ប្រទេសកូរ៉េខាងត្បូង ៖ លោក Kim Young-ho រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង និងទទួលខុសត្រូវផ្នែកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ថា រដ្ឋាភិបាលកូរ៉េខាងត្បូងព្រួយបារម្ភអំពីកិច្ចសហការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ។Unification ministry not intended to support North Korea, says Yoon - The  Korea Times

លោក Kim Young-ho រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លើកឡើងថា បើទោះជាលោកមិនទាន់ទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្តែយើងត្រូវព្រមទទួលស្គាល់ថា វាគួរឱ្យបារម្ភយ៉ាងខ្លាំងអំពីកិច្ចសហការផ្នែកយោធា និងកិច្ចព្រមព្រៀងទិញ-លក់អាវុធរវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ លោក Kim Young-ho បានអំពាវនាវជាថ្មីឱ្យប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពខុសច្បាប់ដែលអាចនាំទៅរកភាពឯកោ និងការធ្លាក់ចុះរបស់ភាគីទាំងសងខាង ។ លើសពីនេះ ប្រទេសទាំងពីរត្រូវគោរពតាមបទប្បញ្ញត្តិអន្តរជាតិ ដូចជា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។Kim Jong Un vows full support for Russia as Putin pledges space tech for North  Korea | WUSF Public Media

សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កើតឡើងក្រោយពី លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នានៅទីក្រុងភាគខាងកើតប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងមក ។ មេដឹកនាំទាំងពីររូបបានពិភាក្សាគ្នាអំពីបញ្ហាយោធា, បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងភាពអាចទៅរួចដែលរុស្ស៊ីនឹងផ្តល់ជំនួយក្នុងគម្រោងផ្កាយរណបរបស់កូរ៉េខាងជើង ៕ ប្រភព ៖ TNN World