មនុស្សភាគច្រើនបានយកនំបញ្ចុកស្រស់ដាក់ចូលប្រអប់ រួចយកវាទៅក្លាហ្សេក្នុងទូរទឹកកកក្រោយពីបរិភោគមិនអស់ ប៉ុន្តែវិធីនេះ គេអាចរក្សាទុកនំបញ្ចុកបានចាប់ពី១សប្តាហ៍ ទៅ២សប្តាហ៍ប៉ុណ្ណោះ ហើយវាក៏ចាប់ផ្តើមខូចគុណភាព ។ តើគេមានវិធីផ្សេងទៀតទេ ដើម្បីរក្សាទុកវាឱ្យបានយូរជាងនេះ ?

ខាងក្រោមនេះ គឺជាវិធីងាយៗដើម្បីរក្សានំបញ្ចុកទុកបរិភោគបានរយៈពេល១ខែ រួមមាន ៖
១-ទាញសរសៃនំបញ្ចុកឱ្យដាច់ពីគ្នា និងមានកម្រាស់ស្តើងៗ រួចយកវាមកតម្រៀបនៅលើថាស
២-យកថាសនំបញ្ចុកនេះទៅហាលថ្ងៃប្រមាណពី១ថ្ងៃ ទៅ២ថ្ងៃ រហូតដល់នំបញ្ចុកស្ងួតខ្លាំង
៣-ពេលហាលថ្ងៃស្ងួតហើយ ត្រូវយកនំបញ្ចុកមកដាក់ក្នុងប្រអប់ ឬថង់ផ្លាស្ទិក និងបិទគម្រប ឬចងមាត់ថង់ឱ្យជិតដើម្បីការពារមិនឱ្យខ្យល់ចូល រួចយកវាដាក់ចូលទូរទឹកកក ។

ការធ្វើបែបនេះជួយឱ្យយើងអាចរក្សាទុកនំបញ្ចុកបានរយៈពេលប្រមាណ១ខែ ។ បើត្រូវការយកនំបញ្ចុកមកបរិភោគ គឺយើងត្រូវយកនំបញ្ចុកនេះទៅត្រាំទឹកត្រជាក់ដើម្បីឱ្យសរសៃរបស់វាទន់ ឬអាចយកវាទៅស្រុះជាមួយទឹកក្តៅជាមុនសិន រួចចាំបរិភោគ ៕ អ្នកលក់ និងអ្នកធ្វើនំបញ្ចុកសាទរ ការអំពាវនាវឲ្យពលរដ្ឋចូលរួមពិសានំបញ្ចុក  ទាំងអស់គ្នា (Video inside)ប្រភព ៖ Maeban