ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះ លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានដឹកនាំដោយជោគជ័យក្នុងការនាំកម្ពុជាទៅកាន់ពិភពលោកតាមរយៈការទទួលបាននូវសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទកាយរិទ្ធនារីពិភពលោកលើកទី៣៩។លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមជាង៨០០សន្លឹក  ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា | សាលា ...

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកថា៖”ទីបំផុតមេរបស់ខ្ញុំ និងក្រុមការងាររបស់គាត់ធ្វើបានហើយ!កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ (បោះឆ្នោតក្នុងចំណោម ១០៤ប្រទេស)ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ខ្ញុំក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាមរយៈការជួយគាំទ្រតាម online ដែលចូលរួមចំណែកអោយយើងទទួលបាននូវជោគជ័យនេះ”។អបអរសាទរ ! កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត  ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅកម្ពុជា  ឆ្នាំ២០២៦

សូមបញ្ជាក់ផងដែរថា លោកជំទាវ ពេជ ចន្ទមុន្នីបានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៨ នៅប្រទេសសាយព្រឹស ពីថ្ងៃទី២៦-៣១ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងការដាក់កម្ពុជាជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទពិភពលោកកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ នឹងធ្វើឡើងនៅខេត្តសៀមរាប៕