ប្រេងឆៅ គឺជាកំណប់ធនធានធម្មជាតិដ៏សំខាន់បំផុតមួយ ដោយវាជាប្រភពថាមពលដ៏ចម្បងសម្រាប់ការរស់នៅរបស់មនុស្សជាតិនៅលើផែនដី។ ភាគច្រើនគេអាចចម្រាញ់ប្រេងឆៅទៅជាប្រេងសាំង ប្រេងម៉ាស៊ូត ឥន្ធនៈយន្តហោះ និងប្រេងរំអិលជាដើម ដោយគិតជាលក្ខណៈសកល រង្វាស់រង្វាល់ប្រេងត្រូវបានគិតជា «បារ៉ែល» ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានធនធានប្រេងឆៅច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣៖Discover: The 10 countries with the largest oil reserves in the world | Al  Arabiya English

១.ប្រទេសវេណេស៊ុយអេឡា (Venezuela)៖ វេណេស៊ុយអេឡាគឺជាប្រទេសដែលមានធនធានប្រេងឆៅច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានប្រេងឆៅប្រមាណ ៣០០ ពាន់លានបារ៉ែល។

២.ប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia)៖ ព្រះរាជាណាចក្រអារ៉ាប៊ូសាអូឌីត មានប្រេងឆៅចំនួន ២៦៧ ពាន់លានបារ៉ែល។

៣.ប្រទេសអ៊ីរ៉ង់ (Iran)៖ ប្រទេសអ៊ីរ៉ង់ មានធនធានប្រេងឆៅប្រមាណ ២០៨.៦ ពាន់លានបារ៉ែល។

៤.ប្រទេសកាណាដា (Canada)៖ កាណាដាជាប្រទេសទីបួននៅលើពិភពលោក ដែលមានធនធានប្រេងឆៅប្រមាណ ១៧១ ពាន់លានបារ៉ែល។Top ten countries with world's largest oil reserves in 2019

៥.ប្រទេសអ៊ីរ៉ាក់ (Iraq)៖ ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ មានធនធានប្រេងឆៅប្រមាណ ១៤៥ ពាន់លានបារ៉ែល។

៦.ប្រទេសអារ៉ាប់រួម (UAE)៖ ប្រទេសអារ៉ាប់មួយនេះ មានធនធានប្រេងឆៅប្រមាណ ១១១ ពាន់លានបារ៉ែល។

៧.ប្រទេសគុយវែត (Kuwait)៖ គុយវែតជាប្រទេសដែលមានបរិមាណប្រេងឆៅប្រមាណ ១០១.៥ ពាន់លានបារ៉ែល។China-Middle East Energy Relations | Brookings

៨.ប្រទេសរុស្ស៊ី (Russia)៖ រុស្ស៉ី ជាប្រទេសធំជាងគេបំផុតនៅលើពិភពលោក ដែលមានស្តុកទុកនូវធនធានប្រេងឆៅប្រមាណ ៨០ ពាន់លានបារ៉ែល។

៩.ប្រទេសអាមេរិក (USA)៖ សហរដ្ឋអាមេរិកជាប្រទេសជាប់ចំណាត់ថ្នាក់ទីប្រាំបួននៅលើពិភពលោក ដែលមានបរិមាណប្រេងឆៅប្រមាណ ៦៨.៨ ពាន់លានបារ៉ែល។

១០.ប្រទេសលីប៊ី (Libya)៖ ប្រទេសលីប៊ី ស្ថិតនៅតំបន់ភាគខាងជើងនៃទ្វីបអាហ្រ្វិក ដែលមានបរិមាណប្រេងឆៅប្រមាណ ៤៨.៣ ពាន់លានបារ៉ែល៕