ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមថៃបានជូនដំណឹងថា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយសារឥទ្ធិពលខ្យល់មូសុង ដែលបានបោកបក់ខ្លាំងនៅខេត្តចំនួន៥៧ ស្ថិតក្នុងតំបន់ភាគខាងជើង, តំបន់កណ្តាល និងតំបន់ឦសានប្រទេសថៃ ។ លើសពីនេះ មានខ្យល់មូសុងនិរតីកម្រិតមធ្យមបានបក់មកលើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃផងដែរ ។ ដូច្នេះ វានឹងធ្វើឱ្យប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់មួយចំនួននៅភាគខាងជើង, ភាគឦសាន និងភាគខាងកើត ។Today: Monsoon Rain to Batter Much of Thailand

ការិយាល័យឧតុនិយមថៃបានសំណូមពរឱ្យពលរដ្ឋរស់នៅតំបន់ទាំងនេះប្រុងប្រយ័ត្នខ្លួន និងចៀសផុតគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ព្រោះវាអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងមានទឹកហូរពីតំបន់ព្រៃភ្នំ ។ លើសពីនេះ ពលរដ្ឋក៏ត្រូវបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរកាត់តាមតំបន់មានផ្គររន្ទះក្នុងអំឡុងពេលនេះផងដែរ ។Bangkok braces for more heavy rain - Khmer Times

ចំណែកនៅសមុទ្រ Andaman និងឈូងសមុទ្រថៃផ្នែកខាងលើមានទឹករលកកម្ពស់១ម៉ែត្រ ទៅ២ម៉ែត្រ ខណៈបរិវេណដែលមានខ្យល់ព្យុះ និងផ្គររន្ទះ ទឹករលកមានកម្ពស់ជាង២ម៉ែត្រ ។ ហេតុនេះ សូមឱ្យប្រជានេសាទនៅបរិវេណខាងលើធ្វើការនេសាទដោយប្រុងប្រយ័ត្ន និងចៀសវាងចេញនេសាទនៅបរិវេណមានខ្យល់ព្យុះ និងផ្គររន្ទះ ។A work week of heavy rain coming up in Thailand | Thaiger

នៅទីក្រុងបាងកក និងតំបន់ជុំវិញ នឹងមានផ្គររន្ទះ៨០% ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ខ្លះ ។ រីឯសីតុណ្ហភាពទាបបំផុត គឺចាប់ពី២៥អង្សារសេ ទៅ២៦អង្សារសេ ហើយសីតុណ្ហភាពខ្ពស់បំផុត ចាប់ពី៣១អង្សារសេ ទៅ៣៤អង្សារសេ ព្រមទាំងមានខ្យល់បក់ពីទិសនិរតី ក្នុងល្បឿន១០-២៥គីឡូម៉ែត្រក្នុង១ម៉ោង ៕ ប្រភព ៖ Nation Online