នៅលើបណ្តាញសង្គមមានការស៊ែរចែករំលែកជាច្រើនទៅលើវីដេអូគូដណ្តឹងរបស់លោកគ្រូ សាន សុជា ច្រៀងបទ «ពេលបងចាស់ទៅ» ។ ក្នុងនោះ ឆាឆា អ្នកលេងបណ្តាញសង្គមល្បីឈ្មោះ បានបង្ហោះវីដេអូច្រៀងបទខាងលើនេះក្នុងន័យច្រៀងត្រាប់តាមក៏រងនៅមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមថាពុំគួរធ្វើបែបនេះទេទោះក្នុងន័យបង្កភាពសប្បាយរីករាយក៏ដោយតែមានផលប៉ះពាល់អារម្មណ៍គេដូចគ្នា។.png)
ឆាឆា ត្រូវគេកត់សម្គាល់ឃើញថា បានធ្វើវីដេអូកម្សាន្តសប្បាយរីករាយដល់អ្នកទស្សនាតាមរយៈវីដេអូកំប្លែងៗជាច្រើនជាមួយប្រធានបទណាដែលកំពុងក្តៅគគុកលើបណ្តាញសង្គម។ ថ្មីៗនេះទៀតសោត ឆាឆា បានច្រៀងបទ «ពេលបងចាស់ទៅ» ក្នុងន័យត្រាប់តាមសំឡេងរបស់អនាគតភរិយាលោកគ្រូ សាន សុជា ដោយក្នុងពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី៣០ ខែកក្កដា កញ្ញា ឡៅ ដានេ បានច្រៀងបទខាងលើនេះជូនជាកាដូដល់អនាគតស្វាមីធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើនពេញបណ្តាញសង្គម។
ទោះយ៉ាងណា ការបញ្ចេញវីដេអូរបស់ ឆាឆា ទាក់ទងនិងប្រធានបទខាងលើនេះមហាជនក៏បានរិះគន់ទៅលើអ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះទោះក្នុងន័យចង់បង្កការសប្បាយក៏ដោយ ប៉ុន្តែការធ្វើនេះប្រៀបដូចជាការសើចចំអក បណ្តុះបង្អាប់ម្ខាងទៀតដែរ។
«ហេតុអ្វី ? ធ្វើអញ្ចឹងចំណេញអ្វីសម្រាប់អ្នក ? តើវាជារឿងដែរគួរឱ្យអស់សំណើចណាស់មែនទេ ? បែបនេះទើប ខ្ញុំគិតថាសង្គមយើងឥឡូវបើខុសគឺជាន់បើយើងធ្វើត្រូវគឺគេចាំសើចចំអកខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចេះស្រឡាញ់គ្នានិងប្រាប់ពីចំណុចខ្វះខាតប្រសើរ ជាងបង្ហាញលើបណ្តាញសង្គម, បុគ្គលណាគួរលេងនិងបុគ្គលណាពុំគួរលេង, ចូលចិត្តប្អូន ព្រោះប្អូនធ្វើឱ្យសប្បាយ តែម្តងនេះប្អូនរៀងជ្រុលបន្តិចហើយ ឆាៗ បងឧទាហរណ៍ វាមិនខុសអីពីមានអ្នកផ្សេងត្រាប់ ឬ ប្រដូច ឬ លេងសើច នឹង ភេទដូចប្អូនទេ យកចិត្តគេដាក់ចិត្តប្អូនផង (បញ្ជាក់ បងមិនដែលរើសអើងភេទទេ គ្រាន់តែឧទាហរណ៍)»។
«សរសើរបងស្រីទៅគាត់ក្លាហានហ៊ានច្រៀង ហេតុអីក៏ធ្វើតម្រាប់តាមគាត់បែបហ្នឹង? បានប្រយោជន៍អីពេល bully គេចឹង យក view? ខ្ញុំចូលចិត្តវីដេអូសំណើចឆាឆា តែនេះលើសហើយ គេជាមនុស្ស គាត់មិនបានធ្វើអីប៉ះពាល់ដល់អ្នកដទៃទេ។ គិតពីអារម្មណ៍អ្នកដទៃផងមុននឹងធ្វើ។ ខ្ញុំជឿថាឆាឆាក៏ធ្លាប់ត្រូវគេ bully ដែរតាមតែមើលការធ្វើវីដេអូ និងការតែងខ្លួន ទម្រាំមានថ្ងៃនេះចឹងគួរគិតពីពេលនោះផង។ រឿងខ្លះមិនគួរលេងទេ តើគាត់ជាអ្នកចម្រៀងឬ ?មានតែសរសើរគាត់វិញទេដែរគាត់ហ៊ានបង្ហាញ់ក្ដីស្រឡាញ់ចំពោះមនុស្សដែលគាត់ស្រលាញ់។, ឮតែគេថាខ្មែរស្រលាញ់ខ្មែរនេះរឺទង្វើ ដែលថាស្រលាញ់គ្នា?គាត់ច្រៀងអត់ពីរោះ តើគាត់មានកំហុសដែរមែនទេ?»។
ខាងលើនេះជាការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមដែលបានរិះគន់ទៅលើ ឆាឆា។.jpg)
គួរបញ្ជាក់ផងដែរថា បើតាមសម្តីរបស់គូដណ្តឹងលោកគ្រូ សាន សុជា ធ្លាប់និយាយតាមរយៈការ Live នាពេលកន្លងមកថា ខ្លួនមិនដែលយកពេលគិតទៅលើរឿងណាដែលមិនសមគួរនោះទេកញ្ញាយកពេលវេលាទៅធ្វើអ្វីផ្សេងដែលមានប្រយោជន៍ជាង លើកលែងរឿងណាដែលទាក់ទងទៅហ្នឹងផ្លូវច្បាប់ចំពោះកញ្ញា ទើបរឿងនោះកញ្ញាយកពេលទៅគិត៕.jpg)










