ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងមក សារព័ត៌មានប្រទេសថៃរាយការណ៍ថា អាកាសធាតុប្រែប្រួល និងមានខ្យល់បក់បោកខ្លាំងនៅសមុទ្រ Andaman បានធ្វើឱ្យអ្នកប្រកបរបរនេសាទនៅខេត្តផាំងង៉ា ត្រូវយកទូករបស់ពួកគេមកចតនៅច្រាំងដើម្បីគេចពីខ្យល់ខ្លាំង ។ អ្នកនេសាទទាំងនេះនិយាយថា ពួកគេមិនហ៊ានចេញទៅនេសាទត្រីទេ ព្រោះបារម្ភខ្លាចមានគ្រោះថ្នាក់ដោយសារខ្យល់ខ្លាំង ។Eating at a Seafood Market in Bangkok Thailand - YouTube

គេសង្កេតឃើញថា នៅចុងខែកក្កដា ឆ្នាំ២០២៣ តម្លៃអាហារសមុទ្រនៅផ្សារបាងមួង ស្រុកតាកួប៉ា ខេត្តផាំងង៉ា បានឡើងថ្លៃជាបន្តបន្ទាប់ ដោយសារការផ្គត់ផ្គង់នៅតាមទីផ្សារនានាខ្វះខាត ហើយវាជារដូវភ្លៀងធ្លាក់ផងនោះ ទើបក្លាយជាឧបសគ្គក្នុងការនេសាទ ។ សារព័ត៌មានថៃរាយការណ៍ទៀតថា ត្រីកាម៉ុងដែលអតិថិជននិយមទិញទៅបរិភោគ កាលពីមុន មានតម្លៃ៧០បាតក្នុង១គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននេះ វាបានឡើងថ្លៃដល់៨០បាតក្នុង១គីឡូក្រាម ។ ចំណែកត្រី និងអាហារសមុទ្រផ្សេងទៀត ក៏បានឡើងថ្លៃតាមគ្នាដែរ ។Something's fishy with Thai seafood imports – The Seattle Globalist

នាចុងខែកក្កដា ឆ្នាំ២០២៣នេះ តម្លៃម្ហូបអាហារសមុទ្រនៅខេត្តផាំងង៉ា មិនស្ថិតស្ថេរទេ ខណៈវាបានឡើងថ្លៃ និងចុះថ្លៃទៅតាមថ្ងៃខ្លះ ដែលបណ្តាលមកពីខ្យល់បក់ខ្លាំងនៅសមុទ្រ និងធ្វើឱ្យទូកនេសាទរបស់ពលរដ្ឋថៃនេសាទបានតិចជាងមុន ។ ចំណែកក្រុមទូកនេសាទក្នុងមូលដ្ឋានវិញ ក៏បានផ្អាកការនេសាទត្រីផងដែរ ទើបធ្វើឱ្យម្ហូបអាហារសមុទ្រខ្លះចាប់ផ្តើមខ្វះខាតនៅលើទីផ្សារ ។ ទោះយ៉ាងណា គេសង្ឃឹមថា នៅពេលខ្យល់ស្ងប់ស្ងាត់នឹងធ្វើឱ្យម្ហូបអាហារសមុទ្រទាំងនេះមានតម្លៃធម្មតាវិញ ៕ Bang Rak Fish Marketប្រភព ៖ ch3plus