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcF-8hiHRpe4P_oddIlr5QFwm5q1BCGtpykc-sFHTQEeINOaM99ZwN10ZHfcdMZj2rE5ZJVaz3U5pGquRrnwhrPt_abIUts9lfaI55j9UlSwsTuN5vdEXx0XgxT0Oh1vKxwsEDVPeSKBfko8rGcV3Bbbq-mnIxwopb0DExYzvd0ZS96pdgpIMwSR1SJFk/s1218/356652934_837849604379136_1437986731881123431_n.jpg

ការពុំមានពេលវេលាច្រើនឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានជំងឺជាប់ខ្លួនជាប្រចាំចូលមន្ទីរពេទ្យញឹកញាប់តារាចម្រៀងនិងជាគ្រូបង្វឹក ពេជ្រ សោភា បានបង្ហោះសារដោយក្តីក្រៀមក្រំជាញយដងនៅលើបណ្តាញសង្គមដោយក្តីនឿយណាយពីជំងឺពេកនាងបានបង្ហោះពាក្យយ៉ាងភ្ញាក់ផ្អើលថា បើបាត់នាងចេញពិភពលោកនេះមានអ្នកនឹកនាងទេទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmGuAkAGq5yIqsTEllPAXZ40naMhFY1ZMlSHXXHext6PSePSlhQfKSilMelvFyyu-FGi2JR5pcTUw7zY4Y5l2ggdeuqLWArxcxTXrvFAsoQBLBKOpC3YjjI613cTq_8CwlR9OiL1vGrGqbfba6z0xgsRDaOaSS3rcDVVMz7lOTFwsy0ektQOxawg3v6NE/s1385/361189775_850014236496006_7897130356922690783_n.jpg
ការបង្ហាញអារម្មណ៍សោកសៅ បង្ហាញរូបភាពគ្មានចិញ្ចៀនភ្ជាប់ពាក្យ ហើយលោក ឆឹម សក្កដា បង្ហាញពីវីដេអូរីករាយផ្តិតមេដៃដោយនិយាយថាជាការចុះអេតាស៊ីវិលនោះក៏មានមតិមួយចំនួនរិះគន់ចំពោះសកម្មភាពតារាចម្រៀង ពេជ្រ សោភា វិញថាចូលចិត្តទាញចំណាប់អារម្មណ៍មហាជន និងហ្វេនៗខ្លះទៀតបង្ហាញនូវអារម្មណ៍រំភើបព្រោះអ្នកទាំងពីរមិនបែកបាក់គ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3oKBkoE4W_KX6QKMMzv19COkEDYk-II2YdFvKH8F_HwQ9sXkhqZ5v8f5IX2dcR7wVYEe_k78mCDm4JzE-6oN4PjKQH5Ojl4JA5Ubg2ipD8fWcMp-fWzyG80lPhcuDETUdrJZ4c6Sk9KY3KM7Cuv0KzkmrR-mugbpTI6ulKk32z3xN6Px7RfODdqEoFPs/s1440/361878490_853721359458627_8611916881622711311_n.jpg

យ៉ាងណាមិញ នៅយប់ថ្ងៃទី២៦ ខែកក្កដា ពេជ្រ សោភា ក៏បានបង្ហាញអារម្មណ៍អន់ចិត្តព្រោះមានអ្នកថាឱ្យនាងជាមនុស្សជោរ។ ម្ចាស់បទ«នារីល្ងីល្ងើស្មោះស្នេហ៍» បានសរសេរថា «អ្នកចម្រៀងគាត់ជាមនុស្សដែរតើ គាត់ចេះឈឺ ចេះយំ ចេះមានរឿងក្នុងចិត្ត ចង់និយាយរឿងក្នុងចិត្ត តែបែរជាថាជោរ មិនដឹងផុសធ្វើអី ទុកក្នុងចិត្តម្នាក់ឯងទៅបានហើយ មនុស្សណាមិនមែនថ្ម»។ ពេជ្រ សោភា បន្ថែមថា «ទ្រាំរហូតដួលទើបហៅថាទ្រាំមែនទេ?ញញឹមរហូតចូលពេទ្យទើបគេហៅថាពិបាកចិត្តមែនទេ?»។

បន្ទាប់ពីលើកឡើងបែបនេះហើយ ហ្វេនៗរបស់តារាចម្រៀងរូបនេះបានចូលទៅខំមិនលើកទឹកចិត្តនាងយ៉ាងច្រើននិងកុំឱ្យខ្វល់ពីពាក្យសម្តីរបស់អ្នកដទៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKxiDPi8GtK0B90VtAZPqNyro_eYJUpMs0W1KdBRCID6lfXtAYaH9hi74QxAyqgZpMkN0EYC1PMSwWsDNYJxtLwIPcA_SPSU_dwpNnOiRiwHjDHZvj_dLbFIBS9NM6IYQxch6TzdUNAqBjjnpTmBwgOY2qRZ7PWJS5wtSCp0KDFe4f1VpY98Ts7PleK4M/s719/Capture%20(49).PNG