តើលោកអ្នកដឹងទេ? ប្រទេសណាខ្លះដែលក្រីក្រជាងគេបំផុតនៅលើពិភពលោក? ប្រទេសក្រីក្រភាគច្រើនកើតឡើងដោយសារគោលនយោបាយខ្សោយ រដ្ឋាភិបាលពុករលួយ នីតិរដ្ឋខ្សោយ សង្គ្រាម និងភាពចលាចលក្នុងសង្គម លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ បូករួមនឹងការជំពាក់បំណុលបរទេសច្រើនផងដែរ។ យោងតាមប្រភពព័ត៌មាន Global Finance បានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំង ១៨០ មានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលក្រីក្រជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ ដែលប្រទេសទាំងនោះមានដូចជា៖

១.ប្រទេសស៊ូដង់ខាងត្បូង(South Sudan)៖ ស៊ូដង់ខាងត្បូងគឺជាប្រទេសដែលក្រីក្រជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ៥១៦ ដុល្លារប៉ុណ្ណោះ នឹងមានប្រជាជនសរុបជាង ៧ លាននាក់។Poverty Reduction in South Sudan - The Borgen Project

២.ប្រទេសប៊ូរុនឌី(Burundi)៖ ប៊ូរុនឌីមានទីតាំងស្ថិតនៅតំបន់អាហ្រិ្វកខាងកើតដែលមានប្រជាជនជាង ១៣ លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ៨៩១ ដុល្លារប៉ុណ្ណោះ។Causes of Poverty in Burundi - BORGEN

៣.ប្រទេសអាហ្រ្វិកណ្តាល(Central Africa)៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាលមានប្រជាជនសរុបជាង ២ លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ១,១២៧ ដុល្លារប៉ុណ្ណោះ។Central African Republic Experiencing Unprecedented Levels of Food  Insecurity

៤.ប្រទេសសូម៉ាលី(Somali)៖ សូម៉ាលីគឺជាប្រទេសដែលមានប្រជាជនប្រហែល ១៧ លាននាក់ នឹងមានប្រាក់ចំណូលប្រចាំឆ្នាំត្រឹមតែ ១,៣៧៤ ដុល្លារប៉ុណ្ណោះ ។World Report 2021: Somalia | Human Rights Watch

៥.ប្រទេសកុងហ្គោ(DRC)៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានប្រជាជនសរុបជាង ៩៧ លាននាក់ ហើយប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំមានត្រឹមតែ ១,៤៧៤ ដុល្លារប៉ុណ្ណោះ។End Poverty in the Democratic Republic of the Congo | Plant With Purpose

៦.ប្រទេសម៉ូសំប៊ិក(Mozambique)៖ គឺជាប្រទេសដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ដែលមានប្រជាជនសរុបជាង ៣២ លាននាក់ ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំ ១,៥៥៦ ដុល្លារប៉ុណ្ណោះ។Mozambique bishops denounce terrorism, corruption and poverty | Crux

៧.ប្រទេសនីហ្សេរីយ៉ា(Nigeria)៖ ប្រទេសនេះស្ថិតនៅតំបន់អាហ្រិ្វកខាងលិច ដែលមានប្រជាជនជាង ២៥ លាននាក់ ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំ ១,៦០០ ដុល្លារ គិតក្នុងឆ្នាំ២០២៣។Forty percent of Nigerians live below the poverty line: Report | Poverty  and Development | Al Jazeera

៨.ប្រទេសម៉ាឡាវី(Malawi)៖ ម៉ាឡាវីគឺជាប្រទេសដែលក្រីក្រជាងគេបំផុតទីប្រាំបីនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំ ១,៦៨២ ដុល្លារប៉ុណ្ណោះ។The State of Crisis Malawi | Donate to Muslim Charity | ILM UK

៩.ប្រទេសឆាដ(Chad)៖ ជាប្រទេសក្រីក្របំផុតទីប្រាំបួននៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលក្នុងប្រទេសប្រចាំឆ្នាំសរុប ១,៧៨៧ ដុល្លារ។Children of Chad - Humanium

១០.ប្រទេសលីបេរីយ៉ា(Liberia)៖ លីបេរីយ៉ាគឺជាសាធារណរដ្ឋចំណាស់ជាងគេនៅទ្វីបអាហ្រ្វិក នឹងប្រទេសក្រីក្របំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ១,៧៨៨ ដុល្លារប៉ុណ្ណោះ៕