ប្រទេសថៃ ៖ នាយកដ្ឋានសុខភាពផ្លូវចិត្តនៅប្រទេសថៃបានស្នើឱ្យពលរដ្ឋថៃទាំងអស់កាត់បន្ថយបរិមាណការផឹកស្រា ហើយបើមានអាការៈខុសប្រក្រតី ពួកគេត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យ និងបញ្ជាក់ឱ្យច្បាស់ថា ខ្លួនឈប់ផឹកស្រា ។ ការផឹកស្រាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយអ្នកជំងឺត្រូវតែទទួលការថែទាំពីគ្រូពេទ្យ ។

លោក Jesada Chokdamrongsuk អគ្គនាយកនៃនាយកដ្ឋានសុខភាពផ្លូវចិត្តប្រចាំប្រទេសថៃ បានលើកឡើងថា ការផឹកស្រាបានធ្វើឱ្យរាងកាយមនុស្សប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស អំពើហិង្សាដោយសារឥទ្ធិពលគ្រឿងស្រវឹងបានគ្របដណ្តប់ខួរក្បាល ការសម្រេចចិត្ត និងការប្រើប្រាស់ហេតុផល ។ វាធ្វើឱ្យអ្នកផឹកបាត់បង់ស្មារតី, ខ្វះភាពអត់ធ្មត់, បែងចែកមិនដាច់រវាងភាពត្រឹមត្រូវ និងមិនត្រឹមត្រូវ ព្រមទាំងឈានដល់ការប្រើអំពើហិង្សាទៀតផង ។ ហេតុនេះ តែងកើតមានបញ្ហា និងងាយបង្កភាពក្តៅក្រហាយដល់អ្នកដទៃ ហើយចុងក្រោយ ក៏កើតមានអំពើឧក្រិដ្ឋកម្ម ។Thailand cave rescue: Last phase of operation underway as rescue chief vows  - "Everybody will be brought out today" - World News - Mirror Online

លោកបន្តថា ការផឹកស្រាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ ហើយគេសង្កេតឃើញថា ក្នុង១ឆ្នាំៗ មានអ្នកជំងឺចូលព្យាបាលសុខភាពផ្លូវចិត្តនៅតាមមន្ទីរពេទ្យ ដោយសារការផឹកស្រា ។ ជាក់ស្តែង នៅមន្ទីរពេទ្យ Suan Prung គឺជាមជ្ឈមណ្ឌលព្យាបាលអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ដែលបណ្តាលមកពីការផឹកគ្រឿងស្រវឹង គឺមិនតិចជាង៤.០០០នាក់ក្នុង១ឆ្នាំ ។ គេសង្ឃឹមថា នឹងមានអ្នកជំងឺផ្លូវចិត្តជាច្រើននាក់ទៀតដោយសារការផឹកស្រា នឹងមកព្យាបាលនៅមន្ទីរពេទ្យនេះ ។

ការកាត់បន្ថយ និងបញ្ឈប់ការផឹកស្រា គឺជាវិធីដ៏ល្អបំផុត ប៉ុន្តែលោកវេជ្ជបណ្ឌិត Jesada បញ្ជាក់ថា គួរតែកាត់បន្ថយការផឹកស្រាបន្តិចម្តងៗ ដូចជា ត្រូវកំណត់បរិមាណការផឹក ដើម្បីឱ្យអ្នកផឹកមានស្មារតីអាចគ្រប់គ្រងខ្លួនឯង ។ លើសពីនេះ ពួកគេត្រូវផឹកទឹកបរិសុទ្ធផងដែរក្នុងអំឡុងពេលផឹកស្រា ដើម្បីឱ្យរយៈពេលផឹកមានគម្លាតគ្នា និងធ្វើសកម្មភាពផ្សេងៗជំនួស ដូចជា លេងតន្ត្រី ហាត់ប្រាណ ធ្វើការងារសិល្បៈ ឬការងារផ្សេងៗ និងចៀសវាងជួបជាមួយមិត្តភក្តិដែលធ្លាប់ផឹកជាមួយគ្នា ហើយត្រូវចូលរួមធ្វើសកម្មភាពនានាជាមួយអ្នកមិនផឹកស្រា ។ បើមិត្តភក្តិបបួលឱ្យផឹកស្រា ត្រូវបដិសេធថា មានបញ្ហាសុខភាព ឬគ្រូពេទ្យហាម ។Beer Nutritional Information

លោកវេជ្ជបណ្ឌិត Jesada បន្ថែមថា មិនគួរបើកបរយានជំនិះផ្សេងៗទេ ក្រោយពីបានផឹកគ្រឿងស្រវឹងរួច និងមិនគួរផឹកគ្រឿងស្រវឹងនៅពេលទទួលទានថ្នាំគ្រប់ប្រភេទរួច ។ បើមានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ, ឆាប់ខឹង, ញ័រដៃ និងបែកញើស ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ហើយបញ្ជាក់ឱ្យច្បាស់ថា ខ្លួនឈប់ផឹកស្រា ដើម្បីទទួលការផ្តល់យោបល់ពីគ្រូពេទ្យសុខភាពផ្លូវចិត្ត ៕ ប្រភព ៖ chiangmai news